ព័ត៌មានអន្តរជាតិ

រុស្ស៉ីប្រើយន្តហោះដ្រូន៣៥៥គ្រឿង វាយប្រហារលើអ៊ុយក្រែន ក្រោយលោក ត្រាំ ហៅលោក ពូទីន ជាមនុស្សបាត់បង់សតិ

Liny Chan May 26, 2025 26/05/2025

(កៀវ)៖ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ទីក្រុងកៀវបានអះអាងថា រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន រហូតដល់៣៥៥គ្រឿង ក្នុងការវាយប្រហារ​កាលពីវេលាយប់កន្លងទៅ មកលើអ៊ុយក្រែន ដែលជាការវាយប្រហារធំបំផុត គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា អំឡុងការវាយប្រហារថ្មីចុងក្រោយខាងលើ រុស្ស៉ីបានប្រើប្រាស់យន្តហោះដ្រូន Shahed សរុប៣៥៥គ្រឿង រួមជាមួយមីស៉ីលគ្រូស៩គ្រាប់ ខណៈមិនទាន់មានការបញ្ជាក់ពីមនុស្សរងគ្រោះថ្នាក់ ឬទំហំនៃការខូចខាតនៅឡើយទេ។ វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៉ីបានប្រើដ្រូន២៩៨គ្រឿង និងមីស៉ីល ៦៩គ្រាប់ ក្នុងការវាយប្រហារដ៏ធ្ងន់មួយ ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៣នាក់ នៅអ៊ុយក្រែន។ ដោយឡែក នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរុស្ស៉ី ក៏បានប្រកាសដែរថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានបាញ់ស្ទាក់យន្តហោះដ្រូនអ៊ុយក្រែន ៩៦គ្រឿង។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ក្រោយការវាយប្រហារដ៏ប្រល័យរបស់រុស្ស៉ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរ​សារបង្ហោះលើបណ្តាញសង្គមថា «លោក ពូទីន ក្លាយជាមនុស្សបាត់បង់សតិហើយ។ ខ្ញុំតែងតែនិយាយថា លោក ពូទីន ហាក់ចង់បានអ៊ុយក្រែនទាំងមូល មិនមែនត្រឹមផ្នែកណាមួយនោះទេ ហើយឥឡូវអ្វីៗប្រហែលកំពុងបង្ហាញថា វាគឺជារឿងពិតដូចខ្ញុំថាមែន ប៉ុន្តែប្រសិនលោក […]

ជប៉ុន បញ្ចេញអង្ករបម្រុង លក់ទៅឱ្យអ្នកលក់រាយធំៗ ដើម្បីកាត់បន្ថយតម្លៃដែលកំពុងហក់ឡើង

Liny Chan May 26, 2025 26/05/2025

(តូក្យូ)៖ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា រដ្ឋមន្ត្រីកសិកម្មថ្មីរបស់ប្រទេសជប៉ុន បាននិយាយថា រដ្ឋាភិបាលនឹងបញ្ចេញអង្ករបម្រុង លក់ទៅឱ្យអ្នកលក់រាយធំៗ ដេីម្បីធ្វើឱ្យតម្លៃអង្ករសម្រាប់អ្នកប្រើប្រាស់ ថយចុះមកវិញ បន្ទាប់ពីការកើនឡើងនាពេលថ្មីៗនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី លោក Shinjiro Koizumi បាននិយាយថា យុទ្ធសាស្ត្រដេញថ្លៃអង្ករពីឃ្លាំងបម្រុងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល បានបរាជ័យក្នុងការកាត់បន្ថយតម្លៃនៅតាមទីផ្សារលក់។ ដូច្នេះ ក្រុមមន្ត្រីបានសម្រេចគ្នាថា នឹងលក់ទៅតាមកិច្ចសន្យាស្ម័គ្រចិត្ត ឱ្យអ្នកលក់រាយធំៗដែលទិញអង្ករ ចាប់ពី ១០ ០០០តោនក្នុងមួយឆ្នាំ។ លោកបន្ថែមថា អង្ករនឹងបញ្ចេញដល់ដៃអ្នកលក់ នៅដើមខែមិថុនា ហើយបរិមាណអង្ករដែលរដ្ឋាភិបាលត្រៀមបញ្ចេញ គឺ ៣០០ ០០០តោន ហេីយអាចពង្រីកថែមទៀត ប្រសិនបើមានតម្រូវការខ្លាំង។ គួរបញ្ជាក់ថា ទិន្នផលស្រូវនៅជប៉ុនបានធ្លាក់ចុះ ដោយសារតែការប្រមូលផលមិនសូវបាន បណ្តាលមកពីអាកាសធាតុក្តៅក្នុងឆ្នាំ ២០២៣ និងការភ័យស្លន់ស្លោទិញអង្ករទុក ព្រោះតែការព្រមានពីគ្រោះរញ្ជួយដី កាលពីឆ្នាំមុន។ ថ្លៃដើមបានហក់ឡើង ក្នុងរយៈពេលប៉ុន្មានខែនេះ បាននាំបញ្ហាថ្មីឱ្យមេដឹកនាំជប៉ុនដែលមិនសូវមានប្រជាប្រិយភាពស្រាប់ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់ នាខែកក្កដា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ដូណាល់ ត្រាំ ផ្អាកការយកពន្ធគយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា

Liny Chan May 26, 2025 26/05/2025

(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភាថាលោកនឹងផ្អាកការយកពន្ធគយ ៥០ភាគរយលើសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៩ ខែកក្កដា បន្ទាប់ពីមានកិច្ចសន្ទនាដ៏ល្អមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅ បានគំរាមថានឹងយកពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែមិថុនាក្រោយនេះ។ ប៉ុន្តែថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនឡើងយន្ដហោះ Air Force One ក្នុងទីក្រុង Morristown រដ្ឋ New Jersey លោកបានឱ្យដឹងថាលោកបានសម្រេចចិត្តពន្យារពេលការអនុវត្តពន្ធគយថ្មីននេះ។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រី von der Leyen ទើបតែហៅទូរស័ព្ទមកខ្ញុំ…ហើយលោកស្រីបានស្នើឱ្យខ្ញុំពន្យារពេលការយកពន្ធគយដែលដំបូងឡើយនឹងត្រូវអនុវត្ត នៅថ្ងៃទី១ ខែមិថុនា។ លោកស្រីបាននិយាយថាចង់អង្គុយចុះចរចាគ្នាសិន»។ លោកបន្ថែមទៀតថាលោកផ្ទាល់បានយល់ព្រម។ មុនការអត្ថាធិប្បាយរបស់លោក ត្រាំ លោកស្រី von der Leyen បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X […]

កូរ៉េខាងជើង ឃុំខ្លួនមន្ត្រី ៣នាក់ ពាក់ព័ន្ធនឹងឧបទ្ទវហេតុអំឡុងសម្ពោធនាវាចម្បាំង

Nisaiy KP May 25, 2025 25/05/2025

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា បានឃុំខ្លួនមន្ត្រី៣នាក់ ពាក់ព័ន្ធនឹងឧបទ្ទវហេតុធ្ងន់ធ្ងរមួយបានកើតមានឡើង អំឡុងពិធីដាក់សម្ពោធនាវាចម្បាំងថ្មី ជាហេតុនាំឱ្យមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដែលមានវត្តមានផ្ទាល់ក្នុងពិធីនោះ ខឹងសម្បារជាខ្លាំង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA បាននិយាយថា ឧបទ្ទវហេតុនោះបានកើតឡើង អំឡុងពិធីសម្ពោធនាវាចម្បាំង destroyer ថ្មីមួយទម្ងន់៥០០០តោន នៅឯទីក្រុងកំពង់ផែ Chongjin ភាគខាងកើតប្រទេស កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាម KCNA ពេលដែលកំពុងរំកិលនាវាចូលទៅផ្ទៃទឹក បញ្ហាបានកើតឡើង ហើយធ្វើឱ្យផ្នែកខ្លះនៃបាតរបស់នាវា រងការប៉ះទង្គិចនិងខូចខាត ដែលប្រការនេះបណ្តាលឱ្យខូចតុល្យភាពរបស់នាវា។ លោក គីម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីខាងលើ បានមើលឃើញដំណើរឧបទ្ទវហេតុនោះទាំងស្រុង ហើយបានប្រកាស​ចាត់ទុកវា ស្មើនឹងបទល្មើសព្រហ្មទណ្ឌ ដែលបង្កឡើងដោយភាពធ្វេសប្រហែស ទាំងស្រុង។ ក្រុមអ្នកជំនាញបាននិយាយថាឧបទ្ទវហេតុខាងលើដែលបានកើតឡើង ចំពោះមុខមនុស្សម្នាចូលរួមក្នុងពិធីសម្ពោធបានធ្វើឱ្យលោក គីម ជុងអ៊ុន បាក់មុខ ខណៈមេដឹកនាំរូបនេះព្យាយាមបង្ហាញពី អំណាចនៃយោធារបស់លោក។ KCNA បានឱ្យដឹងថាស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង អាជ្ញាធរអនុវត្តច្បាប់កូរ៉េខាងជើងបានឃាត់ខ្លួនលោក Kang Jong Chol […]

រុស្ស៉ី បើកការវាយប្រហារដោយប្រើដ្រូនលើអ៊ុយក្រែន មនុស្ស ៣នាក់ត្រូវបានបាត់បង់ជីវិត

Nisaiy KP May 25, 2025 25/05/2025

(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បាន​ឱ្យដឹងថាកងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារដោយប្រើដ្រូន លើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ដោយបណ្ដាលឱ្យមនុស្ស យ៉ាងហោច ១១នាក់ រងរបួសនៅក្នុងរដ្ឋធានី ខណៈមនុស្ស៣នាក់ផ្សេងទៀតបានបាត់បង់ជីវិតនៅជាយរដ្ឋធានី និងអគារមួយចំនួនរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្ស៣នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងទីក្រុងតូចចំនួន២ ស្ថិតនៅជាយរដ្ឋធានីកៀវ។ កងកម្លាំងរុស្ស៉ីក៏បានបើកការវាយប្រហារផងដែរលើបណ្ដាក្រុងជាច្រើនទៀតនៃប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទីក្រុង Kharkiv ទីក្រុង Mykolaiv រួមទាំងទីក្រុង Ternopil។ នៅឯរដ្ឋធានីកៀវ អាជ្ញាធរបាននិយាយថាមនុស្ស១១នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី រីឯអគារកម្ពស់ ៥ជាន់នៅក្នុងតំបន់ Holosiivskyi ស្ថិតនៅជាយរដ្ឋធានីកៀវ ក៏បានរងការវាយប្រហារផងដែរ ដោយបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះបំផ្លាញផ្នែកខាងក្រៅនៃអគារ។ នេះគឺជាការវាយប្រហាររបស់រុស្ស៉ី ២យប់ជាប់ៗគ្នាលើអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ រុស្ស៉ីបានបាញ់ដ្រូនរាប់សិបគ្រឿង និងមីស៊ីលបាលិស្ទីគជាច្រើនគ្រាប់លើរដ្ឋធានីកៀវ ដោយបណ្ដាលឱ្យអគារអាផាតធឺមិន ចំនួន៥រងការខូតខាត និងមនុស្ស១៥នាក់រងរបួស។ ព្រមពេលជាមួយគ្នា ក្រសួងការពារជាតិរុស្ស៉ីក៏បានរាយការណ៍ដែរថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់បំផ្លាញដ្រូនអ៊ុយក្រែន ៩៥គ្រឿង ក្នុងនោះមានដ្រូន ១២គ្រឿងត្រូវបានបាញ់ស្ទាក់បំផ្លាញនៅពេលពួកវាហោះឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

អ៊ុយក្រែន បា-ញ់ស្ទាក់បានមីស៉ីល ៦គ្រាប់ និងដ្រូន ២៤៥គ្រឿងរបស់រុស្ស៉ី ខណៈលោក ហ្សេលេនស្គី អំពាវនាវឱ្យបង្កើនទណ្ឌកម្មលើមូស្គូ

Liny Chan May 24, 2025 24/05/2025

(កៀវ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ស្ទាក់មីស៉ីលបាលិស្ទីគ៦គ្រាប់ និងយន្តហោះដ្រូនសរុបរហូតដល់២៤៥គ្រឿង អំឡុងការវាយប្រហារធំមួយរបស់រុស្ស៉ីតាមផ្លូវអាកាស ដែលមានគោលដៅចម្បង​លើរដ្ឋធានីកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ»។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្ស​យ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។ ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើន​ការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីបង្ខំឱ្យរុស្ស៉ីយល់ព្រមចំពោះបទឈប់បាញ់។ គួរបញ្ជាក់ថា ការវាយប្រហារដោយមីស៉ីលនិងដ្រូនខាងលើ គឺកើតមានឡើង បន្ទាប់ពីទីក្រុងមូស្គូ បានព្រមានថា នឹងឆ្លើយតបវិញ ចំពោះការវាយប្រហារដ្រូនរាប់រយគ្រឿងរបស់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មកលើប្រទេសរុស្ស៉ី។ កាលពីថ្ងៃសុក្រ រុស្ស៉ីនិងអ៊ុយក្រែនទើបតែដោះដូរអ្នកទោសសង្រ្គាម សរុប៧៨០នាក់ ដែលជាដំណាក់កាលដំបូង នៃការព្រមព្រៀងដោះដូរអ្នកទោសដ៏ច្រើន​បំផុតមួយ រវាងភាគីទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋបាលត្រាំ បិទផ្លូវសកលវិទ្យាល័យ Harvard «មិនឲ្យទទួលសិស្សបរទេស», ចោទថាជំរុញហិង្សា និងមានសមានចិត្តជាមួយចិន

Liny Chan May 24, 2025 24/05/2025

(វ៉ាស៊ីនតោន)៖ ក្នុងចំណាត់ការដ៏តក់ស្លុតមួយ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកសិទ្ធិសាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ខំឲ្យនិស្សិតបរទេសបច្ចុប្បន្នត្រូវផ្ទេរសាលា ឬប្រឈមការបាត់បង់ស្ថានភាពស្របច្បាប់។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានចោទ Harvard ថា «ជំរុញអំពើហិង្សា ការប្រឆាំងសាសន៍យូដា និងមានសមានចិត្តជាមួយបក្សកុម្មុយនិស្តចិន»។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។ សាកលវិទ្យាល័យ Harvard បានហៅចំណាត់ការនេះថាជា «ការសងសឹកខុសច្បាប់» ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សហគមន៍របស់ខ្លួន។ ទោះយ៉ាងណា លោកស្រី Noem បានផ្តល់ឱសានវាទ ៧២ម៉ោងឲ្យ Harvard បញ្ជូនឯកសារដើម្បីអាចទទួលបានការបញ្ជាក់ឡើងវិញ ដោយសង្កត់ធ្ងន់ថា ការចុះឈ្មោះនិស្សិតបរទេសគឺជា «ឯកសិទ្ធិ មិនមែនសិទ្ធិទេ»។ លោកស្រី Noem បានព្រមានតាមរយៈ Fox News ថា វិធានការស្រដៀងគ្នានេះអាចនឹងត្រូវអនុវត្តចំពោះសាកលវិទ្យាល័យផ្សេងទៀតដូចជា Columbia ហើយថា «នេះគួរតែជាការព្រមាន»។ សមាជិកសភាប្រជាធិបតេយ្យ លោក Jaime […]

BYD វ៉ាដាច់ Tesla ជាមួយនឹងការលក់កើនឡើងដល់ ៣៥៩% ក្នុងតំបន់អឺរ៉ុប

Liny Chan May 23, 2025 23/05/2025

(បរទេស)៖ របាយការណ៍ពី JATO Dynamics បានរាយការណ៍មកថា នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនចិន BYD បានលក់រថយន្តអគ្គិសនីសុទ្ធច្រើនជាងក្រុមហ៊ុន Tesla ជាលើកដំបូងមិនធ្លាប់មាន នៅក្នុងតំបន់អឺរ៉ុប។ ពោលគឺបានកើនឡើងរហូតដល់ ៣៥៩% ឯណោះ បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យចុះបញ្ជីរថយន្តថ្មី និងត្រូវបានចេញផ្សាយបន្តដោយ CNBC នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ JATO បាននិយាយនៅក្នុងរបាយការណ៍នោះថា ក្នុងរយៈពេលដូចគ្នានេះ Tesla បានរាយការណ៍ថាមានការធ្លាក់ចុះប្រចាំខែសរុប ៤៩% ដែលតំណាងឱ្យការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងតំបន់អឺរ៉ុបរបស់ខ្លួន។ ខណៈការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីមានការតវ៉ាប្រឆាំងនឹង CEO លោក Elon Musk និងក្រុមហ៊ុនក្នុងតំបន់ ដែលទាក់ទងនឹងការខ្លូនក្នុងវិស័យនយោបាយរបស់លោក។ យោងតាមប្រសាន៍របស់លោក Felipe Munoz អ្នកវិភាគរថយន្តសកលនៅ JATO Dynamics បាននិយាយថា ទោះបីជាភាពខុសគ្នារវាងការលក់ប្រចាំខែរបស់ក្រុមហ៊ុន BYD និង Tesla នៅអឺរ៉ុបមានកម្រិតតិចតួចក៏ដោយ ផលប៉ះពាល់នៃ BYD ផ្តួល Tesla គឺ […]

វៀតណាម បញ្ជាឲ្យបិទកម្មវិធីផ្ញើសារ Telegram ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្ម

Liny Chan May 23, 2025 23/05/2025

(បរទេស)៖ ក្រសួងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម បានណែនាំអ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យបិទកម្មវិធីផ្ញើសារ Telegram ក្រោយមិនសហការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ដោយអ្នកប្រើប្រាស់។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល ដែលត្រូវបានពិនិត្យដោយ Reuters ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ឯកសារចុះថ្ងៃទី២១ ឧសភា និងចុះហត្ថលេខាដោយអនុប្រធាននាយកដ្ឋានទូរគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យាវៀតណាម បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍ចាត់វិធានការទប់ស្កាត់ Telegram ហើយរាយការណ៍មកក្រសួងត្រឹមថ្ងៃទី២ ខែមិថុនា។ ឯកសារនេះបានបង្ហាញថា ក្រសួងកំពុងធ្វើសកម្មភាពក្នុងនាមនាយកដ្ឋានសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស បន្ទាប់ពីប៉ូលិសបានរាយការណ៍ថា ៦៨% នៃបណ្តាញ Telegram និងក្រុមចំនួន ៩,៦០០ នៅក្នុងប្រទេសបានបំពានច្បាប់ ដោយលើកឡើងពីការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និង «ករណីដែលសង្ស័យថាពាក់ព័ន្ធនឹងអំពើភេរវកម្ម» ក្នុងចំណោមសកម្មភាពខុសច្បាប់ដែលធ្វើឡើងតាមរយៈកម្មវិធីនេះ។ មន្ត្រីក្រសួងបច្ចេកវិទ្យាម្នាក់បានបញ្ជាក់ប្រាប់ Reuters អំពីភាពត្រឹមត្រូវនៃឯកសារ ដោយកត់សម្គាល់ថា វិធានការនេះកើតឡើង បន្ទាប់ពីការខកខានរបស់ Telegram ក្នុងការចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល នៅពេលដែលត្រូវបានសួរ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើឧក្រិដ្ឋកម្ម។ ជុំវិញព័ត៌មាននេះ Telegram និងក្រសួងបច្ចេកវិទ្យាវៀតណាម មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពី Reuters ទេ។ ខណៈ Telegram […]

តុលាការថៃ បញ្ជាឲ្យអតីតនាយកមន្ត្រី លោកស្រី យីងឡាក់ សងជំងឺចិត្ត ៣០៥លានដុល្លារ រឿងគម្រោងស្រូវ

Liny Chan May 23, 2025 23/05/2025

(បាងកក)៖ តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងនិរទេសខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បង់ប្រាក់សំណងចំនួន ១០ពាន់លានបាត ប្រហែល ៣០៥លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងគម្រោងទិញស្រូវរបស់រដ្ឋាភិបាលលោកស្រី ដែលនាំឲ្យលោកស្រីត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំពីបទធ្វេសប្រហែសក្នុងឆ្នាំ ២០១៧។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងបន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់លោកស្រី យីងឡាក់ ប្រឆាំងនឹងដីកាពីមុនដែលតម្រូវឲ្យលោកស្រីបង់ប្រាក់ ៣៥ពាន់លានបាត (ដែលស្មើនឹង ១.០៧ពាន់លានដុល្លារ) ទៅឲ្យក្រសួងហិរញ្ញវត្ថុ។ តុលាការកំពូលបានរកឃើញថា លោកស្រី «បានបំពេញមុខងារដោយការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យខូចខាតដល់រដ្ឋ» ប៉ុន្តែបានសម្រេចថា ដីកាពីមុននោះលើសពីកម្រិតនៃការទទួលខុសត្រូវរបស់លោកស្រី។ លោកស្រី យីងឡាក់ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ទាំងបួនរូបដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី បានភៀសខ្លួនទៅរស់នៅក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ ដោយសារការបរាជ័យក្នុងការទប់ស្កាត់អំពើពុករលួយក្នុងគម្រោងស្រូវ ដែលបានបង់ថ្លៃស្រូវឲ្យកសិករខ្ពស់ជាងតម្លៃទីផ្សារដល់ទៅ ៥០% និងធ្វើឲ្យរដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកស្រី យីងឡាក់ អាយុ ៥៧ឆ្នាំ បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ហើយត្រូវបានទម្លាក់ពីតំណែងប៉ុន្មានថ្ងៃមុនរដ្ឋប្រហារឆ្នាំ ២០១៤។ លោកស្រី យីងឡាក់ […]