ព័ត៌មានអន្តរជាតិ

លោកស្រី កាម៉ាឡា ហារីស៖ សហរដ្ឋអាមេរិកពិតជាត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ប្រធានាធិបតីស្រីដំបូងបំផុត ក្នុង​ប្រវត្តិសាស្រ្ត 

Liny Chan October 23, 2024 23/10/2024

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានលើកឡើងថា សហរដ្ឋអាមេរិកពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីដំបូងបំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ ស្របពេលនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោត លោកស្រី ហារីស ដែលជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនបក្សសាធាណរដ្ឋ កំពុងប្រឹងប្រែងបង្កើនយុទ្ធនាការឃោសនារៀងៗខ្លួន នៅតាមរដ្ឋសំខាន់ៗ ខណៈបើតាមការស្ទង់មតិជាបន្តបន្ទាប់កន្លងមកនេះ ការបោះឆ្នោតនាថ្ងៃទី៥ ខែវិច្ឆិកា នឹងមានភាព​ប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។ នៅពេលត្រូវបានសាកសួរ ក្នុងកិច្ចសម្ភាសជាមួយស្ថានីយទូរទស្សន៍ NBC ថាតើសហរដ្ឋអាមេរិក ត្រៀមខ្លួនរួចរាល់ហើយ ឬនៅ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានាធិបតីស្រីដំបូងបំផុតរបស់ខ្លួន លោកស្រី ហារីស បានឆ្លើយតបថា ប្រាកដណាស់ ប៉ុន្តែលោកស្រី ក៏បានគូសបញ្ជាក់ដែរថា បេក្ខភាពប្រធានាធិបតីរបស់លោកស្រី គឺផ្តោតលើការបើកទំព័រថ្មី សម្រាប់ប្រទេសជាតិមួយ ដែលនឿយហត់ ចំពោះលោក ដូណាល់ ត្រាំ។ គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក មានប្រធានាធិបតីសរុប៤៦រូប ដែលសុទ្ធតែជាបុរសទាំងអស់។ […]

ព្យុះត្រូពិក រំកិលឆ្ពោះទៅរកប្រទេសហ្វីលីពីន បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែង

Liny Chan October 23, 2024 23/10/2024

(ម៉ានីល)៖ មនុស្សរាប់ម៉ឺននាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង ស្របពេលដែលព្យុះត្រូពិកមួយ ឈ្មោះថា Trami កំពុងបោកបក់ឆ្ពោះមករក ឆ្នេរភាគខាងកើតនៃប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤។ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃពុធនេះ ចំណុចកណ្តាលនៃព្យុះ Trami ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីក្រុង Casiguran នៃខេត្ត Aurora ភាគខាងកើតហ្វីលីពីន ហើយវាត្រូវបានព្យាករថា នឹងបោកបក់មកដល់ដីគោក នៅខ្ទង់ចន្លោះល្ងាចថ្ងៃដដែលនេះ និងព្រឹកថ្ងៃព្រហស្បតិ៍ស្អែក។ ទោះមិនទាន់បោកបក់មកដល់ពេញទំហឹងក៏ដោយ ចំហាយព្យុះ Trami បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាទឹកជំនន់ នៅតំបន់មួយចំនួនរួចជាស្រេច។ មនុស្សយ៉ាងហោច៣២,០០០នាក់ បានជម្លៀសខ្លួនចេញពីផ្ទះសម្បែង ហើយការងាររដ្ឋាភិបាល និងសាលារៀន ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្គាប់ឱ្យ ទីភ្នាក់ងារពាក់ព័ន្ធទាំងឡាយ ត្រៀមលក្ខណៈដើម្បីឆ្លើយតប ផលប៉ះពាល់ដែលបណ្តាលមកពីព្យុះត្រូពិកនេះ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ស្ថិតនៅទីតាំងភូមិសាស្រ្តមួយ ដែលជារឿយៗត្រូវទទួលរងការវាយប្រហារពីព្យុះធំៗ និងព្យុះទីហ្វុង យ៉ាងហោចប្រហែល២០ព្យុះ ក្នុងមួយឆ្នាំៗ៕ ផ្ដល់សិទ្ធិដោយ៖ […]

ព្យុះស៊ីក្លូន Dana គំរាមកំហែងរដ្ឋ Odisha ភាគខាងកើតឥណ្ឌា ខណៈអាជ្ញាធរបិទសាលារៀន និងជម្លៀសអ្នកទេសចរ

Liny Chan October 23, 2024 23/10/2024

(ញូវដេលី)៖ អាជ្ញាធរនៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កំពុងត្រៀមខ្លួនប្រយុទ្ធនឹងព្យុះស៊ីក្លូន Dana ដែលរំពឹងថានឹងវាយប្រហារនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ការិយាល័យអាកាសធាតុបានព្យាករណ៍ថា ព្យុះស៊ីក្លូន Dana ដែលកំពុងវាយលុកឈូងសមុទ្រ Bengal នឹងពង្រឹងទៅជាព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរ ជាមួយនឹងល្បឿនខ្យល់ រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជានឹងវាយប្រហារ រដ្ឋ Odisha នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ ជាវិធានការបង្ការ សាលារៀននៅក្នុងស្រុកចំនួន ១៤ ត្រូវបានបិទទ្វារ ហើយអ្នកទេសចរ ត្រូវបានស្នើសុំឱ្យចាកចេញពីទីក្រុងឆ្នេរដ៏ពេញនិយម Puri។ ទន្ទឹមគ្នានេះ អាជ្ញាធរបានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងទឹកជំនន់ ដែលអាចបណ្តាលឱ្យខូចខាតផ្ទះសម្បែង ផ្លូវថ្នល់ ដំណាំ និងខ្សែបណ្តាញអគ្គិសនី។ ក្រុមជួយសង្គ្រោះ កំពុងត្រៀមខ្លួនដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ព្រមានពីការកើនឡើងហានិភ័យ

Liny Chan October 23, 2024 23/10/2024

(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំក្រោយ និងបានព្រមានពីការកើនឡើងហានិភ័យដែលបណ្តាលមកពីកត្តានានារាប់ចាប់ពីសង្គ្រាមរហូតដល់ការគាំពារនិយមផ្នែកពាណិជ្ជកម្ម ទោះបីជាបានកោតសរសើរធនាគារកណ្តាលសម្រាប់ការគ្រប់គ្រងអតិផរណាបានល្អដែលមិនបង្កឱ្យប្រទេសធ្លាក់ចូលក្នុងការដើរថយក្រោយសេដ្ឋកិច្ច។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើង ៣,២% នៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះ ០,១ពិន្ទុភាគរយធៀបនឹងការព្យាករកាលពីខែកក្កដា។ មូលនិធិ IMF បានរក្សាការព្យាករសម្រាប់ឆ្នាំ២០២៤នេះនៅដដែលគឺមានអត្រា ៣,២% ។ អតិផរណានឹងថយចុះមកត្រឹម ៤,៣% នៅឆ្នាំក្រោយ ពី ៥,៨% ក្នុងឆ្នាំ២០២៤។ ស្ថាប័នផ្តល់ប្រាក់កម្ចីនេះព្រមានរយៈពេលពីរឆ្នាំមកហើយថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងកើនឡើងក្នុងកម្រិតមធ្យមបច្ចុប្បន្នរបស់ខ្លួនក្នុងរយៈពេលមធ្យម ពោលគឺជាអត្រាតិចតួចពេកដែលមិនអាចផ្តល់លទ្ធភាពឱ្យប្រទេសនានានូវធនធានដែលពួកគេត្រូវការដើម្បីកាត់បន្ថយភាពក្រីក្រ និងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុឡើយ។ ប្រធានសេដ្ឋវិទូរបស់ធនាគារពិភលោកលោក Pierre-Olivier Gourinchas ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារ Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទព័ត៌មានខ្លីមួយថា៖ «ហានិភ័យកំពុងកើនឡើងឆ្ពោះទៅរកការធ្លាក់ចុះ ហើយភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ចពិភពលោកកើនឡើង»។ លោកបានមានប្រសាសន៍ថា «មានហានិភ័យភូមិសាស្ត្រនយោបាយ និងអាចកើតមានការកើនឡើងជម្លោះក្នុងតំបន់» ដែលអាចប៉ះពាល់ដល់ទីផ្សារទំនិញ។ លោកបានបន្ថែមថា៖ «មានការកើនឡើងកិច្ចគាំពារនិយម គោលនយោបាយគាំពារនិយម ការអាក់ខានពាណិជ្ជកម្ម ដែលអាចប៉ះពាល់ដល់សកម្មភាពសកលផងដែរ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ការទិញទូរស័ព្ទ iPhone របស់រដ្ឋាភិបាលរុស្ស៊ី មានការកើនឡើង ទោះបីមានការព្រួយបារម្ភផ្នែកសន្តិសុខក៏ដោយ

Liny Chan October 22, 2024 22/10/2024

(ម៉ូស្គូ)៖ ការទិញទូរស័ព្ទម៉ូឌែល iPhone របស់រដ្ឋាភិបាលរុស្ស៊ី គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ មានចំនួនច្រើនជាង៤ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Vedomosti បានចុះផ្សាយនៅថ្ងៃចន្ទ, បើទោះបីជាមន្ត្រីមួយចំនួន ត្រូវបានហាមឃាត់ពីការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Apple ក៏ដោយ។ សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឱ្យដឹងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ថា ខ្លួនបានរកឃើញប្រតិបត្តិការចារកម្មរបស់អាម៉េរិក ដែលបានសម្របសម្រួលដោយទូរស័ព្ទ iPhone រាប់ពាន់គ្រឿង ដោយប្រើប្រាស់កម្មវិធីឃ្លាំមើល ខណៈការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយក្រុមហ៊ុន Apple។ សារព័ត៌មាន Kommersant កាលពីឆ្នាំមុន បានរាយការណ៍ថា វិមាន Kremlin បានប្រាប់ក្រុមមន្ត្រីដែលពាក់ព័ន្ធនឹងការត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់រុស្ស៊ី ឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone ដោយសារតែមានការព្រួយបារម្ភថា ឧបករណ៍ប្រភេទនេះ ងាយស្រួលសម្រាប់ភ្នាក់ងារស៊ើបអង្កេតរបស់ប្រទេសលោកខាងលិច។ សារព័ត៌មាន Vedomosti ដោយដកស្រង់សម្តីអ្នកតំណាងម្នាក់ ដែលមិនបញ្ចេញឈ្មោះ នៃវេទិកាពាណិជ្ជកម្ម Tenderplan បានឱ្យដឹងថា តម្លៃនៃកិច្ចសន្យាដែលពាក់ព័ន្ធនឹងទូរស័ព្ទ iPhone សម្រាប់ ៣ត្រីមាសដំបូង នៃឆ្នាំនេះ មានចំនួនរហូតដល់ […]

តំណាងកូរ៉េខាងជើងនៅ UN ច្រានចោលការចោទប្រកាន់ ដែលថាទីក្រុងព្យុងយ៉ាង បញ្ជូនកងទ័ពទៅរុស្ស៉ី

Liny Chan October 22, 2024 22/10/2024

(យូអិន)៖ អ្នកតំណាងមួយរូបរបស់ប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា កូរ៉េខាងជើងមិនបានបញ្ជូន កងទ័ពទៅប្រទេសរុស្ស៉ី ដើម្បីជួយទីក្រុងមូស្គូក្នុងសង្រ្គាមអ៊ុយក្រែនឡើយ ដោយច្រានចោល ​ការអះអាងរបស់ទីក្រុងសេអ៊ូលថា ជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងកម្លាំងពិសេស ១,៥០០នាក់ ឱ្យទៅហ្វឹកហាត់និងសម្របខ្លួន នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយក្នុងពេលឆាប់ៗ កងកម្លាំងទាំងនោះ នឹងត្រូវបញ្ជូន​ទៅកាន់សមរភូមិមុខ ក្នុងសង្រ្គាមអ៊ុយក្រែន។ ថ្លែងនៅអង្គការសហប្រជាជាតិ អ្នកតំណាងមួយរូបរបស់កូរ៉េខាងជើង បានលើកឡើងថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការយោធា រវាង​ទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ គឺខាងបេសកកម្មកូរ៉េខាងជើង យល់ឃើញថាហាក់ពុំមានភាពចាំបាច់អ្វីឡើយ ក្នុងការអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាន ដោយវាមានគោលដៅបង្ខូច មុខមាត់របស់កូរ៉េខាងជើង ហើយបំផ្លាញទំនាក់ទំនង​ស្របច្បាប់ ប្រកបដោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋអធិបតេយ្យទាំងពីរ។ គួរបញ្ជាក់ថា កូរ៉េខាងជើងនិងរុស្ស៉ី បានបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់តាំងពីរុស្ស៉ី បានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក។ ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន បានចោទប្រកាន់ជាយូរមកហើយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជូនសព្វាវុធឱ្យរុស្ស៉ី សម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន។ […]

មេធំ Facebook ប្រកាសបើកបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខឡើងវិញ​ ដើម្បីបង្ក្រាបលើករណីផ្សាយពាណិជ្ជក្លែងបន្លំ

Liny Chan October 22, 2024 22/10/2024

(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បានប្រកាសថាខ្លួននឹងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ «celeb-bit»។ ប្រកាសនេះ ធ្វើឡើងបន្ទាប់ពី Meta បានដកចេញមុខងារនេះអស់រយៈពេល ៣ឆ្នាំ ដោយសារការព្រួយបារម្ភអំពីឯកជនភាព និងសម្ពាធបទបញ្ញត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ «celeb-bit» គឺជាការបោកប្រាស់ម្យ៉ាងដែលយករូបភាពតារាល្បីៗ​ ឬបុគ្គលសាធារណៈ ដើម្បីបញ្ឆោតអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យចុចលើការផ្សាយពាណិជ្ជកម្មក្លែងបន្លំនោះ ហើយបន្ទាប់មកលួចចូលយកព័ត៌មានផ្ទាល់ខ្លួន ឬលួចចូលគណនីធនាគារអ្នកប្រើប្រាស់ជាដើម។ Meta បាននិយាយថា ជាជំហានដំបូងនៅក្នុងផែនការនេះ ខ្លួននឹងជ្រើសរើសគណនីបុគ្គលសាធារណៈប្រហែល ៥០,០០០គណនីនៅក្នុងការសាកល្បង ដោយក្នុងនោះរួមមានការប្រៀបធៀបរូបថតប្រវត្តិរូប Facebook របស់ពួកគេ ជាមួយនឹងរូបភាពដែលប្រើប្រាស់នៅក្នុងការផ្សាយពាណិជ្ជកម្ម ដែលសង្ស័យថាជាករណី scam។ ប្រសិនបើរូបភាពត្រូវគ្នា​ ហើយរកឃើញថាវាជាពាណិជ្ជកម្មកែ្លងបន្លំនោះ Meta នឹង Block ដោយស្វ័យប្រវត្តិតែម្តង។ Meta បានបញ្ជាក់ថា តារាល្បីៗ និងបុគ្គលសាធារណៈដែលបានជ្រើសរើសក្នុងការតេស្តសាកល្បងនេះ ក្រុមហ៊ុននឹងជូនដំណឹងជាមុន ហើយអាចបដិសេធបានប្រសិនបើពួកគេមិនចង់ចូលរួម។ គួរជម្រាបថា ក្រុមហ៊ុន​ Meta គ្រោងនឹងចាប់ផ្តើមការសាកល្បងជាសាកលចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ ដោយមិនរាប់បញ្ចូលយុត្តាធិការធំៗមួយចំនួន […]

BREAKING: សភាវៀតណាម តែងតាំងលោក Luong Cuong ជាប្រធានាធិបតីថ្មី

Liny Chan October 21, 2024 21/10/2024

(ហាណូយ)៖ សភាជាតិវៀតណាម នៅថ្ងៃចន្ទ ទី២១ ខែតុលានេះ បានបោះឆ្នោតតែងតាំងលោក Luong Cuong ជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការតែងតាំងលោក Luong Cuong ធ្វើឡើងបន្ទាប់ពីលោក To Lem បានសម្រេចចិត្ត លាលែងចេញពីតំណែងប្រធានាធិបតី ដើម្បីទុកឱ្យតំណែងនេះ ឱ្យអ្នកផ្សេង ហើយរូបលោកបន្តកាន់តំណែង ជាអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម។ មុនត្រូវបាន​តែងតាំងជាប្រធានាធិបតី លោក Cuong អាយុ៦៧ឆ្នាំ មានឋានន្តរសក្តិជានាយឧត្តមសេនីយ (ផ្កាយ៤) និងបានកាន់តួនាទីជា សមាជិកអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានបក្សកុម្មុយនិស្ដវៀតណាម ចាប់តាំងពីខែឧសភា ឆ្នាំ២០២៤មក។ ដោយឡែក លោក To Lam ដែលមានអាយុ ៦៧ឆ្នាំ ត្រូវបានតែងតាំងជា អគ្គលេខាធិការថ្មីកាលពី​ដើមខែសីហាកន្លងទៅនេះ បូកបន្ថែម ពីលើប្រធានាធិបតីនៅពេលនោះ ក្រោយមរណភាពរបស់លោក Nguyen Phu Tron។ គួរបញ្ជាក់ថា នៅវៀតណាម រចនាសម្ព័ន្ធថ្នាក់ដឹកនាំ មានសសរស្តម្ភនៃតំណែងកំពូលៗចំនួន ៤ រួមមានអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី […]

រុស្ស៉ី គ្រោងបញ្ចុះបញ្ចូលក្រុមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារ សម្រាប់ការទូទាត់ជាសកល

Liny Chan October 21, 2024 21/10/2024

(មូស្គូ)៖ ខណៈកំពុងប្រឈមនឹងទណ្ឌកម្មរបស់លោកខាងលិច រុស្ស៉ីគ្រោងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន នៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រទេស BRICS ឱ្យឈប់ប្រើលុយដុល្លារសម្រាប់ការទូទាត់ជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។ BRICS ដែលមានប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង នឹងរៀបចំកិច្ចប្រជុំឆ្នាំនេះ នៅថ្ងៃអង្គារ ទី២២ ខែតុលា ក្នុងទីក្រុង Kazan នៃប្រទេសរុស្ស៉ី។ រុស្ស៉ី ទំនងជាចង់បង្ហាញថាខ្លួនស៉ាំហើយ ចំពោះការប៉ុនប៉ងធ្វើឱ្យឯកោរបស់លោកខាងលិច ហើយបញ្ចុះបញ្ចូលសមាជិកផ្សេងទៀត ផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសកល។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា តាមរយៈការធ្វើសកម្មភាពរួមគ្នាដោយការឯកភាព យើងអាចបំពេញសក្តានុពលប្រទេសយើង ក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីពង្រឹងឥទ្ធិពលវិជ្ជមានរបស់ BRICS លើការអភិវឌ្ឍពិភពលោកឱ្យកាន់តែមានសុវត្ថិភាព»។ គួរបញ្ជាក់ថា លោក ពូទីន ក៏មានបំណងកាត់បន្ថយការពឹងផ្អែករបស់រុស្ស៉ី លើប្រាក់ដុល្លារផងដែរ បន្ទាប់ពីការដាក់កម្រិត ទប់ស្កាត់យ៉ាងទូលំទូលាយ ដោយបណ្តាប្រទេសលោកខាងលិច ក្រោយផ្ទុះសង្រ្គាមនៅអ៊ុយក្រែន។ ទណ្ឌកម្ម​ […]

ឥណ្ឌា គ្រោងដាក់កំហិតការនាំចូល MacBook Pro របស់ Apple ដោយជម្រុញឱ្យផលិតនៅក្នុងប្រទេសជំនួសវិញ

Liny Chan October 21, 2024 21/10/2024

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ប្រទេសឥណ្ឌាគ្រោងនឹងដាក់កំហិតលើការនាំចូលកុំព្យូទ័រយួរដៃ រួមទាំង MacBook Pro របស់ Apple ខណៈដែលរដ្ឋាភិបាលប្រទេសនេះចង់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ជំរុញការផលិតក្នងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ​ Apple Insider។ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ បច្ចុប្បន្នក្រុមហ៊ុនយក្ស Apple ផ្តោតតែលើការផលិត និងដំឡើង​ iPhone នៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ ដោយឡែកសម្រាប់ប្រភេទកុំព្យូរទ័ ឬថេប្លេតនៅមិនទាន់មាននោះទេ។ ខណៈការផលិត និងលក់នៅក្នុងស្រុកនោះ គឺបានតម្លៃសមរម្យជាង បើធៀបនឹងផលិតផលនាំចូល ដូច្នេះហើយទើបបានជា ឥណ្ឌាបង្កើនការជម្រុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទៅផលិតនៅទីនោះ។ យ៉ាងណាផែនការនេះ គឺស្រដៀងគ្នាទៅនឹងការរឹតបន្តឹងលើការនាំចូលផលិតផលកុំព្យូរព័យួរដៃដែលត្រូវបានស្នើឡើងកាលពីឆ្នាំមុន ប៉ុន្តែរដ្ឋាភិបាលបានពន្យាពេលវា បន្ទាប់ពីការតវ៉ាពី Apple និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។ យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលទទួលបានពីប្រភពមិនបង្ហាញឈ្មោះក្នុងជួររដ្ឋាភិបាលបាននិយាយថា ប្រទេសឥណ្ឌា គ្រោងនឹងបើកការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន​ Apple និង ក្រុមហ៊ុនផ្សេងទៀតចាប់ពីចុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ គួរជម្រាបថា ការរឹតបន្តឹងថ្មីនេះ មានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាលើបច្ចេកវិទ្យានាំចូល ពិសេសប្រទេសចិន ដែលបច្ចុប្បន្នមានប្រហែលពីរភាគបី នៃទីផ្សារផ្នែក IT របស់ខ្លួន។ រដ្ឋាភិបាលឥណ្ឌា ជឿជាក់ថាឧស្សាហកម្មនេះមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្របទៅនឹងតម្រូវការដែលជំរុញផលិតកម្មក្នុងស្រុក៕ Fresh News