ព័ត៌មានជាតិ

អ្នកជំនាញសេដ្ឋកិច្ច ព្រមានថា ថៃអាចនឹងខាតចំណូល ១៣០ពាន់លានបាត បើជម្លោះព្រំដែនជាមួយកម្ពុជាបន្តអូសបន្លាយ

Liny Chan November 14, 2025 14/11/2025

(បាងកក)៖ អ្នកជំនាញសេដ្ឋកិច្ចថៃ បានព្រមានពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា និងថៃផ្ទុះឡើងសាជាថ្មី ហើយក្នុងនោះវិស័យនាំចេញ ទេសចរណ៍ និងទីផ្សារការងារនឹងរងផលប៉ះពាល់ ខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា។ លោក Poonyawat Sreesing ជាអ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ម្នាក់ប្រចាំធនាគារ Siam Commercial Bank បាននិយាយថាថៃនឹងខាតចំណូល ១៣០ពាន់លានបាតពីការនាំចេញទំនិញទៅកម្ពុជា ឬស្មើ នឹង ១ភាគរយនៃការនាំចេញសរុបរបស់ថៃនៅឆ្នាំក្រោយ ប្រសិនបើភាពតានតឹងនៅតាមតំបន់ព្រំដែននៅតែបន្តអូសបន្លាយ។ តាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ អំឡុងត្រីមាសទី៣ ការនាំចេញរបស់ថៃទៅកាន់កម្ពុជា បានធ្លាក់ចុះអស់ ៤៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពាណិជ្ជកម្មនៅតំបន់ព្រំដែនធ្លាក់ចុះជិត១០០ភាគរយ។ លោក Poonyawat បានបន្ថែមទៀតថាការនាំចេញ ទីផ្សារការងារ និងវិស័យទេសចរណ៍ អាចនឹងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ប្រសិនបើភាពតានតឹងព្រំដែននៅតែបន្តអូសបន្លាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងនៅថៃ និងកម្ពុជាថា មីនដែលទាហានថៃដើរជាន់ «មិនមែនជាមីនថ្មីទេ»

Liny Chan November 14, 2025 14/11/2025

(កូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុ សេរី ម៉ូហាម៉ាត់ ហាសាន់ (Datuk Seri Mohamad Hasan) បានបង្ហាញថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងនៅថៃ និងកម្ពុជា បានរាយការណ៍ថា គ្រាប់មីនដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួសនៅតាមព្រំដែន មិនមែនជាគ្រាប់មីនដែលត្រូវបានដាក់ថ្មីៗនោះទេ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីភាគីថៃបានផ្អាកកិច្ចព្រមព្រៀងឈប់បាញ់ ដោយបានអះអាងថា មីនទាំងនោះត្រូវបានដាក់ដោយភាគីកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bernama។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ម៉ូហាម៉ាត់ ហាសាន់ បានបញ្ជាក់ថា ភាគីថៃបានផ្អាកកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីកងកម្លាំងល្បាតរបស់ខ្លួនមួយចំនួនបានរងរបួសដោយសារការដើរជាន់មីន ដែលភាគីថៃបានអះអាងថាត្រូវបានដាក់ដោយកម្ពុជា។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ពីរបាយការណ៍ផ្ទុយពីនេះថា «ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅថៃ និងកម្ពុជា បានរាយការណ៍ថា ពួកវាមិនមែនជាមីនថ្មីនោះទេ។ ខ្ញុំទើបតែបាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ ហើយក្តីសង្ឃឹមរបស់ខ្ញុំគឺចង់ឱ្យភាគីទាំងពីររក្សាភាពស្ងប់ស្ងាត់ និងបន្តការចរចាសន្តិភាព»។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានបន្ថែមថា ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ ព្រោះប្រទេសទាំងពីរហាក់បាត់បង់ទំនុកចិត្តលើគ្នាទៅវិញទៅមក។ លោកបានបញ្ជាក់ថា «ពួកគេបានទាក់ទងមកពួកយើង។ កម្ពុជាបានស្នើសុំឱ្យមានការចរចានៅទីក្រុងកូឡាឡាំពួ ហើយដូចគ្នាដែរ ភាគីថៃក៏បានស្នើសុំឱ្យយើងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព»។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃ លោក អនុទិន […]

សារព័ត៌មានជប៉ុន Nikkei៖ សហរដ្ឋអាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

Liny Chan November 14, 2025 14/11/2025

(វ៉ាស៊ីនតោន)៖ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកកាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបានក្លាយជាប្រទេសជាប់ពន្ធគយខ្ពស់ជាងគេលំដាប់ទី២ ក្នុងអត្រាដល់ទៅ៤៩ភាគរយ។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា ដែលនាំចេញភាគច្រើនដូចជាសម្លៀកបំពាក់ ស្រោមជើង និងគ្រឿងម៉ាស៊ីនអេឡិចត្រូនិក។ ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល។ នៅថ្ងៃទី២៦ ខែតុលា លោក ត្រាំ បានជួបជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបញ្ចុះពន្ធគយបដិការលើកម្ពុជាមកនៅត្រឹម១៩ភាគរយ ដែលជាការបញ្ចុះពន្ធគយច្រើនបំផុតបើធៀបទៅនឹងអត្រាពន្ធកាលពីខែមេសា។ ក្រោយមកទៀត នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការសម្រេចចិត្តលុបចោលបម្រាមលក់អាវុធទៅឱ្យកម្ពុជា ដោយសំអាងលើកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ ជាមួយការបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការឡើងវិញ រវាងប្រទេសទាំង២ លើវិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ សហរដ្ឋអាមេរិក និងកម្ពុជា ក៏បានយល់ព្រមបើកដំណើរការឡើងវិញផងដែរ ការធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះថា «ឆ្មាំអង្គរ» ក្រោយផ្អាកអស់ជាង៨ឆ្នាំ។ ការផ្លាស់ប្ដូររបស់សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកវិភាគ មើលឃើញថាជាលទ្ធផលមួយកើតចេញពីការវាយតម្លៃរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ លើមេដឹកនាំថ្មីរបស់កម្ពុជា គឺសម្ដេចធិបតី […]

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជាក្លាយទូតសុច្ឆន្ទៈ (BA) ផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅអារ៉ាប់ប៊ីសាអ៊ូឌីត

Liny Chan November 13, 2025 13/11/2025

(អារ៉ាប់ប៊ីសាអ៊ូឌីត)៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗ និស្សិត ចំនួន ១០នាក់ ដែលកំពុងសិក្សា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ។ ថ្លែងក្នុងឱកាសដ៏ស្និទ្ធិស្នាលនេះ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ពី សភាពការណ៍នៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ដោយបានស្នើប្អូនៗ មានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងបន្តជឿជាក់លើរាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាព្រំដែន និងរក្សាបាននូវឯកភាពជាតិ និងសាមគ្គីភាពជាធ្លុងមួយ។ ជាចុងក្រោយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានផ្តល់ដល់និស្សិតកម្ពុជាជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ដើម្បីចូលរួមជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ពិសេស Muslim Friendly Tourism ដល់មិត្តភក្តិ និងប្រជាជននៅអារ៉ាប់ប៊ីសាអ៊ូឌីត ឱ្យបានទូលំទូលាយ លើកទឹកចិត្តមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយពីកម្ពុជាដែលជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសកម្ពុជាយើងផងដែរ។ លោក […]

ពលរដ្ឋរងគ្រោះ ដោយសារយោធាថៃបា-ញ់ប្រហារ នៅភូមិព្រៃចាន់ជាង ២០០គ្រួសារ មកស្នាក់នៅវត្តចាន់ស៊ី បានទទួលថវិកាពីគណៈកម្មការទី៤ រដ្ឋសភា

Liny Chan November 13, 2025 13/11/2025

(បន្ទាយមានជ័យ)៖ ក្នុងវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋមកស្នាក់នៅ វត្តចាន់ស៊ី មានទាំងកូនង៉ា កូនក្មេង ចាស់ជរា ជាប់មកតាមខ្លួន មានសំលៀកបំពាក់បន្តិចបន្តួច មុង ភួយ កង្ហារ ចង្ក្រានជើងឆ្នាំង ដាក់តាមរើម៉កសណ្ដោងកង់បី គោយន្ត មើលទៅគួរឲ្យសង្វេគណាស់ រាប់រយគ្រួសារ បានទទួលអំណោយ ជាថវិការបស់គណៈកម្មការទី៤ តាមរយៈលោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និងលោកស្រី រួមជាមួយក្រុមការងារ ដោយក្នុង១គ្រួសារទទួលបានថវិកា ៥០,០០០រៀល សរុប២៣០គ្រួសារ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្រោយពេលបានបញ្ចប់ការចែកថវិកាជូនប្រជាពលរដ្ឋរួចមក លោក កែប ជុតិមា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សមាជិកព្រឹទ្ធសភា រដ្ឋសភា អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុកអូរជ្រៅ និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនអ្នកទៀត […]

អ្នកនាំពាក្យ៖ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ, លិខិតភាសាថៃដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គឺជាលិខិតក្លែងក្លាយ

Liny Chan November 13, 2025 13/11/2025

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ។ ការចេញមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបន្ទាប់ពីមានព័ត៌មាន នៅតាមបណ្ដាញសង្គមជាច្រើ​នផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា ​មិនទានទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង»។ បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ។ អ្នកនាំពាក្យរូបនេះបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការភ្ញាក់ផ្អើលចំពោះព័ត៌មានមិនពិតនេះ និងសូមកុំចែកចាយបន្តនាំឱ្យមានការយល់ច្រឡំ៕ […]

លោក ឃ្លាំង ហួត ចុះដោះស្រាយបញ្ហាការបង្កសំឡេងរំខានដោយចាក់ធុងបាស់ និងការលក់ដូរពេលរាត្រី នៅខណ្ឌជ្រោយចង្វារ

Liny Chan November 13, 2025 13/11/2025

(ភ្នំពេញ)៖ ក្នុងវេទិការសាធារណៈនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សាររុងរឿងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិការសាធារណៈ តែមានពលរដ្ឋតែ២រូបគត់ ដោយម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ដោះស្រាយការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ពីសំណាក់អ្នកជីវករ លក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក។ ក្នុងវេទិការសាធារណៈខាងលើនេះក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបានលោក ឃ្លាំង ហួត ឆ្លើយតបជូនភ្លាមៗ ពាក់ព័ន្ធនឹងអាជីវករលក់ដូរពេលរាត្រី តាមដងផ្លូវ បង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ដល់កណ្តាលអាធ្រាត្រ។ លោក ឃ្លាំង ហួត បានណែនាំឱ្យអាជ្ញាធរ ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ីដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង […]

កងកម្លាំងកម្ពុជាបញ្ជាក់អំពីហេតុការណ៍លម្អិត ដែលទាហានប៉ារ៉ាថៃ បា-ញ់ប្រហារចំនួន ៣លើក ស្រោចជាង ១០០គ្រាប់ មកលើជនស៉ីវិលកម្ពុជានៅភូមិព្រៃចាន់ ទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

Liny Chan November 13, 2025 13/11/2025

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានចុះទៅពិនិត្យផ្ទាល់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរដែលរងនូវការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ ពីសំណាក់ក្រុមទាហានដៃឆៅរបស់ថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកាម្សិលមិញ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរងរបួសចំនួន៣នាក់។ អំឡុងពេលចុះទៅដល់ទីតាំងដែលរងនូវការបាញ់ប្រហារទាំងកម្រោលពីសំណាក់កងទ័ពថៃនោះ កងទ័ពកម្ពុជាដែលមិនប្រដាប់ដោយអាវុធ បានរៀបរាប់យ៉ាងលម្អិតអំពីហេតុការណ៍ដែលបានកើតឡើង ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT។ កងទ័ពកម្ពុជាមិនប្រដាប់ដោយអាវុធ ដែលឈរជើងការពារនៅភូមិព្រៃចាន់ បានអះអាងថា កងទ័ពថៃបានញុះញង់អុចអាលរយៈពេលពីរថ្ងៃហើយ ពោលចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកាមក តាមរយៈការស្រែកជេរមកកាន់កម្លាំងកម្ពុជា។ បើទោះបីស្រែកជេរអុចអាលយ៉ាងណាក៏ដោយ ក៏កងទ័ពកម្ពុជាបន្ដរក្សាការអត់ធ្មត់ក្នុងកម្រិតខ្ពស់បំផុត ហើយក៏មិនតបតអ្វីទាំងអស់។ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីការអុចអាលតាមរយៈពាក្យសម្ដីមិនបានសម្រេចនោះ ក៏បាញ់ប្រហារមកលើប្រជាពលរដ្ឋដែលជាជនស៉ីវិលស្លូតត្រង់របស់កម្ពុជា និងទីតាំងឈរជើងរបស់កងកម្លាំងកម្ពុជាតែម្ដង។ កងកម្លាំងកម្ពុជាបានបញ្ជាក់ទៅកាន់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ទៀតថា ការបាញ់ប្រហារនៅថ្ងៃម្សិលមិញនេះ គឺមានចំនួន៣លើក ដោយលើកទី១ នៅរង្វង់ម៉ោងប្រមាណ ៣រសៀល លើកទី២ នៅរង្វង់ម៉ោងប្រមាណ ៤រសៀល និងលើកទី៣ នៅរង្វង់ម៉ោងជិត៦ល្ងាច។ ក្នុងនោះ ការបាញ់ប្រហារលើកទី១ បណ្ដាលឲ្យប្រជាពលរដ្ឋរងរបួសចំនួន៣នាក់ និងលើកទី២ […]

សូមបង្កើនការប្រុងប្រយ័ត្ន! មានគណនីហ្វេសប៊ុក បានបង្កើតវីដេអូបច្ចេកវិទ្យា AI ក្លែងបន្លំសម្លេងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបញ្ចេញសារផ្ទុយពីការពិត

Liny Chan November 13, 2025 13/11/2025

(ភ្នំពេញ)៖ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈពេលនេះមានករណីហ្វេសប៊ុកឈ្មោះ Bomberos Mira បានបង្កើតវីដេអូបច្ចេកវិទ្យា AI ក្លែងបន្លំសម្លេងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបញ្ចេញសារផ្ទុយពីការពិត​ ដូចនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចែករំលែក និងជឿជាក់លើសារដែលមិនមែនជាការពិត។ ជាមួយគ្នានេះសូមសាធារណជនទាំងអស់មេត្តាតាមដានសារ និងព័ត៌មានពិតផ្លូវការ ចេញពីផេកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានតែពីរខាងក្រោម៖ ទី១៖ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចធិបតី៖ https://www.facebook.com/profile.php?id=100069511484329 ទី២៖ ផេកការងារផ្លូវការរបស់សម្តេចធិបតី៖ https://www.facebook.com/Dr.Hunmanetofcambodia

គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលមានទុនជិត២០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យកមកពិនិត្យពិភាក្សា

Liny Chan November 13, 2025 13/11/2025

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២។ កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៩៥ លានដុល្លារអាម៉េរិក នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ, ព្រមទាំងអាចបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើនផលិតផលក្នុងស្រុក, បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ មានទីតាំងស្ថិតនៅស្រុកជុំគីរី ខេត្តកំពត និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News