ព័ត៌មានអន្តរជាតិ

ឯកអគ្គរាជទូតថៃ គេចមិនហ៊ានឆ្លើយជាមួយក្រុមអ្នកកាសែតនៅ UN ក្រោយនិយាយកុហកក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ ខុសស្រឡះពីអ្នកតំណាងរបស់កម្ពុជា

Liny Chan July 26, 2025 26/07/2025

(ញូវយ៉ក)៖ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់លក្ខណៈបិទទ្វារ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ​ ទី២៥ ខែកក្កដា (ពេលវេលានៅញូវយ៉ក) បានបិទបញ្ចប់ទៅវិញ ឯកអគ្គរាជទូតថៃ និងជាតំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃ ប្រចាំនៅ UN លោក Cherdchai Chaivaivid ត្រូវគេកត់សម្គាល់ឃើញថា ហាក់មិនហ៊ានផ្តល់អត្ថាធិប្បាយអ្វី ជាមួយក្រុមអ្នកកាសែតឡើយ ដែលផ្ទុយស្រឡះពីឯកអគ្គរាជទូតកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្រោយកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីការផ្ទុះឡើងនូវជម្លោះប្រដាប់អាវុធបង្កឡើងដោយប្រទេសថៃ មកលើប្រទេសកម្ពុជា លោក កែវ ឈា ដែលជាឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅ UN បានថ្លែងប្រាប់​ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាបានស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ហើយយើងក៏អំពាវនាវរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ជម្លោះផងដែរ»។ លោកឯកអគ្គរាជទូតកម្ពុជា បានបន្តទៀតថា «ក្នុងកិច្ចប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខបានឯកភាពគ្នាទទូចឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) ប្រកាន់ភាពអត់ធ្មត់ជាអតិបរមា ហើយងាកទៅជ្រើសរើសយកដំណោះស្រាយតាមច្រកការទូត។ នេះក៏ដូចជាអ្វីដែលយើងអំពាវនាវចង់បានដែរ»។ គួរបញ្ជាក់ថា ក្រៅតែពីឯកអគ្គរាជទូតកម្ពុជា គឺពុំមានអ្នកណាផ្សេងទៀតដែលបានចូលរួមកិច្ចប្រជុំ នៅផ្តល់ការអត្ថាធិប្បាយជាមួយ​ក្រុមអ្នកកាសែតឡើយ រាប់បញ្ចូលទាំងឯកអគ្គរាជទូតថៃ លោក Cherdchai ដែលបានខំប្រឹងនិយាយភូតកុហកបំភ្លៃការពិត ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនប្រាប់ទៅកាន់អង្គប្រជុំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ថៃបន្តទទួលរងចំហាយពីសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា ដោយដ្រូនអត្ត-ឃាត ១គ្រឿង ទើបធ្លាក់នៅព្រំដែនរបស់ខ្លួន

Liny Chan July 23, 2025 23/07/2025

(ណៃពិដោ)៖ យោធានៃប្រទេសថៃ បានឱ្យដឹងថា យន្តហោះដ្រូន១គ្រឿងរបស់យោធាមីយ៉ាន់ម៉ា ដែលមានគោលដៅលើ​ក្រុមឧទ្ទាមប្រឆាំងរបបសឹក បានធ្លាក់នៅព្រំដែនរបស់ថៃ ជាហេតុនាំឱ្យទីក្រុងបាងកក សម្តែងការតវ៉ាជាផ្លូវការជុំវិញ​ផលប៉ះពាល់ ដែលបន្តជ្រាបចូលមកក្នុងប្រទេសខ្លួន ពីសង្រ្គាមស៉ីវិលដែលបានផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ យោធាថៃបានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្លួនបានប្រទះឃើញ យន្តហោះដ្រូនខាងលើ ដែលជាប្រភេទដ្រូនអត្តឃាត កាលពីថ្ងៃចន្ទនៅក្នុងព្រៃនៃខេត្ត Tak ត្រង់ចំណុចចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ក្នុងព្រំដែនថៃ។ តាមសេចក្តីថ្លែងការណ៍ដដែល ការស៉ើបអង្កេតជាបឋមបង្ហាញថា ដ្រូននោះជារបស់យោធាមីយ៉ាន់ម៉ា ហើយមានគោលដៅ​វាយប្រហារលើកងកម្លាំងក្រុមឧទ្ទាម ប៉ុន្តែហាក់បានបាត់បង់ការគ្រប់គ្រង រួចហើយក៏ធ្លាក់ចូលទឹកដីរបស់ថៃ។ យោធាថៃបានបន្តថា ពុំមានជនស៉ីវិលណាម្នាក់រងរបួសនិងបាត់បង់ជីវិត ហើយមិនមានការខូចខាតទ្រព្យសម្បត្តិ​ ត្រូវបានរាយការណ៍ ដោយសារតែឧប្បត្តិហេតុនេះឡើយ ខណៈការសម្តែងការតវ៉ាជាផ្លូវការជុំវិញហេតុការណ៍នេះ ត្រូវបានដាក់ទៅភាគីមីយ៉ាន់ម៉ា តាមរយៈយន្តការកិច្ចសន្ទនាព្រំដែនរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា តំបន់ភាគខាងលិចប្រទេសថៃ ជារឿយៗបានរងគ្រោះផលប៉ះពាល់បណ្តាលមកពីជម្លោះ ដែលបានផ្ទុះឡើងនៅឯមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិល កាលពីឆ្នាំ២០២១មក។ ទាហានរដ្ឋាភិបាលយោធា ដែលរត់ចោលជួរ ជនភៀសខ្លួនស៉ីវិលដែលរត់ភៀសខ្លួន ក៏ដូចជាជនចំណាកស្រុកដែលជួបការលំបាកខ្លាំងផ្នែកសេដ្ឋកិច្ច ជាញឹកញាប់ ​បាននាំគ្នាលួចឆ្លងព្រំប្រទល់រវាងប្រទេសទាំងពីរ ដែលមានប្រវែង២៤០០គីឡូម៉ែត្រ ដោយខុសច្បាប់។ ផ្ដល់សិទ្ធិដោយ៖ Fresh News

Mainichi៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba មានគម្រោងប្រកាសលាលែងពីតំណែងនៅខែក្រោយ

Liny Chan July 23, 2025 23/07/2025

(តូក្យូ)៖ កាសែតជប៉ុន Mainichi បានរាយការណ៍នៅថ្ងៃពុធ ទី២៣ ខែកក្កដាថានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba មានគម្រោងប្រកាសលាលែងចេញពីតំណែង នៅមុនដំណាច់ខែសីហាខាងមុខ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Ishiba កំពុងប្រឈមមុខនឹងការជំទាស់កាន់តែខ្លាំងឡើង នៅក្នុងជួរផ្ទៃក្នុងនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោក បន្ទាប់ពីរូបលោកប្ដេជ្ញាបន្តកាន់ តំណែងជានាយករដ្ឋមន្ត្រី បើទោះក្រុមចម្រុះកាន់អំណាចរបស់ទទួលបរាជ័យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យសប្ដាហ៍ក៏ដោយ។ ដោយឡែក កាសែតជប៉ុន មួយផ្សេងទៀតគឺ Yomiuri ក៏បានរាយការណ៍ដែរថាលោក Ishiba បានប្រាប់មនុស្សជំនិតរបស់លោកកាលពីល្ងាចថ្ងៃអង្គារម្សិលមិញថាលោកនឹងពន្យល់ថាតើលោកនឹងទទួល ខុសត្រូវលើបរាជ័យរបស់បក្សក្នុងការបោះឆ្នោតសភាជាន់ខ្ពស់យ៉ាងដូចម្ដេច នៅពេលមានដំណោះស្រាយមួយត្រូវបានឈានដល់ក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក។ ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់អាស៊ី) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយជាមួយជប៉ុន ដែលលោកអះអាងថាជប៉ុននឹងវិនិយោគ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបង់ពន្ធគយបដិការ១៥ភាគរយ។ បន្ទាប់ពីការបង្ហោះ របស់លោក ត្រាំ លោក Ishiba បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបដោយផ្ទាល់ ឬពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ។ «ខ្ញុំមិនទាន់អាចនិយាយអ្វីទេ រហូតទាល់តែខ្ញុំពិនិត្យលម្អិតលើលទ្ធផលនៃកិច្ចព្រមព្រៀងជាមុនសិន»។ នេះជាការគូសបញ្ជាក់របស់លោក […]

លោក ត្រាំ ប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ក្នុងនោះរួមមានពន្ធបដិការ ១៥ភាគរយ

Liny Chan July 23, 2025 23/07/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ ទី២២ ខែកក្កដា បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយជប៉ុន ដែល លោកអះអាងថាជប៉ុននឹងវិនិយោគ ៥៥០ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក និងបង់ពន្ធគយបដិការ១៥ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ត្រាំ កាលពីដើមខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងយកពន្ធគយបដិការ ២៥ភាគរយលើជប៉ុនចាប់ពីថ្ងៃទី១ ខែសីហា។ នៅថ្ងៃពុធ ទី២៣ ខែកក្កដានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបញ្ជាក់ថាលោកចាំបាច់ត្រូវពិនិត្យលើសេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុននឹង ធ្វើការអត្ថាធិប្បាយ។ ប៉ុន្តែលោកបានអះអាងថារដ្ឋាភិបាលរបស់លោកយល់ថាកិច្ចព្រមព្រៀងនេះនឹងការពារផលប្រយោជន៍ជាតិរបស់ជប៉ុន។ គួរបញ្ជាក់ថា ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ លោក ត្រាំ បានលើកឡើងថាជប៉ុននឹងបើកចំហពាណិជ្ជកម្ម សម្រាប់រថយន្ដ រថយន្ដធុនធ្ងន់ អង្ករ និងផលិតផលកសិកម្មមួយចំនួន រួមទាំងផលិតផលមួយចំនួនទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរវៀតណាម ព្រមានពីគ្រោះទឹកជំនន់ ខណៈព្យុះ Wipha បក់បោកទៅកាន់ឆ្នេរភាគខាងជើង

Liny Chan July 22, 2025 22/07/2025

(ហាណូយ)៖ ព្យុះត្រូពិក Wipha ត្រូវបានរំពឹងថានឹងបក់បោកលើទូទាំងតំបន់ឆ្នេរភាគខាងជើងរបស់វៀតណាម នៅថ្ងៃអង្គារ ទី២២ ខែកក្កដា ខណៈទាហានជិត ៣៥០ ០០០នាក់ ត្រូវបានដាក់ឱ្យប្រចាំការ ខណៈអាជ្ញាធរឧតុនិយមរបស់រដ្ឋព្យាករពីកម្រិតទឹកភ្លៀង ៥០សង់ទីម៉ែត្រដែលអាចនឹងបង្កទៅជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក នៅថ្ងៃអង្គារនេះ ព្យុះ Wipha ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីឆ្នេរនៃទីក្រុង Haiphong ជាមួយល្បឿនខ្យល់បក់១០២គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងរំកិលឆ្ពោះទៅកាន់ភាគនិរតីក្នុងល្បឿនខ្យល់ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាប់ពីបក់បោកលើខេត្ត Hung Yen និងខេត្ត Ninh Binh ព្យុះ Wipha ត្រូវបានព្យាករថានឹង ថមថយចុះឥទ្ធិពលក្លាយទៅជាសម្ពាធទាបនៅយប់ថ្ងៃអង្គារនេះ។ ប៉ុ​ន្តែសម្ពាធនេះអាចនាំឱ្យមានភ្លៀងធ្លាក់ខ្លាំង។ តាមអាជ្ញាធរវៀតណាម មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានប្រកាសដាក់ខេត្តនៅជាប់តំបន់ឆ្នេរមួយក្នុងគ្រាអាសន្ន ដោយនិយាយថាព្យុះ Wipha អាចនឹងបង្កជាទឹកជំនន់ និងរអិលបាក់ដី។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍បានលុបចោល និងលើកពេលជើងហោះហើរមួយចំនួន ខណៈអាកាសយានដ្ឋាន […]

ឆេះសាឡាងដឹកអ្នកដំណើរនៅឥណ្ឌូណេស៉ី បណ្ដាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត ខណៈជាង ៥០០នាក់ ត្រូវបានជួយសង្រ្គោះ

Liny Chan July 21, 2025 21/07/2025

(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃចន្ទ ទី២១ ខែកក្កដា បានឱ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និងជាង៥០០នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយសាឡាងដឹកអ្នកដំណើរធំមួយ បានរងការឆាបឆេះនៅក្បែរកោះ Sulawesi។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ ឆ្មាំសមុទ្រឥណ្ឌូណេស៉ី បានប្រាប់ថា អ្នកដំណើរដែលភ័យស្លន់ស្លោ បាននាំគ្នាលោតចូលទៅក្នុងទឹក ប៉ុន្តែដោយមានពាក់អាវពោង បន្ទាប់ពីអគ្គិភ័យសន្ធោសន្ធៅមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅលើសាឡាងឈ្មោះ KM Barcelona 5 ដែលធ្វើដំណើរឆ្ពោះទៅទីក្រុង Manado នៃខេត្ត Sulawesi ខាងជើង។ អាជ្ញាធរឥណ្ឌូណេស៉ី បាននិយាយថា មនុស្សយ៉ាងហោច ៥៦៨នាក់ ត្រូវបានជួយសង្រ្គោះចេញពីសាឡាងនិងពីផ្ទៃទឹក ខណៈ៣នាក់ផ្សេងទៀត ត្រូវបានរកឃើញថាស្លាប់។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាឡាងនោះមានសមត្ថភាពផ្ទុកមនុស្សបានសរុបប្រហែល​៦០០នាក់។ គួរបញ្ជាក់ថា ឧបទ្ទវហេតុខាងលើ កើតមានឡើង ក្រោយកាលពីអំឡុងដើមខែកក្កដានេះ មានសាឡាង ១គ្រឿងផ្សេងទៀត បានលិចនៅក្បែរកោះទេសចរណ៍ដ៏ល្បីរបស់ឥណ្ឌូណេស៉ី គឺកោះ Bali ដោយសារតែជួបអាកាសធាតុអាក្រក់ ហើយបណ្តាលឱ្យមនុស្សយ៉ាងហោច១៩នាក់ បាត់បង់ជីវិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud បាន​សោយទិវង្គ បន្ទាប់ពី​ទ្រង់បាន​សន្លប់​អស់​រយៈពេល​ជិត ២០ឆ្នាំ

Liny Chan July 21, 2025 21/07/2025

(បរទេស)៖ ព្រះអង្គម្ចាស់ Alwaleed bin Khaled bin Talal Al Saud ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «Sleeping Prince» របស់​អារ៉ាប៊ីសាអូឌីត បាន​សោយទិវង្គត​ហើយ​ក្នុង​ព្រះជន្ម ៣៦ ព្រះវស្សា កាលពី​ថ្ងៃ​សៅរ៍ ទី ១៩ ខែ​កក្កដា ឆ្នាំ ២០២៥ បន្ទាប់​ពី​ទ្រង់បាន​សន្លប់​អស់​រយៈពេល​ជិត ២០ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។ ព្រះអង្គម្ចាស់​បាន​សន្លប់​តាំងពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ទីក្រុង​ឡុងដ៍ កាលពី​ឆ្នាំ ២០០៥ នៅ​ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម​ត្រឹមតែ ១៥ ព្រះវស្សា។ គ្រោះថ្នាក់​នោះ​បាន​បណ្តាល​ឲ្យ​ព្រះអង្គ​រង​របួស​ខួរក្បាល​ធ្ងន់ធ្ងរ និង​ហូរឈាម​ខាងក្នុង។ ទោះបីជា​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់បំផុត​ពី​អ្នកឯកទេស​ទូទាំង​ពិភពលោក​ក៏ដោយ ក៏​ព្រះអង្គ​មិន​អាច​ដឹង​ខ្លួន​ពេញលេញ​ឡើងវិញ​បាន​ឡើយ។ ព្រះអង្គ​នៅ​តែ​បន្ត​ទទួល​ការ​ជួយ​សង្គ្រោះ​ពី​ម៉ាស៊ីន​នៅ​មន្ទីរពេទ្យ King Abdulaziz Medical City ក្នុង​ទីក្រុង​រីយ៉ាដ។ ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ Khaled bin Talal Al Saud បាន​បដិសេធ​មិន​ដក​ព្រះអង្គ​ចេញពី​ម៉ាស៊ីន​ជួយ​សង្គ្រោះ​ឡើយ ដោយ​រក្សា​ក្តី​សង្ឃឹម​ថា […]

ព្យុះបក់បោកលើភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha វាយប្រហារហុងកុង

Liny Chan July 21, 2025 21/07/2025

(ប៉េកាំង)៖ ព្យុះបានបក់បោកលើភាគខាងត្បូងប្រទេសចិន នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ដោយជំរុញឱ្យមានការព្រមានពីគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី មួយថ្ងៃបន្ទាប់ពីព្យុះទីហ្វុង Wipha វាយប្រហារលើទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លៀងធ្លាក់ខ្លាំងវាយប្រហារលើទីក្រុង Yangjiang, Zhanjiang និងទីក្រុង Maoming នៃខេត្ត Guangdong ស្ថិតនៅភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha បក់បោកលើទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយនាំមកជាមួយខ្យល់បក់ខ្លាំងដែលបានធ្វើឱ្យដើមឈើជាច្រើនដួលរលំ ជើងហោះហើរ ត្រូវបានពន្យារពេល និងបង្ខំឱ្យមនុស្សជិត២៨០នាក់ ត្រូវស្នាក់នៅទីជម្រកបណ្ដោះអាសន្ន។ អាជ្ញាធរឧតុនិយមចិន បាននិយាយថាព្យុះទីហ្វុង Wipha បានថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិកមួយ ហើយនឹងរំកិលទៅកាន់តំបន់ឆ្នេរនៃខេត្ត Guangdong និងឆ្ពោះទៅកាន់វៀតណាម។ ភ្លៀងធ្លាក់ខ្លាំងវិញត្រូវបានព្យាករថានឹងធ្លាក់នៅតាមខេត្តជាប់តំបន់ឆ្នេររបស់ចិន ដូចជា Guangdong, Guangxi, Hainan និង Fujian រហូតដល់ព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការព្រមានពីគ្រោះទឹកជំនន់ រអិលបាកដី និងខ្យល់បក់ខ្លាំងដែលអាចបង្កគ្រោះថ្នាក់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

CEO  ក្រុមហ៊ុន Astronomer ប្រកាសលាលែង បន្ទាប់ពីបែកធ្លាយក្នុងវីដេអូ Kiss Cam​ ក្លាយជាប្រធានបទក្តៅលើអ៊ីនធឺណិត

Naren July 21, 2025 21/07/2025

(បរទេស)៖​ នៅថ្ងៃទី១៩​ ខែកក្កដា ឆ្នាំ២០២៥ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា​ Astronomer លោក Andy Byron បានប្រកាសលាលែងពីតំណែង​ បន្ទាប់ពីមានវីដេអូបែកធ្លាយជាមួយស្រីស្នេហ៍ក្លាយជាប្រធានបទផ្ទុះការចា​ប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម។ វីដេអូនេះបង្ហាញពីលោកជាមួយនារីម្នាក់ដែលជា​ HR នៅក្រុមហ៊ុនរបស់លោក​ កំពុងឈរអោបគ្នា​ និងថតជាប់ក្នុងកាមេរ៉ា​ kiss cam​ ក្នុងការប្រគំតន្រ្តីរបស់ក្រុម Coldplay នៅពហុកីឡាដ្ឋាន Gillette ស្ថិតនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក។ នារីដែលនៅជាមួយគាត់គឺ Kristin Cabot ដែលជាអគ្គនាយកផ្នែកធនធានមនុស្ស (Chief People Officer) របស់ក្រុមហ៊ុន។ ទាំងពីរនាក់សុទ្ធតែមានប្តីប្រពន្ធរួចទៅហើយ ដែលបានបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន និងក្នុងបរិស្ថានធ្វើការ។ បន្ទាប់ពីវីដេអូនេះផ្ទុះគ្នានៅលើបណ្តាញសង្គម អគ្គនាយក Byron ត្រូវបានដាក់ឲ្យសម្រាកពីការងារជាបណ្ដោះអាសន្ន ដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ និងបានបើកការស៊ើបអង្កេតផ្ទៃក្នុង។ បន្ទាប់មក លោកបានសម្រេចចិត្តលាលែងពីតំណែងជាផ្លូវការ។ ក្រុមហ៊ុនបានប្រកាសថា មនុស្សដែលនឹងទទួលការងារជំនួសបណ្តោះអាសន្នគឺ Pete DeJoy ដែលជាស្ថាបនិករួម និងជាអគ្គនាយកផ្នែកផលិតផល៕