ព័ត៌មានជាតិ

ស្រ្តីដែលតាំងខ្លួនជាគ្រូបារមី អេន ចរិយា ត្រូវបានមន្រ្តីធម្មការ និងសាសនា ហៅមកណែនាំ និងឲ្យលុបចោលរាលវីដេអូ ព្រមទាំងសកម្មភាពផ្សេងៗពាក់ព័ន្ធការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់

Liny Chan May 31, 2025 31/05/2025

(ភ្នំពេញ)៖ លោកស្រី​ អេន​ ចរិយា​ បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាឈប់បង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​។ ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ទៅណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញសង្គមនានា​ និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​ ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។ លោកស្រី បានសន្យាដូចតទៅ៖ *១៖ សូមលុបរាល់រូបភាព និងវិដេអូណាដែលប៉ះពាល់ដល់ប្រពៃណី ទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ តាមបណ្តាញសង្គមទាំងអស់។*២៖ សូមអំពាវនាវដល់បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាកុំយករូប ភាព និងវិដេអូ […]

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យដកស្រង់ព័ត៌មានចេញពីផេកផ្លូវការ របស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន

Liny Chan May 31, 2025 31/05/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ និងអំពាវនាវឲ្យមានការដកស្រង់ព័ត៌មានចេញពី ផេកផ្លូវការរបស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដើម្បីជៀសវាងព័ត៌មានមិនច្បាស់ការ បង្កឲ្យមានភាពកាន់តែច្របូកច្របូល។ ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា និយាយអំពីរឿងចេញព័ត៌មានអំពីការរបួស ឬស្លាប់របស់កងទ័ពនៅព្រំដែន ក្រសួងការពារជាតិ គឺជាអ្នកចេញព័ត៌មាន ពិតណាស់ក្រសួងការពារជាតិ មិនបានលាក់ព័ត៌មាននោះទេ ប៉ុន្ដែការគិតគូរទិន្នន័យ គឺឲ្យបានច្បាស់លាស់ បូកនឹងពេលវេលាឲ្យបានច្បាស់លាស់មុននឹងចេញផ្សាយ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ដូច្នេះខ្ញុំសូមឲ្យបងប្អូនទាំងអស់ ទាក់ទងនឹងសភាពការណ៍វិវត្តនៅព្រំដែន សូមយកព័ត៌មានចេញអំពីផេកផ្លូវការ របស់ក្រសួងការពារជាតិ បើមិនដូច្នេះទេនឹងបង្កឲ្យព័ត៌មានកាន់តែច្របូកច្របូល ស្រួលមិនស្រួលបងប្អូនបានទៅយកព័ត៌មាន ចេញអំពីកាសែតថៃ ដែលកាសែតថៃចេញផ្សាយបំប៉ោងអំពីយើងពេលខ្លះដោយថា យើងស្លាប់ និងរបួសជាច្រើន ដែលបង្កើតឲ្យមានការមិនទុកចិត្តខ្មែរគ្នាឯង នេះជាការសំខាន់»។ សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ទី២ រឿងទាហាននៅខាងមុខ សិទ្ធិសេរីភាពក្នុងការបញ្ចេញព័ត៌មាន ប៉ុន្ដែគេមិនអាចបញ្ជេញព័ត៌មាន ទាក់ទងនឹងកម្លាំងឈរនៅខាងមុខនោះទេ […]

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

Liny Chan May 31, 2025 31/05/2025

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួមឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិកានេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សមត្ថកិច្ចសម្រេចឃាត់រថយន្តដឹកអុសបណ្តាលឲ្យខូចខាតផ្លូវ និងបាក់ស្ពាននៅស្រុកបសេដ្ឋ, មន្ទីរជំនាញចាប់ជួសជុលផ្លូវបន្ទាន់ជូនពលរដ្ឋធ្វើដំណើរ

Liny Chan May 31, 2025 31/05/2025

(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងារចម្រុះដឹកនាំដោយលោក ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក សុខ តារា អនុប្រធាននាយកដ្ឋាន ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងដែលរថយន្តដឹកអុសមួយគ្រឿង ធ្វើឲ្យបាក់ស្រុតផ្លូវ និងស្ពានខូចខាតលើកំណាត់ផ្លូវ ស្ថិតនៅទំនប់អូក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ, លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងលោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ ព្រមទាំងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។ លោក សំអឿន សុបញ្ញា បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សាវាយតម្លៃលើផលប៉ះពាល់ និងខូចខាតដែលកិច្ចប្រជុំពិភាក្សាទទួលបានលទ្ធផល ជូនតំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានពិនិត្យ និងវាយតម្លៃប្រវែងផ្លូវត្រូវជួសជុលទំនប់ឡើងវិញប្រហែល១៣០ម៉ែត្រ និងបានដាក់គ្រឿងចក្រធ្វើការជួសជុលចាប់ពីស្អែកនេះបន្ទាន់ ជូនពលរដ្ឋធ្វើដំណើរ។ ចំពោះរថយន្ត និងអុសត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនទៅរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ រក្សាទុក និងចាត់ការតាមនីតិវិធីបន្ត តែបញ្ហាលើសំណងយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។ សូមជម្រាបថា […]

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់៣ចំណុច ពីទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ

Liny Chan May 31, 2025 31/05/2025

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បុរសខ្លាំងតេជោសែន បានចេញមកបញ្ជាក់៣ចំណុច និងបញ្ជាក់ច្បាស់ៗថា ទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ បុរសខ្លាំងតេជោសែន កម្ពុជា បានបង្ហាញយ៉ាងដូច្នេះថា៖«នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។ ២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។ ៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ […]

អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលក្លែងឯកសណ្ឋានអាវុធហត្ថ ទាំងដែលខ្លួនមិនមានឈ្មោះក្នុងក្របខ័ណ្ឌ

Liny Chan May 30, 2025 30/05/2025

(ព្រះសីហនុ)៖ យុវជនម្នាក់ដែលក្លែងស្លៀកឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ ត្រូវបានអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្រោយពិនិត្យ និងរកឃើញថា បុគ្គលនេះមិនមានឈ្មោះក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថនោះទេ។ លោកឧត្តមសេនីយ៍ត្រី អៀង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលខាងលើធ្វើឡើងបន្ទាប់ពី កងរាជអាវុធហត្ថបានឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគ និងអត្តសញ្ញាណ បុគ្គលនោះមិនមានឈ្មោះ ក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថទេ។ កងរាជអាវុធហត្ថ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវទើបធ្វើការឃាត់ខ្លួនបុគ្គលនេះ។ បច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងបន្តអនុវត្តតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលខេត្តកណ្ដាល បញ្ជាមិនឲ្យតម្លើងថ្លៃសំរាម និងស្នើឲ្យពលរដ្ឋដែលមិនបង់ថ្លៃសំរាម សូមរួសរាន់បង់ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងសំរាមបានស្អាត និងបរិស្ថានល្អ 

Liny Chan May 30, 2025 30/05/2025

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ការប្រមូលសំរាមនៅក្រុងតាខ្មៅ ក្នុងគោលបំណងឲ្យទីក្រុងស្អាត មិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ។ ដូច្នេះហាមមិនឲ្យមានការតម្លៃថ្លៃ សំរាមឡើយ ប៉ុន្តែសូមស្នើពលរដ្ឋដែលមិនបង់ថ្លៃ មេត្តារួសរាន់បង់លុយផង ដើម្បីក្រុមហ៊ុនស៊ីនទ្រី មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូល ព្រោះតាមដឹងក្រុមហ៊ុនរអ៊ូថា «ខាតរាល់ខែ» ដោយសារតែពលរដ្ឋខ្លះ មិនបង់លុយថ្លៃសំរាមឡើយ។ លោកអភិបាលខេត្តបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការតម្លើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុងតាខ្មៅ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ អភិបាលខេត្ត បន្តថា សម្រាប់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ នៅតែបន្តតម្លៃសេវាដដែល ហើយរដ្ឋបាលក្រុងតាខ្មៅ ត្រូវពិនិត្យលើតម្លៃសេវាប្រមូលសំរាមឡើងវិញនៅក្រុងតាខ្មៅ ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ដោយរក្សាបាននូវសោភណ្ឌភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងតាខ្មៅ។ បើសិនការបង់ថ្លៃសំរាមប្រមូលបានមកគ្រប់ៗគ្នាហើយ តែមិនសមមាត្រគ្នាទេ នោះក្រុមប្រឹក្សាក្រុង ត្រូវប្រជុំគ្នាឡើងវិញជុំវិញករណីនេះ។ សូមបញ្ជាក់ថា នៅក្រុងតាខ្មៅមានប្រជាពលរដ្ឋជិត៣ម៉ឺនខ្នងផ្ទះ ហើយប្រជាពលរដ្ឋដែលបានបង់ថ្លៃសេវាប្រមូលសំរាមប្រមាណ២ម៉ឺនខ្នងផ្ទះប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ នៃការប្រមូលសំរាមរបស់ក្រុមហ៊ុនមួយ នៅក្នុងក្រុងតាខ្មៅនាពេលកន្លងមក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរជាតិអប្សរា៖ បង្គោលអង់តែនចំនួន២១ នៅតំបន់អង្គរ នឹងបញ្ចប់ការតម្លើងនៅចុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នមានចំនួន១៨

Liny Chan May 30, 2025 30/05/2025

(សៀមរាប)៖ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បង្គោលអង់តែនទូរស័ព្ទចំនួន២១ នៅតំបន់អង្គរ នឹងបញ្ចប់ការតម្លើងនៅចុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះមានចំនួន១៨បង្គោល។ លោកបានឲ្យដឹងយ៉ាងដូច្នេះ តាមរយៈការធ្វើបទបង្ហាញស្ដីពី «ផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ច «បេតិកភណ្ឌ» របស់អ្នកសារព័ត៌មាន រយៈពេល៣យប់៤ថ្ងៃ លើទឹកដីអង្គរ។ លោក សេង សុធារ៉ា បានលើកឡើងថា អាជ្ញាធរជាតិអប្សរា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រឹងប្រែងរៀបចំការតម្លើងបង្គោលអង់តែនទូរស័ព្ទចំនួន២១បន្ថែមទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ត។ បើតាមប្រធាននាយកដ្ឋានរូបនេះ, កន្លងទៅ អាជ្ញាធរជាតិអប្សរា បានរៀបចំបង្គោលអង់តែនទូរស័ព្ទចំនួន១៨រួចមកហើយ ដោយលោកសង្ឃឹមថា នឹងអាចបំពេញតម្រូវការប្រើប្រាស់សេវាបានគ្រប់គ្រាន់ ប៉ុន្តែបន្ទាប់ពីតម្លើងរួចប្រព័ន្ធសេវាមិនអាចបញ្ជ្រាបចូលបានល្អនោះទេ ដោយសារនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានដើមឈើធំៗ ដែលជាបញ្ហាក្នុងការរារាំងសេវាទូរស័ព្ទឲ្យមានការរអាក់រអួល។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សម្រេចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ដើម្បីតម្លើងបង្គោលអង់តែនបន្ថែមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើតាមការគូសបញ្ជាក់របស់លោក សេង សុធារ៉ា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរចុះអប់រំម្ចាស់ហាងមួយកន្លែង នៅសង្កាត់បឹងត្របែក ក្រោយពីមានការចែកចាយវីដេអូក្មេងប្រុសស្រីមួយគូ ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងកណ្ដាលថ្ងៃត្រង់

Liny Chan May 30, 2025 30/05/2025

(ភ្នំពេញ)៖ ក្រោយមានការចែកចាយវីដេអូក្មេងស្រីក្មេងប្រុសមួយគូអង្គុយឱបថើបគ្នា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងហាង «ECS DEVELOPMENT COL» ស្ថិតនៅផ្ទះលេខ47E0E1 ផ្លូវ432 ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបង្ហាញពីសកម្មភាពអសីលធម៌រទាំងកណ្ដាលថ្ងៃត្រង់នោះ អាជ្ញាធរមូលដ្ឋានបានចុះទៅណែនាំ និងអប់រំម្ចាស់ហាងមិនឲ្យមានសកម្មភាពបែបនេះកើតឡើងទៀតឡើយ។ ដោយមានការអនុញ្ញាតពីលោក សែន បូតេ ចៅសង្កាត់បឹងត្របែក និងលោកអនុសេនីយ៍ឯក សោម សូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក រួមជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងមន្រ្តីសាលាសង្កាត់បឹងត្របែក បានសហការចុះទីតាំងយីហោ «ECS DEVELOPMENT COL» និងពិនិត្យឃើញជាក់ស្ដែងថា ទីតាំងហាងមានផ្ទះមួយល្វែងមានចំនួន១ជាន់ខាងក្រោមជាម៉ាត ខាងលើជាហាងកាហ្វេ ដោយមួយបន្ទប់ទៀតសម្រាប់បុគ្គលិកគិតលុយ។ ជាលទ្ធផលក្រុមការងារបានអប់រំណែនាំមិនអនុញ្ញាតឲ្យមានទង្វើអសីលធម៌ និងមិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញឿន និងប្រមូលផ្ដុំគ្នាប្រើប្រាស់សេបបារីអេឡិចត្រូនិច នៅទីតាំងហាងនេះទៀតជាដាច់ខាត។ ក្នុងករណីនៅតែបន្តសកម្មភាពបែបនេះ ក្រុមការងារនឹងចាត់ទៅតាមច្បាប់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលការចោទប្រកាន់គ្មានមូលដ្ឋានថា ថ្នាក់ដឹកនាំក្រសួងជាប់ពាក់ព័ន្ធសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា

Liny Chan May 30, 2025 30/05/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញមកប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់ពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួន មានការជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឲ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះកើតឡើងជាដើម។ ក្នុងនោះ ក្នុងនាមក្រសួងមហាផ្ទៃសូមទាត់ចោល ច្រានចោលគឺមិនអាចទទួលយកបានជាដាច់ខាត។ លោកបន្តថា ការចោទប្រកាន់នេះ គឺផ្ទុយពីការពិត ខណៈលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាអ្នកដែលមានឆន្ទះមុះមុតក្នុងការបង្ក្រាប នូវរាល់សកម្មភាពបទល្មើស ទាំងការជួញដូរមនុស្ស និងការឆបោក តាមអនឡាញនៅកម្ពុជា។ ក្នុងនោះលោកក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ និងតឹងរឹងបំផុតចំពោះ ថ្នាក់ដឹកនាំ […]