Bill Gates អះអាងថា ការងារជំនាញ ៣ ដែល AI មិនអាចចូលខ្លួនមកជំនួសបាន
Liny Chan
May 20, 2025
20/05/2025
(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានបង្ហាញនូវការយល់ឃើញរបស់គាត់អំពីពិភពនៃបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើន ដោយចង្អុលបង្ហាញការងារចំនួនបីដែលគាត់ជឿថា នឹងនៅតែមានភាពធន់នឹងការរីកចម្រើននៃបច្ចេកវិទ្យា ជាពិសេសគឺពិបាកជំនួសដោយ AI។ ថ្លែងប្រាប់កាសែត Indian Express លោក Gates បានចែករំលែកការជឿជាក់របស់គាត់ថា ជំនាញពិសេសខាងជីវវិទូ, អ្នកជំនាញផ្នែកថាមពល និងអ្នកសរសេរកម្មវិធី (Programmers) នឹងអាចរក្សាការងាររបស់ពួកគេពីការជំនួសដោយ AI ដែលការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បានបង្កឱ្យមានការពិភាក្សាយ៉ាងច្រើននៅទូទាំងពិភពលោក។ លោក Gates បានអះអាងថា ជីវវិទូមានសារៈសំខាន់ជាមូលដ្ឋានសម្រាប់វឌ្ឍនភាព និងការរកឃើញរបស់មនុស្ស ដែលជំរុញដោយដំណើរការច្នៃប្រឌិត និងវិចារណញាណ ដែលពិតជាមានភាពខុសប្លែកពីបញ្ញាសិប្បនិម្មិត (AI) ក្នុងការយល់ និងចម្លងទាំងស្រុង។ ក្នុងនាមជាស្រាវជ្រាវ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាមួយរូប លោក Gets បានអះអាងយ៉ាងមុតមាំថា ខួរក្បាលរបស់មនុស្សមានសមត្ថភាពខ្ពស់ក្នុងការបង្កើតសម្មតិកម្ម និងបញ្ញា ដែលវាមានសារៈសំខាន់បំផុតក្នុងការស្រាវជ្រាវ និងសិក្សា ហើយវាក៏ជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សជាតិក្នុងការយកវាទៅប្រើប្រាស់ដើម្បីធ្វើការអភិវឌ្ឍន៍តទៅមុខ។ គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ លោក Bill Gates ក៏បានអះអាងផងដែរថា បញ្ញាសិប្បនិម្មិត […]