ព័ត៌មានជាតិ

ប្រជាពលរដ្ឋ និងទេសចរណ៍ និយមរកងាវហូល នៅសហគមន៍ព្រៃកោងកាងអូរក្រសារ ខេត្តកែប ពេលព្រឹកទឹកសមុទ្រនាច

Khmerpress May 4, 2024 04/05/2024

(កែប)៖ ចាប់ពីព្រឹកព្រឹលឹមស្រាងៗ នៅពេលទឹកសមុទ្របាននាចចុះ បន្សល់ទុកទៅដោយវាលខ្សាច់ល្វឹងល្វីយ បងប្អូនប្រជាពលរដ្ឋ ក្នុងសហគមន៍ព្រៃកោងកាងអូរក្រសារ ក្នុងភូមិអ្នកចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលពេលខ្លះរួមទាំងភ្ញៀវទេសចរផង តែងតែនិយមនាំគ្នាមករកងាវហូល (អ្នកខ្លះហៅលៀសហូល)។ យុវតីម្នាក់ដែលកើតក្នុងគ្រួសារជាអ្នកនេសាទ ដែលបានទៅរកងាវហូល ដូចគ្នាជាមួយប្រជាពលរដ្ឋផ្សេងៗទៀត បាននិយាយថា ព្រឹកៗឡើងប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ តែងតែនាំគ្នាមករកងាវហូលនេះជាប្រចាំ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ យុវតីដែលឆ្លៀតពេលថ្ងៃសម្រាកពីការសិក្សាមករកងាវហូល ដើម្បីជួយសម្រាលជីវភាពគ្រួសារ បាននិយាយទៀតថា ពេលវេលាដែលរកងាវហូលនេះ គឺពេលទឹកសមុទ្រនាច ដែលចាប់ពីពេលព្រឹករហូតដល់ម៉ោងប្រមាណជាង១១ព្រឹក ពេលដែលទឹកសមុទ្រចាប់ផ្តើមជោរមកវិញ។ ចំពោះវិធីសាស្ត្រនៃការរកងាវហូលនេះ ប្រជាពលរដ្ឋអាចប្រើកង្វារខ្វារដីខ្សាច់ និងអ្នកខ្លះប្រើវែកបាយកាយខ្សាច់ ពេលប៉ះងាវនេះលឺសម្លេង ពួកគាត់ដឹងថាជាងាវ។ ក្នុងមួយព្រឹកនេះ បងប្អូនប្រជាពលរដ្ឋអាចរកងាវហូលនេះពីខ្ទង់៣គីឡូក្រាម ទៅ១០គីឡូក្រាម ដោយក្នុង១គីឡូក្រាមអាចលក់បានតម្លៃ ៤០០0រៀល ទៅ៥០០០រៀល។ ចំពោះមុខប្ហូបដែលប្រើប្រាស់ងាវហូល បានគឺអាចយកទៅឆាប្រៃផ្អែម ឆាអំពិលទុំ ហើយពិសេសនោះ គឺស្ងោរជ្រក់ដ៏មានឱជារស។ សហគមន៍ព្រៃកោងកាងអូរក្រសារ ក៏ជាកន្លែងដែលទេសចរណ៍ចូលចិត្តទៅទស្សនា និងលំហែអារម្មណ៍ ដោយការរកងាវហូលនេះផងដែរ ដោយពួកគាត់អាចទទួលបាននូវបទពិសោធន៍ថ្មីមួយ។ ក្រៅពេកការរកងាវហូលនេះ គេក៏បានឃើញប្រជាសហគមន៍ នាំគ្នារាវរកបង្ការនៅតាមមាត់ព្រែកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចេញឡានទឹកបាញ់ស្រោចលើដំបូល និងបរិវេណសាលារៀនតាមខណ្ឌ ដើម្បីកាត់បន្ថយកំដៅ

Naren May 4, 2024 04/05/2024

(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងតបតាមសំណូមពររបស់នាយកសាលា, នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកស្រោចដំបូលអគារ និងបរិវេណសាលារៀន ដើម្បីជួយកាត់បន្ថយកម្តៅ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងរៀនចំនួន១២សាលារៀន ខណៈដែលអាកាសធាតុឡើងកម្តៅក្តៅខ្លាំង ដែលធ្វើប៉ះពាល់ដល់ការសិក្សា។ ការចុះបាញ់ទឹកស្រោចតាមដំបូលអគារ និងបរិវេណសាលារៀននេះ គឺអនុវត្តតាមបទបញ្ជារបស់អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ សម្រាប់គោលដៅ ដែលកម្លាំងសមត្ថកិច្ចបានបាញ់នោះ រួមមាន៖ ទី១៖ ខណ្ឌចំការមន មានចំនួន០២៖ សាលាភូមិន្ទរដ្ឋបាល និងងសាកលវិឡាល័យនិតិសាស្ត្រ និងវិឡាសាស្ត្រសេដ្ឋកិច្ច។ ទី២៖ ខណ្ឌសែនសុខ មានចំនួន០៤៖ សាលាបឋមសិក្សាបុរី១០០ខ្នង, សាលាវិឡាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី, សាលាវិឡាល័យទួលប្រាសាទសែនសុខ និងសាលាបឋមសិក្សាសាមគ្គី។ ទី៣៖ ខណ្ឌទួលគោក មានចំនួន ០៥៖ សាលាបឋមសិក្សាអនុវត្ត, សាលាបឋមសិក្សាជាស៊ឹមសន្ធរម៉ុក, សាលាបឋមសិក្សាទឹកល្អក់, […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅអ្នកព័ត៌មាន ព្យាយាមធ្វើជាអ្នកផ្តល់ព័ត៌មានកុំដើរតួជាតុលាការ

Khmerpress May 4, 2024 04/05/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានថ្លែងស្នើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឬមិនមាន គឺត្រូវមានឆន្ទៈចង់ផ្តល់ព័ត៌មានដែលពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែសុំដើរតួជាអ្នកព័ត៌មាន កុំដើរតួរធ្វើជាតុលាការ ធ្វើជាអ្នកកាត់ទោស។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀល​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។ ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះដែរជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល​សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យសារព័ត៌​មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង​រាល់​ឆ្នាំ ពោលគឺបានធ្វើឡើងចំនួន​ ៥លើក​មកហើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសំណូមពរបងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីជាមានអាជ្ញាប័ណ្ណ ឬមិនមានអាជ្ញាប័ណ្ណ ជាឆន្ទៈរបស់យើង យើងចង់ផ្តល់ព័ត៌មានពិតប្រាកដឱ្យអ្នកមើលឱ្យបានគ្រប់ជ្រុងជ្រោយ ប៉ុន្តែលទ្ធភាពពេលវេលាខ្លះយើងអត់មាន យើងបានមួយជ្រុង ប៉ុន្តែខ្ញុំសុំដើរតួជាអ្នកព័ត៌មាន ប៉ុន្តែកុំដើរតួរជាអ្នកធ្វើតុលាការ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងបានដឹងពីព័ត៌មានមួយជ្រុងហើយ ព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតមកផ្គុំគ្នាឱ្យបានគ្រប់គ្រុងជ្រោយ ហើយសូមកុំធ្វើការវិនិច្ឆ័យមុន ត្រូវខិតខំព្យាយាមរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ ការស្រាវជ្រាវឱ្យបានគ្រប់ទម្រង់ និងគ្រប់ជ្រុងជ្រោយនេះ សូមលើកទឹកចិត្តគឺផ្សាយមិនមែនកាន់ជើងអ្នកណាទេ […]

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ ខែឧសភា កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ១៤-២០%

Khmerpress May 4, 2024 04/05/2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ និងអាគ្នេយ៍អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៤%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ ឦសាន និងបូព៌អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគនិរតីអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry […]

រដ្ឋមន្រ្តីក្រសួងការពារជាតិ ចេញសេចក្តីសម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធារូបនោះបា-ញ់បោះសេរី

Khmerpress May 4, 2024 04/05/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះបានបាញ់បោះសេរីដោយផ្ទុះអាវុធចំនួន៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រយៈពេល៣ម៉ោងក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនភ្លាមៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ដំរីមួយក្បាលជាប់ផុងទឹកអូរពេលចុះទៅផឹកទឹក ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក, មន្ដ្រីជំនាញជួយសង្គ្រោះ និងយកទៅព្យាបាលរបួសបាក់ជើងឆ្វេង

Khmerpress May 3, 2024 03/05/2024

(មណ្ឌលគិរី)៖ ដំរីមួយក្បាលចុះទៅផឹកទឹកអូរ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយជាប់ផុងចេញមិនរួច តែត្រូវបានមន្ដ្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋានប្រទះឃើញជួយសង្គ្រោះចេញមកវិញ។ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយប្រទះឃើញដំរីជាប់ក្នុងផុងក្នុងភួកទឹកអូរគ្រាក់ មន្ដ្រីជំនាញបរិស្ថាន ឧទ្យានុរក្ស, អង្គការ WWF, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអាជ្ញាធរស្រុក បានសហការគ្នាអូសដំរីរងគ្រោះចេញពីភួក។ លោកអភិបាលខេត្តបានអះអាងថា បន្ទាប់ពីអូសចេញពីភួកដែលជាប់ផុងនោះ មន្ដ្រីជំនាញមើលឃើញថា ដំរីខាងលើនេះរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ហើយនៅពេលនេះកំពុងតែធ្វើការសង្គ្រោះព្យាបាល។ មន្ដ្រីជំនាញដាក់ការសង្ស័យថា ដំរីមួយក្បាលនេះទំនងជាដំរីដែលបាត់ចេញពីតំបន់កែវសីម៉ាកាលពីប៉ុន្មានថ្ងៃមុននេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមហ៊ុនរថយន្តតូយ៉ូតា ក្រៅពីផលិតរថយន្តផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា គួរតែផលិតសម្រាប់នាំចេញទៅទីផ្សារខាងក្រៅផងដែរ

Khmerpress May 3, 2024 03/05/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការពេញចិត្តចំពោះការបើកសម្ពោធរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប នៅថ្ងៃម្សិលមិញ ហើយបានលើកទឹកចិត្តបន្ថែមដល់ក្រុមហ៊ុនថា ក្រៅពីផលិតរថយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា គួរតែផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារខាងក្រៅផងដែរ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ គ្រុប (Toyota Tsusho Corporation) ដឹកនាំដោយលោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ និងឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចតេជោលើកឡើងថា នេះជាលើកទី១ ហើយដែលសម្ដេចបានទទួលគណៈប្រតិភូក្រុមហ៊ុនបរទេសទី១ នៅវិមានព្រឹទ្ធសភានេះ សម្ដេចបានលើកឡើងថាអគារនេះ ត្រូវបានសាងសង់ឡើងដោយព្រះករុណាសម្តេចព្រះនរោត្តម សីហនុ នៅពេលដែលព្រះអង្គជាប្រមុខរដ្ឋ ហើយអគារនេះនឹងត្រូវរក្សាទុកជាប្រវត្តិសាស្ត្រ ដែលពុំមានការរុះរើ ឬកែប្រែអ្វីទៅជាទំនើបឡើយ។ សម្តេចបានបន្តថា សម្តេចក៏បានតាមដានការផ្សាយបន្តផ្ទាល់ការសម្ពោធក្រុមហ៊ុន Toyota […]

មន្ដ្រីជាន់ខ្ពស់៖ ក្រសួងកសិកម្ម កំពុងព្យាយាមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្ដុំប្រជាកសិករ ដោយផ្តល់ជូនទាំងបច្ចេកទេស និងផលិតឱ្យមានភាពប្រកួតប្រជែងទីផ្សារ

Khmerpress May 3, 2024 03/05/2024

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្ននេះក្រសួងកសិកម្ម បាននិងកំពុងព្យាយាមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្ដុំប្រជាកសិករ ធ្វើការផ្ទាល់ជាមួយក្រសួង ដើម្បីផ្ដល់ជូនដល់កសិករលើចំណេះដឹងទូទៅ ផ្ដោតខ្លាំងលើការផលិត ផលិតឲ្យមានការប្រកួតប្រជែង ដើម្បីនាំចេញស្រួល និងទូលំទូលាយ។ ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ»។ លោក ឃឹម ហ្វីណង់ បានថ្លែងថា «តួនាទីសំខាន់របស់ក្រសួងកសិកម្ម គឺទាក់ទងនឹងផលិតកម្មនេះឯង ជាក្របខណ្ឌក្រសួង ផ្ដោតខ្លាំងលើការផលិត ផលិតឲ្យបានល្អ ផលិតឲ្យមានការប្រកួតប្រជែង ដើម្បីនាំចេញស្រួល និងទូលំទូលាយ ដូច្នេះសំខាន់ណាស់ដែលត្រូវរក្សាទំនាក់ទំនង ដោយផ្ទាល់ជាមួយបងប្អូនកសិករ ដោយកន្លងមកក្រសួងមាន នាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដើម្បីធ្វើកិច្ចការងារនេះ ដើម្បីផលិតជាឯកសារគាំទ្របច្ចេកទេស ផ្ដល់ជូនដល់កសិករពីចំណេះដឹងទូទៅ ការថែទាំជំងឺរាតត្បាតលើដំណាំ ការបង្កើតផលិតភាពកសិកម្មជាដើម»។ លោកបានបន្ដថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ យើងមានគោនយោបាយពង្រាយមន្រ្ដីកសិកម្មឃុំ ទៅកាន់ឃុំទាំង ១៦០០ឃុំទូទាំងប្រទេស ខណៈឆ្នាំកន្លងមកយើងបានរើសមន្រ្ដីបានចំនួន ២៥០នាក់រួមមកហើយ ហើយឆ្នាំនេះត្រូវរើសមន្រ្ដីចំនួន ៨០០នាក់បន្ថែមទៀត […]

លោក ឃឹម ហ្វីណង់៖ រដ្ឋមន្ត្រីកសិកម្មមិនចង់ឱ្យវិស័យកសិកម្ម ក្លាយជាអំរែករបស់កម្ពុជានោះទេ តែចង់វិស័យនេះក្លាយជាវិស័យគាំទ្រដល់ GDP កម្ពុជា

Khmerpress May 3, 2024 03/05/2024

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងឲ្យដឹងថា រដ្ឋមន្ដ្រីកសិកម្មមិនចង់ឲ្យវិស័យកសិកម្ម ក្លាយជាអំវែករបស់ប្រទេសកម្ពុជានោះទេ តែចង់ប្រែក្លាយទៅជាវិស័យគាំទ្រ ដល់ផលិតផលសរុបក្នុងស្រុករបស់កម្ពុជា (GDP)។ ការលើកឡើងរបស់លោក ឃឹម ហ្វីណង់ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព័ត៌មានទីផ្សារកសិកម្ម លើតម្រូវការដាំដុះ»។ លោកបានថ្លែងថា ជាការពិតយើងដឹងច្បាស់ហើយថា ប្រទេសកម្ពុជាមានចតនា និងកំណត់ជាចក្ខុវិស័យរួចរាល់ហើយ ក្នុងការកែប្រែខ្លួន ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ២០៥០ ក្នុងនោះក្រសួងកសិកម្មក៏ចង់ឲ្យ កសិកររបស់កម្ពុជាទទួលបានចំណូលជាមធ្យម ៤ពាន់ដុល្លារក្នុងមួយឆ្នាំ ព្រោះប្រសិនបើកសិករកម្ពុជាមានចំណូលមធ្យមទាបជាង ក្នុងរង្វង់ ៤ពាន់ដុល្លារ នោះប្រជាជនដទៃនឹងត្រូវជួយដល់កសិករកម្ពុជា ដែលធ្វើឲ្យកសិករខ្មែរក្លាយជាអំរែក របស់ពុកម៉ែបងប្អូន ដែលមានអាជីពដទៃក្រៅពីកសិកម្មនេះ។ លោកបានបន្ដថា «កត្តាទាំងនេះដែលរដ្ឋមន្រ្ដីក្រសួងកសិកម្ម ធ្លាប់លើកហើយថា ក្រសួងកសិកម្មមិនចង់វិស័យកសិកម្ម ក្លាយជាអំរែករបស់ប្រទេសកម្ពុជានោះទេ តែចង់ឲ្យវិស័យកសិកម្មនេះ ក្លាយជាវិស័យដែលបានចូលរួមដោយផ្ទាល់ គាំទ្រដល់ GDP របស់កម្ពុជា ហើយក្រសួងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យមានតម្លៃបន្ថែម, ប្រសិទ្ធិភាពនៃការផលិត ដែលធ្វើយ៉ាងណា ដើម្បីឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកសិករធ្វើបានដូច្នេះឯង»។ លោកបានបញ្ជាក់ថា ដោយសារហេតុផលនេះ […]