ព័ត៌មានអន្តរជាតិ

ប្រជាជនអាមេរិក ធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូង ប្រឆាំងគោលនយោបាយរបស់លោក ត្រាំ នៅអាណត្តិទី២

Nisaiy KP April 6, 2025 06/04/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ប្រជាជនអាមេរិកខ្ទង់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ទូទាំងសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈវាគឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រជាជនអាមេរិកទាំងឡាយ ដែលមិនពេញចិត្តចំពោះ គោលនយោបាយរបស់ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រួមមានចាប់ពី ការជម្រុះបុគ្គលិករដ្ឋ និងការបង្រ្កាបជនអន្តោប្រវេសន៍ រហូតដល់ការថយចុះសិទ្ធិសេរីភាពពលរដ្ឋ និងរឿងពន្ធគយ បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីក្រុងនិងរដ្ឋដូចជា Washington, New York, Houston, Florida, Colorado និង Los Angeles ជាដើម ក្នុងចំណោមទីតាំងជាច្រើនផ្សេងទៀត។ ក្រោយឡើងកាន់អំណាចបានត្រឹមប៉ុន្មានខែ លោក ត្រាំ បានបង្កឱ្យប្រជាជនអាមេរិកជាច្រើន មានការខឹងសម្បាររួចជាស្រេច តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្រួមរដ្ឋាភិបាល, បង្ខំឱ្យមានការទទួលយកគុណតម្លៃអភិរក្សនិយមនៅគ្រប់កន្លែង, ដាក់សម្ពាធជាទម្ងន់ទៅលើបណ្តាប្រទេសជាមិត្ត ជុំវិញបញ្ហាអន្តោប្រវេសន៍និងពាណិជ្ជកម្ម ហើយបង្កើតភាពស្រពេចស្រពិល ដែលធ្វើឱ្យទីផ្សារភាគហ៊ុន ដាំក្បាលចុះយ៉ាងគំហុក។ គួរបញ្ជាក់ថា […]

នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅអាមេរិក ដើម្បីជួបលោក ត្រាំ ជាថ្មីម្តងទៀត

Nisaiy KP April 6, 2025 06/04/2025

(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីបញ្ហាផ្សេងៗ រួមមានទាំងការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការិយាល័យរបស់លោក ​Netanyahu បាននិយាយថា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងបន្តដំណើរចេញពីប្រទេសហុងគ្រី ឆ្ពោះទៅកាន់វ៉ាស៉ីនតោនឌីស៉ី នាថ្ងៃអាទិត្យនេះ ហើយអំឡុងជំនួបជាមួយលោក ត្រាំ ក៏នឹងមានការជជែកផងដែរអំពី ទំនាក់ទំនងរវាង​អ៉ីស្រាអែល-តួកគី កិច្ចប្រឹងប្រែងរំដោះចំណាប់ខ្មាំងនៅហ្កាហ្សា និងការតតាំងរបស់អ៉ីស្រាអែល ប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានដីកាចាប់ខ្លួន លោក Netanyahu ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម នៅហ្កាហ្សា។ គួរបញ្ជាក់ថា បើតាមប្រភពពីមន្រ្តីអ៉ីស្រាអែលនិងមន្រ្តីសេតវិមាន លោក Netanyahu នឹងជួបលោក ត្រាំ នៅថ្ងៃចន្ទ ទី៧ ខែមេសា។ ជំនួបទល់មុខផ្ទាល់ភ្លាមៗបែបនេះ អាចជាកិច្ចប្រឹងប្រែងដំបូងបង្អស់ របស់មេដឹកនាំបរទេស ដើម្បីចរចាជាមួយលោក ត្រាំ ក្រោយអាមេរិកប្រកាស វិធានការយកពន្ធគយឱ្យស្មើភាពជាសកល។ កាលពីខែកុម្ភៈកន្លងទៅ លោក […]

លោក គីម ជុងអ៊ុន ធ្វើតេស្ដបា.ញ់កាំភ្លើង sniper ដោយផ្ទាល់ អំឡុងចុះត្រួតពិនិត្យកងទ័ព​

Naren April 5, 2025 05/04/2025

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើតេស្តបាញ់កាំភ្លើង sniper ស៊េរីថ្មីមួយដោយផ្ទាល់ អំឡុងចុះត្រួតពិនិត្យកងកម្លាំងពិសេសដែលលោកទាមទារឱ្យមានការហ្វឹកហាត់ឱ្យបាន ខ្លាំងក្លា សំដៅជំរុញសមត្ថភាពធ្វើសង្រ្គាមជាក់ស្ដែងដើម្បីធានាឱ្យបាននូវជ័យជម្នះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី៥ ខែមេសា បានរាយការណ៍ថាអំឡុងធ្វើទស្សនកិច្ចចុះត្រួតពិនិត្យកងកម្លាំងពិសេសមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក គីម បាននិយាយថា សមត្ថភាពធ្វើសង្រ្គាមជាក់ស្ដែងដើម្បីធានាឱ្យបាននូវជ័យជម្នះនៅក្នុងសង្រ្គាម គឺត្រូវជំរុញតាមរយៈការហ្វឹកហាត់ឱ្យបានខ្លាំងក្លា។ តាម KCNA លោក គីម ក៏បានបញ្ជាដោយផ្ទាល់ការធ្វើតេស្ដបាញ់កាំភ្លើង ស្វ័យប្រវត្តិ និងកាំភ្លើង sniper រួមទាំងធ្វើតេស្ដបាញ់កាំភ្លើង sniper ដោយផ្ទាល់ផងដែរ ជាមួយការបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះដំណើរការ និងថាមពលរបស់កាំភ្លើង sniper ស៊េរីថ្មី។ គួរបញ្ជាក់ថា បើតាម KCNA កាំភ្លើង sniper ខាងលើនឹងត្រូវផ្គត់ផ្គង់ទៅឱ្យកងកម្លាំងប្រតិបត្តិការពិសេសកូរ៉េខាងជើង។ កូរ៉េខាងត្បូងបានអះអាងថាសមាជិកកងកម្លាំងពិសេសកូរ៉េខាងជើងបានស្ថិត នៅក្នុងចំណោមកងទ័ពរាប់ពាន់នាក់ដែលទីក្រុងព្យុងយ៉ាងបានបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

iPhone 16 Pro Max អាចនឹងមានតម្លៃជិត ២,៣០០ដុល្លារ ដោយសារ ដូណាល់ ត្រាំ ដំឡើងពន្ធ

Naren April 5, 2025 05/04/2025

(បរទេស)៖ ក្រុមអ្នកវិភាគបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទូរស័ព្ទ iPhone អាចនឹងមានតម្លៃថ្លៃជាងមុនក្នុងពេលឆាប់ៗខាងមុខ ដោយសារពន្ធគយ។ ទាំងនេះ គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយជាបន្តបន្ទាប់លើប្រទេសជុំវិញពិភពលោក ដែលអាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាពនៃពាណិជ្ជកម្មពិភពលោក ហើយទំនិញប្រើប្រាស់ដូចជា iPhones អាចស្ថិតក្នុងចំណោមផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ជាមួយនឹងការកើនតម្លៃចន្លោះពី ៣០% ទៅ ៤០%។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។ Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្ស ដោយក្នុងមួយឆ្នាំក្រុមហ៊ុននេះលក់ iPhone បានជាង​ ២២០លានគ្រឿង។ ទីផ្សារធំបំផុតរបស់ Apple រួមមាន សហរដ្ឋអាមេរិក ចិន និងអឺរ៉ុប។ យ៉ាងណាមិញ​ បើយោងតាមរបាយការណ៍ព្យាករណ៍របស់អ្នកវិភាគនៅ Rosenblatt Securities បានបង្ហាញថា នឹងមានការកើនឡើងថ្លៃខ្ទង់ ៤៣% ដោយ iPhone 16 ធម្មតាបច្ចុប្បន្នដាក់លក់នៅអាមេរិកមានតម្លៃ ៧៩៩ដុល្លារ ប៉ុន្តែអាចនឹងឈានដល់ ១,១៤៥ដុល្លារនាពេលខាងមុខ។ ខណៈ iPhone 16 Pro Max […]

លោក ត្រាំ បង្ហាញ «បណ្ណមាស» តម្លៃ ៥លានដុល្លារ ដែលផ្តល់សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក ដើម្បីទាក់ទាញមហាសេដ្ឋីបរទេស​

Liny Chan April 4, 2025 04/04/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញរូបរាង «បណ្ណមាស» ដំបូងបង្អស់ ដែលផ្តល់សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក ដល់ជនបរទេស ក្នុងតម្លៃ៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ នៅលើ «បណ្ណមាស» នោះ រួមមានរូបលោក ដូណាល់ ត្រាំ ផ្ទាល់ រួមជាមួយហត្ថលេខារបស់លោក ពាក្យ The Trump Card ហើយនិងតម្លៃរបស់បណ្ណ គឺលេខ ៥,០០០,០០០។ កាលពីខែកុម្ភៈ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកសង្ឃឹមថា នឹងអាចលក់បណ្ណនោះបានប្រហែល១លានបណ្ណ ហើយលោកបានអះអាងថា វានឹងជួយបង្កើតឱកាសការងារ និងចំណូលរដ្ឋ ព្រមទាំងកាត់បន្ថយបំណុលជាតិរបស់អាមេរិក។ គួរបញ្ជាក់ថា កម្មវិធី «បណ្ណមាស» នេះ គឺជាការធ្វើទំនើបកម្មប្រព័ន្ធទិដ្ឋាការ ហៅថា EB-5 បង្កើតឡើងដំបូងតាំងពីទសវត្សរ៍​ឆ្នាំ១៩៩០ ដែលផ្តល់នូវ «បណ្ណបៃតង» ដល់ជនបរទេសទាំងឡាយណា ដែលវិនិយោគយ៉ាងហោច១លានដុល្លារ នៅអាមេរិក។ ខុសពីទិដ្ឋាការធម្មតា ដែលភ្ជាប់ជនចំណាកស្រុក ទៅនឹងការងារជាក់លាក់ណាមួយ «បណ្ណបៃតង» ផ្តល់សិទ្ធិស្នាក់នៅស្របច្បាប់អចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក តែម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

នៅអាមេរិក ស្រានឹងឡើងថ្លៃ រីឯការងារនៅតាមបារអាចនឹងបាត់បង់ ដោយសារតែពន្ធគយរបស់ លោក ត្រាំ

Liny Chan April 4, 2025 04/04/2025

(វ៉ាស៉ីនតោន)៖ ស្ថាប័នឧស្សាហកម្មភេសជ្ជៈ និងក្រុមអ្នកវិភាគបាននិយាយថា នៅសហរដ្ឋអាមេរិក អ្នកពេញនិយមផឹកស្រា អាចចំណាយលុយច្រើនជាងមុខ សម្រាប់ស្រាក្រឡុក ស្រាសំប៉ាញ និងស្រាបៀរបរទេស ខណៈម៉ាកយីហោមួយចំនួន ប្រហែលជាត្រូវបាត់ពីបញ្ជីកុម្ម៉ង់ក្នុងហាង រីឯការងារក៏នឹងត្រូវបាត់បង់ ដោយសារតែវិធានការពន្ធគយរបស់ លោក ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ ២០២៥។ ជុំថ្មីនៃវិធានការពន្ធជាសកលរបស់ លោក ត្រាំ បានវាយលុកលើទំនិញច្រើនប្រភេទ រាប់ចាប់តាំងពីស្រាក្រឡុកដ៏ពេញនិយម ដែលផ្សំពីស្រា Campari របស់អ៉ីតាលី រហូតដល់ស្រាបៀរ Guinness stout របស់ប្រទេសអៀរឡង់។ លោក ត្រាំ ក៏បានណែនាំឱ្យយកពន្ធ ២៥ភាគរយលើការនាំចូលស្រាបៀរទាំងអស់ ដោយបញ្ចូលពន្ធលើកំប៉ុងស្រាបៀរ ទៅនឹងពន្ធអាលុយមីញ៉ូមដែលមានស្រាប់ ដោយវាបានធ្វើឱ្យប៉ះពាល់ស្រាបៀរ Corona ដែលផលិតនៅម៉ិកស៉ិក និងស្រាបៀរ Heineken របស់ហូឡង់។ រីឯការគំរាមយកពន្ធ ២០០ភាគរយលើគ្រឿងស្រវឹងនាំចូលពីអឺរ៉ុប ក៏កំពុងក្នុងការជជែកនៅឡើយ។ ស្ថាប័នឧស្សាហកម្មភេសជ្ជៈ បានឱ្យដឹងថា ទំហំពន្ធដែលដាក់ចេញកាលពីថ្ងៃពុធ គឺខ្ពស់ល្មមនឹងប៉ះពាល់ដល់វិស័យ ដែលពឹងផ្អែកខ្លាំងពីការលក់ នៅក្នុងសហរដ្ឋអាមេរិក។ តាមស្ថាប័នពាណិជ្ជកម្មស្រាប្រភេទ […]

ផ្សារហ៊ុននៅអាមេរិក ដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីសម័យកូវីដ ហើយលុយដុល្លារក៏ធ្លាក់ថ្លៃ ក្រោយការប្រកាសវិធានការពន្ធជាសកល របស់លោក ដូណាល់ ត្រាំ

Liny Chan April 4, 2025 04/04/2025

(ញូវយ៉ក)៖ សន្ទស្សន៍ទីផ្សារភាគហ៊ុនធំៗនៅសហរដ្ឋអាមេរិក បានមើលឃើញការធ្លាក់ចុះដ៏ធំបំផុតក្នុងមួយថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បើគិតចាប់តាំងឆ្នាំ២០២០មក ហើយប្រាក់ដុល្លារក៏បានធ្លាក់ថ្លៃគួរកត់សម្គាល់ផងដែរ ​ស្របពេលដែលវិធានការដាក់ពន្ធ​ជាសកល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កការភ័យព្រួយខ្លាំង អំពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យវិនិយោគិននាំគ្នាបាត់ទំនុកចិត្ត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ​The Wall Street Journal នាថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥។ សន្ទស្សន៍ផ្សារហ៊ុនធំៗអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ សុទ្ធតែបានមើលឃើញការធ្លាក់ចុះ ដោយខ្លះធ្លាក់ដល់៦ភាគរយ ហើយបើ​​គិតជារួម ភាគហ៊ុននៃក្រុមហ៊ុនទាំងអស់នៅសហរដ្ឋអាមេរិក បានបាត់បង់តម្លៃក្នុងទីផ្សារសរុបបញ្ចូលគ្នា រហូតដល់ប្រហែល៣.‌១ទ្រីលានដុល្លារឯណោះ ដែលជាការធ្លាក់ដាំក្បាលចុះដ៏ធំបំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក ជាពេលដែលទីផ្សារភាគហ៊ុនពិភពលោក បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ ភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនយក្សនៅអាមេរិក ដូចជា Apple, Amazon, Nvidia និង Microsoft បានធ្លាក់ចុះចន្លោះពី២ ទៅ៩ភាគរយ។ ភាពវឹកវរនេះបានកើតឡើង បន្ទាប់ពីលោក ត្រាំ បានប្រកាសកំណត់ការយកពន្ធគោលថ្មី១០ភាគរយ លើទំនិញនាំចូលទាំងអស់ រួមជាមួយការយកពន្ធខ្ពស់ៗជាងនេះទៀត ទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ដោយប្រទេសខ្លះ រងការយកពន្ធដល់ជិត៥០ភាគរយ […]

លោក Macron អំពាវនាវឱ្យផ្អាកការវិនិយោគនៅអាមេរិក ក្រោយលោក ត្រាំ ដាក់វិធានការពន្ធថ្មី

Liny Chan April 4, 2025 04/04/2025

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឱ្យក្រុមហ៊ុនអឺរ៉ុបផ្អាកផែនការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់វិធានការពន្ធគយជាសកល លើការនាំចូលទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ ២០២៥។ អំឡុងកិច្ចប្រជុំជាមួយអ្នកតំណាងឧស្សាហកម្មបារាំង លោក Macron និយាយថា «រាល់ការវិនិយោគដែលបានគ្រោងទុក ឬទើបនឹងប្រកាសប៉ុន្មានសប្តាហ៍ថ្មីៗ គួរតែផ្អាកសិន រហូតដល់គ្រប់យ៉ាងត្រូវបានបញ្ជាក់ឱ្យច្បាស់ ជាមួយអាមេរិក»។ លោក Macron បានឱ្យដឹងថា ក្រោយអាមេរិកប្រកាសវិធានការពន្ធថ្មី បារាំងមិនទាន់ដាក់ចេញនូវការឆ្លើយតបនៅឡើយទេ ប៉ុន្តែបានបន្ថែមថា វិធានការឆ្លើយតបលើកនេះ នឹងមានឥទ្ធិពលជាងការសងសឹកលើកមុនរបស់ខ្លួន ចំពោះពន្ធដែក និងអាលុយមីញ៉ូម។ លោក Macron ក៏បានស្នើឱ្យមានការប្រើប្រាស់យន្តការប្រយុទ្ធប្រឆាំងទៅនឹងការបង្ខិតបង្ខំរបស់ EU ដើម្បីការពារពាណិជ្ជកម្មរបស់ប្លុក និងធ្វើការឆ្លើយតបវិញដោយផ្តោតលើសេវាកម្មឌីជីថល និងយន្តការហិរញ្ញវត្ថុនៃសេដ្ឋកិច្ចអាមេរិកផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone ទទួលមរណភាពក្នុងវ័យ ១០១ឆ្នាំ

Liny Chan April 3, 2025 03/04/2025

(វៀងចន្ទន៍)៖ អតីតប្រធានាធិបតីឡាវ លោក Khamtai Siphandone បានទទួលមរណភាពក្នុងអាយុ ១០១ឆ្នាំ នៅឯផ្ទះរបស់លោក ក្នុងទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២ ខែមេសា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Laotiantimes។ រដ្ឋាភិបាលឡាវ បានប្រកាសថាចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមេសា ឡាវនឹងត្រូវកាន់ទុក្ខចាប់ពីម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ២៖០០នាទីរសៀល ហើយចាប់ពីម៉ោង២៖០០នាទីរសៀលដល់ម៉ោង ៥៖០០នាទីល្ងាច នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ។ អំឡុងពេលកាន់ទុក្ខនេះដែរ រាល់សកម្មភាពកម្សាន្ត និងការប្រកួតប្រជែងកីឡាទាំងអស់ត្រូវបានហាមឃាត់។ ចំណែក ពិធីបុណ្យសពនឹងត្រូវបានធ្វើឡើង នៅឯវត្ត That Luang នៅថ្ងៃទី៧ ខែមេសា ដោយនឹងចាប់ផ្ដើមនៅម៉ោង ១៖០០នាទីរសៀល។ គួរបញ្ជាក់ថា លោក Khamtai Siphandone កើតនៅឆ្នាំ១៩២៤ ក្នុងភូមិ Huakhongphayai នៃស្រុក Khong មកពីគ្រួសារមានជីវភាពខ្សត់ខ្សោយ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៩១ និងបាន កាន់តំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦។ លោក Sonexay Siphandone ដែលជានាយករដ្ឋមន្ត្រីឡាវសព្វថ្ងៃ គឺជាកូនប្រុសរបស់លោក […]

ស្វីស លើកឡើងពីច្បាប់អន្តរជាតិ បន្ទាប់ពីរងនូវពន្ធគយរបស់ លោក ត្រាំ

Liny Chan April 3, 2025 03/04/2025

(ហ្សឺណែវ)៖ រដ្ឋាភិបាលស្វីស បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយលើការនាំចេញរបស់ស្វីស ក្នុងទំហំច្រើនជាងប្រទេសសហភាពអឺរ៉ុប នៅក្នុងវិធានការពាណិជ្ជកម្មថ្មីចុងក្រោយរបស់លោក។ នេះបើយោតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ ២០២៥។ សហរដ្ឋអាមេរិក នឹងអនុវត្តពន្ធគយ ៣១ភាគរយលើការនាំចូលពីស្វីស ខណៈដែលយកពន្ធ ២០ភាគរយលើទំនិញពីសហភាពអឺរ៉ុប និង ១០ភាគរយពីចក្រភពអង់គ្លេស។ ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter បាននិយាយថា រដ្ឋាភិបាលនឹងកំណត់នូវជំហានបន្ទាប់របស់ខ្លួន ឱ្យបានឆាប់រហ័សដើម្បីឆ្លើយតបចំពោះបញ្ហានេះ។ លោកស្រីគូសបញ្ជាក់ថា «ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេស គឺជារឿងសំខាន់បំផុត ហើយការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសេរីនៅតែជាតម្លៃស្នូល»។ គួរបញ្ជាក់ថា អាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតតែមួយគត់របស់ស្វីស ជាហេតុធ្វើឱ្យរដ្ឋាភិបាលមានការឈឺចាប់ ក្នុងពេលដែលស្វីសបានរួមចំណែកច្រើននៃសេដ្ឋកិច្ចអាមេរិក។ ស្វីស គឺជាអ្នកវិនិយោគបរទេសធំជាងគេលំដាប់ទី ៦នៅសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News