ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយផ្លូវថ្មើរជើង (Walk Street) ដ៏សប្បាយរីករាយ រស់រវើក ស្រស់ស្អាត និងសុវត្ថិភាពដល់ពលរដ្ឋចិន

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល និងថតរូបអនុស្សាវីរិយ៍ជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិចំរុះសាសន៍ដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ដ៏រស់រវើក សកម្មភាពចំរុះ និងមានបរិយាកាសស្រស់ស្រាយក្រោមជំនោរខ្យល់ទន្លេចតុមុខដ៏ត្រជាក់ និងបរិសុទ្ធ ដោយក្តីសោមន្សរីករាយ និងស្និទ្ធិស្នាលដែលជាមិត្តភាពដ៏រឹងមាំមិនអាចបំបែកបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកជំនាញអារ្យធម៌ខ្មែរ និងអ្នកជំនាញអក្សរសាស្ត្រខ្មែរ៖ គោរមងារ «សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង» មានន័យថា «អ្នកដែលមានចំណេះដឹងខាងការទូតដ៏ឆ្នើម»

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ ដល់លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង»។ លោក រ័ត្ន សណ្តាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានលើកឡើងថា គោរមងារនេះ មកពីពាក្យ ឥស្សរ គឺខ្ពង់ខ្ពស់, វិទេស គឺបរទេស និងបញ្ញា គឺចំណេះដឹង ដែលសរុបមកមានន័យថា «អ្នកដែលមានចំណេះដឹងខាងការទូតដ៏ឆ្នើម»។ ចំណែកឯលោក ហ៊ុន ឈុនតេង អ្នកជំនាញអក្សរសាស្ត្រខ្មែរ និងសិលាចារឹក បានលើកឡើងស្រដៀងគ្នាថា ឥស្សរ មានន័យថា ធំកំពូល ដែលជាពាក្យបាលី ឬសំស្ក្រឹត គឺឥសូរ, រីឯពាក្យ វិទេស គឺដែនខាងក្រៅ ឬបរទេស ដែលសម្តៅដល់ប្រទេស ដែលសម្តេច ហោ ណាំហុង ធ្លាប់រក្សា និងធ្វើឲ្យមានសម្ព័ន្ធភាពជាមួយកម្ពុជា […]

លោក ឃួង ស្រេង ចុះពិនិត្យមើលលូប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ដើម្បីរកមធ្យោយក្នុងការបញ្ចៀសការជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ

Liny Chan May 27, 2025 27/05/2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី និងមន្ត្រីជំនាញ នៃមន្ទីរជំនាញ ចុះពិនិត្យមើលលូប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ដូចជាមានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ក្នុងជាយរាជធានីភ្នំពេញ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ លោក ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ និងខណ្ឌមានជ័យ។ នាពេលនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ជាមួយនិងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូរទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤ […]

ក្រសួងទេសចរណ៍ រៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ រយៈពេល ៣ថ្ងៃ នៅខេត្តស្ទឹងត្រែង

Liny Chan May 26, 2025 26/05/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឲ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឲ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ២. កម្មវិធីអុំទូកកៃយ៉ាក ៣. ការតាំង ពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) […]

ACU សម្រេចឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាល ២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

Liny Chan May 26, 2025 26/05/2025

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ ​«ប៉ុនប៉ងសូកប៉ាន់​ និងបទ​ សម្អាតប្រាក់​ តាមមាត្រា​ ៣២​ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ​ មាត្រា​ ២៧​ មាត្រា​ ៦០៥​ នៃក្រមព្រហ្មទណ្ឌ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម»។​ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់ […]

ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជូន លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ជា «សម្តេច ឥស្សរវិទេសបញ្ញា»

Liny Chan May 26, 2025 26/05/2025

(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ជូនលោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា «សម្តេច ឥស្សរវិទេសបញ្ញា»។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។ សូមបញ្ជាក់ថា សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ជាឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជា ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាច្រើនឆ្នាំ ពេលដែលសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី មុនសម្តេចទទួលបានការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនាពេលបច្ចុប្បន្ន៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរប​ស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទ័ពមួកខៀវកម្ពុជា ២នាក់ ដែលពលិកម្មនៅស៊ូដង់ខាងត្បូង នឹងដឹកមកដល់មាតុភូមិនៅរសៀលថ្ងៃនេះ!

Liny Chan May 26, 2025 26/05/2025

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប​ គឺសព ដួង ម៉ាហ្គាលី និងសពលោក ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូងនឹងដឹកត្រូវមកដល់មាតុភូមិវិញ តាមជើងហោះហើរដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។ គួរឱ្យដឹងថា សពយោធិនមួកខៀវកម្ពុជាទាំង២រូប បានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បួង ត្រូវបានបញ្ជូនតាមយន្តហោះ UN ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ដើម្បីបញ្ជូនបន្ត មកកាន់ប្រទេសកម្ពុជាវិញ។ គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បន្ទាប់ពីទទួលបានដំណឹងពលីរបស់កងទ័ពកម្ពុជាទាំង២រូប […]

កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល

Liny Chan May 26, 2025 26/05/2025

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។ ដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាសហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មង នេសាទក្នុងទីជម្រករបស់សត្វផ្សោត និងបន្តផ្តល់នូវជម្រើសមុខរបរសម្រាប់ការចិញ្ចឹមជីវិតដល់ប្រជាសហគមន៍ដែលរស់នៅ តាមដងទន្លេមេគង្គ បន្តការអប់រំបរិស្ថាននិងការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាន ព្រមទាំងបន្តការស្រាវជ្រាវនិងតាមដាន ស្ថានភាពនិងចំនួនសត្វផ្សោត។ ក្រសួងកសិកម្ម […]

លោក ត្រាំ ថាសហរដ្ឋអាមេរិក ចង់ផលិតរថក្រោះ មិនមែនអាវយឺត

Liny Chan May 26, 2025 26/05/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា គោលនយោបាយពន្ធរបស់លោក គឺសំដៅលើកកម្ពស់ការផលិតរថក្រោះ និងផលិតផលបច្ចេកវិទ្យាក្នុងស្រុក មិនមែនស្បែកជើងប៉ាតា និងអាវយឺតនោះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះ Air Force One ក្នុងរដ្ឋ New Jersey លោក ត្រាំ បាននិយាយថា លោកយល់ស្របចំពោះការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Scott Bessent កាលពីថ្ងៃទី២៩ ខែមេសាដែលថា សហរដ្ឋអាមេរិក មិនសូវត្រូវការឧស្សាហកម្មវាយនភណ្ឌដែលកំពុងរីកចម្រើនស្រាប់នោះទេ។ លោកបានគូសបញ្ជាក់ដូច្នេះថា «យើងមិនស្វែងរកការផលិតស្បែកជើងប៉ាតា និងអាវយឺតទេ។ យើងចង់ផលិតឧបករណ៍យោធា។ យើងចង់បង្កើតសមិទ្ធផលធំៗ ដូច AI បន្ទះឈីប កុំព្យូទ័រ និងរបស់របរជាច្រើនទៀត ព្រមទាំងរថក្រោះ និងនាវា»។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិនៃអង្គការវាយនភណ្ឌនៅអាមេរិក ក៏ធ្លាប់រិះគន់មតិយោបល់របស់លោក Bessent ផងដែរ។ ថ្មីៗនេះលោក ត្រាំ បានបញ្ចេញវោហាសាស្ត្រគំរាមជាថ្មីទាក់ទងនឹងពន្ធគយ […]