ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក រំពឹងថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀង TikTok នឹងសម្រេចបានត្រឹមថ្ងៃទី៥ ខែមេសា

Nisaiy KP March 16, 2025 16/03/2025

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance រំពឹងថា លក្ខខណ្ឌទូទៅ នៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយភាពជាម្ចាស់ នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok នឹងសម្រេចបាននៅត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ។ នេះបើយោងតាមសម្តីមន្ត្រីសេតវិមាន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ជោគវាសនារបស់ TikTok បានស្ថិតក្នុងភាពមិនប្រាកដប្រជា ចាប់តាំងពីច្បាប់ដែលតម្រូវឱ្យម្ចាស់វេទិកានេះ គឺក្រុមហ៊ុន Bytedance លក់វាក្រោមមូលហេតុសន្តិសុខជាតិ បើមិនដូច្នោះទេត្រូវប្រឈមការហាមឃាត់ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៩ ខែមករា។ លោកប្រធានាធិបតី Donald Trump បន្ទាប់ពីចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករានោះ, បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្វែងរកការពន្យារពេល៧៥ថ្ងៃ ចំពោះការអនុវត្តច្បាប់។ លោក Vance និងទីប្រឹក្សាសន្តិសុខជាតិ លោក Michael Waltz កាលពីខែមុន បានត្រួតពិនិត្យអំពីការលក់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។ កាលពីចុងសប្តាហ៍មុន, លោក Vance បានលើកឡើងថា រដ្ឋបាលរបស់លោក បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមផ្សេងគ្នាចំនួន៤ ដែលចាប់អារម្មណ៍ក្នុងកិច្ចព្រមព្រៀងនេះ។ «វាស្ទើរតែប្រាកដណាស់ថា […]

អ៊ុយក្រែន អះអាងពីការទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវា.យប្រ.ហាពេញមួយយប់របស់រុស្ស៉ី

Nisaiy KP March 16, 2025 16/03/2025

(កៀវ)៖ អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣០គ្រឿង ដែលរុស្ស៉ីបាញ់មកទូទាំងប្រទេសពេញមួយយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ ២០២៥។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ត្រូវបានបាញ់មកលើតំបន់ចំនួន ១៤ទូទាំងអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានវាយប្រហារដោយមីស៉ីលបាលីស្ទីគ ២គ្រាប់ផងដែរ។ ដោយឡែក ការវាយ​ប្រហារ​របស់​រុស្ស៉ី កាលពីថ្ងៃសុក្រ​លើ​ទីក្រុង​កំណើត​របស់លោក ហ្សេលេនស្គី គឺ Kryvy Rig នាំមានអ្នករបួស ១៤​នាក់។ គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ចំពោះមុខកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបិទបញ្ចប់សង្រ្គាម។ អ៊ុយក្រែន យល់ព្រមទទួលយកសំណើបទឈប់បាញ់បណ្ដោះអាសន្ន រយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិក ខណៈទីក្រុងមូស្គូថានឹងទទួលយកបទឈប់បាញ់ ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មទិដ្ឋាការលើក្រុមមន្ត្រីថៃ ជុំវិញការចាប់បញ្ជូនជនជាតិ Uyghurs ទៅឱ្យចិន​

Liny Chan March 15, 2025 15/03/2025

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់បញ្ជូន ជនជាតិភាគតិច Uyghurs យ៉ាងហោច ៤០នាក់ ទៅកាន់ប្រទេសចិនជាទីដែលទីក្រុងវ៉ាស៊ីនតោននិយាយថាជនជាតិភាគតិចទាំងនោះនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបាននិយាយថាសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់ចិន ដើម្បីដាក់សម្ពាធលើបណ្ដារដ្ឋាភិបាលដទៃ ឱ្យបណ្ដេញ ឬចាប់បញ្ជូនជនជាតិភាគតិច Uyghurs ឬក៏ក្រុមជនជាតិភាគតិចផ្សេងទៀតទៅកាន់ប្រទេសចិន ជាទីដែលពួកគេកំពុងក្លាយជាកម្មវត្ថុនៃការធ្វើទារុណកម្ម និងការបាត់ខ្លួន។ ការប្រកាសដាក់ ទណ្ឌកម្មនេះត្រូវបានគេមើលឃើញថាជាចេតនាមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកំញើញថៃ និងជាការព្រមានមួយកុំឱ្យបណ្ដាប្រទេសដទៃយកគំរូតាមថៃ។ សេចក្ដីថ្លែងការណ៍ដដែលមិនបានបង្ហើបឈ្មោះក្រុមមន្ត្រីថៃ ដែលត្រូវបានដាក់ទណ្ឌកម្មនោះទេ ដោយគ្រាន់តែឱ្យដឹងថាសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីបច្ចប្បន្ន និងអតីតមន្ត្រី នៃរដ្ឋាភិបាលថៃដែលជាអ្នកទទួលខុសត្រូវ ឬបានសមគំនិតក្នុងការចាប់បញ្ជូនជនជាតិភាគតិច Uyghurs ៤០នាក់ចេញពីប្រទេសថៃទៅកាន់ប្រទេសចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានអះអាងថាទីក្រុងប៉េកាំងបានស្នើសុំឱ្យបញ្ជូនជនជាតិ Uyghurs ៤០នាក់ ដោយបានផ្ញើលិខិតមួយជូនរដ្ឋាភិបាលថៃ ជាមួយការបង្ហាញពីភាពស្មោះត្រង់ និងចេតនារបស់ខ្លួន ក្នុងការមើលថែទាំជនជាតិ Uyghurs ហើយថែមទាំងធានាទៀតផងថានឹងផ្ដល់ការរស់នៅសមរម្យ និងសុវត្ថិភាពដល់ពួកគេ បើទោះជាក្រុមអ្នកការពារសិទ្ធិមនុស្សព្រមានថាជនជាតិ Uyghurs ទំាងនោះ […]

លោក Duterte មិនបង្ហាញខ្លួនដោយផ្ទាល់ ក្នុងសវនាការ ICC លើកដំបូងនៅទីក្រុងឡាអេនោះទេ

Liny Chan March 15, 2025 15/03/2025

(ឡាអេ)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានខកខានមិនបានចូលរួមដោយផ្ទាល់ ចំពោះសវនាការលើកដំបូងរបស់លោកនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ នៅថ្ងៃសុក្រនេះ ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតពាក់ព័ន្ធនឹង «សង្គ្រាមប្រឆាំងគ្រឿងញៀន»​។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានចៅក្រម លោក Iulia Motoc បានប្រាប់តុលាការថា លោក Duterte អាយុ ៧៩ ឆ្នាំ មានអាការៈហត់នឿយ បន្ទាប់ពីបានធ្វើដំណើរពីហ្វីលីពីនមកកាន់ប្រទេសហូឡង់ ហើយត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការតាមរយៈប្រព័ន្ធវីដេអូ។ លោក Duterte ដែលស្លៀកឈុតពណ៌ខៀវ និងក្រវ៉ាត់ បានបញ្ជាក់អត្តសញ្ញាណ និងអាយុរបស់លោក។ លោក Duterte បានមកដល់ប្រទេសហូឡង់កាលពីថ្ងៃពុធ ហើយត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ ICC បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនលោក តាមដីកាចាប់ខ្លួនរបស់ ICC។ រដ្ឋអាជ្ញាបានចោទប្រកាន់លោក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សម្រាប់ការចោទប្រកាន់ថាជាការវាយប្រហារជាប្រព័ន្ធទៅលើជនស៊ីវិល។ មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សអះអាងថា មានការសម្លាប់ក្រៅច្បាប់យ៉ាងទូលំទូលាយ ដោយក្រុមដែលគាំទ្ររបស់លោក Duterte។ គួរបញ្ជាក់ថា លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ ២០១៦ […]

អ៊ុយក្រែនទទួលស្គាល់ថា ពេលនេះគឺគ្មានសមត្ថភាពយកទឹកដីទាំងអស់ពីរុស្ស៉ីវិញ ដោយប្រើកម្លាំងយោធាឡើយ

Liny Chan March 14, 2025 14/03/2025

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ សម្រាប់ពេលឥឡូវនេះ ហើយក្តីសង្ឃឹមដើម្បីអាចយកទឹកដីទាំងនោះមកវិញ គឺមានតែអាស្រ័យលើមធ្យោបាយការទូត នៅពេលអនាគតប៉ុណ្ណោះ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា «ប្រសិនបើអ្នកនិយាយពីស្ថានភាពជាក់ស្តែង ដែលថាអ៊ុយក្រែន មិនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ នាពេលនេះដោយប្រើប្រាស់កម្លាំងយោធា ប្រាកដណាស់គឺយើងយល់អំពីរឿងនេះ។ ពួកយើងដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់យើង នឹងត្រូវការយកវិញតាមរយៈមធ្យោបាយការទូត ដែលត្រូវចំណាយពេលយូរ»។ យ៉ាងណាមិញ មន្រ្តីរូបនោះបានសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនទទួលស្គាល់សិទ្ធិរបស់ទីក្រុងមូស្គូ លើទឹកដីរបស់អ៊ុយក្រែនឡើយ។ បើតាមមន្រ្តីដដែល គឺមិនមានការនិយាយអំពីសម្បទានទឹកដីអ៊ុយក្រែនណាមួយឡើយ អំឡុងកិច្ចពិភាក្សានៅទីក្រុង Jeddah កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រវាងក្រុមមន្រ្តីអ៊ុយក្រែន និងអាមេរិក ដែលអំឡុងពេលនោះ ទីក្រុងកៀវបានបង្ហាញឆន្ទៈទទួលយក បទឈប់បាញ់បណ្តោះអាសន្ន រយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយទីក្រុងវ៉ាស៉ីនតោន ប្រសិនបើទីក្រុងមូស្គូ យល់ស្របចំពោះ​គំនិតនោះ។ គួរបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងរុស្ស៉ី កំពុងគ្រប់គ្រងប្រមាណជិត២០ភាគរយ នៃទឹកដីទាំងអស់របស់អ៊ុយក្រែន គិតចាប់តាំងតែពី​សង្រ្គាមឈ្លានពានរបស់ខ្លួន បានផ្ទុះឡើងកាលពីជាង៣ឆ្នាំមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក Duterte នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅ ICC នៅថ្ងៃសុក្រសប្ដាហ៍នេះ

Liny Chan March 14, 2025 14/03/2025

(Reuters)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) ខណៈរូបលោកនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្នុងសេចក្ដីថ្លែងការណ៍មួយ តុលាការ ICC បានគូសបញ្ជាក់ដូច្នេះថា «អង្គជំនុំជម្រះសម្រេចថាវាសមស្របសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់លោក Duterte នៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅវេលា ម៉ោង ១៤៖០០នាទី (ម៉ោងនៅទីក្រុងឡាអេ)»។ លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃពុធ ទី១២ ខែមីនា បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ានីល ក្រោមបទចោទឧក្រិដកម្មប្រឆាំង មនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់រាប់ពាន់នាក់ ត្រូវបានសម្លាប់។ ​​លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងរបស់តុលាការអន្តរជាតិមួយនេះ ក្រោយត្រូវបានចាប់ខ្លួនដោយអាជ្ញាធរហ្វីលីពីន កាលពីថ្ងៃទី១១ ខែមីនា ហើយលោក Duterte មានអាយុ៧៩ឆ្នាំ ត្រូវបានបញ្ជូនទៅដល់ អាកាសយានដ្ឋាន Rotterdam តាមជើងហោះហើរពិសេសមួយនៅម៉ោងប្រហែលជិត ៥៖០០នាទីល្ងាច […]

លោក Duterte ថា លោកទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបសារធាតុខុសច្បាប់ ខណៈកំពុងត្រៀមតតាំងក្តីនៅ ICC

Liny Chan March 13, 2025 13/03/2025

(ហូឡង់)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោករ៉ាប់រងទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក ខណៈរូបលោកកំពុងត្រៀមលក្ខណៈតតាំងរឿងក្តី ដែលត្រូវរំពឹងថា នឹងមានរយៈពេលយូរ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ តាមរយៈឃ្លីបវីដេអូមួយបង្ហោះនៅលើគណនី Facebook របស់លោក ដែលហាក់ត្រូវបានថតទុកតាំងពីនៅលើយន្តហោះ លោក Duterte បានលើកឡើងយ៉ាងដូច្នេះថា «អ្វីៗទាំងឡាយដែលបានកើតឡើង កាលពីអតីតកាល ខ្ញុំនឹងឈរនៅខាងមុខ​ប៉ូលិសនិងទាហានរបស់យើង។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវ សម្រាប់គ្រប់យ៉ាង។ នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរមួយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងនៅតែបន្តបម្រើប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលយករឿងនេះ ប្រសិនបើវាគឺជាវាសនារបស់ខ្ញុំ។ ខ្ញុំមិនអីទេ ចូរកុំនាំគ្នាបារម្ភ»។ នាពេលនេះ លោក Duterte កំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ ICC នៅប្រទេសហូឡង់ ក្រោយត្រូវបញ្ជូនតាមយន្តហោះឯកជន មកពីប្រទេសហ្វីលីពីន ជាទីដែលរូបលោក​ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមដីការបស់ ICC ពាក់ព័ន្ធសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានសម្លាប់អ្នកប្រើប្រាស់និងជួញដូររាប់ពាន់នាក់។ លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការ ICC ក្នុងទីក្រុងឡាអេ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ គួរបញ្ជាក់ថា ដោយធ្លាប់ដឹកនាំប្រទេសហ្វីលីពីន […]

សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនឡើងវិញ ខណៈកៀវថានឹងទទួលយកសំណើបទឈប់បាញ់

Liny Chan March 12, 2025 12/03/2025

(Reuters)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១១ ខែមីនា បានយល់ព្រមថានឹងចាប់ផ្ដើមផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យអ៊ុយក្រែនឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សាមួយជាទីដែលទីក្រុងកៀវបាននិយាយថាខ្លួននឹងទទួលយកសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃរបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាម សេចក្ដីថ្លែងការណ៍រួមមួយរវាងប្រទេសទាំង២ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនសំណើទៅកាន់រុស្ស៉ី ហើយថាការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យលើទីក្រុងមូស្គូ។ លោក Rubio បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចពិភាក្សាជាង៨ម៉ោង ជាមួយភាគីអ៊ុយក្រែនក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះថា «យើងសង្ឃឹមថារុស្ស៉ីនឹង ផ្ដល់ចម្លើយយល់ព្រម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះទើបយើងអាចចាប់ផ្ដើមដំណាក់កាលទី២ ដែលជាកិច្ចចរចាពិតប្រាកដ»។ ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងពេញលេញមួយទាំងជាមួយរុស្ស៉ី និងអ៊ុយក្រែន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែអ្វីដែល សំខាន់នៅពេលនេះ គេត្រូវរង់ចាំមើលសិនថាតើរុស្ស៉ីនឹងផ្ដល់ចម្លើយបែបណា? គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ក៏បាននិយាយដែរថាលោកនឹងអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ទៅកាន់សេតវិមានសាជាថ្មី ហើយក្នុងថ្ងៃដដែលនោះក្រុមមន្ត្រីអ៊ុយក្រែនបានអះអាងថាការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ពីសហរដ្ឋអាមេរិកបានចាប់ផ្ដើមឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

BREAKING: អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

Liny Chan March 11, 2025 11/03/2025

(ម៉ានីល)៖ វិមានប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមីនានេះថាអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃាត់ហើយពីបទឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល វិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការចាប់ខ្លួនលោក Rodrigo Duterte កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយអតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទម្សិលមិញ បាននិយាយក្នុងទីក្រុងហុងកុងថា រូបលោកត្រៀមរួចជាស្រេច សម្រាប់លទ្ធភាពនៃការចាប់ខ្លួនរូបលោក ចំពេលមានសេចក្តីរាយការណ៍ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្រោងនឹងចេញដីកា ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ លោក Duterte បានលើកឡើងដូចខាងលើ ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយពលករហ្វីលីពីនរាប់ពាន់នាក់ នៅហុងកុង ដោយសង្ឃឹមថា នឹងអាចបង្កើនការគាំទ្រ សម្រាប់បេក្ខភាពសមាជិកព្រឹទ្ធសភា របស់លោក នៅក្នុងការបោះឆ្នោតពាក់កណ្តាល ដែលនឹងមកដល់​នៅប្រទេសហ្វីលីពីន។ ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក លោក Duterte បាននិយាយដូច្នេះថា «ហេតុអ្វីបានជាខ្ញុំធ្វើវា? តើសម្រាប់ខ្លួនខ្ញុំផ្ទាល់? សម្រាប់គ្រួសារខ្ញុំឬ? គឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត បើនេះពិតជាវាសនាក្នុងឆាកជីវិតរបស់ខ្ញុំ គឺមិនអីនោះទេ ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ញុំ។ តើអ្វីទៅជាទោសកំហុសរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច […]

ម៉ាឡេស៊ី​ ចេញ​ការ​ព្រមាន​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ក្រោយ​ការ​វាយ​ប្រហារ

Liny Chan March 11, 2025 11/03/2025

(កូឡាឡាំពួរ)៖​ រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ចេញ​សេចក្តី​ណែនាំ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ពន្យារ​ពេល​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​ ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក និង​ការ​បាញ់​ប្រហារ​ដែល​សង្ស័យ​ថា​ ធ្វើ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​បាន​សម្លាប់​មនុស្ស ៥ នាក់ និង​របួស ១៣ នាក់​ផ្សេង​ទៀត​កាលពី​ចុង​សប្តាហ៍។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។ ការ​វាយ​ប្រហារ​ទាំងនេះ ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​បំផុត​របស់​ប្រទេស​ថៃ ដែល​ភាគច្រើន​ជា​ជនជាតិ​ម៉ាឡេ​មូស្លីម ជា​តំបន់​ដែល​មាន​ជម្លោះ​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ រវាង​ក្រុម​បះបោរ​ផ្តាច់​ខ្លួន និង​រដ្ឋាភិបាល​ថៃ។ ចាប់តាំងពី​ឆ្នាំ ២០០៤ មក មនុស្ស​ជាង ៧,៣០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​នេះ។ ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ ដោយ​ផ្តល់​អនុសាសន៍​យ៉ាង​ខ្លាំង​ ដល់​ពលរដ្ឋ​ម៉ាឡេស៊ី​ឲ្យ​ពន្យារ​ពេល​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​ទៅ​កាន់​តំបន់​ទាំងនោះ។ គួរបញ្ជាក់ថា​ម៉ាឡេស៊ី​ គឺ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​ជាង​គេ​ទី​ពីរ​សម្រាប់​ប្រទេស​ថៃ ដោយ​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៤.៩ លាន​នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប ៣៥.៥ លាន​នាក់​កាលពី​ឆ្នាំ​មុន។ អភិបាល​ខេត្ត Narathiwat លោក Trakul Thotham បាន​បញ្ជាក់​ថា សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ក្នុង​តំបន់​នោះ។ លោក​បាន​ទទួល​ស្គាល់​ថា ហេតុការណ៍​ហិង្សា​បែប​នេះ​មិន​បាន​កើតឡើង​ក្នុង​រយៈពេល ៤ ទៅ ៥ ឆ្នាំ​ចុងក្រោយ​នេះ​ទេ […]