Elon Musk អំពាវនាវឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ដែលទម្លាយព័ត៌មានយោធាទៅកាន់ New York Times
Liny Chan
March 22, 2025
22/03/2025
(វ៉ាស៊ីនតោន)៖ លោក Elon Musk បានរិះគន់សារព័ត៌មាន New York Times និងអំពាវនាវឱ្យកាត់ទោសមន្ត្រីមន្ទីរប៉ង់តាហ្គោន ដែលបានទម្លាយព័ត៌មានយោធាសំខាន់ៗ ទៅឱ្យកាសែតនេះ។ ការរិះគន់នេះធ្វើឡើងបន្ទាប់ពី New York Times បានរាយការណ៍ថា លោក Musk នឹងទទួលបានការសង្ខេប អំពីផែនការយោធារបស់សហរដ្ឋអាមេរិក ក្នុងករណីមានជម្លោះជាមួយប្រទេសចិន។ យោងតាមការចុះផ្សាយរបស់ New York Times ការសង្ខេបនេះ នឹងផ្ដល់ឱ្យលោក Musk នូវការយល់ដឹងអំពីផែនការយោធាសំខាន់ៗ ក្នុងនាមជាទីប្រឹក្សារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Musk បានចោទប្រកាន់ New York Times ថាជា «ការឃោសនាសុទ្ធសាធ» និងបានទាមទារឱ្យមានការស៊ើបអង្កេត និងកាត់ទោសមន្ត្រីប៉ង់តាហ្គោនដែលបានលេចធ្លាយព័ត៌មាននេះ។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបដិសេធរបាយការណ៍នេះផងដែរ ដោយបញ្ជាក់ថាមិនមានការពិភាក្សាណាមួយអំពីប្រទេសចិននៅក្នុងជំនួបដែលបានរៀបរាប់នោះទេ។ ទោះជាយ៉ាងណា ប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់ Reuters ថា លោក Elon Musk នឹងត្រូវបានគេផ្ដល់ព័ត៌មានសម្ងាត់កម្រិតខ្ពស់ ដោយមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅក្នុងក្រសួងការពារជាតិ។ […]