ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលវៀតណាមត្រៀមលក់ប្រាក់ដុល្លារអាមេរិកដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់

Liny Chan November 12, 2024 12/11/2024

(ហាណូយ)៖ ទេសាភិបាលធនាគារកណ្តាលវៀតណាមអ្នកស្រី ង្វៀន ធីហុង (Nguyen Thi Hong) បាននិយាយនៅថ្ងៃចន្ទថា ធនាគារកណ្តាលបានត្រៀមខ្លួនជាស្រេចដើម្បីលក់ប្រាក់ដុល្លារអាមេរិកទៅក្នុងទីផ្សារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកស្រី ហុង ខណៈថ្លែងទៅកាន់រដ្ឋសភានៅទីក្រុងហាណូយថា៖ «ទីផ្សារអត្រាប្តូរប្រាក់មានភាពប្រែប្រួលបន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក»។ អ្នកស្រីបានបន្ថែមថា ការគ្រប់គ្រងទីផ្សារគឺជាកិច្ចការដ៏លំបាកមួយ។ អ្នកស្រី ហុង បាននិយាយថា ធនាគារកណ្តាលវៀតណាមនឹងផ្តល់អាទិភាពលើការគ្រប់គ្រងស្ថិរភាព និងអតិផរណា ប៉ុន្តែនឹងមានវិធានការដើម្បីគាំទ្រដល់គោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញល្បឿនកំណើនសេដ្ឋកិច្ច។ អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងកំពុងបង្កើនកញ្ចប់ប្រាក់កម្ចីអនុគ្រោះសម្រាប់គម្រោងនានាដើម្បីអភិវឌ្ឍលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលទាប និងសម្រាប់ឧស្សាហកម្មវារីវប្បកម្ម»។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនពឹងផ្អែកទៅលើកំណើនឥណទានដែលមានកម្រិតរឹងមាំ ប៉ុន្តែអ្នកស្រី ហុង បាននិយាយថា ទំហំប្រាក់កម្ចីសរុបមានកម្រិត «ខ្ពស់រួចស្រេចទៅហើយ» ដែលស្មើនឹង ១២០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម។ អ្នកស្រីបានបន្តថា៖ «ការបន្តពឹងផ្អែកលើវិធានការបន្ធូរបន្ថយនឹងជួបហានិភ័យ»។ អ្នកស្រីបាននិយាយថា ការប្រមូលមូលនិធិតាមរយៈមូលបត្របំណុលសាជីវកម្ម និងទីផ្សារភាគហ៊ុនពីសំណាក់ក្រុមហ៊ុនត្រូវបានលើកទឹកចិត្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ Fresh News

រដ្ឋបាលលោក បៃដិន នឹងចាយលុយនៅសល់ ៦ពាន់លានដុល្លារ ដើម្បីគាំទ្រអ៊ុយក្រែន មុនលោក ត្រាំ ស្បថចូលកាន់តំណែង

Liny Chan November 11, 2024 11/11/2024

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកាថាសេតវិមាននឹងចាយលុយនៅសេសសល់ជាង ៦ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយ ឱ្យអ៊ុយក្រែន នៅមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជា​ប្រធានាធិបតីនៅខែមករាខាងមុខ ជាមួយការព្រមានពីហានិភ័យជាសកល បើសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រទីក្រុងកៀវ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក Sullivan នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃដិន ត្រូវបានរំពឹងថានឹងពិភាក្សាពីបញ្ហាគោលនយោបាយការបទេសធំៗ នៅពេលលោកជួបប្រធានាធិបតីជាប់ឆ្នោត លោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯការិយាល័យពងក្រពើ។ បើតាមលោក Sullivan លោកប្រធានាធិបតី ចូ បៃដិន ក៏មានផែនការបញ្ចុះបញ្ចូលឱ្យលោក ត្រាំ កុំបោះបង់ចោលទីក្រុងកៀវផងដែរ ហើយគោលដៅចម្បងរបស់រដ្ឋបាល លោក បៃដិន នោះគឺក្នុងរយៈពេលប៉ុន្មានខែនៅសេសសល់ ត្រូវធ្វើយ៉ាងណាឱ្យអ៊ុយក្រែនស្ថិតនៅទីតាំងមួយដ៏រឹងមាំនៅលើ សមរភូមិ ដើម្បីអាចមានជំហររឹងមាំនៅឯតុចរចាជាមួយរុស្ស៉ី។ គួរបញ្ជាក់ថា លោក ចូ […]

លោក ពូទីន ចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយកូរ៉េខាងជើង ឱ្យក្លាយទៅជាច្បាប់ជាផ្លូវការ

Nisaiy KP November 10, 2024 10/11/2024

(Reuters)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយស្ដីពីភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៉ីជាមួយកូរ៉េខាងជើង ក្នុងនោះដែលមានចែងពី ការការពារគ្នាទៅវិញទៅមក ឱ្យក្លាយទៅជាច្បាប់ជាផ្លូវការ។ នេះបើតាមក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សន្ធិសញ្ញាខាងលើត្រូវបានចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំនៃ ប្រទេសទាំង២ ក្នុងទីក្រុងព្យុងយ៉ាង។ ក្រោមសន្ធិសញ្ញានេះ ភាគីមួយនឹងត្រូវធ្វើអន្តរាគមន៍ ឬផ្ដល់ជំនួយយោធាដល់ភាគីម្ខាងទៀតដែលរងការវាយប្រហារ ឬការឈ្លានពាន ណាមួយ។ ព្រឹទ្ធសភារុស្ស៉ីបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះនៅក្នុងសប្ដាហ៍នេះ ក្រោយរដ្ឋសភាបានអនុម័តកាលពីខែតុលាកន្លងទៅនេះ។ លោក ពូទីន បានចុះហត្ថលេខាលើ ក្រឹត្យមួយស្ដីពីសច្ចានប័ននេះដើម្បីសន្ធិសញ្ញាជាមួយកូរ៉េខាងជើងក្លាយជាច្បាប់ជាផ្លូវការ កាលពីថ្ងៃសៅរ៍។ គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអះអាងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១១ ០០០នាក់ ទៅកាន់រុស្ស៉ី ហើយក្នុងចំណោមកងទ័ពទាំងនេះមាន មួយចំនួនបានស្លាប់ និងរងរបួស ក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៉ី។ ប៉ុន្តែ ខាងរុស្ស៉ីមិនទាន់ទទួលស្គាល់វត្តមានកងទ័ពកូរ៉េខាងជើង នោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

រុស្ស៊ីថា​ មិនទាន់មានសញ្ញាគិតគូពីកិច្ចសន្ទនាលេីការគ្រប់គ្រងអាវុធ​ ជាមួយសហរដ្ឋអាមេរិក​ ក្រោយលោក​ ត្រាំ​ ជាប់ឆ្នោត

Nisaiy KP November 10, 2024 10/11/2024

(មូស្គូ)៖​ ក្រសួងការបរទេសរុស្ស៊ី​ មើលឃើញថាមិនមានសញ្ញាណាមួយសម្រាប់ការបន្តកិច្ចសន្ទនា​ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធ​ ជាមួយសហរដ្ឋអាមេរិកនៅពេលនេះទេ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters ដកស្រង់ពីសារព័ត៌មាន​ Interfax របស់រុស្ស៉ី​ នៅថ្ងៃសៅរ៍​ ទី៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​។ Interfax រាយការណ៍ថា​ អនុរដ្ឋមន្ត្រីការបរទេស​រុស្ស៉ី​ លោក Sergei Ryabkov​ បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន​ កំពុងឱ្យសញ្ញាទៅវិញទៅមកជុំវិញបញ្ហាអ៊ុយក្រែន​ តាមរយៈបណ្តាញផ្ទៃក្នុងនៅកម្រិតយោធា និងនយោបាយ។​ ប៉ុន្តែគ្មានសញ្ញាណាមួយស្តីពីកិច្ចសន្ទនា​ ជុំវិញការគ្រប់គ្រងអាវុធទេនាពេលនេះ។ លោកថា​ រុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក​ដូណាល់​ ត្រាំ​ ស្តីពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន តែដំណោះស្រាយសាមញ្ញមិនអាចដោះស្រាយដោយសាមញ្ញៗនោះទេ។ លោក​ Ryabkov ក៏បានធ្វើអត្ថាធិប្បាយពីគោលការណ៍នុយក្លេអ៊ែរ​ ដែលរុស្ស៉ីទេីបធ្វើបច្ចុប្បន្នភាពដែរថា​ វាអាចមានការងាកទៅរកជម្រើសប្រេីនុយក្លេអ៊ែរ​ ប្រសិនបើមានវិបត្តិស្រួចស្រាវក្នុងទំនាក់ទំនង​ ជាមួយលោកខាងលិច​ និងស្ថានភាពនៅអ៊ុយក្រែន។ គួរបញ្ជាក់ថា​ លោក ពូទីន ធ្លាប់ព្រមានលោកខាងលិចកាលពីខែកញ្ញាថា នៅក្រោមការផ្លាស់ប្តូរគោលការណ៍ថ្មីនេះ​ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនរងនូវការវាយប្រហារដោយមីស៉ីលរយៈចម្ងាយឆ្ងាយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អាមេរិកប្រាប់ឱ្យកាតា បណ្តេញក្រុមហាម៉ាសចេញពីប្រទេសរបស់ខ្លួន ក្រោយការចរចាសង្រ្គាមហ្កាហ្សាជាប់គាំង

Liny Chan November 9, 2024 09/11/2024

(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានប្រាប់ប្រទេសកាតាថា វត្តមានរបស់ក្រុមហាម៉ាស នៅទីក្រុង Doha គឺលែងអាចទទួលយកបានទៀតហើយ បន្ទាប់ពីក្រុមប៉ាឡេស្ទីនមួយនេះ បានបន្ត​បដិសេធម្តងហើយម្តងទៀត ចំពោះសំណើសំដៅឆ្ពោះទៅសម្រេចឱ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កាតា រួមជាមួយអាមេរិកនិងអេហ្ស៉ីប បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចចរចាជាច្រើនជុំ ដើម្បីព្យាយាមសម្រេចឱ្យបានបទឈប់បាញ់ សម្រាប់សង្រ្គាមអូសបន្លាយរបស់អ៉ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ ការពិភាក្សាជុំចុងក្រោយ កាលពីខែតុលាកន្លងទៅ បានបន្តទទួលបរាជ័យ ដោយហាម៉ាសបានបន្តបដិសេធ សំណើសំដៅឱ្យមានបទឈប់បាញ់រយៈពេលខ្លីមួយ។ មន្រ្តីអាមេរិកខាងលើបាននិយាយដូច្នេះថា «ក្រោយបដិសេធម្តងហើយម្តងទៀត ចំពោះសំណើដោះលែងចំណាប់ខ្មាំង ថ្នាក់ដឹកនាំ​របស់ហាម៉ាស មិនគួរបន្តទទួលបានការស្វាគមន៍ នៅក្នុងប្រទេសណាមួយ ដែលជាដៃគូរបស់អាមេរិកទៀតឡើយ។ ពួកយើងបាន​បញ្ជាក់រឿងយ៉ាងច្បាស់ទៅកាន់កាតា ក្រោយការបដិសេធរបស់ក្រុមហាម៉ាស កាលពីប៉ុន្មានសប្តាហ៍មុន ចំពោះសំណើដោះលែង​ចំណាប់ខ្មាំងថ្មីចុងក្រោយបង្អស់»។ បើតាមមន្រ្តីដដែល ក្រោយមក កាតាក៏បានទាមទារកាលពី១០ថ្ងៃមុន ឱ្យថ្នាក់ដឹកនាំរបស់ហាម៉ាស ចាកចេញពីប្រទេសខ្លួន។ ដោយឡែក មន្រ្តីហាម៉ាស៣នាក់​ បានអះអាងថា កាតាមិនបានប្រាប់ថ្នាក់ដឹកនាំខ្លួនថា ពួកគេលែងត្រូវបានស្វាគមន៍ នៅក្នុង​ប្រទេសនេះទៀតឡើយ។ រីឯអ្នកនាំពាក្យក្រសួងការបរទេសកាតា ក៏បានបដិសេធធ្វើសេចក្តីអត្ថាធិប្បាយ ជុំវិញដំណឹងនេះដែរ។ […]

ក្រោយ Trump ឈ្នះឆ្នោត តម្លៃក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia កើនឡើងដល់ ៣.៦ពាន់ពាន់លានដុល្លារភ្លាមៗ

Liny Chan November 8, 2024 08/11/2024

(បរទេស)៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃថ្លៃបំផុតដំបូងគេក្នុងប្រវត្តិសាស្ត្រទីផ្សារភាគហ៊ុន បន្ទាប់ពីឈានដល់តម្លៃ ៣.៦ ពាន់ពាន់លានដុល្លារ។ ការកើនឡើងតម្លៃភាគហ៊ុនរបស់ Nvidia នៅពេលនេះ គឺបន្ទាប់ពីការវិលត្រឡប់មកសេតវិមានវិញរបស់លោក Donald Trump ដែលទើបជាប់ឆ្នោតថ្មីៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI មួយនេះ ហាក់លេចធ្លោខ្លាំងនិងបានកើនឡើង ២.២% បន្ថែមទៀត ខណៈអ្នកវិនិយោគជាច្រើនបង្ហាញពីគំនិតសុទិដ្ឋិនិយមអំពីការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយផ្នែកច្បាប់ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump។ តម្លៃទីផ្សារភាគហ៊ុនរបស់ Nvidia បានបញ្ចប់នៅតម្លៃ ៣.៦៥ពាន់ពាន់លានដុល្លារ ដោយបានផ្តួលក្រុមហ៊ុន Apple មានចំនួន ៣.៥៧ពាន់ពាន់លានដុល្លារ។ Nvidia គឺជាក្រុមហ៊ុនដែលយកឈ្នះក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្រោយវ៉ាដាច់គូប្រជែងធំៗដូចជា ក្រុមហ៊ុន Microsoft, Alphabet និងបានបង្កើតសមត្ថភាពកុំព្យូទ័រ AI ព្រមទាំងបានគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមួយនេះថែមទៀត។ អ្នកវិភាគបានសន្និដ្ឋានថា Nvidia អាចនឹងបង្កើនប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនជាង ៨០% ដល់ ៣២.៩ពាន់លានដុល្លារ នៅពេលដែលក្រុមហ៊ុននេះរាយការណ៍ពីលទ្ធផលរបស់ខ្លួននៅថ្ងៃទី២០ ខែវិច្ឆិកា។ […]

លោក ពូទីន អបអរសាទរលោក ត្រាំ ហើយថារុស្ស៉ីត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចសន្ទនា

Liny Chan November 8, 2024 08/11/2024

(SOCHI, រុស្ស៉ី)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានអបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាមួយ ការកោតសរសើរលោក ត្រាំ សម្រាប់ការបង្ហាញភាពក្លាហាន នៅពេលត្រូវបានខ្មាន់កាំភ្លើងម្នាក់ប៉ុនប៉ងធ្វើឃាត ហើយថាទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការកត់សម្គាល់ជាសាធារណៈលើកដំបូង ចាប់តាំងពីជ័យជម្នះរបស់លោក ត្រាំ លោក ពូទីន បានបន្ថែមទៀតថាលោក ត្រាំ បានធ្វើសកម្មភាពដូចជាបុរសពិតម្នាក់ អំឡុងត្រូវបានគេប៉ុនប៉ងធ្វើឃាត ខណៈកំពុងថ្លែងសារទៅកាន់ក្រុមអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania កាលពីខែកក្កដាកន្លងទៅ។ «ខ្ញុំយល់ថាលោក (លោក ត្រាំ) ជាមនុស្សក្លាហាន និងជាបុរសពិតម្នាក់… ហើយខ្ញុំសូមយកឱកាសនេះ ដើម្បីអបអរសាទររូបលោកដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោត»។ នេះជាការលើកឡើងរបស់លោក ពូទីន នៅឯវិទ្យាស្ថានស្រាវជ្រាវ Valdai Discussion Club ក្នុងទីក្រុង Sochi។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កន្លងមក បានសន្យាថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយប្រើពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ […]

ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់​ ត្រាំ តែងតំាងលោកស្រី Susie Wiles ជានាយខុទ្ទកាល័យសេតវិមានរបស់លោក

Liny Chan November 8, 2024 08/11/2024

(Reuters)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា បានប្រកាសថាប្រធានដឹកនាំក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺលោកស្រី Susie Wiles នឹងក្លាយជានាយខុទ្ទកាល័យសេតវិមានរបស់លោក ហើយដែលការតែងតាំងនេះជាការបង្ហាញពីការជឿទុកចិត្តលើលោកស្រីដែលបានចូលរួមចំណែកជួយឱ្យរូបលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមរយៈការប្រកាសរបស់លោក ត្រាំ លោកស្រី Susie នឹងក្លាយជាស្ត្រីដំបូងដែលនឹងត្រូវកាន់តំណែងជានាយខុទ្ទកាល័យសេតវិមាន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី Susie គឺជាមនុស្សម៉ឺងម៉ាត់ វៃឆ្លាត មានគំនិតច្នៃប្រឌិត ហើយទទួលបានការកោតសរសើរ និងគោរពជាសកល»។ លោក ដូណាល់ ត្រាំ កំពុងចំណាយពេលស្នាក់នៅឯភូមិគ្រឹះ Mar-a-Lago របស់លោក ក្នុងទីក្រុង Palm Beach រដ្ឋ Florida ចាប់តាំងពីបានយកឈ្នះលើលោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថា លោកស្រី Susie Wiles មានអាយុ ៦៧ឆ្នាំ គឺជាអ្នកយុទ្ធសាស្ត្រនយោបាយជើងចាស់ម្នាក់មានមូលដ្ឋានក្នុងរដ្ឋ Florida។ […]

ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា បង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន

Liny Chan November 8, 2024 08/11/2024

(កាលីហ្វ័រញ៉ា)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ កំពុងឆាបឆេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ សេវាអាកាសធាតុជាតិ បានចេញការព្រមាន «ទង់ក្រហម» ដែលជាកម្រិតព្រមានខ្ពស់បំផុត ដោយបញ្ជាក់ថា ស្ថានភាពនេះមានគ្រោះថ្នាក់ខ្លាំង។ ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួត។ វាបានលេបត្របាក់ផ្ទៃដីជាង ១៤,០០០ ហិចតា នៅក្នុងខោនធី Ventura ភាគពាយព្យនៃទីក្រុង Los Angeles។ អ្នកពន្លត់អគ្គីភ័យជាង ៨០០នាក់ កំពុងតែប្រឹងប្រែងពន្លត់ភ្លើង និងគ្រប់គ្រងស្ថានការណ៍។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានបញ្ជាឱ្យមនុស្សជាង ១០,០០០នាក់ ជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ ភ្លើងឆេះព្រៃនេះ បានបំផ្លាញផ្ទះសម្បែង និងគំរាមកំហែងដល់អគារជាច្រើនទៀត។ សាលារៀននៅក្នុងតំបន់ ត្រូវបានបិទរហូតដល់ថ្ងៃសុក្រ។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី Southern California Edison បានសម្រេចបិទភ្លើង ដល់អតិថិជនមួយចំនួននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆេះព្រៃ។ ភ្លើងឆេះព្រៃនេះ គឺជាផ្នែកមួយនៃរដូវភ្លើងឆេះព្រៃដ៏សាហាវ […]

អូស្ត្រាលី បង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ

Liny Chan November 7, 2024 07/11/2024

(បរទេស)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលនឹងបង្កើតច្បាប់សម្រាប់ការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ ដែលជាគោលនយោបាយមួយរបស់រដ្ឋាភិបាលនឹងត្រូវអនុវត្ត និងបាននិយាយថាវាកំពុងនាំមុខគេលើពិភពលោក។ លោក Albanese បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្កគ្រោះថ្នាក់ដល់កូន ៗ របស់យើង ហើយខ្ញុំកំពុងអំពាវនាវឱ្យទាន់ពេលវេលា” ។លោកបានបន្ថែមថា ច្បាប់នឹងត្រូវដាក់ចូលក្នុងសភានៅឆ្នាំនេះ ហើយច្បាប់នេះនឹងចូលជាធរមានរយៈពេល ១២ខែបន្ទាប់ពីវាត្រូវបានសមាជិកសភាផ្តល់សច្ចាប័ន។ តាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមទៀតថា បើទោះបីជាបណ្ដាញសង្គមទាំងនោះមានគោលការណ៍ ឬលក្ខខណ្ឌណាមួយដែលអនុញ្ញាតឲ្យក្មេងក្រោម ១៦ឆ្នាំ អាចប្រើបាន ក្រោមការគ្រប់គ្រង និងតាមដានពីសំណាក់អាណាព្យាបាល ឬឪពុកម្ដាយក្ដី ក៏ច្បាប់ថ្មីនេះមិនអនុញ្ញាតឱ្យមានការលើកលែងឡើយ។ លោកបានបន្ថែមទៀតថា ការកំណត់បែបនេះគឺជាការបញ្ជាក់ពីការទទួលខុសត្រូវពីសំណាក់ប្រព័ន្ធបណ្ដាញសង្គមផងដែរ ក្នុងការបង្ហាញថា ពួកគេបានយកចិត្តទុកដាក់ ព្រមទាំងចាត់វិធានការការពារអ្នកប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Michelle Rowland បាននិយាយថាវេទិកាដែលរងផលប៉ះពាល់ រួមមាន បណ្ដាញសង្គមរបស់ក្រុមហ៊ុន Meta ដែលមានដូចជា Instagram និង Facebook ហើយ TikTok របស់ Bytedance ក៏នឹងត្រូវអនុវត្តតាមច្បាប់នេះផងដែរ សូម្បីតែ បណ្ដាញសង្គម X […]