ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា ការដាក់ពន្ធលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់

Liny Chan March 31, 2025 31/03/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ពន្ធគយលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់ មិនមែនចំពោះតែក្រុម​តូច​មួយ​ពី ១០ទៅ ១៥ប្រទេស​ ដែល​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ធំ​ៗ​ជាមួយសហរដ្ឋអាមេរិកនោះ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ លោក ត្រាំ សន្យាបង្ហាញផែនការដាក់ពន្ធដ៏សម្បើមមួយ នាថ្ងៃពុធនេះ និងហៅថាជា «ថ្ងៃរំដោះជាតិ»។ កន្លងមក លោក​បាន​ដាក់ចេញនូវ​ពន្ធគយ​លើ​អាលុយមីញ៉ូម ដែកថែប ​រថយន្ត​រួច​ហើយ ជាមួយ​និង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញនាំចូលគ្រប់ប្រភេទ​ពី​ចិន។ នៅលើយន្តហោះ Air Force One លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «យើងនឹងចាប់ផ្តើមជាមួយ ប្រទេសទាំងអស់។ ពិសេសគឺ​ប្រទេស​ទាំង​អស់ ​ដែល​យើង​កំពុង​កំណត់គោលដៅ»។ គួរបញ្ជាក់ថា លោក ត្រាំ មើលឃើញថាពន្ធគយគឺជាមធ្យោបាយមួយ ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក ពីការប្រកួតប្រជែងពិភពលោកដែលមិនយុត្តិធម៌ និងអាចយកធ្វើហេតុផលមកចរចារកលក្ខខណ្ឌល្អប្រសើរ សម្រាប់វិស័យបន្ទះឈីបអាមេរិក។ យ៉ាងនេះក្តី ការបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកំពុងធ្វើឱ្យទីផ្សារច្របូលច្របល់ និងបង្កើតការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

មន្ដ្រី ២រូបរបស់កម្ពុជាដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាមន្ដ្រីជំនាញរុករក និងសង្គ្រោះឡើយ ជាក្រុមវាយតម្លៃស្ថានភាព, ប្រទេសសមាជិកអាស៊ានក៏បញ្ជូនមន្ដ្រីចំនួនដូចកម្ពុជាដែរ

Liny Chan March 31, 2025 31/03/2025

(ភ្នំពេញ)៖ មន្ដ្រីចំនួន២រូបរបស់កម្ពុជា ដែលបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ មិនមែនជាមន្ដ្រីជំនាញរុករក និងសង្គ្រោះឡើយ ពោលជាសមាជិកនៃក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលមានសមត្ថភាពជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ត និងភស្ដុកម្ម និងការងារផ្សេងៗទៀត។ មន្ដ្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ សមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួម ក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ចំនួន៣រូប, ឥណ្ឌូនេស៊ី ចំនួន២រូប, ឡាវ ចំនួន១រូប, ម៉ាឡេស៊ី ចំនួន៣រូប, ហ្វីលីពីន ចំនួន៣រូប, សីង្ហបូរី ចំនួន៣រូប, ថៃ ចំនួន១រូប និងវៀតណាម ចំនួន៣រូប សរុបចំនួន២១រូប។ មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនេះ។ ការចូលរួមរបស់ពួកគេក្នុងបេសកកម្មនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។ គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ជាង ១,៧០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋា រចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ។ […]

ការរៀបចំបុណ្យសង្រ្កាន្តចូលឆ្នាំនៅប្រទេសថៃ នឹងប្រព្រឹត្តទៅជាធម្មតា តាមការគ្រោងទុក

Liny Chan March 31, 2025 31/03/2025

(បាងកក)៖ អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ TAT កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា បានប្រកាសថា គម្រោងរៀបចំពិធីបុណ្យសង្រ្កាន្តទ្រង់ទ្រាយធំ នៅទូទាំងប្រទេសថៃ ដើម្បីអបអរឱកាសចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅជាធម្មតា តាមផែនការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand។ TAT បាននិយាយថា ក្រោយវាយតម្លៃល្អិតល្អន់ចំពោះស្ថានការណ៍ ក្រោយហេតុការណ៍រញ្ជួយដី កាលពីថ្ងៃសុក្រសប្តាហ៍មុន ខ្លួនបានរកឃើញថា ស្ថានភាពនៅរាជធានីបាងកក ព្រមទាំងតំបន់ដទៃទៀតទូទាំងប្រទេស គឺបានត្រឡប់រកភាពប្រក្រតីវិញហើយ។ តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិ Don Mueang និង Suvarnabhumi នៅទីក្រុងបាងកក បានបន្តធ្វើប្រតិបត្តិជាធម្មតា ហើយក្រុមហ៊ុនអាកាសចរណ៍នានា ក៏បន្តផ្តល់សេវាកម្ម ដូចសព្វដងផងដែរ។ ទន្ទឹមគ្នានេះ សេវាដឹកជញ្ជូនសាធារណៈ ជាពិសេសសេវារថភ្លើងអគ្គិសនី ដែលធ្វើប្រតិបត្តិការ ដោយ BTSC និង MRT នៅបន្ត​ដំណើរការក្នុងសមត្ថភាពពេញលេញ។ រីឯសណ្ឋាគារ និងកន្លែងកម្សាន្តនានា នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក៏មិនបាន​រងការប៉ះពាល់អ្វីដែរ។ TAT បានរាយការណ៍ថា មិនមានការលុបចោលការកក់ពីភ្ញៀវទេសចរ ឬក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ នោះឡើយ។ មិនតែប៉ុណ្ណោះ […]

នាយករដ្ឋមន្រ្តីថៃ អំពាវនាវកុំឱ្យប្រជាជនភ័យស្លន់ស្លោ ក្រោយគ្រោះរញ្ជួយដី

Liny Chan March 31, 2025 31/03/2025

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បានចេញមុខអំពាវនាវឱ្យសាធារណជន កុំមានការភ័យព្រួយស្លន់ស្លោ អំពីគ្រោះរញ្ជួយដី បន្ទាប់ពីនៅព្រឹកថ្ងៃចន្ទនេះ មានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ចេញពីអគារមួយចំនួន នៅទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand។ ក្នុងសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម លោកស្រី បានបញ្ជាក់ថា ពុំមានគ្រោះរញ្ជួយដីនៅប្រទេសថៃឡើយ ហើយរំញ័រតូចៗ ហៅថា រំញ័រ aftershock មកពីមីយ៉ាន់ម៉ា ក៏គ្មានការប៉ះពាល់លើប្រទេសថៃ នោះដែរ។ លោកស្រី ផែថងថាន បានបកស្រាយថា ស្នាមប្រេះដែលនាំឱ្យម្ចាស់អគារមួយចំនួន សម្រេចចិត្តជម្លៀសមនុស្ស កាលពីព្រឹកថ្ងៃចន្ទនេះ គឺឥឡូវត្រូវបានរាយការណ៍ថា ជាស្នាមប្រេះ ដែលកើតមានតាំងពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺអំឡុងពេលរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ នៅមីយ៉ាន់ម៉ា ដែលបានជះឥទ្ធិពលរំញ័រខ្លាំង ដល់ប្រទេសថៃ រួមទាំងនៅទីក្រុងបាងកក។ លោកស្រីនាយករដ្ឋមន្រ្តី បានបន្តថា ម្ចាស់អគារទាំងអស់ គួរតែអនុវត្តតាមបទបញ្ជារបស់អភិបាលក្រុងបាងកក ដែលឱ្យពិនិត្យមើល​ចលនទ្រព្យរបស់ពួកគេ ដើម្បីកំណត់ឱ្យជាក់ច្បាស់ ចំពោះស្នាមប្រេះនានា ថាតើពួកវាគឺជាស្នាមប្រេះថ្មី ឬចាស់ ហើយបានលេចឡើង តាំងពីពេលណា។ លោកស្រី ផែថងថាន បានអំពាវនាវឱ្យម្ចាស់អគារ […]

អគារមួយចំនួននៅទីក្រុងបាងកក ជម្លៀសមនុស្សចេញ ខណៈមានការរាយការណ៍អំពីរំញ័រ និងស្នាមប្រេះ

Liny Chan March 31, 2025 31/03/2025

(បាងកក)៖ នាព្រឹកថ្ងៃចន្ទនេះ អគារមួយចំនួននៅរាជធានីបាងកកនៃប្រទេសថៃ ភាគច្រើនគឺអគាររដ្ឋាភិបាល ត្រូវបានជម្លៀសមនុស្សចេញ ខណៈមានការរាយការណ៍អំពីរំញ័រ រួមជាមួយស្នាមប្រេះលេចឡើង នៅតាមអគារទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។ សកម្មភាពជម្លៀសមនុស្សខាងលើ បានកើតឡើងកាលពីវេលាម៉ោងខ្ទង់១០ព្រឹក ហើយក្នុងចំណោមកន្លែងដែលប៉ះពាល់ រួមមានទាំង​ទីតាំងអគាររដ្ឋាភិបាលនៅលើផ្លូវ Chaeng Watthana, ក្រសួងការងារនៅសង្កាត់ Ding Daeng និងអគារតុលាការនៅផ្លូវ Ratchadaphisek។ នៅឯអគាររដ្ឋាភិបាលផ្លូវ Chaeng Watthana និងក្រសួងការងារ មានការរាយការណ៍អំពីរំញ័រ និង​ស្នាមប្រេះ។ ទន្ទឹមគ្នានេះ ក៏មានការជម្លៀសមនុស្សដូចគ្នាដែរ ចេញពីទីស្នាក់ការកណ្តាលនៃធនាគាររដ្ឋ GH ក្នុងសង្កាត់ Huai Khwang, តុលាការព្រហ្មទណ្ឌ នៅផ្លូវ Ratchadaphisek និងការិយាល័យសន្តិសុខសង្គម នៅសង្កាត់ Ding Daeng។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ប្រទេសថៃ បានទទួលរងឥទ្ធិពលខ្លាំងគួរសម នៃគ្រោះរញ្ជួយនៅកម្រិត៧.៧រ៉ិចទ័រ នៅឯប្រទេសមីយ៉ាន់ម៉ា។ នៅទីក្រុងបាងកក […]

កាកបាទក្រហមអន្តរជាតិ ស្វែងរកថវិកាជាង ១០០លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាគ្រោះរញ្ជួយដីនៅម៉ាយ៉ាន់ម៉ា

Liny Chan March 31, 2025 31/03/2025

(ហ្សឺណែវ)៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានបើកការអំពាវនាវជាបន្ទាន់មួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ សេចក្តីថ្លែងការណ៍ បានលើកឡើងដូច្នេះថា «ដើម្បីបង្កើនការគាំទ្រ IFRC ចាប់ផ្តើមការអំពាវនាវជាបន្ទាន់រកថវិកា ១១៥លានដុល្លារដើម្បីជួយដល់មនុស្ស ១០០ ០០០នាក់ ឬ ២០ ០០០គ្រួសារ ជាមួយនិងការសង្គ្រោះអាយុជីវិត ការផ្តល់ជំនួយសង្គ្រោះ ក្នុងរយៈពេល ២៤ខែខាងមុខ»។ ខណៈសីតុណ្ហភាពកំពុងហក់ឡើង ហើយរដូវមូសុងខិតជិតមកដល់ សហគមន៍ដែលរងផលប៉ះពាល់ត្រូវការស្វែងរកស្ថេរភាព មុនពេលមានវិបត្តិបន្ទាប់បន្សំ ដោយលោកស្រី Alexander Matheou នាយកប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិករបស់ IFRC និយាយថា «នេះមិនមែនគ្រាន់តែជាគ្រោះមហន្តរាយនោះទេ តែជាវិបត្តិមនុស្សធម៌ដ៏ស្មុគស្មាញ គ្របដណ្តប់លើភាពងាយរងគ្រោះដែលមានស្រាប់»។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងខ្ទង់ ១ ៧០០នាក់ របួសចំនួន ៣ ៤០០នាក់ និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។ […]

លោក ត្រាំ ប្រាប់លោក ហ្សេលេនស្គី កុំឱ្យលេងសើចនឹងកិច្ចព្រមព្រៀងរ៉ែ

Liny Chan March 31, 2025 31/03/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមានបញ្ហាធំ ប្រសិនបើលោកស្រាប់តែលែងចង់ចុះកិច្ចព្រមព្រៀង ដើម្បីឱ្យសហរដ្ឋអាមេរិកមានសិទ្ធិទទួលបានរ៉ែរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំឃើញថាគាត់ (លោកហ្សេលេនស្គី) កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រ។ ហើយប្រសិនបើគាត់ធ្វើដូចនោះ គាត់មិនមែនជួបបញ្ហាខ្លះៗទេ តែគឺជាបញ្ហាធំ»។ គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៉ី ហើយកំពុងជំរុញឱ្យលោក ហ្សេលេនស្គី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យក្រុមហ៊ុនអាមេរិកមានសិទ្ធិទទួលបានរ៉ែកម្ររបស់អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: ចំនួនអ្នកបាត់បង់ជីវិត​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ ១ ៧០០នាក់ និងបាត់ខ្លួនជាង ៣០០នាក់

Liny Chan March 31, 2025 31/03/2025

(ណៃពិដោ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ខ្ទង់ ១ ៧០០នាក់ ខណៈក្រុមសង្គ្រោះ និងក្រុមផ្តល់ជំនួយបរទេសព្យាយាមចូលទៅកាន់តំបន់ក្រីក្រ ជាទីដែលមន្ទីរពេទ្យពោរពេញដោយអ្នករងគ្រោះ ហើយសហគមន៍ក្នុងស្រុកប្រឹងប្រែងជួយសង្គ្រោះទៅតាមលទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥។ រដ្ឋាភិបាលយោធានិយាយថា មនុស្សចំនួន ៣ ៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ឥណ្ឌា ចិន ថៃ ស្ថិតក្នុងចំណោមប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដែលបានបញ្ជូនសម្ភារៈ និងក្រុមសង្គ្រោះ រួមជាមួយនិងជំនួយ ក៏ដូចជាបុគ្គលិកមកពីម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៉ី។ ប៉ុន្តែអ្នកស្រុក នៅក្នុងទីក្រុង Mandalay និង Sagaing បានឱ្យដឹងថា ជំនួយអន្តរជាតិមិនទាន់បានទៅដល់នោះទេ ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះខាតស្បៀងអាហារ អគ្គិសនី និងទឹកធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ដែលបានវាយលុកប្រទេសក្នុងតំបន់អាស៊ានមួយនេះ ខណៈកំពុងជួបវិបត្តិដោយសារសង្រ្គាមរួចទៅហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ករណីជាង ៧០០ទាក់ទងនឹងស្ថានភាពសំណង់អគារ ក្នុងប្រទេសថៃ នឹងត្រូវពិនិត្យឡេីងវិញ ក្រោយការរញ្ជួយដី

Nisaiy KP March 30, 2025 30/03/2025

(បាងកក)៖ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រដ្ឋបាលក្រុងនឹងត្រួតពិនិត្យលេីករណីជាង ៧០០ ជុំវិញការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាង បញ្ជូនរលកនៃការរញ្ជួយមកទូទាំងប្រទេសថៃកាលពីថ្ងៃសុក្រ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥។ លោកអភិបាលក្រុងនិយាយថា រដ្ឋបាលក្រុងទទួលបានសេចក្តីការណ៍ចំនួន ២ ០០០ ទាក់ទងនឹងការខូចខាតដែលបណ្តាលមកពីការរញ្ជួយដី។ ការត្រួតពិនិត្យជំហានដំបូងត្រូវធ្វេីទៅលេីករណីធ្ងន់ធ្ងរបំផុតជាមុនសិន។ លោក Chadchart បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រង Traffy Fondue អាចកំណត់កូអរដោណេភូមិសាស្រ្តសម្រាប់ការត្រួតពិនិត្យជំហានដំបូង ហេីយក្រុមវិស្វករស្ម័គ្រចិត្ដនឹងធ្វើការស្ទង់មតិដោយមិនចាំបាច់ចុះទៅដល់កន្លែងផ្ទាល់។ អភិបាលរងក្រុងបាងកក លោក Wisanu Subsompon បាននិយាយថា ក្រសួងសាធារណការថានឹងពិនិត្យលេីហេដ្ឋរចនាសម្ព័ន្ធរដ្ឋាភិបាល ខណៈដែលរដ្ឋបាលក្រុង ជាអ្នកពិនិត្យករណីដែលរាយការណ៍ពីប្រជាពលរដ្ឋ។ ករណីជាង ៧០០នេះ ត្រូវបានកំណត់ឱ្យដោះស្រាយតាមលំដាប់លំដោយនៃភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមបានរាយការណ៍ពីការរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រជាថ្មីម្តងទៀត នៅប្រទេសមីយ៉ាន់ម៉ា វេលាម៉ោង ៤៖២០នាទីល្ងាចថ្ងៃសៅរ៍នេះ​ ប៉ុន្តែមិនបានប៉ះពាល់ដល់ប្រទេសថៃនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

UPDATE: អ្នកបាត់បង់ជិវិតដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ កើនដល់ ១៧នាក់

Nisaiy KP March 30, 2025 30/03/2025

(បាងកក)៖ អាជ្ញាធរនៅក្នុងប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៣០ ខែមីនាថាចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ តាមអាជា្ញធរថៃ ក្នុងទីក្រុងបាងកក មនុស្ ស៣២នាក់ បានរងរបួស និង៨៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ក្រោយអគារកំពុងសាងសង់មួយមានកម្ពស់ ៣០ជាន់បានបាក់រលំទាំងស្រុង ក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧ រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រទៅក្នុងដី បានវាយប្រហារកែ្បរទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង១៖២០នាទី កាលពីថ្ងៃសុក្រ ដោយក៏បង្កការរំញ័រដល់ តំបន់ជាច្រើននៃប្រទេសថៃ ក្នុងនោះរួមមានទាំងទីក្រុងបាងកកផងដែរ។ Mandalay ស្ថិតនៅចម្ងាយប្រហែល ៣៩២គីឡូម៉ែត្រពីស្រុក Pang Mapha នៃខេត្ត Mae Hong Son ប្រទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews