ព័ត៌មានអន្តរជាតិ

ថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០បាត នៅខែតុលាឆ្នាំនេះ

Naren May 3, 2024 03/05/2024

(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រដ្ឋាភិបាលគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ៤០០ បាត (១០,៨៤ដុល្លារ) ចាប់ពីខែតុលា ឆ្នាំនេះទៅ ជាគោលនយោបាយមួយ ដែលអាចជួយលើកកម្ពស់ការប្រើប្រាស់ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទីពីរ ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យ Chai Wacharonke ខណថ្លែងថា គណៈកម្មាធិការមួយនឹងជួបប្រជុំគ្នានៅខែនេះ ដើម្បីវាយតម្លៃថាឧស្សាហកម្មណាមួយ នឹងត្រូវរៀបចំសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ ហើយជំនួយអ្វីដែលអាចត្រូវបានផ្តល់ជូនដល់វិស័យ ដែលមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការដំឡើងប្រាក់ឈ្នួល។ រដ្ឋាភិបាលថៃក្នុងសប្តាហ៍នេះ បានកាត់បន្ថយការព្យាកររបស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៤ ពី ២,៨ភាគរយមកត្រឹម ២,៤ភាគរយ ប៉ុន្តែបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៅតែអាចឈានដល់ ៣,៣ភាគរយប្រសិនបើការដាក់ដំណើរការគោលនយោបាយ «កាបូបឌីជីថល» ដែលផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្នុងទឹកប្រាក់ចំនួន ៥០០ពាន់លានបាតដែលបង្កើតឡើង ដើម្បីជំរុញការចំណាយត្រូវបានដាក់ឱ្យដំណើរការ នៅក្នុងត្រីមាសទី៤ ដូចការរំពឹងទុក។ កាលពីឆ្នាំមុន រដ្ឋាភិបាលថៃបានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ២,៣៧ភាគរយដល់ចន្លោះពី ៣៣០បាតទៅ ៣៧០បាត ពោលគឺជាការដំឡើងប្រាក់ឈ្នួល ដែលលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ចាត់ទុកថានៅមានកម្រិតទាបពេក។ គណបក្សភឿថៃដែលកំពុងកាន់អំណាច នៅប្រទេសថៃបានធ្វើយុទ្ធនាការលើការសន្យាថានឹងនាំមកនូវប្រាក់ឈ្នួលអប្បបរមាដល់ ៦០០បាតនៅឆ្នាំ២០២៧។ រដ្ឋាភិបាលមុនបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៥,០២ភាគរយនៅឆ្នាំ២០២២។ […]

ភាគហ៊ុន Tesla ធ្លាក់ចុះខ្ទង់ ៦% ភ្លាមៗ ក្រោយ Elon Musk កាត់បន្ថយការងារ ៥០០កន្លែង នៅផ្នែក Supercharger

Khmerpress May 1, 2024 01/05/2024

(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានធ្លាក់ចុះជិត ៦% នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីមានព័ត៌មានថា នាយកប្រតិបត្តិ លោក Elon Musk គ្រោងកាត់បន្ថយការងារបន្ថែមប្រមាណ៥០០នាក់ នៅក្នុងក្រុម Supercharger។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ យោងតាម The Information បានឲ្យដឹងថា លោក Musk បានផ្ញើអ៊ីមែលទៅអ្នកគ្រប់គ្រងនៅ Tesla ពេញមួយយប់ដោយប្រកាសពីការចាកចេញរបស់បុគ្គលិកសំខាន់ៗ រួមទាំងនាយកជាន់ខ្ពស់នៃក្រុមហ៊ុន EV Charging លោកស្រី Rebecca Tinucci និងនាយកកម្មវិធីរថយន្ត ឈ្មោះ Daniel Ho ។ នៅក្នុងអ៊ីមែល លោក Musk ក៏បានសម្តែងការព្រួយបារម្មណ៍ផងដែរ ចំពោះការគ្រប់គ្រងរបស់ក្រុមហ៊ុន Tesla។ បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ Tesla បានប្រាប់ CNBC ថា Tesla បានចាប់ផ្តើមបញ្ឈប់បុគ្គលិកមួយចំនួននៅដើមខែមករា ជាមួយនឹងការកាត់បន្ថយយ៉ាងច្រើនទៀត នៅក្នុងខែនេះ។ […]

សាលារៀនរាប់សិបកន្លែង នៅតំបន់រដ្ឋធានីនៃប្រទេសឥណ្ឌា នាំគ្នាជម្លៀសសិស្សចេញ ក្រោយមានសារគំរាមបំផ្ទុះគ្រាប់

Khmerpress May 1, 2024 01/05/2024

(ញូវដែលី)៖ សាលារៀនជាង ៥០ នៅក្នុងតំបន់រដ្ឋធានីនៃប្រទេសឥណ្ឌា បាននាំគ្នាជម្លៀសសិស្សចេញនៅថ្ងៃពុធនេះ បន្ទាប់ពីពួកគេទទួលបាន សារគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈអ៉ីម៉ែល ប៉ុន្តែប៉ូលិសបាននិយាយថា «គ្មានវត្ថុគួរឱ្យសង្ស័យណាមួយ» ត្រូវបានរកឃើញនៅក្បែរសាលារៀនទាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។ ក្រុមមន្រ្តីនិយាយថា សាលារៀននៅតំបន់ Delhi ជាទីដែលរដ្ឋធានីញូវដែលីស្ថិតនៅ បានទទួលអ៉ីម៉ែលគំរាមកំហែង ដែលបង្កឱ្យមាន ការភ័យស្លន់ស្លោ ក្នុងចំណោមឪពុកម្តាយ និងជំរុញឱ្យខាងសាលាបញ្ជូនសិស្សត្រលប់ទៅផ្ទះវិញ។ សារបោកបញ្ឆោតនោះ ប៉ះពាល់ដល់ សិស្សសាលារាប់ពាន់នាក់ រាប់ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាកទី១២។ បើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសតំបន់ ​Delhi «ប៉ូលិសបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ នូវសាលារៀនទាំងអស់នោះ ទៅតាមជំនាញ… វាបង្ហាញថាសារអ៉ីម៉ែលទាំងនេះ ហាក់ដូចជាករណីបោកបញ្ឆោត»។ ក្រសួងមហាផ្ទៃឥណ្ឌា បានឱ្យដឹងថាបណ្តាញសង្គម X ថា ទីភ្នាក់ងារសន្តិសុខកំពុងចាត់វិធានការ គ្រប់បែបយ៉ាង។ ចំណែក រដ្ឋមន្រ្តីអប់រំប្រចាំតំបន់ Delhi លោកស្រី Atishi Marlena និយាយថា អាជ្ញាធរនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឪពុក-ម្តាយរបស់សិស្ស ទៅតាមតម្រូវការ។ […]

ចិនចាប់ផ្តើមដំណើរការធ្វើតេស្តសមត្ថភាព នាវាផ្ទុកយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន

Khmerpress May 1, 2024 01/05/2024

(ប៉េកាំង)៖ ក្នុងថ្ងៃពុធនេះ ចិនបានចាប់ផ្តើមដំណើរការធ្វើតេស្តសមត្ថភាពនៅផ្ទៃសមុទ្រ សម្រាប់នាវាផ្ទុកយន្តហោះចម្បាំង Fujian ដែលជា​នាវាផ្ទុកយន្តហោះចម្បាំងទី៣ និងទំនើបបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។ ការសាកល្បងខាងលើធ្វើឡើង នៅរយៈពេលជិត២ឆ្នាំ បន្ទាប់ពីនាវា Fujian ត្រូវបានបង្ហាញរូបរាងជាលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២២។ នាវាផ្ទុកយន្តហោះចម្បាំងនេះ ត្រូវបានរចនានិងសាងសង់ឡើង នៅក្នុងប្រទេសចិនទាំងស្រុង ហើយវាមានទំហំធំនិងទំនើបជាងគេ បើប្រៀបធៀបជាមួយ នាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងមុន គឺ Shandong ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩ ព្រមទាំង Liaoning ដែលចិនបានទិញតួខ្លួនយកមកពីអ៊ុយក្រែន កាលពីឆ្នាំ១៩៩៨។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នាវាផ្ទុកយន្តហោះចម្បាំង Fujian បានចាកចេញពីកំពង់ផែនៅទីក្រុង Shanghai កាលពី​វេលាម៉ោងជាង៨ព្រឹក ឆ្ពោះទៅកាន់លំហសមុទ្រ ដើម្បីធ្វើតេស្ត។ វាគឺជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបង្អស់ ដែលប្រើប្រាស់បច្ចេកវិទ្យា electromagnetic catapult ដែលជាប្រព័ន្ធជំនួយការហោះឡើង របស់យន្តហោះចម្បាំង។ ដោយសារតែហេតុនេះ នាវា Fujian មានរូបរាងខុសពីនាវា Shandong និង […]

ប្រទេសថៃ មើលឃើញតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី ហក់ឡើងខ្ពស់ដល់កំណត់ត្រាថ្មី ដោយសាររលកកម្តៅ

Naren April 30, 2024 30/04/2024

(បាងកក)៖ អាជ្ញាធរផ្នែកថាមពលថៃ បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃ នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់កម្រិត​ដ៏ខ្ពស់បំផុតមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺ៣៦,៧០០មេហ្កាវ៉ាត់ នៅពេលសីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេស ស្ថិតក្នុងកម្រិតចន្លោះ ៣៥-៣៨អង្សាសេ ហើយខ្ពស់បំផុត៤២អង្សាសេ ខណៈសន្ទស្សន៍កម្តៅនៅទីក្រុងបាងកកវិញ បានកើនដល់៥២អង្សាសេ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ។ សន្ទស្សន៍កម្តៅ គឺជាការស្ទង់សីតុណ្ហភាព ដោយគិតបញ្ចូល​ទាំងភាពសំណើម កម្តៅខ្យល់ និងកត្តាមួយចំនួនទៀត ដើម្បីវាស់កម្រិតភាពក្តៅជាក់ស្តែង ដែលខ្លួនប្រាណមនុស្សយើង ត្រូវប្រឈម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Bangkok Post នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។ តម្រូវការនៃការប្រើប្រាស់ថាមពលខាងលើ ខ្ពស់ជាងគេកំណត់ត្រាចាស់ កាលពីថ្ងៃទី២៧ ខែមេសា ដែលអត្រាប្រើប្រាស់អគ្គិសនី បានឡើងដល់កម្រិត ៣៦,៣៥៦មេហ្កាវ៉ាត់។ គិតចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំនេះមក ជាពេលដែលការប្រើប្រាស់ថាមពល ត្រូវបានកត់ត្រាក្នុងកម្រិតថ្មីមួយគឺ​៣០,៩៨៩មេហ្កាវ៉ាត់ អាកាសធាតុក្តៅ បានជំរុញឱ្យតម្រូវការប្រើប្រាស់ថាមពល នៅក្នុងប្រទេសថៃ បន្តកើនឡើង​ដល់កម្រិតបំបែកកំណត់ត្រាថ្មីៗ ជាបន្តបន្ទាប់ សរុបចំនួន៩លើក។ បើតាមអាជ្ញាធរថៃ ការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងប្រទេសអាស៊ាន​មួយនេះ នៅក្រៅរដូវក្តៅ គឺជាទូទៅមិនដល់៣០,០០០មេហ្កាវ៉ាត់ឡើយ ក្នុងមួយថ្ងៃ។ […]

បង់ក្លាដែស បិទសាលារៀនជាថ្មី ខណៈដែលកម្តៅឡើងដល់ ៤៣អង្សាសេ

Khmerpress April 30, 2024 30/04/2024

(ដាក្កា)៖ បង់ក្លាដែស បានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃក្រុងស្រុក រួមទាំងនៅក្នុងរដ្ឋធានីដាក្កា ដោយសាររលកកម្តៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៤៣អង្សាសេ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។ ក្រសួងអប់រំបង់ក្លាដែស បានឱ្យដឹងថា ថ្នាក់រៀននៃសាលាបឋមសិក្សារបស់រដ្ឋទាំងអស់ នឹងបន្តបិទរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ហើយស្ថាប័នអប់រំនៅក្នុងក្រុងស្រុកចំនួន ២៧ ក្នុងចំណោម ៦៤ រួមទាំងរដ្ឋធានីដាក្កា បន្តបិទមកដល់ថ្ងៃអង្គារនេះ។ រដ្ឋមន្រ្តីអប់រំ លោក Mohibul Hasan Chowdhury Nowfe បានឱ្យដឹងថា ប្រសិនបើសីតុណ្ហភាពនៅក្នុងស្រុកណាមួយ មានកម្រិតលើសពី ៤២អង្សាសេ នោះគ្រឹះស្ថានអប់រំនៅក្នុងស្រុកទាំងនោះ នឹងត្រូវបិទ។ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា កត្តាប្រែប្រួលអាកាសធាតុ បានរួមចំណែកដល់រលកកម្តៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងអូសបន្លាយយូរ អំឡុងរដូវក្តៅ។ គួរបញ្ជាក់ថា នៅក្នុងខែមេសានេះ បង់ក្លាដែស បានកត់ត្រាពីសីតុណ្ហភាពកម្រិតខ្ពស់ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា។ អាជ្ញាធរបានលើកទឹកចិត្តពលរដ្ឋ ឱ្យស្នាក់នៅក្នុងផ្ទះអំឡុងពេលថ្ងៃ ប៉ុន្តែសម្រាប់អ្នកដែលធ្វើការនៅខាងក្រៅ ដូចជាអ្នកបើករ៉ឺម៉កមិនសូវមានការសម្រាកច្រើនទេ៕ ផ្តល់សិទ្ធិដោយ៖ […]

ក្រុមហ៊ុន BYD មានបំណងសហការជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុន Vinfast នៅទីផ្សារវៀតណាម

Khmerpress April 30, 2024 30/04/2024

(ហូជីមិញ)៖ ក្រុមហ៊ុនចិន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុត ក្នុងពិភពលោកចង់ចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម នៅពេលក្រុមហ៊ុនដាក់លក់រថយន្តនៅវៀតណាម ក្នុងខែមិថុនាខាងមុខ ជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស ក្នុងស្រុកមួយនេះ។ នេះបើយោងតាមកាសែត VN Express។ កាសែតរបស់វៀតណាមមួយនេះ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Liu Xue Liang អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកផ្នែកលក់រថយន្ត នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ខណៈថ្លែងនៅក្នុងកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុនជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាមថា ក្រុមហ៊ុនគ្រោងបើកដំណើរការបន្ទប់តាំងបង្ហាញរថយន្តដំបូងរបស់ខ្លួន នៅវៀតណាមក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញក្នុងខែមិថុនាឆ្នាំនេះ ហើយឆាប់ៗនឹងពង្រីកទៅខេត្តនិងក្រុងចំនួន ២០ផ្សេងទៀត។ លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុន BYD កោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន VinFast សម្រាប់ការត្រួសត្រាយផ្លូវ ក្នុងការដាក់លក់រថយន្ត EV នៅក្នុងប្រទេសវៀតណាម។ យើងចង់សហការជាជាងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត VinFast ដើម្បីអភិវឌ្ឍរថយន្តអគ្គិសនី ដោយសារទីផ្សារ [រថយន្តអគ្គិសនីវៀតណាម] នៅដំណាក់កាលចាប់ផ្តើមនៅឡើយ»។ ការចែកចាយរថយន្តរបស់ក្រុមហ៊ុន BYD នៅវៀតណាមនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ BYD Auto Vietnam។ លោក Ouyang Xiaocheng នាយកប្រតិបត្តិក្រុមហ៊ុន BYD […]

ភ្នំភ្លើង Ruang ក្នុងប្រទេសឥណ្ឌូណេស៊ី ផ្ទុះសាជាថ្មី ជាមួយការប្រកាសអាសន្នកម្រិតខ្ពស់

Khmerpress April 30, 2024 30/04/2024

(ហ្សាការតា)៖ ភ្នំភ្លើង Ruang របស់ឥណ្ឌូណេស៊ីនៅលើកោះ Sulawesi បានផ្ទុះសាជាថ្មីនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះដោយបញ្ចេញផេះ និងកម្អែភ្នំភ្លើង បន្ទាប់ពី ការផ្ទុះកាលពីដើមខែមេសានេះបានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ និងការបិទអាកាសយានដ្ឋានមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ទីភ្នាក់ងារតាមដានសកម្មភាពភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី បានដំឡើងការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ជាមួយការជំរុញឱ្យប្រជាជនកុំចូលទៅក្បែរភ្នំភ្លើង Ruangដែលស្ថិតនៅក្នុងខេត្ត North Sulawesi និងមានមនុស្សជាង ៨០០នាក់រស់នៅក្បែរភ្នំភ្លើងមួយនេះ ហើយភាគច្រើននៃអ្នកទាំងនេះត្រូវបានជម្លៀសអំឡុងការផ្ទុះ ភ្នំភ្លើងកាលពីដើមខែមេសា។ តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការជម្លៀសមនុស្សបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ថា រូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃអង្គារ ទី៣០ ខែមេសានេះ បានបង្ហាញពីកម្អែភ្នំភ្លើងហូរចេញពីភ្នំភ្លើង Ruang ដែលស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រ ពីរដ្ឋធានី Manado នៃខេត្ត North Sulawesi៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិនត្រៀមចេញបេសកកម្ម បញ្ជូនយានរ៉ូបូតទៅប្រមូលយកគំរូតាង ពីចំហៀងផ្ទៃព្រះចន្ទ ដែលបែរមុខចេញពីផែនដី

Khmerpress April 29, 2024 29/04/2024

(ប៉េកាំង)៖ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ចិននឹងបញ្ជូនយានរ៉ូបូត១គ្រឿង ឱ្យទៅប្រមូលយកគំរូតាងពីចំហៀងផ្ទៃព្រះចន្ទ ដែលមិនបែរមុខ​មករកផែនដីយើង ឬហៅថា far side of the moon ខណៈវាស្ថិតក្នុងចំណោមបេសកកម្មបច្ចេកទេសសរុបចំនួន៣ ដែលនឹងត្រួតត្រាយ​ផ្លូវ សម្រាប់គម្រោងបញ្ជូនក្រុមអវកាសយានិក និងការសាងសង់មូលដ្ឋានមួយ នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤។ ចាប់តាំងពីបេសកកម្ម Chang’e ទីមួយកាលពីឆ្នាំ២០០៧ ចិនបានបោះជំហានទៅមុខជាលំដាប់ ក្នុងកិច្ចប្រឹងប្រែងស្រាវជ្រាវឋានព្រះចន្ទ ដោយបង្រួញគន្លាតបច្ចេកវិទ្យារបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកនិងរុស្ស៉ី។ កាលពីឆ្នាំ២០២០ ចិនបាននាំយកគំរូតាងពីចំហៀងផ្ទៃព្រះចន្ទ ដែលបែរមុខមករកភពរបស់យើង ឬហៅថា near side of the moon។ វាគឺជាបេសកកម្មប្រមូលគំរូតាងលើកដំបូងបំផុតពីលើ​ផ្ទៃព្រះចន្ទ គិតក្នុងរយៈពេលជាង៤ទសវត្សរ៍។ ក្នុងសប្តាហ៍នេះ ចិនត្រូវគេរំពឹងថា នឹងចេញបេសកកម្ម Chang’e មួយទៀត ហៅថា Chang’e-6 ដោយប្រើប្រាស់យានបម្រុងសល់ពី​បេសកកម្មឆ្នាំ២០២០ ដើម្បីទៅប្រមូលយកគំរូតាង ពីចំហៀង far side of the […]

ហ្វីលីពីន តម្រូវឱ្យសិស្សរៀនតាមអនឡាញជាបណ្ដោះអាសន្ន ដោយសារតែរលកកម្ដៅ

Nisaiy KP April 28, 2024 28/04/2024

(ម៉ានីល)៖ ប្រទេសហ្វីលីពីន នឹងតម្រូវឱ្យសិស្សនៅតាមសាលារដ្ឋទាំងអស់រៀនតាមប្រព័ន្ធអនឡាញរយៈពេល២ថ្ងៃ ដោយសារតែរលកកម្ដៅក្ដៅខ្លាំងពេក និងការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្ដក្រុង jeepney នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំហ្វីលីពីន ដកស្រងចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook នៅថ្ងៃអាទិត្យ ទី២៨ ខែមេសានេះ ក្រសួងអប់រំហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «ផ្អែក លើការព្យាករពីរលកម្ដៅដ៏ក្ដៅ ….គួបផ្សំនឹងការប្រកាសធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្ដក្រុង សាលរដ្ឋទាំងអស់ទូទាំងប្រទេសនឹងត្រូវបើកបង្រៀនតាម ប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤»។ រលកកម្ដៅខុសប្លែកពីសព្វដង បានវាយប្រហារលើប្រទេសហ្វីលីពីនអស់រយៈពេលច្រើនសប្ដាហ៍មកហើយ ដោយបង្ខំឱ្យសាលារាប់ពាន់កន្លែងត្រូវបើកបង្រៀន តាមប្រព័ន្ធអនឡាញ ខណៈក្រសួងអប់រំហ្វីលីពីនកំពុងត្រួតពិនិត្យតាមដានលើសាលាជាង ៤៧ ០០០កន្លែងនៅទូទាំងប្រទេស។ សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីន មិនមានបំពាក់ម៉ាស៊ីនត្រជាក់នោះទេ ដែលនេះបានផ្ដល់ការលំបាកដល់សិស្សអំឡុងរងការវាយប្រហារដោយរលក កម្ដៅនេះ។ ចំណែក ក្រុមអ្នកបើករថយន្ដក្រុង jeepney វិញ ក៏បានប្រកាសពីការធ្វើកូដកម្មទូទាំងប្រទេសរយៈពេល ៣ថ្ងៃផងដែរ ដោយចាប់ផ្ដើមពីថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ដើម្បីសម​្ដែងការមិនពេញចិត្តចំពោះផែនការរបស់រដ្ឋាភិបាលដែលចង់បញ្ឈប់ការប្រើប្រាស់ជាដំណាក់កាល នូវរថយន្ដក្រុងបញ្ចេញ ផ្សែងហ៊ុយមួយនេះ ត្រូវបានប្រើប្រាស់ដោយ​ប្រជាជនហ្វីលីពីនជាច្រើនជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងទៅសាលារៀន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews