ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មថៃ អញ្ជើញពាណិជ្ជករ-អាជីវករកម្ពុជា ចូលរួមពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ឆ្នាំ២០២៤ នៅទីក្រុងបាងកក

Liny Chan July 27, 2024 27/07/2024

(ភ្នំពេញ)៖ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃ ប្រចាំកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៤ លើកទី ៧០» (The 70th Bangkok Gems & Jewelry Fair 2024) ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ Queen Sirikit នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងពិព័រណ៍នេះ នឹងមានការដាក់បង្ហាញទំនិញគ្រឿងអលង្ការ ត្បូងពេជ្រមានតម្លៃ និងឧបករណ៍សម្ភារៈ សម្រាប់ផលិតគ្រឿងអលង្ការជាច្រើនប្រភេទ ដែលផលិតនៅប្រទេសថៃ និងនៅបរទេស។ ក្នុងឱកាសនេះ ការិយាល័យកិច្ចការពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ធ្វើដំណើរទៅទស្សនាពិព័រណ៍ «គ្រឿងអលង្ការ និងត្បូងពេជ្រមានតម្លៃ ២០២៤ លើកទី៧០» ចាប់ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយយើងខ្ញុំនឹងផ្ដល់ភាពងាយស្រួល ក្នុងការចុះឈ្មោះចូលទស្សនាពិព័រណ៍ និងការណាត់ជួបផ្សេងៗ។ ចំណែកព័ត៌មានបន្ថែម […]

បុរសម្នាក់ស្រវឹងស្រាដុតផ្ទះខ្លួនឯង ត្រូវតុលាការខេត្តកណ្ដាលសម្រេចដាក់ពន្ធនាគារ

Liny Chan July 27, 2024 27/07/2024

(កណ្ដាល)៖ លោក ជា សុខច័ន្ទដេត ចៅក្រមទទួលបន្ទុក និងលោក ជួន សុបញ្ញា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ស្រវឹងស្រា និងមានសារធាតុញៀនក្នុងខ្លួនបែកកកម្មឋានដុតផ្ទះខ្លួនឯងចោលខ្ទេចដាក់ពន្ធនាគារហើយ តាមបញ្ញត្តមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៣ នៃច្បាប់ស្ដីពីគ្រឿងញៀន។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។ គួរជម្រាបថា ហេតុការណ៍ដុតផ្ទះខ្លួនឯងនេះកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនបង្កអ្នកដុតឈ្មោះ ភុន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ។ សម្ភារៈខូចខាតរួមមាន ផ្ទះ១ខ្នងផ្ទះខ្ពស់ទំហំ៥ម×៦ម ធ្វើពីជើងសសរបេតុងគ្រោងឈើ ជញ្ជាំងនឹងប្រកសង្កសី (ឆេះទាំងស្រុង) អង្ករ១បាវ ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។ តាមរបាយការណ៍ ក្រោយពេលដឹងឆេះត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រជាការពារ មេភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជួយអន្តរាគមន៌ជួយពន្លត់ […]

វៀតណាម ឯកភាពបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់បន្ថែមទៀត

Liny Chan July 27, 2024 27/07/2024

(វៀតណាម)៖ រដ្ឋាភិបាលវៀតណាម បានឯកភាពតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០។ ការសម្រេចរបស់រដ្ឋាភិបាលវៀតណាម បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អំឡុងពេលអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វូ៊ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេស​វៀតណាមលើកនេះ បានឱ្យដឹងថា «ភាគីវៀតណាម ឯកភាពតាមសំណើរបស់សម្តេចតេជោ ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០»។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមក និងបញ្ជាក់ នូវទំនុកចិត្តដែលកើតចេញពីការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដូច្នេះហើយភាគីទាំងពីរនឹងបន្តពូនជ្រុំនូវ មិត្តភាពនេះ ឱ្យបានយូរអង្វែងបន្តទៀត […]

ទីក្រុងប៉ារីស ក្លាយជាទីតាំងបើកព្រឹត្តិការណ៍កីឡាអូឡាំពិកលើកដំបូង ក្នុងរយៈពេល ១០០ឆ្នាំ

Liny Chan July 26, 2024 26/07/2024

(ប៉ារីស)៖ វាជាលើកដំបូង ក្នុងរយៈពេល ១០០ឆ្នាំ ដែលរដ្ឋធានី Paris របស់ប្រទេសបារាំង ទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នេះ។ បើយោងតាមការចញផ្សាយដោយគេហទព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ក្នុងពិធីបើកសម្ពោធជាផ្លូវការនៅរាត្រីថ្ងៃសុក្រ ទី២៦ ខែកក្កដានេះ នឹងមានក្បួនទូកដឹកថ្នាក់ដឹកនាំ និងអត្តពលិកដែលធ្វើដំណើរលើផ្ទៃទន្លេ Siene ក្នុងរយៈចម្ងាយ ៦គីឡូម៉ែត្រ ជាមួយនឹងអ្នកទស្សនាផ្ទាល់ដែលត្រូវបានគេប៉ាន់ប្រមាណថា មានដល់ទៅ ៣០០,០០០នាក់ឯណោះ។ ជាមួយនឹងការព្យាករណ៍ថាមានអ្នកគាំទ្ររាប់លាននាក់មកចូលរួមកម្មវិធី ៤ឆ្នាំម្តងនេះ Paris ត្រូវបានកំណត់ថា ជាទីតាំងចាប់ផ្តើម និងបញ្ចប់ព្រឹត្តិការណ៍កីឡាចម្រុះ ជំនាន់ទី៣៣ ជាមួយអត្តពលិកសរុបមានប្រុស ៥២៥០នាក់ និងស្រី ៥២៥០នាក់ដូចគ្នា ចូលរួមប្រកួតប្រជែងមេដាយ។ កាលពីដើមសប្តាហ៍នេះ លោក Emmanuel Macron ប្រធានាធិបតីបារាំងបានថ្លែងថា «បារាំង បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាប់ផ្តើម Paris Games 2024»។ លោកបានបញ្ជាក់ថា កងកម្លាំងប៉ូលីស ទាហាន និងអង្គរក្សប្រមាណ ៥,០០០នាក់ត្រូវបានដាក់ពង្រាយជាមួយនឹងទឹកប្រាក់ប៉ាន់ប្រមាណ ៩ពាន់លានអឺរ៉ូត្រូវបានចំណាយ ដើម្បីរៀបចំ ដ្បិតគណៈកម្មាធិការបានប្តេជ្ញាចិត្តធ្វើឱ្យល្អដាច់គេ និងជាប្រវត្តិសាស្រ្តទៀតផង។ គួរបញ្ជាក់ផងថា […]

NBC: ប្រព័ន្ធធនាគារកម្ពុជា នៅតែបន្តរក្សាបានភាពធន់ និង​មានវឌ្ឍនភាព បើទោះបីជាឥណទាន និងការសងត្រឡប់មានការថមថយ

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖ ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែ​រក្សាបានភាពធន់ និងបន្តមានវឌ្ឍនភាព នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ដោយសារការបន្តយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញបទប្បញ្ញត្តិមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ន និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ​។ ​នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់​ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍នេះ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ បន្តរក្សាបានភាពរឹងមាំ ដោយអនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២.៦% សម្រាប់វិស័យធនាគារ និង២៧.៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥%) ស្របពេលដែលទ្រនាប់ដើមទុន ខនស៊ើវេសិនត្រូវបានរក្សាក្នុងកម្រិត ១.២៥%។ យ៉ាងណានេះក្តីធនាគារជាតិ បានគូសបញ្ជាក់ថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ឥណទានទៅកាន់វិស័យចម្បងៗ បានថមថយកំណើនមកត្រឹម ២.៦% ​ដែលមានទំហំទឹកប្រាក់ ២៣៨.១ ទ្រីលានរៀល ស្មើ ៥៨.៩ ប៊ីលានដុល្លារអាមេរិក​ ក្នុងពេលដែល ប្រាក់បញ្ញើអតិថិជនមានកំណើនក្នុងអត្រា១៣.៤% ​ដល់ទំហំទឹកប្រាក់ ២០៩.៩ ទ្រីលានរៀល ស្មើ ៥១.៩ ប៊ីលានដុល្លារអាមេរិក​។ចំណែកឯអនុបាតឥណទានមិនដំណើរការមានកម្រិត ៦.៨% ចំពោះវិស័យធនាគារ និង ៨.៣% ចំពោះវិស័យមីក្រូ​ហិរញ្ញវត្ថុ […]

បណ្ឌិតសេដ្ឋកិច្ច ឆេង គឹមឡុង៖ ច្បាប់វិនិយោគកម្ពុជា មានលក្ខណៈទាក់ទាញ ជាងប្រទេសជិតខាង

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖​ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងឲ្យដឹងថា កម្ពុជាមានច្បាប់វិនិយោគដ៏គួរឲ្យទាក់ទាញមួយ ដោយភ្ជាប់ជាមួយលក្ខខណ្ឌដ៏ល្អ សម្រាប់អ្នកវិនិយោគ មិនថាវិនិយោគិនបរទេស ឬវិនិយោគិនក្នុងស្រុក។ ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ»។ លោកបានថ្លែងថា «ច្បាប់វិនិយោគរបស់កម្ពុជា ហាក់ដូចជាល្អប្រសើរជាង ទោះបីជាមានការលើកឡើងថា ប្រទេសវៀតណាម បង្កលក្ខខណៈងាយស្រួល ដល់ការវិនិយោគក៏ពិតមែន ប៉ុន្ដែជាទូទៅច្បាប់វិនិយោគរបស់កម្ពុជា មានភាពទាក់ទាញជាង»។ លោកបានបន្ដថា សេដ្ឋកិច្ចកម្ពុជា ជាសេដ្ឋកិច្ចទីផ្សារសេរី ចំណែកវៀតណាមក៏មានទីផ្សារសេរីច្រើនដែរ ប៉ុន្ដែមិនមែនទាំងស្រុងនោះឡើយ តែនិយាយចំពោះកម្ពុជា បានបើកសេរីទាំងអស់ ពិសេសលើការវិនិយោគបណ្ដាក់ទុន គឺម្ចាស់គម្រោងមានសិទ្ធិពេញលេញ ១០០ភាគរយ។ លោកបានបន្ដថា កត្តាមួយទៀត ដែលល្អប្រសើរលើច្បាប់វិនិយោគនោះ គឺកម្ពុជាមិនដាក់កំហិតលើ ទឹកប្រាក់ចំណេញ ឬមូលធនវិនិយោគ ដែលវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា អាចបញ្ជូនទឹកប្រាក់, ប្រាក់ចំណេញ និងមូលធនវិនិយោគ​ដើមរបស់ខ្លួនបាន ១០០ភាគរយ ដោយមិនកំណត់ ប៉ុន្ដែនិយាយចំពោះប្រទេសមួយចំនួន គឺមានកំណត់។ ទាំងនេះជាចំណុចទាកទាញរបស់កម្ពុជា អ្វីដែលយើងធ្វើ គឺពង្រឹងសមត្ថភាព កម្លាំងពលកម្ម […]

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប ប្រមាណ ៧,៥%

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៧,៥%។ លោកថ្លែងបែបនេះ ក្នុងឱកាសតំណាងលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បើកសិក្ខាសាលា ស្ដីពី «ការពង្រឹងសមត្ថភាពមន្រ្ដីជំនាញ និងស្ថិតិទេសចរណ៍» (WORKSHOP ON CAPACITY BUILDING AND TOURISM STATISTICS)។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា អាចវាស់វែងបានតាមរយៈសូចនាករទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការ ឆ្នាំ២០២៣ ដូចមានខាងក្រោម៖ * ទេសចរអន្តរជាតិ ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥%* ទេសចរជាតិ ១៨,៧៤ លាននាក់ កើនឡើង ៣៤,៥%* ទេសចរជាតិចេញក្រៅ ១,៨២លាននាក់ កើនឡើង ៨៧,៥%* មូលដ្ឋានអាជីវកម្មទេសចរណ៍ ១៣៩៦៧អាជ្ញាប័ណ្ណ* សេវាកម្មស្នាក់នៅ ៨០១៤៨បន្ទប់* ចំណូលទេសចរណ៍អន្តរជាតិ ៣០៨៣ លានដុល្លាអាមេរិក កើនឡើង […]

អ្នកជំនាញសេដ្ឋកិច្ចសម្លឹងឃើញថា កម្ពុជាមានភាពខ្លាំងលើដីកសិកម្ម បើធៀបនឹង​ប្រទេសជិតខាង

Liny Chan July 26, 2024 26/07/2024

(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅក្នុងប្រទេសកម្ពុជា បានសម្លឹងឃើញថា ប្រទេសកម្ពុជាមានភាពខ្លាំង ចំពោះដីកសិកម្ម បើធៀបនឹង​ប្រទេសជិតខាង ដូចជា ប្រទេសឡាវ និងវៀតណាម ជាដើម។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ច អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចរវាងកម្ពុជា វៀតណាម និងឡាវ» ក្នុងកម្មវិធី FRESH BUSINESS។ បណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា «យើងមើលមកក្នុងប្រទេសកម្ពុជា គេតែងតែនិយាយថា កម្ពុជាយើងសំបូរទៅដោយធនធានធម្មជាតិ ក្នុងផ្នែកកសិកម្មពឹងផ្អែក ទៅលើដីកសិកម្ម ដែលមានដីដាំដុះ សរុបប្រហែលជិត ៩លានហិកតា ហើយការដាំដុះប្រចាំឆ្នាំ មានប្រមាណ ៤.៥លានហិកតា […] បើធៀបនឹងប្រទេសជិតខាង ទំហំដីកសិកម្មកម្ពុជាមានចំនួនច្រើន»៕ ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់បណ្ឌិត ឆេង គឹមឡុង៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហគ្រាសជាង ៥ពាន់ បានមកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ​ក្នុងរយៈពេល៦ខែឆ្នាំនេះ

Naren July 26, 2024 26/07/2024

(ភ្នំពេញ)៖ សហគ្រាសចំនួន៥ ១៤៤ សហគ្រាស បានមកចុះបញ្ជីដោយជោគជ័យ នៅអគ្គនាយកដ្ឋានពន្ធដារ ​ ក្នុងនោះសហគ្រាសដែលចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៤ ៧៨៤ សហគ្រាស។ ​បើតាមអគ្គនាយកដ្ឋានពន្ធដារ សហគ្រាសទាំងជាង ៥ពាន់ដែលបានមកចុះបញ្ជី ក្នុងនោះសហគ្រាសជាប់ពន្ធធំមានចំនួន ៣០៦ ,ជាប់ពន្ធមធ្យម ២ ៣៣៣ និងសហគ្រាសជាប់ពន្ធតូចមានចំនួន ២ ៥០៥។ ​អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងដែរថា ក្នុងរយៈពេល៦ខែនេះ អគ្គនាយកដ្ឋានពន្ធដារ ​បានដោះស្រាយ និងបញ្ចប់ការងារសវនកម្មពន្ធដារគ្រប់ប្រភេទ លើសហគ្រាសសរុបចំនួន ៦ ៤១៨ ករណី ដែលជាកម្មវិធីសវនកម្មចាស់ និងបានដោះស្រាយសំណុំឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ (វិវាទពន្ធដារ) សរុបចំនួន ៥១៨ ករណី។ ​ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ​បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធចំនួន ៥១ ៩៥០ ករណី ក្នុងនោះតាមរយៈ Call Center 1277 ចំនួន ៣៣ ៧៣៥ ករណី, ប្រព័ន្ធ GDT Live […]

អគ្គីភ័យឆេះផ្ទះពលរដ្ឋលក់ដូរគ្រឿងបន្លាស់ឡាន ម៉ូតូ នៅក្រុងដូនកែវ អស់៥ល្វែង

Naren July 26, 2024 26/07/2024

(តាកែវ)៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើង នៅម្ដុំផ្ទះលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត និងម៉ូតូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ឆេះផ្ទះពលរដ្ឋ ៥ល្វែង ប៉ុន្តែករណីនេះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ នៅក្នុងអំឡុងពេលកើតហេតុភ្លាមៗនោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ នគរបាល អាវុធហត្ថ ទាហាន ចុះអន្តរាគមន៍ភ្លាមៗ ដោយជួយគ្រប់គ្រងស្ថានការណ៍ មិនឲ្យឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។ បើយោងតាមលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង និងជាអ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងខាងស្នងការដ្ឋាន បានប្រើប្រាស់ឡានទឹក សរុប ១៤គ្រឿង ខាងស្នងការដ្ឋានខេត្តតាកែវ ១១រថយន្ត និងខាងស្នងការនគរបាលរាជធានីភ្នំពេញ ៣រថយន្ត ចុះជួយបាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ ចំនួន ៧១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការគ្រោះអគ្គីភ័យនេះ រលត់ទាំងស្រុងបាន នៅវេលាម៉ោង ០៥៖១០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News