ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចេញសេចក្តីសម្រេច៖ ប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ជាសម្តេចព្រះសង្ឃនាយកស្តីទី

Naren February 27, 2024 27/02/2024

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ​បានចេញសេចក្តីសម្រេច ដោយប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ជាសម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជិត ៧៧ម៉ឺនដុល្លារ សម្រាប់ការលើកកម្ពស់ការអប់រំបរិស្ថាន ការកែលម្អការអប់រំកុមារតូច និងការលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដនៅកម្ពុជា

Naren February 27, 2024 27/02/2024

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈសា្ថនទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៧៦៨,៦២៧ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ពិធីចុះកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយលោក តានីណៃ អ៉ីឈិតូមុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ សម្រាប់អនុវត្តគម្រោងដូចតទៅ៖ ទី១៖ ការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា (ថវិកាជំនួយ ១៦០,១៤០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការមិនរកប្រាក់ចំណេញ Nature Center Risen។ នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងធ្វើសកម្មភាព ដើម្បីផ្សព្វផ្សាយការអប់រំបរិស្ថាន ចាប់ពីវ័យកុមារភាព នៅសាលាមត្តេយ្យមួយចំនួនក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការរស់នៅជាមួយ ធម្មជាតិសម្រាប់កុមារ និងមាតាបិតារបស់ពួកគេ។ ទី២៖ លើកកម្ពស់លទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ៤១៤,៧៥៦ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការសន្តិស្ម័គ្រចិត្ត (SVA)។ នៅក្នុងគម្រោងនេះ […]

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ប្រាប់និស្សិតថា ជំនាញផ្នែកព័ត៌មាន នៅតែមានទីផ្សារការងាររហូត ព្រោះពលរដ្ឋគ្រប់គ្នានៅតែត្រូវការព័ត៌មានជានិច្ច

Naren February 27, 2024 27/02/2024

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដាំផ្ញើប្រាប់សិស្ស-និស្សិតថា ជំនាញផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៅតែមានទីផ្សារការងាររហូត ព្រោះប្រទេសនីមួយៗ ក៏ដូចជាប្រជាពលរដ្ឋគ្រប់គ្នានៅតែត្រូវការព័ត៌មានជានិច្ច ដូច្នេះទីផ្សារការងារលើជំនាញនេះនៅតែបើកទូលាយ។ លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងឱកាសធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការវិវឌ្ឍនៃប្រព័ន្ធផ្សព្វផ្សាយ និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បញ្ហាប្រឈមនីមួយៗ ក៏ដូចជាយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មានជូនដល់និស្សិតចំនួន៨៧១នាក់ មកពីមហាវិទ្យាល័យព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ដែលជាការផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តីនៅសាលា និងការអនុវត្តការងារជាក់ស្តែង ដែលនឹងបើកលទ្ធភាពឱ្យនិស្សិតអាចមកបំពេញទស្សនកិច្ចសិក្សា និងកម្មសិក្សាជាមួយអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មាន។ លោករដ្ឋមន្រ្តីបានលើកឡើងថា «កន្លងមកយើងគិតតែពីការសិក្សាទ្រឹស្តី តែពេលរៀនចប់ចូលធ្វើការងារចាប់ផ្តើមរៀនសាជាថ្មីម្តងទៀត ដោយសារយើងមិនបានផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត ដែលធ្វើឱ្យបាត់នូវការតម្រង់ទិស ហើយនិស្សិតមួយចំនួនចូលធ្វើការងារមិនចំមុខជំនាញ»។ […]

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺថា កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការឈរជើងយាមជាប្រចាំ មិនមែនជាកោះរបស់វៀតណាមទេ

Khmerpress February 26, 2024 26/02/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ មិនមែនជាកោះរបស់វៀតណាមទេ។ នាពេលថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រទះឃើញនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា * កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូន សាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា៖ កោះអាចម៍សេះ គឺ ជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា ដោយ មានទីស្នាក់ការប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក -ប៉ុស្តិ៍កោះអាចម៍សេះ ឈរជើងយាមនៅទីនោះ និងមាន ភ្ញៀវទេសចរចេញចូលទស្សនាកម្សាន្តជាប្រចាំ។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាធារណជនជាតិនិង […]

យុទ្ធនាការបាញ់ថ្នាំមូស រយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ បាញ់បាន២៥សង្កាត់ហើយ

Naren February 26, 2024 26/02/2024

(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ គិតមកដល់រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៥ ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ គឺអនុវត្តបាន ២៥សង្កាត់ហើយ ។ ជាមួយគ្នានេះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នា លុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង […]

អគ្គិសនីកម្ពុជា ប្រកាសពីការជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់ចរន្តអគ្គិសនី ជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីបុណ្យទានផ្សេងៗ

Khmerpress February 26, 2024 26/02/2024

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹង ស្តីពីការជួយសម្រួលដល់តម្រូវការប្រើប្រាស់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន ក្នុងរយៈពេលខ្លី សម្រាប់ការប្រារព្ធពិធីផ្សេងៗ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បើតាមសេចក្ដីជូនដំណឹង, ដើម្បីជួយសម្រួលដល់ការចាំបាច់របស់អតិថិជន ក្នុងការប្រារព្ធពិធីផ្សេងៗនៅតាមគេហដ្ឋាន ដែលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកម្លាំងធំ ក្នុងរយៈពេលខ្លី អគ្គិសនីកម្ពុជា អាចផ្ដល់ការអនុញ្ញាត ជូនតាមសំណើររបស់អតិថិជនរហូតដល់ 3ph x 100A ឬ 70kVA (បន្តចេញពីខ្សែបណ្តាញចែកចាយសាធារណៈ) សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្នមិនលើស១សប្តាហ៍ ដោយតម្រូវឱ្យអតិថិជនសហការអនុវត្តដូចខាងក្រោម៖ ១៖ អតិថិជនត្រូវដាក់ពាក្យស្នើសុំតាម EDC App ឬនៅតាមបណ្តាទីតាំងសាខារបស់អគ្គិសនីកម្ពុជា ដែលស្ថិតនៅជិតទីតាំងមានតម្រូវការប្រើប្រាស់ ឱ្យបានយ៉ាងតិច ១៥ថ្ងៃ មុនពេលមានតម្រូវការប្រើប្រាស់លើកលែងតែក្នុងពិធីបុណ្យសព អាចដាក់ពាក្យភ្លាមៗបាន។ ព័ត៌មានលម្អិតអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ នៅលើវិក្កយបត្រអគ្គិសនី។ ២៖ ថ្លៃថាមពលប្រើប្រាស់ក្នុងអំឡុងពេលប្រារព្ធពិធី ត្រូវកត់ត្រាបញ្ចូលក្នុងវិក្កយបត្រអគ្គិសនី យកតាមអត្រាថ្លៃថាមពលអគ្គិសនីប្រចាំខែ។ ៣៖ ការចំណាយលើការដំឡើងនាឡិកាស្ទង់ ឌីសុងទ័រ និងបរិក្ខាផ្សេងៗ សម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធី និងការប្រចាំការថែរក្សាចរន្ត ជាបន្ទុករបស់អគ្គិសនីកម្ពុជា […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ

Khmerpress February 26, 2024 26/02/2024

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និង មេដាយសំរឹទ្ធិ គ្រូបង្វឹក និងគ្រូជំនួយពីការប្រកួតកីឡានានា បានលើកឡើងថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្ដរជាតិ។ បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការចូលរួមប្រកួតកីឡា បានឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និង ប្រជាជន នៃប្រទេសចូលរួមទាំងអស់»។ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែឧសភា ឆ្នាំ២០២៣, […]

អាជ្ញាធរខេត្តកោះកុង ឲ្យសមត្ថកិច្ចមូលដ្ឋានពិនិត្យមើលល្បែងផ្សងសំណាង ដែលលួចបើកគ្មានច្បាប់

Khmerpress February 26, 2024 26/02/2024

(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន់រួមទាំងល្បែងគ្រប់ប្រភេទ នៅគ្រប់បណ្តាស្រុក និងតាមមូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមអាជ្ញាធរគ្រប់ក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ និងសិស្សានុសិស្សជាច្រើនរូប។ លោក ហាក់ ឡេង បានលើកឡើងថា អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ និងមិនត្រូវឲ្យមានករណីល្បែងផ្សងសំណាងតាមប្រព័ន្ធអេឡិចត្រូនិច អនឡាញ ឆ្នោតឡូតូ ជល់មាន។ល។ លោក ហាក់ ឡេង បានសង្កត់ធ្ងន់ថា អាជ្ញាធរក្រុង/ស្រុកនិងប៉ុស្តិ៍រដ្ឋបាល ត្រូវចុះអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ និងកុំគិតផលប្រយោជន៍ខ្លួនឯងនាំទុក្ខដល់ប្រជាពលរដ្ឋ។ បើកាលណាមានល្បែងស៊ីសង គឺមានអំពើហិង្សា ចោរកម្ម ធ្វើឲ្យប្រជាពលភ័យខ្លាចទៀតផង។ ដូច្នេះដើម្បីភូមិឃុំមានសុវត្ថិភាព យើងត្រូវចូលរួមសហការជាមួយប្រជាពលរដ្ឋ ផ្សព្វផ្សាយ និងពន្យល់ឲ្យពួកគាត់យល់ពីករណីល្បែងស៊ីសងឲ្យច្បាស់ និងឲ្យបានញឹកញាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប្រកាសជ្រើសរើសបុគ្គលិកកិច្ចសន្យាជាច្រើននាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែមីនានេះ

Khmerpress February 26, 2024 26/02/2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ពីការប្រកាសជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖ – បុគ្គលិកពិធីការ និងលេខាធិការ ភេទ ស្រី ចំនួន ២រូប – ភ្នាក់ងារបញ្ជូនជំងឺ ភេទ ប្រុស ចំនួន ១៥រូប។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវការជ្រើសរើស បុគ្គលិកកិច្ចសន្យា ជាច្រើននាក់ដូចខាងក្រោម៖ – វេជ្ជបណ្ឌិតឯកទេសសោភ័ណសល្យសាស្ត្រ ចំនួន ៤រូប – វេជ្ជបណ្ឌិតឯកទេសសង្គ្រោះបន្ទាន់ ចំនួន ៥រូប – វេជ្ជបណ្ឌិតឯកទេសដាក់ថ្នាំសណ្តំ ចំនួន ៥រូប – វេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រទូទៅ ចំនួន ៥រូប ។​ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ប្រវត្តិរូប(មានបិតរូបថត) និងពាក្យសុំ […]

អាជ្ញាធរខេត្តកំពង់ចាម ចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គវិញ ខណៈអ្នកចាក់ចូលអះអាងថា យ៉ាងយូរជាង១០ថ្ងៃ ក្រុមការងារនឹងកាយយកថ្មចេញពីទន្លេឲ្យអស់

Khmerpress February 26, 2024 26/02/2024

(កំពង់ចាម)៖ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។ ជាមួយគ្នានេះលោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។ យ៉ាងណាក៏ដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត។ លោក ទន់ ឆៃអ៊ាង បានទទួលកំហុសនេះ និងអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយយល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ។ សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណីលោក ទន់ ឆៃអ៊ាង […]