ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ទទួលស្គាល់ថា ការចរចាបញ្ហាពន្ធគយជាមួយអាមេរិក ប្រហែលមិនងាយស្រួលឡើយ

Liny Chan April 21, 2025 21/04/2025

(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង លោក Han Duck Soo បាននិយាយថា រូបលោករំពឹងថា កិច្ចពិភាក្សាបញ្ហាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ នឹងជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ ប៉ុន្តែលោកទទួលស្គាល់ថា ការចរចានោះប្រហែលមិនមែនជា រឿងងាយស្រួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Han បាននិយាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីឧស្សាហកម្មរបស់កូរ៉េខាងត្បូង នឹងត្រូវជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មរបស់អាមេរិក លោក Jamieson Greer នៅថ្ងៃទី២៤ ខែមេសា។ លោក Han បានអះអាងថា ទីក្រុងសេអ៊ូល នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយមួយ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក តាមរយៈការពិគ្រោះយោបល់ដោយអត់ធ្មត់ និងប្រាកដប្រជា ជាមួយភាគីអាមេរិក នៅក្រោមគោលការណ៍ផ្តោតអាទិភាពលើផលប្រយោជន៍ជាតិ។ ថ្លែងអំឡុងកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស លោក Han បានសង្កត់ធ្ងន់ថា «ដំណើរការចរចាជាមួយសហរដ្ឋអាមេរិក ប្រហែលមិនមែនជារឿងងាយស្រួលឡើយ ហើយខ្ញុំដឹងថា មានក្តីរំពឹងនិងក្តីកង្វល់ជាច្រើននៅលាយឡំជាមួយគ្នា […]

បាងកកប៉ុស្តិ៍៖ នាយករដ្ឋមន្ត្រីថៃ នឹងទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍នេះ

Liny Chan April 21, 2025 21/04/2025

(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃបាងកកប៉ុស្តិ៍ បានឱ្យដឹងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមការចេញផ្សាយរបស់បាងកកប៉ុស្តិ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លាកសញ្ញាប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ហើយក៏នឹងចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ ក៏នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល Netanyahu ប្តេជ្ញាទប់ស្កាត់មិនឱ្យអ៉ីរ៉ង់មានអា.វុធនុយក្លេអ៊ែរ

Nisaiy KP April 20, 2025 20/04/2025

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាយ៉ាងមុតមាំរបស់លោក ក្នុងការទប់ស្កាត់មិនឱ្យប្រទេសអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ហើយប្រកាសថា រូបលោកនឹងមិនរាថយដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំប្តេជ្ញាយ៉ាងមោះមុតចំពោះការទប់ស្កាត់ មិនឱ្យអ៉ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ ខ្ញុំនឹងមិនបោះបង់ចោលកិច្ចប្រឹងប្រែងនេះ មិនបន្ធូរដៃ និងមិនដកថយសូម្បីតែបន្តិចឡើយ»។ គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters អ៉ីស្រាអែលមិនបានច្រានចោលឡើយ ចំពោះលទ្ធភាពនៃការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោក Netanyahu ថា សម្រាប់ពេលនេះ អាមេរិកមិនគាំទ្រឱ្យធ្វើបែបនោះក៏ដោយ។ ក្រុមមន្រ្តីអ៉ីស្រាអែលធ្លាប់បានប្តេជ្ញាថា នឹងរារាំងមិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយលោក Netanyahu ក៏បាននិយាយថា ការចរចាណាមួយជាមួយអ៉ីរ៉ង់ ចាំបាច់ត្រូវតែនាំទៅរក ការរំសាយចោលទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ទើបតែបានជួប​គ្នា ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរជុំទី២ នៅឯទីក្រុងរ៉ូម៕ […]

លោក ពូទីន ប្រកាសបទឈប់បា.ញ់ អ៊ុយក្រែន រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ

Nisaiy KP April 20, 2025 20/04/2025

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស «បទឈប់បាញ់បុណ្យ Easter» ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថាការប្រយុទ្ធនឹងផ្អាករហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។ តាមសារព័ត៌មាន RT រុស្ស៉ី នឹងបញ្ឈប់ការវាយប្រហារទាំងអស់នៅអ៊ុយក្រែន ហេីយសន្មត់ថាភាគីអ៊ុយក្រែននឹងធ្វើតាមការប្រកាសនេះដូចគ្នា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់លោក ពូទីន ថាកំពុងលេងសេីចនឹងអាយុជីវិតមនុស្ស ខណៈការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានលាន់ឮទូទាំងប្រទេសក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ។ លោក ពូទីន ថា បទឈប់បាញ់បុណ្យ Easter ចាប់ផ្តើមល្ងាចថ្ងៃសៅរ៍នេះ​ (ម៉ោងក្នុងតំបន់)។ ទោះជាយ៉ាងណានៅវេលាម៉ោង ៥ និង ១៥នាទីល្ងាចថ្ងៃដដែល លោក ហ្សេលេនស្គី បាននិយាយថា យន្តហោះដ្រូនរបស់រុស្ស៉ី ត្រូវបានរកឃើញហោះលើដែនអាកាសរបស់អ៊ុយក្រែន​៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ៊ុយក្រែន ដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ក្រោយចោទប៉េកាំងថា ផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី

Liny Chan April 19, 2025 19/04/2025

(កៀវ)៖ ប្រទេសអ៊ុយក្រែន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនបី នៅថ្ងៃសុក្រ ទី១៨ ខែមេសា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Volodymyr Zelenskiy បានចោទប្រកាន់ថា ប្រទេសចិនបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដែលជាការអះអាងមួយត្រូវបានទីក្រុងប៉េកាំងច្រានចោលថាគ្មានមូលដ្ឋាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។ នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ហើយបញ្ជាក់ថា ចិនរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាម ទោះបីមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៊ីក៏ដោយ។ បញ្ជីទណ្ឌកម្មថ្មីដែលចេញផ្សាយដោយរដ្ឋបាលរបស់លោក Zelenskiy នៅថ្ងៃសុក្រនេះ រួមមានក្រុមហ៊ុនចិនចំនួនបីគឺ Beijing Aviation And Aerospace Xianghui Technology Co. Ltd, Rui Jin Machinery Co. Ltd និង Zhongfu Shenying Carbon Fiber Xining Co. Ltd ដែលត្រូវបានចុះបញ្ជីរួមជាមួយក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត។ ឯកសារមិនបានផ្តល់ព័ត៌មានលម្អិត […]

នាយកប្រតិបត្តិ Apple និយាយជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ជុំវិញផលប៉ះពាល់ពន្ធលើតម្លៃ iPhone

Liny Chan April 19, 2025 19/04/2025

(បរទេស)៖ កាសែត Washington Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយកប្រតិបត្តិ ករុមហ៊ុន Apple លោក Tim Cook និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ លោក Trump កាលពីសប្តាហ៍មុនបានផ្តល់ការលើកលែងពន្ធលើស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ដែលនាំចូលពីប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនមិនសូវមានសម្ពាធដូចជា Apple, HP និង Dell ជាដើម។ តាមរបាយការណ៍របស់កាសែត Washington Post បានបន្ថែមថា ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro ចង់ឱ្យពន្ធនៅដដែល។ ទោះជាមានការចេញផ្សាយបែបនេះ ខាង Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ Reuters ទាក់ទងទៅ ខណៈ Dell និង HP មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទេ។ ងាកមកអ្នកនាំពាក្យសេតវិមានលោក […]

Ford ប្រកាសផ្អាក​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់ប្រទេស​ចិន​ ចំពេលមានតានតឹងពាណិជ្ជកម្មពីពន្ធលោក Trump កំពុងកើនឡើង

Liny Chan April 19, 2025 19/04/2025

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raptors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទីផ្សារប្រទេសចិន។ ប្រភពបានបញ្ជាក់ថា បើទោះបីជាមានការបញ្ឈប់ការនាំចេញរថយន្តដែលបានដំឡើងក៏ដោយ ក្រុមហ៊ុន Ford នឹងនៅតែបន្តដឹកជញ្ជូនម៉ាស៊ីន និងប្រអប់លេខដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនដដែល។ លើសពីនេះ ម៉ូដែលរថយន្ត Lincoln Nautilus ដែលផលិតនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងបន្តដឹកជញ្ជូន បើទោះបីជាមានពន្ធធ្ងន់ធ្ងរក៏ដោយ។ ទាក់ទិននឹងប្រកាសនេះ ក្រុមហ៊ុន Ford បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានកែសម្រួលការនាំចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ដោយគិតពីពន្ធនាពេលបច្ចុប្បន្ន»។ គួរជម្រាបថា […]

ចិនអះអាងថា មិនដែលផ្គត់ផ្គង់អាវុធដល់ភាគីណាមួយ ក្នុងសង្រ្គាមអ៊ុយក្រែន នោះទេ

Liny Chan April 19, 2025 19/04/2025

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខអះអាងថា ខ្លួនមិនដែលបានផ្គត់ផ្គង់សព្វាវុធឱ្យទៅភាគីណាមួយ ក្នុងសង្រ្គាមអ៊ុយក្រែននោះឡើយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រូបលោកទទួលបាន​ព័ត៌មានថា ចិនផ្តត់ផ្គង់អាវុធឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «ភាគីចិនមិនដែលបានផ្តល់អាវុធដល់ភាគីណាមួយទេ នៅក្នុងសង្រ្គាមអ៊ុយក្រែន»។ លោក Lin បានបន្តថា «ជំហររបស់ទីក្រុងប៉េកាំងជុំវិញបញ្ហាអ៊ុយក្រែន គឺគ្មានការប្រែប្រួល និងមានភាពច្បាស់លាស់។ យើងតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយបញ្ចប់អរិភាព និងស្វែងរកសន្តិភាព សម្រាប់អ៊ុយក្រែន»។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី ក៏បានអះអាងដែរថា ទីក្រុងកៀវដឹងថា មានជនជាតិចិនយ៉ាងតិច១៥៥នាក់ បានជួយកងកម្លាំងរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ហើយថាកងទ័ពអ៊ុយក្រែន ចាប់បានទាហានចិន២នាក់ នៅតំបន់ Donetsk ភាគខាងកើតប្រទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋ California ប្តឹងរដ្ឋាភិបាលអាមេរិក ជុំវិញបញ្ហាពន្ធគយរបស់ លោក ត្រាំ

Liny Chan April 18, 2025 18/04/2025

(វ៉ាស៉ីនតោន)៖ រដ្ឋ California បានប្តឹងរដ្ឋាភិបាលសហព័ន្ធ ជុំវិញវិធានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដោយអភិបាល និងអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋអះអាងថា ប្រធានាធិបតីអាមេរិកមិនមានសិទ្ធិ ដាក់ចេញនូវពន្ធគយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០២៥។ ច្បាប់សេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) គឺជាច្បាប់សហព័ន្ធដែលផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងបង្កកទ្រព្យសម្បត្តិបរទេស ដើម្បីឆ្លើយតបទៅនឹងភាពអាសន្នជាតិ ដែលត្រូវបានគំរាមកំហែងធ្ងន់ធ្ងរ។ បណ្តឹងកាលពីថ្ងៃពុធ បានលើកហេតុផលថា ច្បាប់ IEEPA ដែលលោក ត្រាំ ប្រើជាហេតុផលដើម្បីដំឡើងពន្ធរហូតដល់ ១៤៥ភាគរយ មិនបានចែងថាប្រធានាធិបតីអាមេរិក មានសិទ្ធិដាក់ពន្ធលើទំនិញនាំចូល មកក្នុងសហរដ្ឋអាមេរិកនោះទេ។ អភិបាលរដ្ឋ California លោក Gavin Newsom បញ្ជាក់ថា «ការគ្រប់គ្រងសេដ្ឋកិច្ច តាមរបៀបមិនត្រឹមត្រូវរបស់លោក ត្រាំ កំពុងធ្វើឱ្យប្រជាជនអាមេរិកចំណាយកាន់តែច្រើនប្រចាំថ្ងៃ រាប់បញ្ចូលទាំងមនុស្សជាច្រើនដែលបានបោះឆ្នោត ឱ្យលោកផងដែរ ខណៈដែលរូបលោកកំពុងកាងឱ្យម្ចាស់ជំនួយ និងក្រុមមហាសេដ្ឋីដែលជាមិត្តភក្តិ»។ អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ California លោក Rob Bonta បានប្រាប់អ្នកយកព័ត៌មានថា […]

ចិន ថានឹងមិនយកចិត្តទុកដាក់ឡើយ ចំពោះល្បែងដំឡើងពន្ធរបស់សហរដ្ឋអាមេរិក

Liny Chan April 17, 2025 17/04/2025

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាចិននឹងមិនយកចិត្តទុកដាក់ឡើយ បើទោះជាសហរដ្ឋអាមេរិកនៅតែបន្តលេងល្បែងដំឡើងពន្ធក៏ដោយ បន្ទាប់ពីសេតវិមានព្រមានថាចិនថា អាចនឹងប្រឈមនឹងការយកពន្ធគយរហូតដល់ទៅ២៤៥ភាគរយ ដោយសារតែវិធានការសងសឹករបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេតវិមាន កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្ហើបឱ្យដឹងថាពន្ធគយសរុបលើទំនិញនាំចូលពីចិន ក្នុងនោះរួមមានការយកពន្ធគយទៅវិញទៅមក ១២៥ភាគរយ ពន្ធគយ ២០ភាគរយដើម្បីដោះស្រាយវិបត្តិថ្នាំញៀន fentanyl ព្រមទាំងពន្ធគយចន្លោះពី ៧.៥ភាគរយ ដល់១០០ភាគរយ ដើម្បីដោះស្រាយការធ្វើពាណិជ្ជកម្មមិនយុត្តិធម៌។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ចិនបានដាក់ពាក្យបណ្ដឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ដោយចោទ វ៉ាស៊ីនតោន ថាកំពុងរំលោភបំពានលើច្បាប់ពាណិជ្ជកម្មសកលរបស់អង្គការ WTO។ វ៉ាស៊ីនតោនវិញបាននិយាយថាលោក ត្រាំ បើកចំហទ្វារដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ប៉ុន្តែថាប៉េកាំងគួរតែ ធ្វើសកម្មភាពមុន ដោយទទូចថាចិនត្រូវការលុយរបស់អាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News