ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញសារ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់ និងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ»

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយម្ខាងភរិយាត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាងបងប្រុសសន្លប់មិនដឹងខ្លួន២៤ម៉ោងមកហើយ។ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជាស្វាមីនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។ រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។ ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។ រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរសព្វ័មានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។ មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង, ជននេះទទួលប្រាក់កក់ពីអតិថិជន តែមិនផ្គត់ផ្គង់ផលិតផល

Liny Chan March 25, 2025 25/03/2025

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។ ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។ លោកបានអះអាងថា ជនល្មើសរូបនេះបង្កើត Facebook Page ជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងភ្ញៀវបរទេសផងដែរ។ Facebook Page ទាំងអស់នោះរួមមាន៖ * សែនជ័យ ដង្ខៅជ្រូកសាច់* សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា* CAM-Growth Agri-Services Company* សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ* សេវាកម្មទិញលក់មាន់ស្រែកម្ពុជា* សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ […]

ក្រុមទេសចរម៉ូតូធំមកពីប្រទេសថៃ ស្ញប់ស្ញែងពី​ភាពអស្ចារ្យ ​នៃសំណង់ស្ថាបត្យកម្មខ្មែរ ដែលព្រះអាទិត្យរះចំ​កំពូលប្រាសាទអង្គរវត្ត

Liny Chan March 24, 2025 24/03/2025

(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍ថៃ (TTPA) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានរៀបចំក្រុមទេសចរម៉ូតូធំចំនួន២៦នាក់ ធ្វើដំណើរមកទស្សនាព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទ អង្គរវត្ត នាឱកាសនោះក្រុមម៉ូតូធំ ដែលជាអ្នកទេសចរមកពីប្រទេសថៃ បានបង្ហាញអារម្មណ៍រីករាយ និងស្ងោចសរសើរចំពោះ​ភាពអស្ចារ្យ ​នៃសំណង់ស្ថាបត្យកម្មខ្មែរ ដែលព្រះអាទិត្យរះចំ​កំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត បានទាក់ទាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់ ឱ្យមកទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ដ៏អច្ឆរិយៈមួយនេះ។ សមរាត្រី នៅអង្គរវត្ត កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣។ មនុស្សម្នាគ្រប់រូបបានកោតសរសើរ និងស្រែកហូរកញ្ជៀវ នៅពេលឃើញព្រឹត្តិការណ៍នេះ ក្នុងនោះក៏មានទេសចរក្រុមម៉ូតូធំ ជនជាតិថៃក៏មកទស្សនាផងដែរ។ លោក CHALOEM SOONTHONG សមាជិកក្រុមម៉ូតូធំថៃ ដែលធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីទស្សនាសមរាត្រី បានបង្ហាញអារម្មណ៍រីករាយឥតឧបមា បន្ទាប់ពីបានឃើញមនុស្សម្នាជាច្រើន ឈររង់ចាំទស្សនា ព្រះអាទិត្យរះនៅលើកំពូលប្រាសាទអង្គរវត្ត។ លោករីករាយផងដែរដែលមានឱកាស​បានឃើញ​ព្រឹត្តិការណ៍នេះជាលើកដំបូង និងមិនធ្វើឱ្យលោកខកបំណងទេ ដែលខំក្រោកតាំងពីម៉ោង៥ ដើម្បីមកឱ្យបានឃើញព្រឹត្តិការណ៍នេះ។ រាល់ដងទេសចរថៃរូបនេះមកលេង ខេត្តសៀមរាប ឬប្រាសាទបុរាណខ្មែរធម្មតា តែលើកនេះបានឃើញ​សមរាត្រីដូច្នេះ […]

នគរបាលចាប់ខ្លួនបុរសម្នាក់ដែលប្រើ Facebook បោកប្រាស់អ្នកដទៃ ក្រោមរូបភាពលក់ផលិតផលខ្យល់, អ្នកទិញផ្ញើលុយឲ្យរួចផ្ដាច់ការទាក់ទងតែម្ដង

Liny Chan March 24, 2025 24/03/2025

(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ Facebook Page លក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទបោកប្រាស់អ្នកដទៃ ក្រោមរូបភាពឲ្យអតិថិជនផ្ញើលុយមកមុន រួចគេផ្ដាច់ការទំនាក់ទំនងតែម្ដង ដោយ Block អ្នកទិញចោលតែម្ដង។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយស្ដាត់ចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ជននេះប្រើប្រាស់ Facebook Page ឈ្មោះ «Modern Phone Shop»។ ផ្អែកតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ពៅ ចាន់វណ្ណៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែន។ តាមភស្ដុតាងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗ គឺទទួលបានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទចរាចរណ៍ម្ខាងលើកំណាត់ផ្លូវ៣៧១ មុខស្ថានីយបូមទឹកបឹងទំពន់ ដើម្បីបំពាក់ម៉ូទ័របូមទឹកបន្ថែម

Liny Chan March 24, 2025 24/03/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថមស្ថានីយបូមទឹកបឹងទំពន់ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹកមុខកាត់១.៥ម៉ែត្រចំនួន០២គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះដល់ដំណាក់កាល សង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ទទឹងផ្លូវលេខ៣៧១ ចំណុចមុខ ស្ថានីយបូមទឹកបឹងទំពន់។ ដើម្បីឲ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់ផ្លូវលេខ៣៧១ ចំណុចមុខស្ថានីយបូមទឹកបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាងជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សមរាត្រី៣ថ្ងៃ នៅទឹកដីអង្គរ ទទួលបានភ្ញៀវទេសចរជាង៨ម៉ឺននាក់

Liny Chan March 24, 2025 24/03/2025

(ភ្នំពេញ)៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៨០,២០០នាក់ ទៅទស្សនាកម្សាន្ដនៅទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានអះអាងថា ចំនួនភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ដនោះ រួមមាន ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ប្រមាណ៧១,០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ៩,២០០នាក់។ សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នៅវេលាម៉ោង៥៖០០ព្រឹក ដល់ម៉ោង៦៖៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិច នៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕ […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបិទចរាចរណ៍ផ្លូវម្ខាងនៃមហាវិថីឈ្នះឈ្នះ មុខស្ថានីយបូកទឹកកប់ស្រូវ ដើម្បីបំពាក់ម៉ូទ័របូមទឹក

Liny Chan March 24, 2025 24/03/2025

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់១.៥ម៉ែត្រ ចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។ ដើម្បីឲ្យដំណើរការគម្រោងនេះ បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ក្រសួងទេសចរណ៍៖ បុណ្យទន្លេ ៣ថ្ងៃនៅខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ ជាមួយសន្ដិសុខ សណ្ដាប់ធ្នាប់ត្រូវធានាបានយ៉ាងល្អ

Liny Chan March 24, 2025 24/03/2025

(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីរួមខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ​មក​ចូល​រួម​លេង​កម្សាន្តប្រមាណជាង៣០ម៉ឺននាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ​រយៈ​ពេល​៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ៣៥៧,៩៦៦ នាក់បាន​ចូលរួម​ទស្សនា និងដើរ​លេង​កម្សាន្ត​នៅ​ទីតាំង​បុណ្យ​ទន្លេ​ នៅ​សួន​ច្បារ​មាត់​បឹង​តាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន ១ ០២៨ នាក់ផងដែរ។ ជាមួយគ្នានេះ នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ និងទេសចរបរទេសចំនួន ២៦០ នាក់។ ដោយឡែកនៅថ្ងៃទី២ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០៨,០០០ នាក់ និងទេសចរបរទេសចំនួន ៣០០ នាក់ និងថ្ងៃទី៣ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១៤៨,៥៩៩ នាក់ និងទេសចរបរទេសចំនួន ៤៦៨ នាក់។ សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេ ដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មានកម្មវិធីជាច្រើនត្រូវបានរៀបចំដើម្បីបង្កលក្ខណ:សប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ រួមមាន ការរត់ប្រណាំងមហាជនរយៈចម្ងាយ៥គីឡូម៉ែត្រ, […]

ក្រសួងទេសចរណ៍៖ ខ្លោងទ្វារអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានចេញជារូបរាង ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត

Naren March 24, 2025 24/03/2025

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាបទបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាកម្សាន្ត និងថតរូបឲ្យបានច្រើនកុះករ ដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥។ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជម្រាបជូនពីគោលបំណង កម្មវិធី និងទិដ្ឋភាពនៃការគិតគូរពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ដែលមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា ជួបប្រជុំជាមួយសមាជិករបស់ខ្លួន ពិភាក្សាពីស្ថានភាពតម្លៃជ្រូករស់

Naren March 24, 2025 24/03/2025

(ភ្នំពេញ)៖ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា តំណាងឲ្យអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូកស្នើក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ និងពិនិត្យតម្លៃជ្រូករស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនហក់ឡើងខ្លាំង ក្នុងរយៈពេលមួយខែចុងក្រោយនេះ ពោលតាមការប៉ាន់ប្រម៉ាណលើតំលៃជ្រូករស់បច្ចុប្បន្ន១១,៤០០រៀល ក្នុង១គីឡូ ដែលកាលពីពេលមុនត្រឹម៩,០០០រៀលប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនបើកកិច្ចប្រជុំស្ដីពីបញ្ហាក្រុមហ៊ុនចិញ្ចឹមជ្រូកសហការគ្នាលក់តម្លៃខ្ពស់ និងកំពុងដណ្ដើមមុខរបរ ពីអាជីវករពិឃាត និងអាជីវករលក់សាច់ជ្រូក ដែលមានការរួមប្រមាណ៣០០នាក់ ដែលសុទ្ធតែជាសមាជិក សមាគម អាជីវករលក់សាច់ជ្រូក ពិឃាតជ្រូកព្រមទាំងកម្មករ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លោក សាន់ ចាន់ថេត បានលើកឡើងថា បច្ចុប្បន្នប្រភពជ្រូករស់ដែលយកមកពិឃាតលក់នៅលើទីផ្សារប្រទេសកម្ពុជា ពិសេសក្នុងទីក្រុងភ្នំពេញ ត្រូវបានក្រុមហ៊ុនជាអ្នកចិញ្ចឹម ផលិតចេញមកស្ទើរតែទាំងអស់ ចំណែកកសិករចិញ្ចឹមលក្ខណៈគ្រួសារមានតិចតួចបំផុតស្ទើរតែមិនបាន ៥ភាគរយផង នេះហើយដែលជាហេតុចំបងធ្វើអោយក្រុមហ៊ុនគ្រប់គ្រងទាំងស្រុងលើទីផ្សារជ្រូករស់។ លោកបានអះអាងថា ហេតុផលមួយទៀត ក្រុមហ៊ុនដែលផលិតជ្រូកទាំងនោះគេបានសហការគ្នា លក់ក្នុងតំលៃតែមួយ ហេតុនេះអាជីវករទាំងអស់គ្មានជម្រើសទេក្រៅពីត្រូវតែទទួលយក។ បន្ថែមពីលើនេះ លោកបានលើកឡើងពីបញ្ហាប្រឈមរបស់អាជីវករមួយទៀត គឺក្រុមហ៊ុនវិនិយោគមួយចំនួន បានកាប់ជ្រូកយកទៅលក់ផ្ទាល់ក្នុងទីផ្សារ ដណ្តើមម៉ូយពីអាជីវករ ក្នុងពេលដែលអាជីវករទិញជ្រូកពីក្រុមហ៊ុនមកកាប់លក់រាល់ថ្ងៃ។ ជាងនេះ ក្រុមសមាជិកសមាគម ព្រមទាំងអាជីវករលើកចម្ងល់ សួរថាតើក្រុមហ៊ុនវិនិយោគបរទេស អាចមានសិទ្ធមកលក់ដេញម៉ូយ ផ្តាច់អាជីពពីអាជីវករតូចតាចម្ចាស់ស្រុកបានដែរឬយ៉ាងណា? ចំពោះបញ្ហាប្រឈមទាំងអស់នេះ លោក […]