ព័ត៌មានអន្តរជាតិ

ថៃគ្រោងទិញយន្តហោះចម្បាំង ១២គ្រឿងពីស៊ុយអែត ក្រោយត្រូវបានអាមេរិកបដិសេធសំណើចង់ទិញ F-35

Liny Chan June 5, 2025 05/06/2025

(បាងកក)៖ កាលពីថ្ងៃពុធ ទី៤ ខែមិថុនា ប្រមុខកងទ័ពអាកាសនៃប្រទេសថៃ បានឱ្យដឹងថា ថៃមានផែនការទិញយន្តហោះចម្បាំង Gripen JAS 39 ចំនួន១២គ្រឿង ពីក្រុមហ៊ុនស៊ុយអែត SAAB ក្នុងរយៈពេល១០ឆ្នាំ ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើនជាយន្តហោះផលិតដោយអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ សព្វថ្ងៃ យន្តហោះចម្បាំងរាប់សិបគ្រឿងរបស់ប្រទេសថៃ គឺភាគច្រើនជា F-16 និង F-5 ដែលខ្លះបានធ្វើប្រតិបត្តិការ ចាប់តាំងតែពី​ចុងទសវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ។ ក្រៅពីនេះ ថៃក៏មានយន្តហោះចម្បាំង JAS 39 Gripen ស្រាប់១១គ្រឿងផងដែរ។ ថវិកាចំនួន ១៩.៥ពាន់លានបាត ឬស្មើនឹងជិត៦០០លានដុល្លារ ត្រូវបានកំណត់សម្រាប់ការទិញយន្តហោះ Gripen ៤គ្រឿង ក្នុងដំណាក់កាលដំបូង ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ កងទ័ពអាកាសថៃ គ្រោងបញ្ជូនផែនការនេះ ឱ្យទៅគណៈរដ្ឋមន្រ្តីអនុម័ត នាខែក្រោយ ហើយ​ប្រសិនបើទទួលបានភ្លើងបៃតង ការចុះកិច្ចសន្យាអាចនឹងធ្វើឡើង នៅខែសីហា។ គួរបញ្ជាក់ថា ថៃដែលជាប្រទេសមានកិច្ចសហប្រតិបត្តិការយោធាយូរអង្វែង ជាមួយសហរដ្ឋអាមេរិក ដំបូងឡើយបានព្យាយាមចង់​ទិញយន្តហោះចម្បាំងបំបាំងកាយស៊េថ្មីបំផុតមួយ គឺ F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក […]

ឥណ្ឌា៖ មនុស្សយ៉ាងតិច ៧នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានគ្រីឃីត ក្នុងទីក្រុងបេងហ្គាលូរុ

Liny Chan June 5, 2025 05/06/2025

(បេងហ្គាលូរុ)៖ មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅខាងក្រៅកីឡដ្ឋានគ្រីឃីតមួយកន្លែង ក្នុងទីក្រុងបេងហ្គាលូរុ ប្រទេសឥណ្ឌា ជាកន្លែងដែលព្រឹត្តិការណ៍មួយត្រូវបានធ្វើឡើង ដើម្បីអបអរសាទរជ័យជម្នះលើកដំបូងរបស់ក្រុម Royal Challengers Bengaluru ក្នុងការប្រកួតដណ្តើមពានរង្វាន់ Indian Premier League (IPL)។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បណ្តាញទូរទស្សន៍ បានបង្ហាញរូបភាពមនុស្សរាប់ពាន់នាក់ ដែលមួយចំនួនគ្រវីទង់ក្រហមរបស់ក្រុម បានឈរតម្រង់ជួរនៅតាមដងផ្លូវឆ្ពោះទៅកាន់កីឡដ្ឋាន Chinnaswamy ដែលស្ថិតនៅកណ្តាលទីក្រុង ខណៈក្រុមគ្រីឃីតបានទៅដល់ទីកន្លែងនោះតាមរថយន្តក្រុងនៅពេលល្ងាច។ ទិដ្ឋភាពបន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា បានបង្ហាញឲ្យឃើញមន្ត្រីប៉ូលីសម្នាក់កំពុងសែងអ្នកទស្សនាដែលរងរបួសទៅកាន់រថយន្តសង្គ្រោះបន្ទាន់ ខណៈមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅជុំវិញមនុស្សម្នាក់ទៀតដែលដេកស្តូកស្តឹងនៅលើដី។ គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នា និងគ្រោះថ្នាក់ផ្សេងៗទៀត មិនមែនជារឿងចម្លែកនោះទេ នៅពេលដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករនៅក្នុងប្រទេសឥណ្ឌា រួមទាំងក្នុងអំឡុងពេលព្រឹត្តិការណ៍សាសនាផងដែរ។ កាលពីខែមករា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅឯពិធីបុណ្យ Maha Kumbh របស់សាសនាហិណ្ឌូ ខណៈមនុស្សរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីមុជទឹកពិសិដ្ឋនៅថ្ងៃដ៏មង្គលបំផុតនៃពិធីបុណ្យនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការដំឡើងពន្ធដល់ ៥០ភាគរយ របស់អាមេរិក លើដែកថែប និងអាលុយមីញ៉ូម ចូលជាធរមាន

Liny Chan June 4, 2025 04/06/2025

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី៤ ខែមិថុនា បានចាប់ផ្តើមអនុវត្តជាផ្លូវការនូវការយកពន្ធគយ៥០ភាគរយ លើដែកថែបនិងអាលុយមីញ៉ូមដែលនាំចូល ខណៈវាជាការដំឡើងទ្វេដង ពីអត្រាចាស់២៥ភាគរយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ចំណាត់ការខាងលើ មានគោលដៅការពារឧស្សាហកម្មអាមេរិក ពីការលក់បង្ខូចតម្លៃរបស់បរទេស និងឆ្លើយតបក្តីកង្វល់ពាក់ព័ន្ធសន្តិសុខជាតិ។ ស្របពេលចក្រភពអង់គ្លេស ទទួលការលើកលែង គឺបន្តរងការយកពន្ធត្រឹម២៥ភាគរយដដែល ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មី ដែលសម្រេចបានកន្លងទៅនេះ ដៃគូពាណិជ្ជកម្មធំៗដទៃទៀតរបស់អាមេរិក ជាពិសេសកាណាដានិងម៉ិកស៉ិក ឥឡូវត្រូវរងការពន្ធយកពេញ ៥០ភាគរយ។ គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកមួយចំនួន បានថ្កោលទោសការដំឡើងពន្ធខ្ពស់ខាងលើ និងបានព្រមានអំពីការរំខានចំពោះសេដ្ឋកិច្ច រួមទាំងវិធានការឆ្លើយតប ដើម្បីសងសឹកវិញ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងអំពីក្តីបារម្ភថា វានឹងអាចនាំទៅរកការបាត់បង់ការងារ នៅតាមឧស្សាហកម្ម ដែលពឹងផ្អែកលើការនាំចូលលោហៈទាំងនេះ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នាយករដ្ឋមន្ត្រីហូឡង់ លោក Schoof លាលែងតំណែង, សម្ព័ន្ធរដ្ឋាភិបាលប្រឈមនឹងការដួលរលំ

Liny Chan June 4, 2025 04/06/2025

(អាំស្ទែរដាំ)៖ នាយករដ្ឋមន្ត្រីហូឡង់ លោក ឌីក ស្កូហ្វ (Dick Schoof) បានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែង ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនយោបាយប្រជានិយមប្រឆាំងជនមូស្លីម លោក ហ្គៀត វីលឌ័រ (Geert Wilders) បានដកគណបក្ស PVV របស់លោកចេញពីសម្ព័ន្ធរដ្ឋាភិបាលស្តាំនិយម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។ រដ្ឋមន្ត្រីមកពីគណបក្ស PVV របស់លោក វីលឌ័រ នឹងចាកចេញពីគណៈរដ្ឋមន្ត្រី ខណៈរដ្ឋមន្ត្រីដែលនៅសល់នឹងបន្តការងារបណ្ដោះអាសន្នក្នុងរដ្ឋាភិបាលចាំផ្ទះ។ ការបោះឆ្នោតណាមួយទំនងជាមិនអាចធ្វើទៅបានទេមុនខែតុលា ហើយការបង្កើតរដ្ឋាភិបាលថ្មីជាទូទៅត្រូវចំណាយពេលច្រើនខែនៅក្នុងបរិបទនយោបាយហូឡង់ដែលបែកខ្ញែក។ ការដួលរលំរដ្ឋាភិបាលនេះកើតឡើងស្របពេលដែលចលនាស្តាំនិយមកំពុងរីកដុះដាលនៅអឺរ៉ុប ដោយសារកំហឹងជុំវិញបញ្ហាចំណាកស្រុក និងការកើនឡើងថ្លៃរស់នៅ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ឯកភាពអឺរ៉ុបក្នុងការដោះស្រាយបញ្ហារុស្ស៊ី និងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក វីលឌ័រ បានថ្លែងមុននេះកាលពីថ្ងៃអង្គារថា គណបក្សរបស់លោកដកខ្លួនចេញ ដោយសារតែដៃគូសម្ព័ន្ធទាំងបីផ្សេងទៀត មិនព្រមគាំទ្រគំនិតរបស់លោកលើបញ្ហាសិទ្ធិជ្រកកោន និងអន្តោប្រវេសន៍។ លោក វីលឌ័រ បានសរសេរនៅលើបណ្ដាញសង្គម X ថា «គ្មានការចុះហត្ថលេខាលើផែនការសិទ្ធិជ្រកកោនរបស់យើងទេ។ គណបក្ស PVV ចាកចេញពីសម្ព័ន្ធ»។ […]

សេតវិមាន៖ លោក ត្រាំ និងលោក ស៊ី ជីនពីង ទំនងជានឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ក្នុងសប្ដាហ៍នេះ

Liny Chan June 3, 2025 03/06/2025

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន នៅថ្ងៃចន្ទ ទី២ ខែមិថុនា បានប្រកាសឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទំនងជាអាចនឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទនៅក្នុងសប្ដាហ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានចោទចិនថាបាន និងកំពុងរំលោភបំពានលើកិច្ចព្រមព្រៀងផ្អាកការអនុវត្ត ការយកពន្ធគយទៅវិញទៅមក និងការរឹតត្បិតពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt គឺជាមនុស្សជំនិតទី៣ហើយរបស់លោក ត្រាំ ដែលបានចេញមុខព្យាករថាកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងពន្ធគយធ្វើឡើងកាលពីខែឧសភា ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែ ភ្លាមៗគេនៅតែ មិនទាន់ដឹងច្បាស់ថាតើមេដឹកនាំនៃប្រទេសទាំង២ នឹងបើកកិច្ចសន្ទនានៅពេលណាឱ្យប្រាកដនោះទេ? គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក៏បានបញ្ជាក់ដែរថា លោក ត្រាំ និងលោក ស៊ី ជីនពីង អាចនឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗ សំដៅដោះស្រាយបញ្ហាពាណិជ្ជកម្ម ក្នុងនោះរួមមានទាំងជម្លោះស្ដីពីរ៉ែកម្រ និងការរឹតត្បិតរបស់ចិនលើការនាំចេញរ៉ែកម្រ។ លោក […]

ព័ត៌មានក្លែងក្លាយលេចឡើងព្រោងព្រាត មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅកូរ៉េខាងត្បូង

Nisaiy KP June 1, 2025 01/06/2025

(សេអ៊ូល)៖ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅប្រទេសកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារសប្តាហ៍ក្រោយ មានការលេចឡើងយ៉ាងព្រោងព្រាត នូវការអះអាងមិនពិតលើប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ព័ត៌មានក្លែងក្លាយទាំងនោះ រួមមានដូចជាការអះអាងថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាជនកូរ៉េខាងត្បូង នៅឯក្រៅប្រទេស មានចំណុចខ្សោយ ដែលអាចឱ្យជនបរទេរស បន្លំបោះឆ្នោតជំនួសបាន។ មេដឹកនាំបក្សប្រឆាំង និងជាបេក្ខជនកំពុងនាំមុខគេ គឺលោក Lee Jae-Myung បានក្លាយជាគោលដៅចម្បងនៃការបំភ្លៃព័ត៌មាន ដោយមានការអះអាងមិនពិតជាច្រើនអំពីរូបលោក។ ទន្ទឹមគ្នា មានការអះអាងថា សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រជាសាធារណៈ ចំពោះបេក្ខជនពុំសូវមានប្រជាប្រិយភាព ដែលជារឿងមិនពិត។ ក្រៅពីនេះ ការអះអាងដទៃទៀត បានព្យាយាមចង់បង្កើតការយល់ខុស អំពីលទ្ធផលស្ទង់មតិមុនការបោះឆ្នោត ដែលកន្លងមក បានបង្ហាញថា លោក Lee មាន​ការនាំមុខគេជាប់រហូត និងក្នុងគម្លាតឆ្ងាយថែមទៀត លើគូប្រជែងរបស់លោក មកពីក្រុមអភិរក្សនិយម។ ​ ព័ត៌មានក្លែងក្លាយទាំងអស់នេះ ត្រូវបានបង្កើតឡើងតាមវិធីសាស្រ្តផ្សេងៗ រួមមានដូចជាការកាត់តរូបភាព និងការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឬ AI ជាដើម។ អ្នកជំនាញមកពីសកលវិទ្យាល័យ Sangji របស់កូរ៉េខាងត្បូង បាននិយាយថា ការបំភ្លៃព័ត៌មានជាពិសេសជំរុញដោយ AI […]

ចិនព្រមានអាមេរិកកុំឱ្យប្រឡែងលេងជាមួយភ្លើងជុំវិញបញ្ហាតៃវ៉ាន់ និងរិះគន់សម្តីប្រមុខមន្ទីរបញ្ចកោណនៅសិង្ហបុរី

Nisaiy KP June 1, 2025 01/06/2025

(ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ចិនបានព្រមានសហរដ្ឋអាមេរិកថា មិនគួរប្រឡែងលេងជាមួយភ្លើងឡើយ ជុំវិញបញ្ហាតៃវ៉ាន់ ហើយបានសម្តែងការតវ៉ាផ្លូវការចំពោះទីក្រុងវ៉ាស៉ីនតោន ជុំវិញការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅឯកិច្ចប្រជុំសន្តិសុខក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹងប្រែងហាត់សម ដើម្បីធ្វើបែបនោះយ៉ាងពិតប្រាកដ។ ក្រសួងការបរទេសចិន បានឱ្យដឹងថា ខ្លួនបានសម្តែងការតវ៉ាជាផ្លូវការទៅកាន់ភាគីអាមេរិក ជុំវិញសម្តីរបស់លោក Hegseth និងបានអះអាងថា ខ្លួនថ្កោលទោសការអត្ថាធិប្បាយនោះជាខ្លាំង។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនគួរព្យាយាម​ប្រើប្រាស់បញ្ហាតៃវ៉ាន់ ជាឧបករណ៍ដើម្បីរាំងខ្ទប់ចិន ហើយមិនគួរប្រឡែងលេងជាមួយភ្លើងឡើយ។ គួរបញ្ជាក់ថា ចិនដែលមិនបានបញ្ជូនរដ្ឋមន្រ្តីការពារជាតិ លោក Dong Jun ឱ្យចូលរួមកិច្ចប្រជុំនៅសិង្ហបុរី អះអាងថាបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយបាននិយាយថា ពុំមានប្រទេសដទៃណាមួយ មានសិទ្ធិលូកដៃជ្រៀតជ្រែកជាដាច់ខាត។ ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ចិន និងមិនបដិសេធការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញនោះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ៊ុយក្រែន ថាកំពុងរង់ចាំមេីលរបៀបវារៈរបស់រុស្ស៉ី​ មុនចូលចរចាម្តងទៀត

Nisaiy KP June 1, 2025 01/06/2025

(កៀវ)៖ អ៊ុយក្រែន កំពុងទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក និងរុស្ស៉ីលេីការចូលរួមកិច្ចចរចាសន្តិភាពមួយផ្សេងទៀត​ នៅថ្ងៃចន្ទ ដោយនិយាយថា ខ្លួនត្រូវការមើលសំណើរបស់រុស្ស៉ីជាមុនសិន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា «ដើម្បីឱ្យកិច្ចប្រជុំមានអត្ថន័យ របៀបវារៈត្រូវតែច្បាស់លាស់ ហើយការចរចាត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ»។ ដោយលើកឡើងពីកង្វះខាតឯកសារពីរុស្ស៉ី លោក ហ្សេលេនស្គី បានបន្ថែមថា «ជាអកុសល រុស្ស៉ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឱ្យកិច្ចប្រជុំបន្ទាប់ គ្មានលទ្ធផលអ្វីឡើយ»។ គួរបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែន-រុស្ស៉ី បានជួបប្រជុំគ្នានៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ កាលពីថ្ងៃទី១៦ ឧសភា ប៉ុន្តែគ្មានលទ្ធផលអ្វីក្រៅតែពីកិច្ចព្រមព្រៀងដោះដូរអ្នកទោស។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម ហើយរុស្ស៊ីបានស្នើឱ្យមានកិច្ចពិភាក្សាទល់មុខគ្នាជាលើកទីពីរ ជាមួយមន្ត្រីអ៊ុយក្រែននៅសប្តាហ៍ក្រោយ ក្នុងទីក្រុងអ៉ីស្តង់ប៊ុល៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Elon Musk មានគម្រោងបញ្ចូនយានអវកាស Starship គ្មានមនុស្សបើកជាលើកដំបូង ទៅកាន់ភពអង្គារនៅចុងឆ្នាំ២០២៦

Liny Chan May 30, 2025 30/05/2025

(បរទេស)៖ ពីរថ្ងៃ បន្ទាប់ពីការបរាជ័យក្នុងការសាកល្បងយានអវកាសថ្មី សម្រាប់ការធ្វើដំណើរទៅភពអង្គារ Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោករំពឹងថាយាននេះនឹងអាចធ្វើដំណើរជាលើកដំបូងដោយគ្មានមនុស្សបើក ទៅកាន់ភពអង្គារនៅចុងឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ Musk បានបង្ហាញពេលវេលា​នៃការអភិវឌ្ឍយានអវកាស Starship ដោយលម្អិតក្នុងវីដេអូមួយដែលត្រូវបានផ្សាយតាមអ៊ីនធឺណិតដោយក្រុមហ៊ុន SpaceX ដែលមានមូលដ្ឋាននៅតំបន់ Los Angeles។ វីដេអូនេះត្រូវបានបង្ហោះបន្ទាប់ពីលោកប្រកាសថា លោកនឹងចាកចេញពីរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងនាមជា​ក្បាលម៉ាស៊ីនក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា DOGE។ គោលបំណងនៃបេសកកម្មនេះគឺ ដើម្បីសាកល្បងបច្ចេកវិទ្យាសំខាន់ៗ និងប្រមូលទិន្នន័យសម្រាប់បេសកកម្មមានមនុស្សចូលរួមនៅពេលក្រោយ។ បេសកកម្មដំបូងៗនេះ នឹងដឹកមនុស្សយន្តរបស់ក្រុមហ៊ុន Tesla ដែលមានឈ្មោះថា «Optimus» ទៅជួយក្នុងការស្វែងយល់ និងរៀបចំបរិស្ថានលើភពអង្គារ។ បេសកកម្មឆ្នាំ ២០២៦ នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យធំបំផុត ដើម្បីបង្កើតការរស់នៅរបស់មនុស្សជាប្រពៃណីលើភពអង្គារ។ Elon Musk មានគំនិតបញ្ចូន Starship ចំនួន ១,០០០ ដល់ ២,០០០ គ្រឿង រៀងរាល់ពីរឆ្នាំម្តង ដើម្បីកសាងទីក្រុងអចិន្រ្តៃយ៍លើភពអង្គារ។ តែលោកក៏ទទួលស្គាល់ថា […]

សេតវិមាន បញ្ជាក់ជាផ្លូវការពីការចាកចេញរបស់លោក Elon Musk ពីរដ្ឋបាលលោក ដូណាល់ ត្រាំ

Liny Chan May 29, 2025 29/05/2025

(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ពិតជាកំពុងចាកចេញពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាកដមែន បន្ទាប់ពីបានដឹកនាំការងារធ្វើកំណែទម្រង់ រដ្ឋាភិបាលសហព័ន្ធដ៏ចម្រូងចម្រាសមួយរយៈមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្ត្រីសេតវិមានម្នាក់បានប្រាប់ Reuters ថាវាគឺជាការពិតដែលលោក Elon Musk កំពុងចាកចេញពីរដ្ឋបាលលោក ត្រាំ ហើយការលាលែងពីតំណែងរបស់លោកនឹងចូលជាធរមាននៅយប់ថ្ងៃពុធ ទី២៨ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Elon Musk កាលពីថ្ងៃពុធបានអរគុណដល់លោក ដូណាល់ ត្រាំ ស្របពេលដែលពេលវេលាកាន់តំណែងជាបុគ្គលិកពិសេសមួយរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឈានដល់ទីបញ្ចប់។ អាណត្តិ១៣០ថ្ងៃរបស់លោក Musk ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាលនៅក្រោមរដ្ឋបាលលោក ត្រាំ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣០ ខែឧសភា។ រដ្ឋបាលលោក ត្រាំ បាននិយាយថាកិច្ចប្រឹងប្រែងរបស់ DOGE ដើម្បីធ្វើកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល នឹងនៅតែបន្តធ្វើឡើង។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង DOGE បានកាត់បន្ថយជិត ១២ភាគរយ ឬបុគ្គលិក […]