ព័ត៌មានអន្តរជាតិ

ការដំឡើងពន្ធគយរបស់លោក ត្រាំ បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កំណើនសេដ្ឋកិច្ចពិភពលោក

Nisaiy KP February 23, 2025 23/02/2025

(ប៉េកាំង)៖ ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើល សង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើ ជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា ហើយបានចាប់ផ្តើមសកម្មភាពតម្លើងពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងពន្ធគយ និង វិធានការតបតផ្សេងៗរបស់ខ្លួន ហើយជម្លោះនេះបានឈានដល់ការប្រឈមមុខដាក់គ្នា បានរីកសាយលើបច្ចេកវិទ្យា សន្តិសុខ និង សិទ្ធិមនុស្ស ។ សង្រ្គាមពាណិជ្ជកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក ដូចជាការយឺតយ៉ាវ នៃកំណើនសេដ្ឋកិច្ច ការកាត់បន្ថយពាណិជ្ជកម្ម ការបង្កើនការចំណាយ និង ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ សង្គ្រាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិក ជាជម្លោះដ៏យូរអង្វែង។ សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ច បណ្តាប្រទេសជាប់ពាក់ព័ន្ធ ។ អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក […]

លោក ដូណាល់ ត្រាំ​ ដកតំណែងប្រមុខកងទ័ពអាមេរិក ដែលតែងតាំងដោយលោក បៃដិន

Liny Chan February 22, 2025 22/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចដកតំណែង ប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលត្រូវបានតែងតាំងដោយ អតីតប្រធានាធិបតី លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជា​ជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។ គួរបញ្ជាក់ថា លោក Charles Q Brown គឺជាមន្រ្តីយោធាស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបានកាន់តួនាទីជា ប្រធានអគ្គសេនាធិការចម្រុះ បន្ទាប់ពីលោក Colin Powell ដែលធ្លាប់កាន់តំណែងនេះ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ […]

លោក ត្រាំ អះអាងថា នឹងមាននូវការដាក់ចេញពន្ធគយបន្ថែមទៀត នាពេលខាងមុខ

Liny Chan February 20, 2025 20/02/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រកាសដាក់ពន្ធគយវិស័យរថយន្ត semiconductor ឱសថ និងឈើ «នៅក្នុងខែក្រោយ ឬឆាប់ជាងនេះ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។ ចាប់តាំងពីឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានផ្តួចផ្តើមការយកពន្ធជាច្រើន និងគំរាមដាក់ពន្ធលើ ទំនិញនាំចូលថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Miami រដ្ឋ Florida លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំនឹងប្រកាសពន្ធលើរថយន្ត semiconductor បន្ទះឈីប ឱសថ ឈើ និងប្រហែលជារបស់មួយចំនួនទៀតនៅខែក្រោយ ឬឆាប់ជាងនេះ»។ គួរបញ្ជាក់ថា ការគំរាមដាក់ពន្ធរបស់លោក ត្រាំ តែងតែប្រែប្រួល ធ្វើឱ្យប្រទេស និងអ្នករកស៉ីស្ថិតក្នុងភាពមិនច្បាស់លាស់ ពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។ អ្នកសេដ្ឋកិច្ច និងអ្នកជំនាញមួយចំនួន ព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងនាំឱ្យមានអតិផរណា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ បញ្ជាឱ្យបណ្ដេញរដ្ឋអាជ្ញាទាំងអស់សល់ពីសម័យលោក បៃដិន ចេញពីតំណែង

Liny Chan February 19, 2025 19/02/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈបាននិយាយថាលោកបានបញ្ជាឱ្យក្រសួងយុត្តិធម៌បណ្ដេញរដ្ឋអាជ្ញាទាំងអស់ដែលត្រូវបានតែងតាំង ដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អស់រយៈពេលជាង៤ឆ្នាំមកនេះ ក្រសួងយុត្តិធម៌ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ មិនធ្លាប់មានពីមុនមក។ ដូច្នេះ ខ្ញុំបានណែនាំឱ្យបញ្ចប់ការងាររបស់រដ្ឋអាជ្ញាទាំងអស់ដែលសល់ពីសម័យលោក បៃដិន»។ លោក ត្រាំ បន្ថែមថា «យើងត្រូវតែសម្អាតផ្ទះជាបន្ទាន់ និងស្ដារទំនុកចិត្ត ឡើងវិញ ហើយយុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌មួយដ៏មានតម្លាភាព»។ គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក វាជាទម្លាប់ធម្មតាដែលប្រធានាធិបតីថ្មី បញ្ចប់ការងាររដ្ឋអាជ្ញាសហព័ន្ធក្នុងរដ្ឋបាលចាស់ ហើយតែងតាំងរដ្ឋអាជ្ញាសហព័ន្ធថ្មី ឬគេស្គាល់ថា US attorneys។ នៅអាមេរិក មានរដ្ឋអាជ្ញាសហព័ន្ធ ឬ US attorneys ៩៣រូប៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ជប៉ុន នឹងអនុញ្ញាតឱ្យពលរដ្ឋតៃវ៉ាន់ ចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយប្រើឈ្មោះកោះតៃវ៉ាន់

Liny Chan February 18, 2025 18/02/2025

(តូក្យូ)៖ មន្រ្តីមួយរូបនៃក្រសួងយុត្តិធម៌ជប៉ុន បាននិយាយនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈថា ជប៉ុនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ ថាមកពីតៃវ៉ាន់ជំនួសចិន នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅពេលពលរដ្ឋជប៉ុនរៀបការជាមួយជនបរទេស សញ្ជាតិ និងឈ្មោះប្តីប្រពន្ធ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធចុះបញ្ជី របស់រដ្ឋបាលតំបន់ក្រោមច្បាប់ជប៉ុន។ បច្ចុប្បន្ន ប្រជាជនមកពីកោះតៃវ៉ាន់ ត្រូវបានកត់ត្រាថាមកពីប្រទេសចិន ក្រោមគោលនយោបាយចាប់ពីឆ្នាំ ១៩៧២ នៅពេលទីក្រុងតូក្យូ ងាកមកភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។ ប៉ុន្តែ​ មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​បាន​ប្រាប់ AFP ថា «ចាប់ពី​ខែ​ឧសភា​តទៅ បន្ទាប់​ពី​ការ​កែប្រែ​ច្បាប់​របស់​ក្រសួង ឈ្មោះ​តៃវ៉ាន់ ​អាច​ត្រូវ​បាន​សរសេរ​ក្នុង​បញ្ជីជាតិតែម្តង»។ មន្រ្តីដដែលរូបនោះបន្ថែមថា សៀវភៅស្នាក់នៅរបស់ជប៉ុនសម្រាប់ជនបរទេស រយៈពេលមធ្យមទៅរយៈពេលវែង ក៏នឹងអនុញ្ញាតឱ្យជនជាតិតៃវ៉ាន់ ពណ៌នាថាពួកគេមកពីតៃវ៉ាន់ផងដែរ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះ ធ្វើឡើងតាមសំណើរបស់គូស្វាមីភរិយាតៃវ៉ាន់ ដែលចង់បញ្ជាក់អត្តសញ្ញាណពួកគេ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Hsiao Kuangwei បានប្រាប់អ្នកសារព័ត៌មានថា តៃវ៉ាន់ ស្វាគមន៍ចំពោះការសម្រេចចិត្តនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

យន្តហោះផ្ទុកមនុស្ស៨០នាក់ ក្រឡាប់ផ្ងារជើងពេលចុះចតនៅប្រទេសកាណាដា ប៉ុន្តែមិនបង្កឱ្យមានអ្នកបាត់បង់ជីវិត

Liny Chan February 18, 2025 18/02/2025

(តូរ៉ុនតូ)៖ យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines បានក្រឡាប់ផ្ងារជើង អំឡុងពេលចុះចត នៅអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា កាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ចំពេលដែលមានខ្យល់បក់ខ្លាំង ក្រោយព្យុះព្រិល ប៉ុន្តែហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សបាត់បង់ជីវិតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ទោះជាបែបនេះក្តី មនុស្ស១៨នាក់ ក្នុងចំណោម៨០នាក់ ដែលស្ថិតនៅលើយន្តហោះ បានរងរបួស ក្នុងនោះ៣នាក់ ស្ថិតក្នុងសភាពធ្ងន់។ បើតាមអាកាសចរណ៍ Delta យន្តហោះខាងលើមានប្រភេទ CRJ900 ធ្វើប្រតិបត្តិការដោយបុត្រសម្ព័ន្ធរបស់ខ្លួន ហៅថា Endeavor Air និងមានផ្ទុកអ្នកដំណើរ៧៦នាក់ រួមជាមួយក្រុមការងារយន្តហោះ៤នាក់។ ជើងហោះហើរនោះ មានប្រភពមកពី​អាកាសយានដ្ឋាន Minneapolis-St. Paul នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលមុនពេលកើតហេតុ អាកាសយានដ្ឋាន Pearson បានអះអាងថា ខ្លួនត្រូវប្រឈមនឹងអាកាសធាតុ​ខ្យល់បោកបក់ខ្លាំង រួមជាមួយសីតុណ្ហភាពដ៏ត្រជាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ នាំគ្នាព្យាយាមធ្វើប្រតិបត្តិការជើងហោះហើរ ដែលខកខានរបស់ពួកគេឡើងវិញ ក្រោយបាតុភូតព្យុះព្រិលកាលពីចុងសប្តាហ៍កន្លងទៅ […]

តៃវ៉ាន់ កំពុងពិចារណាទិញអា-វុធមានតម្លៃពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដើម្បីលួងចិត្តលោក ត្រាំ​

Liny Chan February 18, 2025 18/02/2025

(Reuters)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថាតៃវ៉ាន់កំពុងពិចារណាទិញអាវុធមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដោយសង្ឃឹមថាអាចនឹងដូរយកបាន ការគាំទ្រពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈចិននៅតែបន្តបង្កើនការដាក់សម្ពាធយោធាលើតៃវ៉ាន់។ ដោយផ្អែកលើប្រភពចំនួន៣ដែលបានដឹងពីគម្រោងទិញអាវុធខាងលើ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានដឹងទៀតថាតៃវ៉ាន់កំពុងស្ថិតក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ហើយការទិញអាវុធពីអាមេរិក គឺមានចេតនាបង្ហាញឱ្យលោក ត្រាំ បានឃើញថាតៃវ៉ាន់មានការប្ដេជ្ញាចិត្តចំពោះការពង្រឹងសមត្ថភាពយោធារបស់ខ្លួន។ តាមប្រភពដដែល កញ្ចប់អាវុធដែលតៃវ៉ាន់គ្រោងនឹងទិញពីវ៉ាស៊ីនតោន ក្នុងនោះរួមមានប្រព័ន្ធ មីស៊ីលការពារតំបន់ឆ្នេរ និងប្រព័ន្ធមីស៊ីល HIMARS ដែលអាចមានទំហំទឹកប្រាក់ចន្លោះពី ៧ ដល់ ១០ពាន់លានដុល្លារ។ ភ្លាមៗ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ។ ក៏ប៉ុន្តែ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ធ្លាប់បាននិយាយថារូបលោកចង់ឱ្យមានការបង្កើនល្បឿនប្រគល់អាវុធឱ្យតៃវ៉ាន់។ ចំណែក ខាង ក្រសួងការពារជាតិតៃវ៉ាន់វិញ ក៏បានបដិសេធធ្វើការអត្ថាធិប្បាយផងដែរ តែនិយាយថាតៃវ៉ាន់កំពុងផ្តោតលើការពង្រឹងសមត្ថភាពការពារខ្លួនឯង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ស៉ី ជីនពីង ជួបប្រធានក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗ ចំពោះមុខបញ្ហាប្រឈមសេដ្ឋកិច្ច និងភាពតានតឹងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក

Liny Chan February 17, 2025 17/02/2025

(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ប្រធានាធិបតី លោក ស៉ី ជីនពីង បានបើកកិច្ចប្រជុំដ៏កម្រជាមួយក្រុមហ៊ុនធំៗ នៅក្នុងវិស័យបច្ចេកវិទ្យារបស់ចិន រួមទាំង Alibaba របស់លោក Jack Ma ដែលអាចចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញទឹកចិត្តដល់វិស័យឯកជន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការរៀបចំកិច្ចប្រជុំបែបនេះ ហាក់បង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់ទីក្រុងប៉េកាំង ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ក៏ដូចជាការព្រួយបារម្ភថ្មីៗថែមទៀតអំពីកំណើនសេដ្ឋកិច្ចយឺតយាវ និងការប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់ចិន។ ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានចូលរួម មានដូចជា ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នាយកប្រតិបត្តិ Xiaomi លោក Lei Jun នាយកប្រតិបត្តិ BYD លោក Wang Chuanfu ស្ថាបនិក Unitree លោក Wang Xingxing និងស្ថាបនិក CATL លោក Robin Zeng។ តាមប្រភពព័ត៌មានដែលដឹងពីកិច្ចប្រជុំ លោក Liang Wenfeng […]

នាយករដ្ឋមន្រ្តីអង់គ្លេស អំពាវនាវឱ្យអឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO

Nisaiy KP February 16, 2025 16/02/2025

(ឡុងដ៍)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវតែដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO ហើយធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជួយធានាអនាគតរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Starmer ដែលនឹងត្រូវធ្វើដំណើរទៅជួប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន ក្នុងពេលឆាប់ៗ បានបន្ថែមថា ចក្រភពអង់គ្លេសនឹងធ្វើការ ដើម្បីធានាថា សហរដ្ឋអាមេរិកនិងអឺរ៉ុប នឹងនៅតែបន្តរួបរួមគ្នា ដោយលោកបានសង្កត់ធ្ងន់ថា «នាពេលនេះ យើងមិនអាចអនុញ្ញាតឱ្យភាពប្រេះឆាណាមួយ នៅក្នុងសម្ព័ន្ធភាព បង្វែរការចាប់អារម្មណ៍ ពីសត្រូវរួមខាងក្រៅ ដែលពួកយើងកំពុងប្រឈមឡើយ»។ ការអត្ថាធិប្បាយរបស់លោក Starmer កើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានព្រមាន​កាលពីថ្ងៃសុក្រសប្តាហ៍នេះថា អឺរ៉ុបចាំបាច់ត្រូវបង្កើន ការចំណាយលើវិស័យការពារជាតិ ព្រោះមិនអាចនៅតែគិតថា វត្តមានកងទ័ព​របស់អាមេរិក នៅលើទ្វីបនេះ នឹងបន្តជារៀងរហូតនោះទេ។ ទន្ទឹមគ្នា ក្រុមមេដឹកនាំអឺរ៉ុប ក៏កំពុងស្ទុះស្ទាព្យាយាមរិះរកមធ្យោបាយ ដើម្បីមានឱកាសចូលរួមក្នុងកិច្ចចរចាណាមួយ […]

តុលាការព្រហ្មទណ្ឌ៖ លោក ថាក់ស៉ីន ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅប្រទេសព្រុយណេ ប៉ុន្តែមិនអាចមកកម្ពុជា និងវៀតណាម

Nisaiy KP February 16, 2025 16/02/2025

(បាងកក)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ធ្វើដំណើរទៅកាន់ប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំមួយ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ប៉ុន្តែបានបដិសេធសំណើរបស់​លោក ដែលក្នុងឱកាសជាមួយគ្នានោះ ចង់ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងកម្ពុជាផងដែរ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nation Thailand។ ការធ្វើដំណើររបស់លោក ថាក់ស៉ីន ទៅកាន់ព្រុយណេ ត្រូវរាយការណ៍ថា ពាក់ព័ន្ធទៅនឹងការធ្វើជាប្រធានរបស់ម៉ាឡេស៉ី នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំនេះ។ វាគឺជាជំនួបបន្តពី ទស្សនកិច្ចរបស់លោក ទៅកាន់ម៉ាឡេស៉ី កាលពីថ្ងៃទី២-៣ ខែកុម្ភៈ ក្រោមការអញ្ជើញរបស់​នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលបានតែងតាំងរូបលោក ជាទីប្រឹក្សាក្រៅផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២៤។ យ៉ាងណាមិញ តុលាការបានបដិសេធសំណើរបស់លោក ដែលចង់ធ្វើដំណើរទៅវៀតណាម និងកម្ពុជា អំឡុងឱកាសចេញក្រៅប្រទេសនោះ។ តុលាការបានលើកហេតុផលថា ដោយសារគម្រោងធ្វើដំណើរបស់លោក ថាក់ស៉ីន ទៅកាន់វៀតណាមនិងកម្ពុជា មិនមែនតបតាម​ការអញ្ជើញផ្លូវការ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា លោក ថាក់ស៉ីន […]