ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ កំពុង​ចាត់​វិធានការ​ដើម្បី​សម្រួល​ដល់​ភាព​ជា​ដៃគូ​នុយក្លេអ៊ែរ​ស៊ីវិល​ជាមួយឥណ្ឌា

Liny Chan January 7, 2025 07/01/2025

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា។ នេះបើយោងតាមការលើកឡើង របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃចន្ទនេះ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ថ្លែង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ ​នៅ​ទីក្រុង​ញូវដេលី លោក Sullivan បាន​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​កំពុង​ឈាន​ទៅ​រក​ការ​បញ្ចប់​នូវ​ដំណើរការ​លុប​បំបាត់​ចោល​នូវ​បទប្បញ្ញត្តិ​ ដែល​ជា​ឧបសគ្គ​ដល់​កិច្ច​សហប្រតិបត្តិការ​នុយក្លេអ៊ែរ​ស៊ីវិល ​រវាង​អង្គភាព​នុយក្លេអ៊ែរ​នាំមុខ​របស់​ឥណ្ឌា និង​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ គួរបញ្ជាល់ថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរលើបញ្ហានេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មកម្លេះប៉ុន្តែបានជាប់គាំង ដោយសារបញ្ហាច្បាប់និងបទប្បញ្ញត្តិ។ ភាព​មិន​ស្រប​គ្នា​រវាង​ច្បាប់​ទំនួល​ខុស​ត្រូវ​នុយក្លេអ៊ែរ​របស់​ឥណ្ឌា ​និង​បទដ្ឋាន​សកល​បាន​ក្លាយ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ។ តាម​បទដ្ឋាន​សកល ការ​ចំណាយ​លើ​ឧប្បត្តិហេតុ​នុយក្លេអ៊ែរ​ត្រូវ​បាន​រ៉ាប់រង​ដោយ​ប្រតិបត្តិករ​ មិនមែន​ក្រុមហ៊ុន​ផលិត​រោងចក្រ​នុយក្លេអ៊ែរ​ទេ។ ទោះជាយ៉ាងណា ការប្រកាសរបស់លោក Sullivan នាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះ។ ក្រៅពីបញ្ហានុយក្លេអ៊ែរ លោក Sullivan ក៏បានពិភាក្សា ជាមួយមន្ត្រីឥណ្ឌាអំពីបញ្ហាផ្សេងទៀត ដូចជា បញ្ញាសិប្បនិម្មិត លំហអាកាស និងសេដ្ឋកិច្ចផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ព្យុះព្រិលរដូវរងា វាយលុកភាគកណ្តាលសហរដ្ឋអាមេរិក និងកំពុងឆ្ពោះទៅទីក្រុងវ៉ាស៉ីនតោន

Liny Chan January 6, 2025 06/01/2025

(វ៉ាស៉ីនតោន)៖ ព្យុះរដូវរងាបាននាំមកនូវព្រិលធ្លាក់ និងសីតុណ្ហភាពត្រជាក់ដល់តំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយមនុស្សប្រមាណ ៦០លាននាក់ទូទាំងរដ្ឋជាង ១០ រាប់ចាប់ពី Kansas ដល់ New Jersey ស្ថិតក្រោមការព្រមាន និងណែនាំស្តីពីអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។ ព្យុះរដូវងាកំពុងធ្វើដំណើរឆ្ពោះ ទៅតំបន់ mid-Atlantic ជាទីដែលរដ្ឋធានីវ៉ាស៉ីនតោន កំពុងត្រៀមទប់ទល់នឹងព្រិល ក៏ដូចជាអាកាធាតុត្រជាក់ខ្លាំងនៅថ្ងៃចន្ទនេះ ហើយជាថ្ងៃតែមួយសភាគ្រោងជួបប្រជុំបញ្ជាក់ជាផ្លូវការថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារអាកាសធាតុជាតិ បានឱ្យដឹងថា រដ្ឋ Kansas និងផ្នែកខ្លះនៃរដ្ឋ Missouri ភាគពាយ័ព្យ បានស៊ូទ្រាំនឹងព្យុះព្រិល ដែលនៅតាមដងផ្លូវគ្របដណ្តប់ដោយទឹកកក ហើយមន្ត្រីបានជំរុញឱ្យអ្នកស្រុកចៀសវាងការធ្វើដំណើរ។ ផ្លូវតភ្ជាប់ជាច្រើន ក្នុងរដ្ឋ Kansas ជាង ៧០ត្រូវបានបិទពេញមួយថ្ងៃអាទិត្យ ដោយសារព្រិលធ្លាក់ខ្លាំងពេក។ នៅរដ្ឋ Missouri ប៉ូលិសកំពុងស្វែងរក អ្នកបើកបរដែលជាប់គាំង។ ព្រិលធ្លាក់កម្រាស់ពី ១៥ទៅ ៣០សង់ទីម៉ែត្រត្រូវបានព្យាករ […]

កូរ៉េខាងត្បូង ពន្យារពេលបើកអាកាសយានដ្ឋាន Muan ឡើងវិញ ដើម្បីបន្តស៉ើបអង្កេតករណីធ្លាក់យន្តហោះ បាត់បង់ជីវិតមនុស្ស ១៧៩នាក់

Liny Chan January 6, 2025 06/01/2025

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន Muan នឹងនៅតែផ្អាកដំណើរការបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៤ ខែមករា ដោយសារតែការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air សម្លាប់មនុស្ស ១៧៩នាក់កំពុងបន្ត។ នេះបើយោងតាមការចេញការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។ ដំបូងឡើយ អាកាសយានដ្ឋាន Muan គ្រោងបើកឡើងវិញនៅថ្ងៃអង្គារនេះ ក្រោយជួបឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមអ្នកស៉ើបអង្កេតរួមមួយកំពុងបង្កើនការស្រាវជ្រាវរកមូលហេតុ ដោយនៅថ្ងៃចន្ទនេះ អ្នកស៉ើបអង្កេតកូរ៉េពីរនាក់ បាននាំយកប្រអប់ខ្មៅនៃយន្តហោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើការវិភាគជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នៅទីនោះ។ ប្រអប់ខ្មៅ រួមជាមួយឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ គឺមានព័ត៌មានសំខាន់ៗអំពីការធ្លាក់យន្តហោះ។ ក្រុមស៉ើបអង្កេត ប្រមូលបានទិន្នន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះ ដែលរកឃើញពីបំណែកយន្តហោះ Jeju Air ធុន Boeing 737-800 និងទាញយកម៉ាស៉ីនពីរគ្រឿង ខណៈដែលអ្នកតំណាងមកពីក្រុមហ៊ុនផលិតម៉ាស៉ីន GE ក៏បានចូលរួមក្នុងការស៉ើបអង្កេតនេះដែរ។ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានពន្យារពេលដល់ថ្ងៃទី១០ ខែមករា ដើម្បីត្រួតពិនិត្យយន្តហោះ Boeing 737-800 […]

ប្រធានកងអង្គរក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ថាមិនអាចសហការចាប់ខ្លួន លោក Yoon

Liny Chan January 6, 2025 06/01/2025

(សេអ៊ូល)៖ លោក Park Chong jun ដែលជាប្រធានកងអង្គរក្សរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា លោកមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ខ្លួនប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol នោះទេ ខណៈដែលការកត់សម្គាល់បែបនេះ អាចរុញច្រានវិបត្តិនយោបាយនៅកូរ៉េខាងត្បូង ឱ្យឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥។ ដីកាចាប់ខ្លួន លោក Yoon ក្រោមហេតុផលប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវផុតកំណត់នាពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ ត្រូវបានលោក Park លើក​ឡើងពីកង្ចះកិច្ចពិភាក្សា​ផ្លូវ​ច្បាប់ មកធ្វើជាមូលហេតុ​មិន​សហការអនុវត្ត។ លោក Park បានបដិសេធនូវការប្រមាថមើលងាយ ដែលថាកងអង្គរក្សរបស់ប្រធានាធិបតី ក្លាយទៅជាកងទ័ពឯកជន ដោយបន្ថែមថា កងអង្គរក្សបានផ្តល់នូវការពារសន្តិសុខដល់ប្រធានាធិបតីគ្រប់រូប អស់រយៈពេល ៦០ឆ្នាំមកហើយ ដោយមិនគិតពីទំនាក់ទំនងនយោបាយ។ គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះធ្វើឡើង បន្ទាប់ពីតុលាការទីក្រុងសេអ៊ូល បានច្រានចោលពាក្យបណ្តឹងរបស់មេធាវីលោក Yoon ដែលថាដីកាចាប់ខ្លួននេះគឺខុសច្បាប់ និងមិនមានភាពត្រឹមត្រូវ។​ ដោយឡែកការ​ទូរស័ព្ទ​ទៅ​តុលាការ​ ដើម្បី​សុំ​អត្ថាធិប្បាយ​មិន​មានអ្នកទទួលនោះទេ។ ក្រុមអ្នកស៉ើបអង្កេតបានស្នើដីកាចាប់ខ្លួន លោក​ Yoon ប៉ុន្តែអង្គរក្ស​ រួមទាំងទាហានយោធា […]

ក្រុមបាតុ.ករមានទាំងប្រឆាំង និងគាំទ្រ ប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល ខណៈដីកាចាប់ខ្លួនលោក Yoon ជិតអស់សុពលភាព

Nisaiy KP January 5, 2025 05/01/2025

(សេអ៊ូល)៖ មនុស្សរាប់ពាន់នាក់ បានជម្នះនឹងព្រិលធ្លាក់នៅថ្ងៃអាទិត្យ ទី៥ ខែមករានេះ ដើម្បីប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល បង្ហាញទាំងការគាំទ្រ និងការប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីដែល ត្រូវបានព្យួរដំណែង លោក Yoon Suk Yeol ខណៈវិបត្តិនយោបាយកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងហានិភ័យនៃការប្រឈមមុខដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ខណៈដីកាចាប់ខ្លួនលោក Yoon ក្រោមបទចោទប្រកាន់បះបោរជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ នឹងត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ឈានចូល ថ្ងៃចន្ទស្អែកនេះ មនុស្សជាច្រើនក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរនិវេសនដ្ឋានរបស់លោក Yoon ក្នុងនោះមានក្រុមខ្លះជំរុញឱ្យមានការចាប់ខ្លួន និងខ្លះទៀតបានប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតី ត្រូវបានព្យួរតំណែងរូបនេះ។ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករមានទាំងប្រឆាំង និងគាំទ្រលោក Yoon បានប្រមូលផ្ដុំគ្នា នៅក្បែរនិវេសនដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល ក្រោមព្រិលធ្លាក់ខ្លាំង និងមានអាកាសធាតុ -៥អង្សាសេ។ «យើងត្រូវតែសា្ដរមូលដ្ឋាននៃសង្គមរបស់យើងឡើងវិញ តាមរយៈការដាក់ទោសលើប្រធានាធិបតីដែលបានបំពានលើរដ្ឋធម្មនុញ្ញ»។ នេះជាការលើកឡើងរបស់មេដឹកនាំសហជីព Korean Confederation of Trade Unions (KCTU) ឈ្មោះ Yang Kyung-soo ដោយបន្ថែមថា «យើងត្រូវតែទម្លាក់ឧក្រិដ្ឋជន Yoon Suk Yeol ពីតំណែង និងចាប់ខ្លួន ព្រមទាំងឃុំខ្លួនរូបលោកឱ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន»។ […]

រុស្ស៊ី អះអាង ពីការបា.ញ់ទម្លាក់មី.ស៊ីល ATACMS ៨គ្រា.ប់និងចាប់យកបានភូមិមួយនៅភាគខាងកេីតអ៊ុយក្រែន

Nisaiy KP January 5, 2025 05/01/2025

(មូស្គូ)៖ នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ នេះ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន របស់អ៊ុយក្រែនចំនួន ១០គ្រឿង នៅលើទឹកដីរុស្ស៉ី កាលពីព្រឹកថ្ងៃសៅរ៍ រួមទាំងបីនៅលើតំបន់ Leningrad ភាគខាងជើងប្រទេសផងដែរ។ អាកាសយានដ្ឋាន Pulkovo នៃទីក្រុង St Petersburg ត្រូវផ្អាកដំណេីរការបណ្តោះអាសន្ន នូវការមកដល់ និងចាកចេញនៃជើងហោះហើរនៅព្រឹកថ្ងៃសៅរ៍។ ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ពីសមរភូមិបាននោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ការលក់រថយន្ត Tesla នៅចិន កើនឡើងដល់កំណត់ត្រាខ្ពស់ ក្នុងឆ្នាំ២០២៤ ខណៈការចែកចាយជាសកលធ្លាក់ចុះ

Liny Chan January 4, 2025 04/01/2025

(ប៉េកាំង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានឱ្យដឹងនៅថ្ងៃសុក្រថា ការលក់នៅក្នុងប្រទេសចិនរបស់ខ្លួន បានកើនឡើង៨.៨ភាគរយ ដល់កំណត់ត្រាខ្ពស់ គឺមានចំនួនជាង៦៥៧,០០០គ្រឿង ក្នុងឆ្នាំ២០២៤, ជាដំណើរការដ៏រឹងមាំ ក្នុងទីផ្សារប្រកួតប្រជែង ក្នុង១ឆ្នាំ នៅពេលដែលការចែកចាយរថយន្ត នៅទូទាំងសកលប្រចាំឆ្នាំរបស់ខ្លួន បានធ្លាក់ចុះជាលើកដំបូង។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំជាងគេបំផុត នៅលើពិភពលោកនោះ ក៏បានកើនឡើង១២.៨ភាគរយផងដែរ ក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា ដែលមានចំនួនកំណត់ត្រាខ្ពស់៨៣,០០០គ្រឿង។ យោងតាមទិន្នន័យពីក្រុមហ៊ុន Tesla នៅប្រទេសចិន។ ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានប្រគល់រថយន្ត៣៦.៧ភាគរយ នៃរថយន្តរបស់ខ្លួន ទៅកាន់អតិថិជន នៅក្នុងប្រទេសចិន, ជាទីផ្សារធំជាងគេបំផុតលំដាប់ទី២របស់ក្រុមហ៊ុន, នេះដោយផ្អែកលើតួលេខលក់។ យ៉ាងណាមិញ, ការចែកចាយរថយន្តនៅទូទាំងពិភពលោករបស់ខ្លួន បានធ្លាក់ចុះ១.១ភាគរយ, មិនដូចទៅនឹងការព្យាករណ៍ ថាមានកំណើនតិចតួច កាលពីពេលមុន របស់លោកនាយកប្រតិបត្តិ Elon Musk នោះទេ ខណៈការនាំចេញពីប្រទេសចិន បានធ្លាក់ចុះ២៤ភាគរយ។ ក្នុងខែធ្នូ, ការលក់រថយន្តអគ្គិសនីផលិតឡើងនៅប្រទេសចិន របស់ក្រុមហ៊ុន […]

Microsoft គ្រោងវិនិយោគ ៨០ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយ AI

Liny Chan January 4, 2025 04/01/2025

(បរទេស)៖ ក្រុមហ៊ុន Microsoft គ្រោងវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥នេះ លើការបង្កើតមជ្ឈមណ្ឌលទិន្នន័យដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត (AI) និងដាក់ពង្រាយកម្មវិធី AI ព្រមទាំងកម្មវិធីដែលប្រើប្រាស់​សេវាកម្ម Cloud ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ការវិនិយោគលើ AI បានកើនឡើងចាប់តាំងពីក្រុមហ៊ុន OpenAI បានបើកដំណើរការនូវ Chatbot ដែលមានឈ្មោះថា ChatGPT ក្នុងឆ្នាំ ២០២២ ហើយក្នុងនោះក្រុមហ៊ុននានា បានចាប់ផ្ដើមរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បី​បង្កើន និង​ពង្រីកវិសាលភាពក្នុងការប្រើប្រាស់។ ការប្រើប្រាស់បច្ចេកវិទ្យា AI វាទាមទារឱ្យមានកុំព្យូទ័រដែលមានថាមពលខ្លាំង ឬនិយាយបានថា ធំសម្បើម ដែលជំរុញឱ្យមានតម្រូវការសម្រាប់​មជ្ឈមណ្ឌលទិន្នន័យ ដែលអាចឱ្យក្រុមហ៊ុនបច្ចេកវិទ្យាភ្ជាប់បន្ទះឈីបរាប់ពាន់ជាមួយគ្នាជាចង្កោម ជាមួយគ្នានេះក្រុមហ៊ុន Microsoft បាននឹងកំពុងវិនិយោគរាប់ពាន់លានដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធ AI និងពង្រីកបណ្តាញមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។​ អ្នកជំនាញបានលើកឡើងថា ការនិវិយោគរបស់ Microsoft នៅលើ AI នៅក្នុងឆ្នាំ ២០២៥នេះ គឺជាឱកាសល្អសម្រាប់ពង្រីកវិសាលភាពនៃ​បច្ចេកវិទ្យា AI […]

របបសឹកមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសជិត ៦០០០នាក់ នាឱកាសបុណ្យឯករាជ្យជាតិ

Naren January 4, 2025 04/01/2025

(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នកទោសចំនួន ៥ ៨៦៤នាក់ ក្នុងនោះរួមមានជនបរទេស១៨០នាក់ ក្រោមការលើកលែងទោស នាឱកាសអបអរទិវាបុណ្យឯករាជ្យជាតិរបស់​ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៤។ បុណ្យឯករាជ្យជាតិនៅមីយ៉ាន់ម៉ា ត្រូវនឹងថ្ងៃសៅរ៍ ទី៤ ខែមករានេះ។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីអំឡុងដើមឆ្នាំ២០២១ នៅពេលយោធាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ហើយបង្ក្រាបយ៉ាងចាស់ដៃលើ ការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលក្រោយមក ក៏បានបង្កទៅជាការបះបោរប្រដាប់អាវុធ នៅទូទាំងប្រទេស។ របបសឹកធ្លាប់បានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅក្នុងឆ្នាំនេះ ប៉ុន្តែផែនការនោះ ត្រូវបាន​ថ្កោលទោសដោយក្រុមប្រឆាំងថា វានឹងជាការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ។ គួរបញ្ជាក់ថា ក្នុងចំណោមអ្នកបន្តនៅជាប់ឃុំឃាំង ដោយរដ្ឋាភិបាលយោធា គឺរួមមានអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី។ លោកស្រី ស៊ូជី ដែលមានអាយុ៧៩ឆ្នាំ កំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ ក្រោមបទចោទប្រកាន់សរុបចំនួន១៤ រាប់ចាប់តាំងពីការញុះញង់បង្កការបះបោរ ការបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ លោកស្រី ស៊ូជី បានបដិសេធចំពោះ​ការចោទប្រកាន់ទាំងអស់៕ ផ្តល់សិទ្ធិដោយ […]

ចៅក្រមអាមេរិក គ្រោងប្រកាសសាលក្រមផ្តន្ទាទោសលោក ត្រាំ ក្នុងសំណុំរឿងសូកលុយបំបិទមាត់ មុនថ្ងៃស្បថចូលកាន់តំណែង

Liny Chan January 4, 2025 04/01/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៣​ ខែមករា ចៅក្រមមួយរូបនៅសហរដ្ឋអាមេរិក បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងត្រូវផ្តន្ទាទោសនៅថ្ងៃទី១០ ខែមករា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលរូបលោកត្រូវបានរកឃើញថា មានជាប់ពិរុទ្ធ ពីបទពាក់ព័ន្ធប្រើលុយបំបិទមាត់តារាអាសអាភាសម្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការកំណត់យកថ្ងៃខាងលើ ដើម្បីប្រកាសសាលក្រម មានន័យថា លោក ត្រាំ នឹងតម្រូវឱ្យបង្ហាញខ្លួនក្នុងសវនាការ ត្រឹមតែ១០ថ្ងៃ​ប៉ុណ្ណោះ មុនរូបលោកត្រូវស្បថ​ចូលកាន់តំណែង នាថ្ងៃទី២០ ខែមករា ដែលជាសេណារីយ៉ូមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់​សហរដ្ឋអាមេរិក។ មុនលោក ត្រាំ គឺពុំធ្លាប់មានអតីតប្រធានាធិបតី ឬក៏ប្រធានាធិបតីអាមេរិក កំពុងកាន់អំណាចណាម្នាក់ ដែលត្រូវបានចោទប្រកាន់ ឬក៏ជាប់ពិរុទ្ធ ក្នុងបទឧក្រិដ្ឋឡើយ។ ចៅក្រមអាមេរិក នៅទីក្រុង ​New York លោក Juan Merchan បាននិយាយថា លោក ត្រាំ អាចបង្ហាញខ្លួន អំឡុងការប្រកាសសាលក្រម ដោយផ្ទាល់ ឬក៏តាមរយៈអនឡាញពីចម្ងាយ។ យ៉ាងណាមិញ ចៅក្រមរូបនោះ បានឱ្យសញ្ញាថា […]