ព័ត៌មានអន្តរជាតិ

តម្លៃទីផ្សារគ្រីបតូថ្មីរបស់ Trump ហក់ឡើងខ្ពស់បំផុត មុនថ្ងៃចូលកាន់តំណែងប្រធានាធិបតីអាណត្តិទី២

Liny Chan January 20, 2025 20/01/2025

(បរទេស)៖ រូបិយប័ណ្ណគ្រីបតូដែលទើបនឹងចេញថ្មីរបស់លោក ដូណាល់ ត្រាំ « $TRUMP» ត្រូវបានគេរាយការណ៍មកថា បានកើនឡើងខ្ពស់បំផុតដល់ ៩ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សារ ដែលទាក់ទាញបានរាប់ពាន់លាននៅក្នុងទំហំពាណិជ្ជកម្មត្រឹមតែប៉ុន្មានម៉ោង មុនការវិលត្រឡប់របស់លោកទៅកាន់សេតវិមានក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍ពី CoinMarketCap បាន​ឱ្យដឹងថា កាក់ meme ដែលត្រូវបានគេស្គាល់ថា $TRUMP​ បានកើនឡើងជាង​ ៧៣% ដល់ ៤៦.០៦ដុល្លារក្នុងមួយហ៊ុននៅថ្ងៃចន្ទនេះ (ម៉ោងនៅអាស៊ី) ដែលជម្រុញឱ្យតម្លៃមូលធនទីផ្សារកើនដល់ ៩.២ ពាន់លានដុល្លារ ខណៈទំហំពាណិជ្ជកម្ម​ ២៤ម៉ោងឈានដល់ ៤២.២ពា​ន់លានដុល្លារ។ គួរជម្រាបថា ពិធីចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នាពេលយប់ម៉ោងនៅក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិន ប្រ.ហារជីវិតបុរសម្នាក់ ដែលបានបើករថយន្តបំបុកមនុស្ស៣៥នាក់បាត់បង់ជីវិត កាលពីឆ្នាំមុន

Liny Chan January 20, 2025 20/01/2025

(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានប្រហារជីវិតបុរសម្នាក់ ដែលបានផ្តាច់ជីវិតមនុស្សចំនួន៣៥នាក់ ក្នុងសកម្មភាពបើករថយន្តបំបុក នៅឯទីក្រុង Zhuhai ភាគខាងត្បូងប្រទេស កាលពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា «តុលាការនៅទីក្រុង Zhuhai ទើបតែបានអនុវត្តការប្រហារជីវិតលើ លោក Fan Weiqiu ដោយអនុលោមតាមបទបញ្ជាប្រហារជីវិត ដែលចេញដោយតុលាការកំពូល»។ បុរសរូបនោះ ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោសប្រហារជីវិត កាលពីចុងខែធ្នូ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សកម្មភាពបើករថយន្តបំបុកនោះ បានកើតឡើងនៅមជ្ឈមណ្ឌលហាត់កីឡាមួយកន្លែង ហើយបើតាមយោងទៅតាម​សាលក្រមរបស់តុលាការ បុរសខាងលើ បានធ្វើយ៉ាងដូច្នោះ ដើម្បីបញ្ចេញកំហឹងរបស់ខ្លួន បន្ទាប់ពីមិនសប្បាញចិត្ត ជុំវិញលទ្ធផលនៃការលែងលះជាមួយប្រពន្ធ។ ក្រៅពីមនុស្ស៣៥នាក់ស្លាប់ នៅមានជនរងគ្រោះ៤៣នាក់ទៀត ទទួលរងរបួស ខណៈ​វាគឺជាករណីវាយប្រហារដ៏ប្រល័យបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបនៃប្រទេសចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Wall Street Journal: លោក ដូណាល់ ត្រាំ ចង់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយស្បថចូលកាន់តំណែង

Liny Chan January 20, 2025 20/01/2025

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅថាលោកប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមទីប្រឹក្សារបស់លោកថារូបលោកនឹង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅបន្ទាប់ពីស្បថចូលកាន់តំណែង។ Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនបានដឹងពីកិច្ចពិភាក្សាខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ លោក ត្រាំ កន្លងមកក៏ធ្លាប់បានបង្ហាញផងដែរពីបំណងចង់ធ្វើដំណើរ ទៅកាន់ប្រទេសចិន អំឡុង១០០ថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ លោក ដូណាល់ ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា (ម៉ោងនៅ វ៉ាស៊ីនតោន) ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អនុប្រធានាធិបតីចិន លោក Han Zheng នឹងត្រូវចូលរួមក្នុងពិធីរបស់លោក ត្រាំ ខណៈទីក្រុងប៉េកាំងអះអាងថាត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ គួរបញ្ជាក់ថា បើតាម Wall Street Journal លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ តាមរយៈអ្នកតំណាងរបស់មេដឹកនាំទាំង២ ក៏បានពិភាក្សាគ្នាផងដែរពីជំនួបទល់មុខ ជាមួយជម្រើសលោក ត្រាំ អញ្ជើញលោក ស៊ី ជីងពីងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ ខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយអ្វីទេ៕ […]

កម្មវិធី TikTok កំពុងដំណើរការឡើងវិញ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump សន្យាចុះហត្ថលេខាលើបទបញ្ជាមួយ នៅពេលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ

Liny Chan January 20, 2025 20/01/2025

(សហរដ្ឋអាមេរិក)៖ កម្មវិធីដ៏ល្បីល្បាញរបស់ចិន TikTok បានកំពុងដំណើរការឡើងវិញនៅលើអ៉ិនធើណិតសម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសន្យាចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅពេលដែលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មានធំៗ CNN Reuters AP ចេញផ្សាយនៅមុននេះបន្តិច នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៥។ ភ្លាមៗកម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស្តារសេវាកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយថា លោកនឹងស្តារឡើងវិញ នៅពេលដែលគាត់ត្រលប់មកអំណាចវិញនៅថ្ងៃច័ន្ទ។ លោក ត្រាំ បាននិយាយថា លោកនឹងអនុញ្ញាតឲ្យមានការពន្យាពេលក្នុងបំរាមលើ TikTok។ សេចក្តីថ្លែងការណ៍របស់ TikTok ក៏បានថ្លែងអំណរគុណដល់ លោក ដូណាល់ ត្រាំ ដែលបានដល់យុត្តិធម៌ និងភាពច្បាស់លាស់ដល់កម្មវិធី TikTok ។ បច្ចុប្បន្នជនជាតិអាមេរិកាំង ជាង១៧០លាននាក់ប្រើប្រាស់ TikTok៕

លោក Xi Jinping ប្រធានរដ្ឋចិន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump

Nisaiy KP January 19, 2025 19/01/2025

(ប៉េកាំង)៖ យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់។ លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិក នឹងមានការចាប់ផ្តើមដ៏ល្អ នៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហនៃកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ។ ភាគីទាំងពីរអាចក្លាយជាដៃគូ និងមិត្តភក្ដិ សម្រេចបាននូវភាពឈ្នះ-ឈ្នះនិងវិបុលភាពរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល។ លោក Trump បានថ្លែងអំណរគុណចំពោះលោកXi Jinping ដោយបានសម្តែងថា លោកយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានរដ្ឋចិនXi Jinping សង្ឃឹមថានឹងបន្តរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ហើយរំពឹងទុកថាអាចជួបសន្ទនាជាមួយលោក Xi Jinping ក្នុងពេលឆាប់ៗ។ សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសសំខាន់បំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ន គួរតែរក្សាទំនាក់ទំនងមិត្តភាពជាយូរអង្វែង និងរួមគ្នាគាំពារសន្តិភាពពិភពលោក។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ស្តីពីវិបត្តិអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល […]

BREAKING: កម្មវិធី TikTok ត្រូវបានបិទ នៅសហរដ្ឋអាមេរិកហើយ !

Nisaiy KP January 19, 2025 19/01/2025

(សហរដ្ឋអាមេរិក)៖ កម្មវិធី TikTok ត្រូវបានដកចេញពី App Store & Google Play នៅរាត្រីថ្ងៃសៅរ៍មុននេះ ខណៈដែលច្បាប់សហព័ន្ធដែលហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមចូលជាធរមាន។ នេះបើយោងតាមសារព័ត៌មានធំៗ Reuter & AP ចេញផ្សាយមុននេះបន្តិច។ គិតត្រឹមម៉ោង ១០៖៥០នាទីយប់ម៉ោងនៅសហរដ្ឋអាមេរិក កម្មវិធី TikTok មិនត្រូវបានរកឃើញនៅលើកម្មវិធី Apple និង Google ដែលត្រូវបានហាមឃាត់ ក្រោមច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok ដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance លក់វេទិការ ឬប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក។ នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី TikTok នៅល្ងាចថ្ងៃសៅរ៍ ពួកគេបានជួបប្រទះសារលេចចេញពីក្រុមហ៊ុន សារនោះបាននិយាយថា «ច្បាប់ហាមឃាត់ TikTok ត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិក។ អ្នកមិនអាចប្រើ TikTok បានទេនៅពេលនេះ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រុមបាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ក្រោយការសម្រេចចិត្តពន្យាររយៈពេលឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol

Nisaiy KP January 19, 2025 19/01/2025

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចពន្យារបន្ថែមទៀត នូវរយៈពេលឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol រហូតដល់២០ថ្ងៃ ជាហេតុបង្កឱ្យមានការតវ៉ាដោយហិង្សា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោកចំនួន​រាប់រយនាក់ ដែលបាននាំគ្នាសម្រុកចូលអគារតុលាការ និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងនោះ មុនប៉ូលិសអាចស្តារសណ្តាប់ធ្នាប់ បានឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។ កាលពីសប្តាហ៍មុន លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈប្រឈមមុខនឹង​ការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងវិបត្តិនយោបាយ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមអ្នកស៉ើបអង្កេតបានស្នើសុំតុលាការ ពន្យាររយៈពេលនៃការឃុំខ្លួន លោក Yoon បន្ទាប់រូបលោក មិនព្រមឱ្យគេសួរចម្លើយ។ តុលាការបានសម្រេចយល់ព្រមតាមសំណើរបស់ក្រុមអ្នកស៉ើបអង្កេត ក្រោមហេតុផលថា លោក Yoon អាចនឹងបំផ្លាញភស្តុតាងផ្សេងៗ។ យ៉ាងណាមិញ មិនយូរប៉ុន្មាន ក្រោយសេចក្តីសម្រេចរបស់តុលាការ ត្រូវបានប្រកាសនៅម៉ោងប្រមាណជា ៣ទាបភ្លឺថ្ងៃអាទិត្យនេះ ក្រុមអ្នកគាំទ្រលោក Yoon រាប់រយនាក់ ក៏បាននាំគ្នា សម្រុកចូលអគារតុលាការ។ […]

កម្មវិធីចិន RedNote ទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់ក្នុងសប្តាហ៍នេះ ខណៈសុទ្ធសឹងតែជាអ្នកចាកចេញពី TikTok

Liny Chan January 17, 2025 17/01/2025

(បរទេស)៖ ប្រភពទិន្នន័យថ្មីពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote ដែលស្គាល់នៅក្នុងប្រទេសចិនថា Xiaohongshu ឥឡូវនេះទទួលបានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងនេះ គឺដោយសារតែអ្នកប្រើប្រាស់សម្រុកចាកចេញពី TikTok ចំពេលមានការភ័យខ្លាចនៃការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ យោងតាមក្រុមហ៊ុនវិភាគ Similarweb អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃរបស់កម្មវិធីភាសាចិន RedNote នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួនខ្ពស់បំផុត ៣.៤លាននាក់នៅទូទាំងឧបករណ៍ iOS និង​ Android និងកើនឡើងពីចំនួន ៧០ម៉ឺននាក់នៅថ្ងៃចន្ទ និង ៣០ម៉ឺននាក់កាលពីសប្តាហ៍មុន។ ការហូរចូល នៃអ្នកប្រើប្រាស់ត្រូវបានជំរុញដោយការហាមប្រាមរបស់សហរដ្ឋអាមេរិកនៅលើ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ លើបញ្ហាសន្តិសុខជាតិ។ ទិន្នន័យនេះ បង្ហាញពីការកើនឡើងកាន់តែច្រើនទៅៗ ខណៈចំនួនទាញយកដ៏ច្រើនសន្ធឹកនៃកម្មវិធី RedNote បានឈរលើលំដាប់កំពូល នៃតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។ គួរជម្រាបថា អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើកម្មវិធី Lemon8 របស់ TikTok […]

CEO របស់ TikTok ក៏នឹងចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាណត្តិទី២ របស់ Trump ផងដែរ

Liny Chan January 16, 2025 16/01/2025

(បរទេស)៖ កាសែត The New York Times បានរាយការណ៍នៅថ្ងៃពុធនេះថា នាយកប្រតិបត្តិ (CEO) កម្មវិធីចិន TikTok លោក Shou Zi Chew គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ព្រឹត្តិកាណ៍នេះ នឹងប្រារព្ធក្រោយមួយថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសជោគវាសនារបស់ TikTok នៅសហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ គួរជម្រាបថា លោក Shou Zi Chew ត្រូវបានអញ្ញើញឱ្យអង្គុយក្នុងតំណែងកៅអីជាភ្ញៀវកិត្តិយស ឬឥស្សរៈជនជាន់ខ្ពស់ ដែលធម្មតាទីតាំងនេះត្រូវបានត្រៀមសម្រាប់​អតីត​ប្រធានាធិបតី សមាជិក​គ្រួសារ និង​ភ្ញៀវ​សំខាន់ៗ​ផ្សេង​ទៀត​។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតប្រភពមិនបានបង្ហាញនោះទេ។ តែយ៉ាងណា ការចូលរួមរបស់លោក Chew ត្រូវបានគេមើលឃើញថា បង្ហាញពីទំនាក់ទំនងដែលកំពុងបន្តរវាង TikTok និងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលដែល Trump រៀបចំឡើងកាន់តំណែងម្តងទៀត៕ ផ្ដល់សិទ្ធិដោយ៖ […]

TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើន សម្រុកទៅទាញយក និងប្រើប្រាស់កម្មវិធី APP របស់ចិន ឈ្មោះ RedNote

Liny Chan January 16, 2025 16/01/2025

(ប៉េកាំង)៖ នៅថ្ងៃទី ១៣ ខែមករា ចំនួនទាញយកកម្មវិធី APP របស់ចិនឈ្មោះ “កូនសៀវភៅក្រហម” (ឈ្មោះជាភាសាអង់គ្លេស RedNote) បានកើនឡើងយ៉ាងខ្លាំងដល់កំពូលតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Appleក្នុងតំបន់អាមេរិក។ នៅពេលដែលប្រឈមមុខនឹងលទ្ធភាពដែលកម្មវិធី TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ក្នុងសប្តាហ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកមួយចំនួន មិនបានជ្រើសរើស បណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក ដូចជា Facebook និង Instagram នោះទេ ប៉ុន្តែបែរជាងាកទៅរកបណ្តាញទំនាក់ទំនងសង្គមចិនឈ្មោះ “កូនសៀវភៅក្រហម” វិញ។ លំហូរ “ជនភៀសខ្លួន TikTok” ដ៏ច្រើនសន្ធឹកធំបានធ្វើឱ្យកម្មវិធី APP “កូនសៀវភៅក្រហម” ឈរលើលំដាប់កំពូល នៃតារាងកម្មវិធី APP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple ក្នុងតំបន់សហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានចាប់អារម្មណ៍ពីបាតុភាព ដែលអ្នកប្រើប្រាស់ជនជាតិអាមេរិកជាច្រើន ជ្រើសរើសការប្រើប្រាស់កម្មវិធីAPP “កូនសៀវភៅក្រហម” ផងដែរ។ នៅថ្ងៃទី ១៣ ខែមករា កាសែតញូវយ៉កប៉ុស្តិ៍ បានអធិប្បាយនិងវិភាគអំពីមូលហេតុដែលកម្មវិធី […]