ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដកហូតម៉ូតូ ៣១គ្រឿង ពីហាងបញ្ចាំមួយកន្លែង នៅសង្កាត់ផ្សារកណ្ដាល និងបានប្រកាសស្វែងរកម្ចាស់ដើមវិញ

Liny Chan October 18, 2024 18/10/2024

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសស្វែងរកម្ចាស់ដើមដែលបានបាត់ម៉ូតូ និងម៉ូតូកង់បី អាចយកឯកសារទៅផ្ទៀងផ្ទាត់ ដើម្បីយកម៉ូតូរបស់ខ្លួនវិញ ក្រោយសមត្ថកិច្ច ចុះឆែកឆេរ​ទីតាំង​ទទួលផលចោរកម្មមួយកន្លែងស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានម៉ូតូចំនួន ៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង សុទ្ធតែម៉ូតូចោរលួចយកមកលក់បញ្ចាំ។ បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ចោរលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ ១គ្រឿង និងនាំមកកាន់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ដើម្បីសួរនាំ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដែរថា ការឃាត់ខ្លួនចោរលួចម៉ូតូនេះ ធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីចោរម្នាក់បានលួចម៉ូតូរបស់ជនរងគ្រោះបានហើយ យកទៅលក់នៅកន្លែងទទួលទិញ និងបញ្ចាំមួយកន្លែង។ ក្រោយពីទទួលបានពាក្យបណ្ដឹងហើយលោកវរសេនីយ៍ត្រី […]

ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជិត ៣២ម៉ឺននាក់ ក្នុងពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា

Liny Chan October 18, 2024 18/10/2024

(ភ្នំពេញ)៖ តាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា អមជាមួយការប្រគំតន្រ្ដី និងតាំងពិព័រណ៍ ដែលបានធ្វើឡើងនៅក្រុងកំពង់ចាម នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានទាក់ទាញភ្ញៀវទេសចរឱ្យចូលរួមទស្សនា ៣១៨,៩៧៥នាក់ និងភ្ញៀវទេសចរបរទេស ១០៦នាក់។ លោកអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា «នៅក្នុងថ្ងៃនៃការរៀបចំប្រគំតន្រ្ដី និងតាំងពិព័រណ៍ អបអរសាទរពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត និងស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ សរុបមានចំនួន ៣១៨,៩៧៥នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន១០៦នាក់»។ សូមបញ្ជាក់ថា ពិធីប្រណាំងទូកង បណ្ដែតប្រទីប និងអុជកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សានៅខេត្តកំពង់ចាមនេះ ក៏មានការអញ្ជើញជាអធិបតីពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ លោករដ្ឋមន្ត្រី ហួត ហាក់ បានចាត់ទុកពិធីប្រណាំងទូកង […]

ក្រុមហ៊ុន Cambodia Angkor Air គ្រោងបង្កើនជើងហោះហើរត្រង់ទីក្រុងធំនានានៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបជូនពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហាប្រឈម និងស្នើសុំអនុសាសន៍លើគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុននាឆ្នាំខាងមុខ ដែលគ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានានៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។ ជំនួបនេះធ្វើឡើងនារសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ ក្រុមហ៊ុនបានគោរពស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿងក្នុងចំណោមយន្តហោះចំនួន៥គ្រឿង ដែលក្រុមហ៊ុននឹងទិញជូនក្រសួងទេសចរណ៍ប្រសិទ្ធនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ហើយក្រសួង ក៏បានឯកភាពតាមសំណើរបស់ក្រុមហ៊ុន។ លោកបណ្ឌិតក៏សូមសន្យាជូនលោករដ្ឋមន្រ្តីនឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួបធុរកិច្ចរវាងអ្នកវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែមពីប្រទេសចិននៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ដល់កុមារនៃអង្គការ PSE និង CCF

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស (ប្រទេសចិន) ដល់កុមារនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការ​មូលនិធិកុមារកម្ពុជា (CCF) ជាមួយនឹងការប្រកាសផ្តល់នូវអាហារូបករណ៍នេះដែរសម្តេច ក៏បានអំពាវនាវដល់កុមារនៃអង្គការទាំងពីរបន្តខិតខំសិក្សាបន្ថែមទៀតដើម្បីអនាគតខ្លួនឯង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួបសំណេះសំណាល​ដោយគ្មានការត្រៀមទុក ជាមួយកុមារ និងលោកតា លោកយាយ នៅក្នុងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងអង្គការ​មូលនិធិកុមារ​កម្ពុជា (CCF)។ ថ្លែងទៅកាន់ក្មេងនៃនៃអង្គការដើម្បីភាពញញឹមនៃកុមារ និងអង្គការមូលនិធិកុមារកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ប៉ាមានអាហារូបករណ៍ អីចឹងអ្នកចង់ដាក់អាហារូបករណ៍ រៀននៅក្នុងប្រទេស តាមសាកលវិទ្យាល័យផ្សេងៗ បូកជាមួយនឹងនៅក្រៅប្រទេសមាននៅប្រទេសចិន ចឹងអាចដាក់បានសម្រាប់ទៅរៀន, អាហារូបករណ៍ឱ្យយើងរៀនបន្តបាន ហើយសម្រាប់អ្នកទើបចូលថ្នាក់ទី១២ ប្រឹងឱ្យជាប់បាក់ឌុប មានអាហារូបករណ៍ឱ្យទៀត ដើម្បីរៀនតទៅទៀត»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្រាប់អ្នកដែលចង់រៀន […]

អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចលុបទិន្នន័យរថយន្ដ និងម៉ូតូ ពាក់ផ្លាកលេខនគរបាលចេញពីបញ្ជី ចំនួន១,៩៤៧គ្រឿង នៅដំណាក់កាលទី១

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ រថយន្ដ និងម៉ូតូពាក់ផ្លាកលេខនគរបាល ដែលចុះបញ្ជីគ្រប់គ្រងដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ចំនួន១,៩៤៧គ្រឿង ត្រូវបានលុបចេញពីបញ្ជីសម្រាប់ដំណាក់កាលទី១។ នេះបើតាមសេចក្ដីសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃតី១៧ ខែតុលា ឆ្នាំ២០២៤។ ក្នុងសេចក្ដីសម្រេចនោះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុបចំនួន១,៩៤៧គ្រឿង (រថយន្តទេសចរណ៍ ១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល១៦២គ្រឿង និងទោចក្រយានយន្ត៦៤៦គ្រឿង) ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ៦៦៧ន.ច.សចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាល់ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ»។ សូមជម្រាបថា ក្នុងពិធីអបអរសាទរខួប៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំជាថ្មីឲ្យពង្រឹងការគ្រប់គ្រងយានយន្ដ ដែលប្រើប្រាស់ផ្លាកលេខនគរបាល និងខេមរភូមិន្ទ ក្រោយមើលឃើញថា យានយន្ដមួយចំនួនប្រើប្រាស់ខុសពីគោលការណ៍ច្បាប់កំណត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បាក់ឌុប៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន ទាំង១០មុខវិជ្ជា បានបញ្ចប់ទាំងស្រុង និងឈានដល់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ដំណើរការកំណែមុខវិជ្ជាទាំង១០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានបញ្ចប់ទាំងស្រុង ក្រោមការបំពេញភារកិច្ចយ៉ាងសកម្ម និងទំនួលខុសត្រូវខ្ពស់ពីប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការទាំងអស់ ព្រមទាំងការចូលរួមសង្កេតការណ៍ ជាប្រចាំពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ទាប់ពីបញ្ចប់ដំណើរការកំណែ ប្រធាន អនុប្រធានមណ្ឌលទាំងអស់ បានដឹកសន្លឹក MCS និងឯកសារផ្សេងៗ មករក្សាទុកនៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីចាប់ផ្ដើមរៀបចំដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ដោយឡែក សន្លឹកកិច្ចការរបស់បេក្ខជន ត្រូវបានដឹកមករក្សាទុក នៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

តារាថៃ ៣នាក់ ស្ថិតក្នុងចំណោមមនុស្ស ១៨នាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងបទឆ-បោក ក្នុងទម្រង់វិនិយោគ

Liny Chan October 17, 2024 17/10/2024

(បាងកក)៖ ប៉ូលិសថៃ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ ក្នុងនោះមានតារា ៣នាក់ ហើយបានដកហូតនូវរថយន្តស្ព័រទំនើបៗ និងលុយជិត ៤លានដុល្លារ ពាក់ព័ន្ធនឹងការឆបោកជាលក្ខណៈប្រព័ន្ធ តាមរយៈការលក់អាហារបំប៉នសុខភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០២៤។ ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីមនុស្សជាង ១,០០០នាក់ ដាក់ពាក្យប្តឹងក្រុមហ៊ុន iCon Group ដោយនិយាយថា ក្រុមហ៊ុននេះ បានទាក់ទាញពួកគេឱ្យទិញផលិតផល និងចុះកុងត្រាបន្តការទិញ។ ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ iCon Group លោក Warathaphon Waratyaworrakul ហៅ Boss Paul ត្រូវបានឃុំខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ ជាមួយពិធីករទូរទស្សន៍ល្បីម្នាក់ និងតារាសម្តែងម្នាក់ ក្រោមការចោទប្រកាន់ថា បានជួយបញ្ចុះបញ្ចូលជនរងគ្រោះ ឱ្យចូលរួមក្នុងគម្រោងនេះ។ អាជ្ញាធរនិយាយថា ពួកគេត្រូវបានបង្កកលុយចំនួន ១២៥លានបាត ឬស្មើនឹង ៣.៨លានដុល្លារ ដែលរក្សាទុកក្នុងគណនីធនាគារ CEO ៤នាក់ ហើយដកហូតបានរថយន្តប្រណីត រួមទាំងរថយន្ត Porsches និង […]

ពលករខ្មែរ៤នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ ប្រទេសថៃ, ស្ថានកុងស៊ុលកម្ពុជាកំពុងទាក់ទងក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី

Liny Chan October 17, 2024 17/10/2024

ថៃ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយូតាយ៉ារីស (Toyoto Yaris) ពាក់ស្លាកលេខ 5กน-7538 ដឹកពលករខ្មែរចំនួន៤នាក់ (ប្រុស៣នាក់ កុមារាម្នាក់) បានជួបឧបទ្ទវហេតុបុករថយន្ត Pick up ពាក់ស្លាកលេខ ฌย-4189 បើកបរបញ្ច្រាស់ទិសបុកគ្នា ដែលបណ្តាលឲ្យពលករខ្មែរនៅលើរថយន្តស្លាប់ចំនួន៤នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅជួបមន្ត្រីប៉ូលីស ស្រុកខ្លងហាង ខេត្តស្រះកែវ ដើម្បីទៅពិនិត្យរថយន្តគ្រោះថ្នាក់ចរាចរណ៍ ទីកន្លែងកើតហតុ ក៏ដូចជាពិនិត្យសពនៅវត្តខ្លងហាត និងចូលរួមប្រជុំពិភាក្សានៅស្រុកខ្លងហាតខេត្តស្រះកែវ។ លោកបានអះអាងថា ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលឯកសារបញ្ជូនសពឈ្មោះ អួត សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ត្រឡប់មកប្រទេសកម្ពុជាវិញ ជាមួយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាមច្រកភ្នំដី។ ចំណែកសពចំនួន៣ទៀត ស្ថានអគ្គកុងស៊ុលកំពុងទាក់ទងទៅសាច់ញាតិ នៃសពដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីជាតិ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមដួងព្រលឹងជនរងគ្រោះបានសោយសុខក្នុងឋានសុគតិភព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ភ្ញៀវទេសចរចូលរួមលេងកម្សាន្ត ក្នុងពិធីប្រណាំងទូកនៅខេត្តបាត់ដំបងមានជាង៤៦ម៉ឺននាក់ សម្រាប់ថ្ងៃទី១

Liny Chan October 17, 2024 17/10/2024

(បាត់ដំបង)៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា ប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៤៦ម៉ឺននាក់ បានមកលេងកម្សាន្តក្នុងថ្ងៃទី១ នៃពិធីប្រណាំងទូក បណ្តែតប្រទីប ខេត្តបាត់ដំបង កើនជាងឆ្នាំមុនជាង៩%។ លោក ហម អរុណ បានបញ្ជាក់ថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ដែលមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័ន្នចូលរួមផងនោះ នៅក្នុងឱកាសពិធីប្រណាំង ទូក បណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ ប្រជាពលរដ្ឋជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្នាក់នៅក្នុងខេត្តបាត់ដំបង និងមកពីតំបន់ផ្សេងៗជាច្រើនទៀត ក៏ដូចជាប្រជាពលរដ្ឋមកពីខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបងសរុបមានចំនួន៤៦១,៧៩១នាក់។ លោកបន្តថា ចំនួននេះការកើនឡើងចំនួន៩.៥១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៤២១,៧០៥នាក់ ក្នុងនោះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិចំនួន៤៦១,៥៦៨នាក់ មានការកើនឡើង៩.៥១% បើធៀបឆ្នាំ២០២៣ មានចំនួន ៤២១,៥០០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ២២៣នាក់ មានការកើនឡើង ៨.៧៨% […]

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ស្នើគណៈមេធាវីបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ

Liny Chan October 17, 2024 17/10/2024

(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ​នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជ្រោយចង្វា។ នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមបន្តពង្រឹងកិច្ចការពារក្តីជូនជនក្រីក្រ និងជួយការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជួយសម្របសម្រួលបានផ្តល់សេចក្តីទុកចិត្ត និងបានផ្តល់ឱកាសដល់គណៈមេធាវីនិងមេធាវីលើការងារ៤ចំណុចធំៗ គឺ៖ ទី១- បានជួយសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ដែលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ គណៈមេធាវីទទួលបានថវិកាចំនួន២,៦០០លានរៀល ពីកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ សម្រាប់ចំណាយលើការការពារក្តីជូនជនក្រីក្រ។ ទី២- បានផ្តល់ជូនគណៈមេធាវីនូវកិច្ចគាំពារផ្នែករដ្ឋបាល សាលសិក្សា និងបន្ទប់ការិយាល័យសម្រាប់បណ្តុះបណ្តាលសិស្សមេធាវី នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្របតាមអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ ទី៣- បានស្នើតែងតាំងនិងផ្តល់ឋានៈដល់មេធាវី ជាសមាជិកក្រុមប្រឹក្សានីតិកម្មនិងយុត្តិធ៌ម ទីប្រឹក្សា និងជំនួយការអមក្រសួងយុត្តិធម៌។ ទី៤- បានផ្តល់ឱកាសដល់គណៈមេធាវី ក្នុងការចូលរួមជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងបានផ្តល់ឱកាសដល់មេធាវី ក្នុងការចូលរួមជាសន្ធានការីធ្វើការសម្របសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងក្របខ័ណ្ឌ អ.ដ.ក. និងក្នុងក្របខ័ណ្ឌនៃវិជ្ជាជីវៈ ដូចមានកំណត់ក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើត […]