ព័ត៌មានជាតិ

អធិការរងខណ្ឌ៧មករាម្នាក់ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ស្ពាន នៅខណ្ឌដង្កោ, កូនស្រីម្នាក់ស្លាប់ និងអ្នករួមដំណើរ៤នាក់ទៀតរបួសធ្ងន់

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ លី ឡាំ អធិការរងនគរបាលខណ្ឌ៧មករា ទទួលការងារអន្ដរាគមន៍ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ (ស្ពាន​បាក់)​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ស្ពានអ្នកបើកបរដោយលោកអធិការរងខាងលើ បានបណ្ដាលឲ្យកូនស្រីម្នាក់ស្លាប់ និងមនុស្សក្នុងរថយន្ដ៤នាក់ផ្សេងទៀតរងរបួសធ្ងន់។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​ និង​ប្រគល់​សព និង​រថយន្ដ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្នងការនគរបាលខេត្តកំពង់ធំ ណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ

Liny Chan February 21, 2025 21/02/2025

(កំពង់ធំ)៖ ថ្លែងនាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ស្រុក ប្រាសាទសំបូរ និងស្រុកសណ្ដាន់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវបើកទ្វារ ២៤ ម៉ោងលើ ២៤ ម៉ោង រង់ចាំកិច្ចអន្តរាគមន៍ជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំ ដឹកនាំកងកម្លាំងអនុវត្តតួនាទី ភារកិច្ចជាប្រចាំថ្ងៃ សាមគ្គីភាពឯកភាពផ្ទៃក្នុង កសាងជំរុំជំរកកន្លែង​ស្នាក់នៅ​ប្រចាំការ បំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧យ៉ាង ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ តំបន់ងាយរងគ្រោះ លើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។ លោកបន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរៀបចំវេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ទទួលយកយោបល់របស់ ប្រជាពលរដ្ឋនូវបញ្ហាប្រឈមក្ដីកង្វល់​ដើម្បីធ្វើការដោះស្រាយឲ្យ​បានទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ ពង្រឹងចលនាប្រជាការពារឃុំនីមួយៗ បំផុសចលនាឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ លោកបន្តទៀតថា មន្ត្រីប៉ុស្តិ៍បន្តចុះតាមខ្នងផ្ទះ ចែកលេខទូរស័ព្ទសមត្ថកិច្ចសម្រាប់អន្តរាគមន៍ បន្តធ្វើអំពីល្អ ផ្ដល់ទំនុកចិត្ត ភាពកក់ក្តៅប្រជាពលរដ្ឋ ពង្រឹងជាប្រចាំ ការល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមគោលដៅងាយរងគ្រោះគ្រប់គ្រងថែរក្សាទ្រព្យរដ្ឋឲ្យបានគង់វង្ស ។ […]

អាមេរិកសម្រេចបន្តគាំទ្រគម្រោងបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងបញ្ជាក់ថា អង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាដៃគូសហការ​ជាមួយអង្គភាពស៊ីម៉ាក់​កម្ពុជា​ នឹងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាឡើងវិញតាមកិច្ចសន្យា ក្រោយពីរដ្ឋាភិបាលអារិកបើកឱ្យបន្តតាមកិច្ចសន្យា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា បានបញ្ជាក់ដូចនេះថា «អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់​នោះ​ បានបញ្ជាក់ថា​ បានទទួលការ​លើកលែង (waver)ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់»។ លោក ហេង រតនា បានបន្ថែមថា «ការបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់នេះ មានន័យថានឹងបន្តកុងត្រាដែលមានស្រាប់ ដែលយើងនឹងត្រូវចាប់ផ្តើមធ្វើពីពេលនេះ រហូតដល់ដើមខែវិច្ឆិកា ផងដែរ»។ លោក ហេង រតនា បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ សូមគោរពថ្លែងអំណរគុណចំពោះ​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រ​អំពាវនាវដល់រដ្ឋាភិបាល​អាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍​ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា​ និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក​ ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាល​ […]

អាកាសចរណ៍ស៊ីវិល ធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីពង្រឹងចំណេះដឹងត្រៀមជួយសង្គ្រោះជនរងគ្រោះ នៅពេលមានគ្រោះថ្នាក់ធ្លាក់យន្តហោះ

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ ស្ថិតក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារ ពាក់ព័ន្ធនានា ដើម្បីជាបទពិសោធន៍ និងចំណេះដឹងលើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ ធ្លាក់យន្តហោះដែលអាចកើតមានឡើងជាយថាហេតុ។ នៅក្នុងការធ្វើលំហាត់សមយុទ្ធខាងលើនេះ ក៏មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គិភ័យដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញផងដែរ ក្នុងនោះនឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បី បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្វលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើ លំហាត់សមយុទ្ធនេះ ដើម្បីបញ្ចៀសបាននូវការភាន់ច្រឡំពីសាធារណជន ដែលរស់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងក្នុងរាជធានីភ្នំពេញផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង

Liny Chan February 21, 2025 21/02/2025

(ភ្នំពេញ)៖ លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ​ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។ លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។ លោកបានបន្ថែមថា «របាយការណ៍​មួយ​ចំនួន​បានលើកឡើង​មិន​ត្រឹម​ត្រូវ​។ បញ្ហា​នេះ​បាន​បង្ក​បញ្ហា​ដល់​ភាគី​កម្ពុជា ដោយសារ​គាត់​មិនបាន​ធ្វើ​បែប​នេះ​។ ព័ត៌មានត្រូវតែផ្អែកលើការពិត»៕ ផ្ដល់សិទិ្ធដោយ៖ Fresh News

លោក យូន ក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលចូលរួមក្នុងសវនាការលើសំណុំរឿងព្រហ្មទណ្ឌ 

Liny Chan February 20, 2025 20/02/2025

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង លោក យូន សុកយុល បានក្លាយជាប្រមុខរដ្ឋកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវចូលរួមក្នុងសវនាការលើ សំណុំរឿងព្រហ្មទណ្ឌ ដែលបានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក យូន មានអាយុ៦៤ឆ្នាំ និងជាអតីតរដ្ឋអាជ្ញាម្នាក់ផងនោះ បានជាប់ឃុំឃាំង ចាប់តាំងពីរូបលោកត្រូវបានឃាត់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់នៃអំពើបះបោរ ដែលអាចឱ្យរូបលោក ប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬរហូតដល់ត្រូវប្រហារជីវិត ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធភាពមែននោះ។ សវនាការលើសំណុំរឿងព្រហ្មទណ្ឌ របស់លោក យូន បានចាប់ផ្ដើមនៅម៉ោង១០ព្រឹក (ម៉ោងនៅសេអ៊ូល) នៅថ្ងៃព្រហស្បតិ៍នេះ នៅឯតុលាការក្នុងមណ្ឌលកណ្ដាលទីក្រុងសេអ៊ូល។ ជាមួយវត្តមានរបស់លោក យូន បន្ទប់សវនាការ ត្រូវបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ខណៈអ្នកគាំទ្រម្នាក់របស់លោក យូន បានស្លៀកពាក់សម្លៀកបំពាក់ Captain America នៅខាងក្រៅរង្វង់ការពារសន្តិសុខ។ គួរបញ្ជាក់ថា រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់លោក យូន ថាជាមេដឹកនាំនៃអំពើបះបោរ អំឡុងរូបលោកប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីដើមខែធ្នូ ឆ្នាំ២០២៤។ ប៉ុន្តែ ក្រុមមេធាវីរបស់ លោក យូន បានអះអាងថាការស៊ើបអង្កេតមិនមានភាពស្របច្បាប់តាំងតែពីការចាប់ផ្ដើម […]

ជម្លោះព្រំដីស្រែត្រឹម៣តឹក និងរឿងប្រចណ្ឌ! តាអាចារ្យម្នាក់ កាប់បុរសម្នាក់ស្ទើរបាត់បង់ជីវិត តែត្រូវនគរបាលចាប់ខ្លួននៅស្រុកមុខកំពូល ខេត្តកណ្ដាល

Liny Chan February 20, 2025 20/02/2025

(កណ្តាល)៖ ព្រោះតែជម្លោះព្រំដីស្រែ និងភ្លើងប្រចណ្ឌ នាំឲ្យលោកតាអាចារ្យម្នាក់ ចងគំនុំហើយឈានទៅដល់ការលបកាប់ប្រហារជនរងគ្រោះរបួសធ្ងន់សង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលដែលជនរងគ្រោះកំពុងដេកនៅលើអង្រឹងក្រោមផ្ទះ ក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ស កែវ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ដោយរងរបួសធ្ងន់ ចំណែកជនសង្ស័យមាន ឈ្មោះ ម៉ា ដុស អាយុ៨៨ឆ្នាំ មុខរបរអាចារ្យវត្ត និងមានទីលំនៅក្បែរជនរងគ្រោះ។ អធិការនគរបាលបានប្រាប់ថា កាលពីអំទ្បុងឆ្នាំ២០២៣ ជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យឈ្មោះ មៀច អឿន បានទៅវាស់បោះបង្គោលព្រំដីស្រែ ដែលមានព្រំដីជាប់គ្នា ហើយដីរបស់ជនសង្ស័យបាត់អស់ ៣តឹក ពេលនោះជនសង្ស័យ ក៏ចាប់ផ្ដើមខឹងគំគួនជនរងគ្រោះ និងប្រចណ្ឌរករឿងប្រពន្ធរបស់ខ្លួនថា បានសាហាយស្មន់ជាមួយជនរងគ្រោះចាប់តាំងពីពេលនោះមក។ ជនសង្ស័យតែងតែជេរដៀមដាមប្រពន្ធ រឿងលួចលាក់សាហាយស្មន់ ជាមួយជនរងគ្រោះ តែជនរងគ្រោះ និងប្រពន្ធរបស់ជនសង្ស័យ ពុំមានទំនាក់ទំនងសាហាយស្មន់ជាមួយគ្នានោះទេ។ លុះនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជនសង្ស័យបានរករឿងជេរប្រពន្ធរឿងសាហាយស្មន់នៅផ្ទះជនរងគ្រោះ។ ពេលនោះជនរងគ្រោះ […]

អាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងបូមខ្សាច់មិនមានច្បាប់អនុញ្ញាតនៅតំបន់អភិរក្សធនធានធម្មជាតិអណ្តើកហ្លូង ក្នុងស្រុកស្រែអំបិល

Liny Chan February 20, 2025 20/02/2025

(កោះកុង)៖ លោក ហាក់ ឡេង  អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីបរិស្ថាន អាជ្ញាធរស្រុក កម្លាំងអាវុធហត្ថ និងនគរបាល រួមសហការជាមួយអាជ្ញាធរស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាប់ទីតាំងបូមខ្សាច់១កន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅតំបន់អភិរក្សធនធានធម្មជាតិអណ្តើកហ្លូង ជាប់ស្រុកស្រែអំបិល ខេត្តព្រះសីហនុ។ លោក ហាក់ ឡេង បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វអណ្តើកហ្លូង ដែលជាសត្វដ៏កម្រ លោកស្រីអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យចុះពិនិត្យ និងធ្វើបង្រ្កាបទីតាំងបូមខ្សាច់១កន្លែង ដែលមានព្រំប្រទល់ជាមួយស្រុកស្រែអំបិល និងស្រុកកំពង់សិលា។ លោក ហាក់ ឡេង បានបន្តថា អាជីវកម្មបូមខ្សាចមួយនេះពុំមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ ចេញពីអាជ្ញាធរ ឬសាមីមន្ទីរពាក់ព័ន្ធណាមួយឡើយ។ អាជីវកម្មបូមខ្សាច់មួយនេះ បានធ្វើអាជីវកម្មបូមខ្សាចដោយលួចលាក់ ហើយស្ថិតក្នុងតំបន់អភិរក្ស សត្វអណ្តើកហ្លូង ដែលជាសត្វដ៍កម្រថែមទៀតផង។ លោកថា «ដើម្បីការពារធនធានធម្មជាតិ អាជ្ញាធរខេត្តបានបង្រ្កាបបានរឹបអូសវត្ថុតាងដូចជា៖ អេចស្កាទ័រ១គ្រឿង, ម៉ាស៊ីនបូមខ្សាច់១គ្រឿង, ទូកសម្រាប់ចម្លង២គ្រឿង, […]

អាកាសចរស៊ីវិល ច្រានចោលព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្អាតឃ្លាំង និងលក់ឥវ៉ាន់ក្នុងតម្លៃ ៨៤០០រៀល

Liny Chan February 20, 2025 20/02/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានច្រានចោលចំពោះការផ្សាយព័ត៌មានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្អាតឃ្លាំង និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល ។ ការច្រានចោលនេះ បន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH» បានបង្ហោះថា «យើងសម្អាតឃ្លាំងព្រលានយន្តហោះ និងលក់ឥវ៉ាន់ដែលបាត់ក្នុងតម្លៃ៨៤០០រៀល។ រាល់វ៉ាលីរបស់យើង គឺពោរពេញទៅដោយរបស់ផ្សេងៗ និងគ្រឿងអេឡិចត្រូនិក។ ការផ្តល់ជូនមានសុពលភាព តាមអនឡាញរហូតដល់ដាច់ខែ! បញ្ជាទិញដោយចុចប៊ូតុង នៅក្នុងការផ្សាយពាណិជ្ជកម្មហើយចូលទៅកាន់ទំព័រ!»។ លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា នេះជាគឺជាព័ត៌មានក្លែងដែលបង្កើតឡើង ដោយក្នុងជនខិលខូចក្នុងបំណងបោកប្រាស់ប្រជាពលរដ្ឋ។ ហើយករណីនេះក៏ជាការបង្ខូចកេរ្តិ៍ឈ្មោះ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ​។ សូមប្រជាពលរដ្ឋកុំជឿទៅលើការផ្សព្វផ្សាយ របស់ទំព័រហ្វេសប៊ុក «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ KH»នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច

Liny Chan February 20, 2025 20/02/2025

(ភ្នំពេញ)៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។ យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា «បង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី រួមមាន៖ *ទី១៖ លោកវរសេនីយ៍ទោ ហឿង វឿង អត្តលេខ ១២៨១១ ឋានៈអធិការរងចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ*ទី២៖ អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា»។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូប គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិស័យនគរបាលជាតិកម្ពុជា»៕ […]