ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងជួបសន្ទនាជាមួយលោក ពូទីន ពីសង្គ្រាមអ៊ុយក្រែន ចំពេលមាន «ភាពជាប់គាំង»

Liny Chan May 20, 2025 20/05/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ស្តីពីការស្វែងរកសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា មាន «ភាពជាប់គាំង» ក្នុងការបញ្ចប់ជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ អនុប្រធានាធិបតី លោក JD Vance បានបញ្ជាក់យ៉ាងច្បាស់មុនកិច្ចសន្ទនានេះដែលគ្រោងធ្វើនៅម៉ោង ១០ព្រឹក (ម៉ោងខាងកើតសហរដ្ឋអាមេរិក) ថា ទីក្រុងវ៉ាស៊ីនតោនយល់ថា មាន«ភាពជាប់គាំង» ហើយលោក ត្រាំ នឹងព្យាយាមវាយតម្លៃថាតើវិមានក្រឹមឡាំង «ពិតជាយកចិត្តទុកដាក់» ក្នុងការបញ្ចប់សង្គ្រាមឬទេ។ លោក Vance បានបន្ថែមថា ប្រសិនបើរុស្ស៊ីមិនបង្ហាញឆន្ទៈទេ សហរដ្ឋអាមេរិកអាចនឹងសម្រេចចិត្តថា «នេះមិនមែនជាសង្គ្រាមរបស់យើងទៀតទេ»។ ទោះបីជាមានសម្ពាធការទូត រួមទាំងការជំរុញពីមេដឹកនាំអឺរ៉ុបឲ្យលោក ពូទីន ទទួលយកបទឈប់បាញ់ ៣០ថ្ងៃក៏ដោយ លោក ពូទីន នៅតែរក្សាជំហរដ៏តឹងរ៉ឹងលើលក្ខខណ្ឌសន្តិភាពរបស់លោក ខណៈកងកម្លាំងរុស្ស៊ីបន្តការវាយលុក និងទើបតែបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យ។ គួរបញ្ជាក់ថា កិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន […]

Bill Gates អះអាងថា ការងារជំនាញ ៣ ដែល AI មិនអាចចូលខ្លួនមកជំនួសបាន

Liny Chan May 20, 2025 20/05/2025

(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានបង្ហាញនូវការយល់ឃើញរបស់គាត់អំពីពិភពនៃបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើន ដោយចង្អុលបង្ហាញការងារចំនួនបីដែលគាត់ជឿថា នឹងនៅតែមានភាពធន់នឹងការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសគឺពិបាកជំនួសដោយ AI។ ថ្លែងប្រាប់កាសែត Indian Express លោក Gates បានចែករំលែកការជឿជាក់របស់គាត់ថា ជំនាញពិសេសខាងជីវវិទូ, អ្នកជំនាញផ្នែកថាមពល និងអ្នកសរសេរកម្មវិធី (Programmers) នឹងអាចរក្សាការងាររបស់ពួកគេពីការជំនួសដោយ AI ដែលការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បានបង្កឱ្យមានការពិភាក្សាយ៉ាងច្រើន​នៅទូទាំងពិភពលោក។ លោក Gates បានអះអាងថា ជីវវិទូមានសារៈសំខាន់ជាមូលដ្ឋានសម្រាប់វឌ្ឍនភាព និងការរកឃើញរបស់មនុស្ស ដែលជំរុញដោយដំណើរការច្នៃប្រឌិត និងវិចារណញាណ ដែលពិតជាមានភាពខុសប្លែកពីបញ្ញាសិប្បនិម្មិត (AI) ក្នុងការយល់ និងចម្លងទាំងស្រុង។ ក្នុងនាមជាស្រាវជ្រាវ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយរូប ​លោក Gets បានអះអាងយ៉ាងមុតមាំថា ខួរក្បាលរបស់មនុស្សមានសមត្ថភាពខ្ពស់ក្នុងការបង្កើតសម្មតិកម្ម និងបញ្ញា​ ដែលវាមានសារៈសំខាន់បំផុតក្នុងការស្រាវជ្រាវ និងសិក្សា ហើយវាក៏ជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សជាតិក្នុងការយកវាទៅប្រើប្រាស់ដើម្បីធ្វើការអភិវឌ្ឍន៍​តទៅមុខ។ គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ លោក Bill Gates ក៏បានអះអាងផងដែរថា បញ្ញាសិប្បនិម្មិត […]

ឥណ្ឌូណេស៉ី៖ ការរអិលបាក់ដីនៅអណ្តូងរ៉ែមាស បណ្តាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងបាត់ខ្លួន ១៤នាក់

Liny Chan May 19, 2025 19/05/2025

(ហ្សាកាតា)៖ ក្រុមមន្ត្រីឥណ្ឌូណេស៉ី បានឱ្យដឹងថា ការរអិលបាក់ដីនៅអណ្តូងរ៉ែមាសមួយ ក្នុងតំបន់ Papua ភាគខាងកើតបំផុតនៃប្រទេស បានសម្លាប់កម្មករ ៦នាក់ និងរបួស ៤នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង បង្ខំឱ្យដំណើរការស្វែងរកអ្នកបាត់ខ្លួន ១៤នាក់ ត្រូវផ្អាកបណ្តោះអាសន្ន នៅថ្ងៃចន្ទ ទី១៩ ខែឧសភានេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៉ី លោក Abdul Muhari ភ្លៀងបានបង្កឱ្យមានការរអិលបាក់ដី កាលពីថ្ងៃសុក្រសប្តាហ៍មុន និងធ្វើឱ្យបាក់អណ្តូងរ៉ែតូចមួយ ដែលដំណើរការដោយអ្នកស្រុក នៅតំបន់ភ្នំ Arfak នៃខេត្ត West Papua។ ប្រធានក្រុមជួយសង្គ្រោះ លោក Yefri Sabaruddin និយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងរក ត្រូវរារាំងដោយសារតែផ្លូវខូច ស្ថានភាពផ្លូវភ្នំ ព្រមទាំងអាកាសធាតុអាក្រក់។ ក្រុមអ្នកជួយសង្គ្រោះចំនួន ៤០នាក់ រួមទាំងមន្ត្រីប៉ូលិស និងយោធា បានរកឃើញសាកសពមនុស្ស ៦នាក់។ គ្រោះមហន្តរាយ​នេះ បាន​លេប​ត្របាក់​ជម្រក​បណ្ដោះអាសន្នរបស់កម្មករ​រ៉ែ។ អាជ្ញាធរ​ នឹង​បន្តការស្វែងអ្នកបាត់ខ្លួន ១៤នាក់ ​​នៅ​ថ្ងៃ​អង្គារស្អែក​។ តាមលោក​ Sabaruddin […]

មេដឹកនាំកំពូលអ៉ីរ៉ង់ ចោទថាលោក ត្រាំ ភូតកុហកនៅពេលនិយាយអំពីសន្តិភាព

Nisaiy KP May 18, 2025 18/05/2025

(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាភូតកុហកនៅពេលលោកប្រធានាធិបតីអាមេរិក និយាយកាលពីអំឡុងដំណើរទស្សនកិច្ច នៅតំបន់ឈូងសមុទ្រពែរ្សក្នុងសប្តាហ៍នេះថា រូបលោកចង់បានសន្តិភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Khamenei បានបន្តថា ផ្ទុយមកវិញ ជាក់ស្តែងគឺសហរដ្ឋអាមេរិក ប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្តល់គ្រាប់បែកធុនធ្ងន់​ឱ្យទៅអ៉ីស្រាអែលយកទម្លាក់លើកុមារនៅឯតំបន់ហ្កាហ្សា។ លោក Khamenei បានបន្តថា សម្តីចង់បានសន្តិភាពរបស់លោក ត្រាំ គឺជាសម្តីគួរឱ្យអាម៉ាស់មួយ ទាំងសម្រាប់ម្ចាស់សម្តីផ្ទាល់ និងសម្រាប់ប្រជាជនអាមេរិកទាំងមូល។ លោក Khamenei សង្កត់ធ្ងន់ថា ប្រភពពីសង្រ្គាមនិងជម្លោះនៅក្នុងតំបន់ គឺអ៉ីស្រាអែលដែលប្រៀបដូចជាដុំសាច់មហារីកដ៏គ្រោះថ្នាក់បំផុតមួយ។ កាលពីថ្ងៃដដែល ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ក៏បានលើកឡើងដែរថា នៅពេលនិយាយអំពីសន្តិភាព ទន្ទឹមគ្នាលោក ត្រាំ បានប្រើពាក្យសម្តីគំរាមកំហែង ជាហេតុធ្វើឱ្យពិបាកនឹងជឿជាក់។ លោក Pezeshkian បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិក ប៉ុន្តែមិនខ្លាចការគំរាមកំហែងឡើយ ហើយក៏មិនចង់ឱ្យមានសង្រ្គាមដែរ។ […]

សហរដ្ឋអាមេរិក៖ មនុស្ស ១៤នាក់បាត់បង់ជីវិត បន្ទាប់ពីមានព្យុះបោកបក់ខ្លាំងនៅរដ្ឋ Kentucky

Nisaiy KP May 18, 2025 18/05/2025

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ Kentucky លោក Andy Beshear បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី១៧នេះថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានបាត់បង់ជីវិត ក្នុងរយៈពេលមួយយប់បន្ទាប់ពីមានព្យុះខ្លាំងបោកបក់នៅក្នុងរដ្ឋ ហើយចំនួនអាចនឹងកើនឡើងទៀត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Beshear ក៏បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នផងដែរ ដោយសារតែខ្យល់ព្យុះដែលបានគួចយកផ្ទះចល័តនៅក្នុងទីក្រុង Morganfield។ ក្រៅពី Kentucky ក្រុមមន្ត្រីបាននិយាយថា ខ្យល់ព្យុះបានបោកបក់កាត់ទីក្រុង St. Louis នៃរដ្ឋ Missouri ធ្វើឱ្យខូចខាតសំណង់ចំនួន ៥ ០០០ ដោយរបេីកដំបូល កាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនី និងនាំទឹកភ្លៀងបានហូរកាត់ផ្លូវថ្នល់ដ៏សំខាន់មួយ អំឡុងម៉ោងធ្វេីចរាចរណ៍ដ៏មាមាញឹក កាលពីថ្ងៃសុក្រ។ តាមទីភ្នាក់ងារអាកាសធាតុជាតិ ខ្យល់ព្យុះបានបោកបក់មកលើរដ្ឋ Missouri និងរដ្ឋ Illinois ដែលនៅជាប់គ្នា ហេីយលាតសន្ធឹងឆ្ពោះទៅកាន់ Atlantic Coast រួមទាំងព្យុះមួយទៀតនៅរដ្ឋ New Jersey៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការបញ្ជូនប្រជាជនប៉ាឡេស្ទីន ១លាននាក់ទៅកាន់លីប៊ី 

Nisaiy KP May 18, 2025 18/05/2025

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងរៀបចំផែនការមួយដើម្បីបញ្ជូនប្រជាជនប៉ាឡេស្ទីន ជាង១លាននាក់ចេញពីតំបន់ហ្កាហ្សាឱ្យទៅរស់នៅអចិន្ត្រៃយ៍ នៅក្នុង ប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News។ នៅក្នុងអត្ថបទផ្ដាច់មុខមួយរបស់ខ្លួន NBC News ដោយផ្អែកលើប្រភពចំនួន៥ដែលដឹងពីផែនការខាងលើ បានឱ្យដឹងទៀតថាផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន កំពុងស្ថិតនៅក្រោមការពិចារណា យ៉ាងហ្មត់ចត់ ហើយរដ្ឋបាលលោក ត្រាំ បានពិភាក្សាពីផែនការនេះជាមួយថ្នាក់ដឹកនាំលីប៊ី។ តាមប្រភពដែល NBC News ទទួលបាន ជាថ្នូរទៅនឹងការទទួលយកប្រជាជនប៉ាឡេស្ទីន រដ្ឋបាលលោក ត្រាំ នឹងផ្ដល់ឱ្យលីប៊ីវិញនូវមូលនិធិរាប់ពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានបង្កកទុកកាលពីជាង១០ឆ្នាំមុន។ មិនទាន់មានការឈានដល់ការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ។ ចំណែក ខាងក្រសួងការបរទេសអាមេរិក និងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ នៅពេល ត្រូវបានស្នើសុំឱ្យបំភ្លឺជុំវិញការចុះផ្សាយរបស់ NBC News។ ប៉ុន្តែក្រោយការចុះផ្សាយព័ត៌មាននេះដែរ អ្នកនាំពាក្យម្នាក់រដ្ឋាភិបាលអាមេរិកបានប្រាប់ NBC News ព័ត៌មានជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីហ្កាហ្សា ទៅកាន់លីប៊ី គឺជាព័ត៌មានមិនពិតនោះទេ។ «ស្ថានភាពជាក់ស្ដែងមិនអំណោយផលចំពោះផែនការបែបនេះទេ ហើយផែនការបែបនេះទៀតសោតមិនត្រូវបានពិភាក្សា និងគ្មានន័យអ្វីទេ»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ម្យ៉ាង ការបញ្ជូនប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ទៅកាន់លីប៊ីដែលកំពុងក្រីក្រស្រាប់ អាចនឹង កាន់តែធ្វើឱ្យប្រទេសមួយនេះធ្លាក់ចូលក្នុងវិបត្តិរឹតតែធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ […]

មហាសេដ្ឋីអង់គ្លេស Ratcliffe ម្ចាស់ក្លិប Man Utd បន្តបាត់បង់ប្រាក់ចំណូលច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល ១២ខែ

Naren May 17, 2025 17/05/2025

(មេនឆេស្ទើ)៖ មហាសេដ្ឋីជាតិអង់គ្លេស លោក Sir Jim Ratcliffe ដែលត្រូវបានគេស្គាល់តាមរយៈទិញក្លិបបាល់ទាត់ល្បី Manchester United មកគ្រប់គ្រងនោះ មានការខាតបង់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយតាមរយៈដកស្រង់របាយការណ៍ពី Sunday Times Rich List បានឱ្យដឹងថា ចំនួនទឹកប្រាក់របស់បុរសវ័យ ៧២ឆ្នាំរូបនេះមានការថយចុះពី ២៣.៥១៩ មកនៅត្រឹម ១៧.០៤៦ពាន់លានផោនវិញ ត្រឹមរយៈពេលតែ ១២ខែចុងក្រោយនេះ ដែលបានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៤ មកឈរលេខ៧ វិញផងដែរ ក្នុងចំណោមមហាសេដ្ឋីចំនួន ៣៥០នាក់នៅអង់គ្លេស។ នៅចាំបានថា ក្រុមហ៊ុន Ineos Group របស់លោក Ratcliffe បានចំណាយលុយទិញសិទ្ធិកាន់កាប់ចំនួន ២៧.៧% ក្នុងក្លិបបិសាចក្រហមនាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងរង្វង់ទឹកប្រាក់ ១.៦ពាន់លានដុល្លារអាមេរិក ដែលផ្តល់លទ្ធភាពដល់ក្រុមហ៊ុនយក្សមួយនេះ មានសិទ្ធិ និងដឹកនាំប្រតិបត្តិការផ្ទាល់ពេញលេញក្នុងក្លិបមួយនេះ។ ទោះជាយ៉ាងណា ក្រោយពេលចូលដឹកនាំដោយផ្ទាល់នៅកីឡដ្ឋាន Old Trafford លោក Ratcliffe ទទួលបានរិះគន់យ៉ាងដំណំផងដែរ ជុំវិញការដំឡើងថ្លៃសំបុត្រ […]

លោក គីម ជុងអ៊ុន ដឹកនាំការធ្វើសមយុទ្ធកងទ័ពអាកាស អំពាវនាវ​ឱ្យពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម

Naren May 17, 2025 17/05/2025

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើសមយុទ្ធរបស់កងទ័ពអាកាសកូរ៉េខាងជើង ហើយបានគូសបញ្ជាក់ពីភាពចាំបាច់ចំពោះការពង្រឹងការត្រៀមលក្ខណៈ សម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក គីម ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ការធ្វើសមយុទ្ធប្រឆាំងយន្ដហោះចម្បាំង និងការវាយប្រហារតាមផ្លូវអាកាសធ្វើឡើងដោយកងពលទ័ពអាកាសទី១របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យគ្រប់អង្គភាពយោធាទាំងអស់សម្រេចឱ្យបាននូវការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ វីដេអូមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានបង្ហាញពីសកម្មភាពយន្ដហោះចម្បាំង MiG-29 បាញ់មីស៊ីលដែលទំនងជាប្រភេទមីស៊ីលស៊េរីថ្មីដែលកូរ៉េខាងជើងអភិវឌ្ឍបន្ថែមចេញពីមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយរុស្ស៉ីសម្រាប់បំពាក់លើយន្ដហោះចម្បាំង។ គួរបញ្ជាក់ថា មកទល់នឹងខែឧសភានេះ លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើសមយុទ្ធបាញ់មីស៊ីល ក៏ដូចជាចុះត្រួតពិនិត្យរោងចក្រផលិតរថក្រោះ និងគ្រាប់រំសេវ ព្រមទាំងដឹកនាំការធ្វើតេស្ដបាញ់របស់រថក្រោះ និងការបណ្ដុះបណ្ដាលកងកម្ម៉ង់ដូរពិសេស។ លោក គីម ក៏បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ស្ថានទូតរុស្ស៉ីប្រចាំទីក្រុងព្យុងយ៉ាង ដើម្បីបញ្ជាក់ឡើងវិញទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៉ី ផងដែរ៕ ផ្តល់សិទ្ធិដោយ៖Fresh News

ថ្មពេជ្រប្រើប្រាស់ថាមពលនុយក្លេអ៊ែរ​ដំបូងគេអង្អស់នៅលើពិភពលោក អាចផលិតថាមពលអគ្គិសនីបានរហូតដល់ ៥៧០០ឆ្នាំ

Naren May 17, 2025 17/05/2025

(បរទេស)៖ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol និងអាជ្ញាធរថាមពលអាតូមិកចក្រភពអង់គ្លេស (UKAEA) បានបង្កើត ថ្មដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដំបូង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែលប្រើអ៊ីសូតូបវិទ្យុសកម្មដែលបង្កប់នៅក្នុងពេជ្រ អាចផ្តល់ថាមពលដល់ឧបករណ៍តូចៗ រហូតដល់ ៥,៧០០ ឆ្នាំ។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្មនុយក្លេអ៊ែរប្រើប្រតិកម្មរបស់ពេជ្រមួយគ្រាប់​ដែលដាក់នៅជិត​ប្រភព​វិទ្យុសកម្ម ដើម្បីផលិតអគ្គិសនីដោយឯកឯង។ នោះមានន័យថា មិនចាំបាច់ត្រូវការថាមពលដើម្បីផ្លាស់ទីមេដែកតាមរយៈឧបករណ៏ ឬដើម្បីបង្វែរដុំម៉ូទ័រ​នៅក្នុងវាលម៉ាញេទិក​ដើម្បី​បង្កើត​ចរន្តអគ្គិសនី ដូចដែលត្រូវបានប្រើនៅក្នុងប្រភពថាមពលធម្មតាឡើយ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ថ្មពេជ្រប្រមូលផលអេឡិចត្រុងដែលមានចលនាលឿន ដោយវិទ្យុសកម្ម ស្រដៀងទៅនឹងរបៀបដែលថាមពលពន្លឺព្រះអាទិត្យប្រើកោសិកា photovoltaic ដើម្បីបំប្លែងហ្វូតុងទៅជាអគ្គិសនី។ អ្នកស្រាវជ្រាវបានជ្រើសរើសកាបូន-១៤ ជាសម្ភារៈប្រភព ព្រោះវាបញ្ចេញវិទ្យុសកម្មរយៈចម្ងាយខ្លី ដែលត្រូវបានស្រូបយកយ៉ាងឆាប់រហ័សដោយវត្ថុរឹងណាមួយ មានន័យថា​មិន​មាន​ការ​ព្រួយបារម្ភអំពីគ្រោះថ្នាក់ពីវិទ្យុសកម្មនោះទេ។ ទោះបីជាកាបូន-១៤ មានគ្រោះថ្នាក់ក្នុងការលេប ឬប៉ះដោយដៃទទេក៏ដោយ ក៏មិនមានគ្រោះថ្នាក់ផងដែរ។ សរុបមក ថ្មពេជ្រដើរដោយថាមពលនុយក្លេអ៊ែរនេះតំណាងឱ្យភាពជឿនលឿននៃបច្ចេកវិទ្យាថាមពល ដោយរួមបញ្ចូលគ្នានូវការកែច្នៃកាកសំណល់​នុយក្លេអ៊ែរជាមួយនឹងការច្នៃប្រឌិត​ផលិតផលពាក់កណ្ដាលសម្រេច ដើម្បីបង្កើតប្រភពថាមពលដែលមានសុវត្ថិភាព និងប្រើប្រាស់បានយូរបំផុតសម្រាប់ថាមពលកម្រិត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

នូវែលសេឡង់ គ្រោងបញ្ចុះតម្លៃបន្ថែមសម្រាប់ការជួលស្ទូឌីយោ ដើម្បីថតភាពយន្តបរទេស ក្រោយផែនការដំឡើងពន្ធរបស់លោក ត្រាំ

Liny Chan May 17, 2025 17/05/2025

(វែលីងតោន)៖ នូវែលសេឡង់ នឹងបែងចែកថវិកាថវិកាបន្ថែម ដើម្បីគាំទ្រដល់កម្មវិធីបញ្ចុះតម្លៃជួលស្ទូឌីយោ សម្រាប់ការមកថតកុនក្នុងប្រទេសនូវែលសេឡង់ ដែលជាវិធានការថ្មីមួយត្រូវបានដាក់ចេញ ក្រោយការប្រកាសពន្ធគយ ១០០ភាគរយ លើខ្សែភាពយន្តដែលផលិតនៅក្រៅអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។ នូវែលសេឡង់ ដែលជាកន្លែងថតរឿង «Lord of the Rings» បានក្លាយជាទីតាំងថតដ៏ពេញនិយម សម្រាប់ភាពយន្តហូលីវូដ ដោយសារការចំណាយទាប និងមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ រដ្ឋមន្រ្តីហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis បញ្ជាក់ថា «យើងកំពុងផ្ញើសារយ៉ាងច្បាស់ ទៅកាន់ពិភពលោក៖ នូវែលសេឡង់ គឺជាកន្លែងដ៏ល្អបំផុតក្នុងពិភពលោក លើការផលិតភាពយន្ត»។ គួរបញ្ជាក់ថា ថវិការបន្ថែមចំនួន ៣៣៩លានដុល្លារ នឹងត្រូវបញ្ចូលក្នុងកញ្ចប់ថវិកាសហព័ន្ធ នៅសប្តាហ៍ក្រោយ ដើម្បីទ្រទ្រង់កម្មវិធីបញ្ចុះតម្លៃលើការផលិតមាតិកាអន្តរជាតិ របស់ប្រទេសនូវែលសេឡង់។ ក្រោមកម្មវិធីបញ្ចុះតម្លៃ ដែលបានណែនាំលើកដំបូងក្នុងឆ្នាំ ២០១៤ ផលិតកម្មដែលទទួលបានសិទ្ធិ អាចទទួលបានការបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ថ្លៃដើមផលិតច្រើនជាង ៨.៨លានដុល្លារអាមេរិក ទៅលើការផលិតភាពយន្តខ្លីៗ និងជាង […]