ព័ត៌មានអន្តរជាតិ

រុស្ស៉ី បញ្ចេញប្រតិកម្មទាំងសប្បាយចិត្ត ចំពោះជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី

Liny Chan March 1, 2025 01/03/2025

(Reuters)៖ រុស្ស៉ី បានបញ្ចេញប្រតិកម្មទាំងសប្បាយរីករាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទៅនឹងជម្លោះពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយនិយាយថាមេដឹកនាំអ៊ុយក្រែនរូបនេះ ទទួលបាននូវអ្វីដែលលោកសមនឹងទទួលបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា និងចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក ត្រាំ។ ប៉ុន្តែ គម្រោងចុះកិច្ចព្រមព្រៀងត្រូវបានលុបចោល ហើយលោក ហ្សេលេនស្គី នៅតែទទូច ដដែលថាកិច្ចព្រមព្រៀងរ៉ែកម្រត្រូវតែមានបញ្ចូលផងដែរនូវការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ជាការធានាមួយដែលសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់លោក ត្រាំ កំពុងគេចវេស គិតមកទល់ពេលនេះ។ ក្នុងការប៉ះសម្ដីគ្នាធ្ងន់ៗ អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននៅការិយាល័យពងក្រពើនៃសេតវិមាននោះដែរ បានចោទប្រកាន់ថាលោក ហ្សេលេនស្គី មិនបានផ្ដល់ ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។ លោក ហ្សេលេនស្គី បានចាកចេញពីសេតវិមានទាំងកណ្ដាលទី ហើយក្រោយមក លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោក ហ្សេលេនស្គី អាចត្រឡប់ទៅកាន់សេតវិមានជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។ ជាប្រតិកម្មទៅនឹងការឈ្លោះប្រកែកគ្នានេះដែរ អតីតប្រធានាធិបតីរុស្ស៉ី លោក […]

លោក ហ្សេលេនស្គីថាទំនាក់ទំនងជាមួយលោក ត្រាំ នៅតែមានផ្លូវស្ដារឡើងវិញ ក្រោយប្រកែកគ្នាបែកផ្សែងនៅសេតវិមាន

Liny Chan March 1, 2025 01/03/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃទី២៨ ខែកុម្ភៈបាននិយាយថាទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិក នៅតែអាចមានផ្លូវស្ដារឡើងវិញបាន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្រែកខ្លាំងៗដាក់រូបលោកទាំងកំហឹង ក្នុងពេលប្រកែកគ្នាបែកផ្សែងនៅឯសេតវិមាន ជាមួយការចោទថាមេដឹកនាំអ៊ុយក្រែនបានបដិសេធកិច្ចព្រមព្រៀង សន្តិភាពជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅពេលត្រូវបានសាកសួរក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាតើទំនាកទំនងរបស់លោកជាមួយលោក ដូណាល់ ត្រាំ អាចសា្ដរឡើងវិញបានដែរឬទេ? លោក ហ្សេលេនស្គី បានឆ្លើយថា ពិតណាស់ វាអាចស្ដារឡើងវិញបាន ដោយបន្ថែមថាអ៊ុយក្រែនត្រូវការការគាំទ្រពីសហរដ្ឋអាមេរិកជាចាំបាច់ ដើម្បីអាចបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។ ការបន្ទន់ឥរិយាបថរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីទាស់ទែងពាក្យសម្ដីជាមួយលោក ដូណាល់ ត្រាំ នៅឯសន្និសីទសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងប៉ះសម្ដីគ្នាធ្ងន់ៗ លោក ត្រាំ បាននិយាយថា លោក ហ្សេលេនស្គីគ្មានសន្លឹកបៀរអ្វីទាំងអស់ និងកំពុងយកអាយុជីវិតប្រជាជនរាប់លាននាក់ទៅប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣។ ចំណែក អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននោះដែរ បានចោទប្រកាន់ថាលោក ហ្សេលេនស្គី មិនបានផ្ដល់ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។ លោក […]

លោក ត្រាំ និងលោក ហ្សេលេនស្គី បរាជ័យចុះកិច្ចព្រមព្រៀងរ៉ែ ក្រោយទាស់សម្ដីគ្នានៅសេតវិមាន

Liny Chan March 1, 2025 01/03/2025

(វ៉ាស៊ីនតោន)៖ គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីផាំងទៅផាំងមក ជុំវិញមន្ទិលសង្ស័យរបស់លោក ហ្សេលេនស្គីចំពោះកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី អាចនឹងសម្រេចបានសន្តិភាពយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ លោក ហ្សេលេនស្គី បានដើរចេញពីសេតវិមាន បន្ទាប់ពីទាស់សម្ដីគ្នាជាមួយលោក ត្រាំ នៅមុខក្រុមអ្នកកាសែត រីឯផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្និសីទសារព័ត៌មានត្រូវបានលុបចោល។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាកិច្ចព្រមព្រៀងរ៉ែដែលលោក ត្រាំ ចាត់ទុកថាជាជំហានមួយដ៏សំខាន់ដើម្បីសងសំណងដល់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយយោធាអ៊ុយក្រែន មិនត្រូវបានចុះហត្ថលេខា មុនលោក ហ្សេលេនស្គីដើរចេញពីសេតវិមាននោះឡើយ។ លោក ដូណាល់ ត្រាំ វិញក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម បាននិយាយថាលោក ហ្សេលេនស្គីមិនបានផ្ដល់ការគោរពដល់សហរដ្ឋអាមេរិកទេ ប៉ុន្តែថាលោក ហ្សេលេនស្គី អាចត្រឡប់មកកាន់ សេតវិមានសាជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានធ្វើឱ្យលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក […]

វៀតណាម គាំទ្រការបញ្ជូនជនជាតិវៀតណាមមកពីអាមេរិកវិញ បន្ទាប់ពីមានការគំ-រាមកំហែងដាក់ពន្ធ

Liny Chan February 28, 2025 28/02/2025

(ហាណូយ)៖ អ្នកច្បាប់ម្នាក់ បាននិយាយថា វៀតណាមសន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហើយដោះស្រាយឱ្យបានឆាប់ នូវសំណើថ្មីៗទៀត សម្រាប់ការបញ្ជូនពលរដ្ឋវៀតណាមមកវិញ បន្ទាប់ពីមានការគំរាមកំហែងដាក់ពន្ធគយ និងការដាក់កំហិតទិដ្ឋាការជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ នេះគឺជាផ្នែកមួយនៃការធ្វើសម្បទានផ្សេងទៀត ដែលប្រទេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តមួយនេះ កំពុងពិចារណា ដើម្បីចៀសវាងការបង់ពន្ធ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ដោយសារតែការពឹងផ្អែកខ្លាំង លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ លោក Tin Thanh Nguyen មេធាវីខាងអន្តោប្រវេសន៍ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា វៀតណាម យល់ព្រមធ្វើតាមសំណើបញ្ជូនពលរដ្ឋវៀតណាម របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ថ្ងៃ ដែលលឿនជាងអ្វី ដែលពួកគេធ្លាប់ធ្វើ នាពេលកន្លងមក។ ទីក្រុងហាណូយ ក៏បានយល់ព្រមចេញឯកសារធ្វើដំណើរ ឱ្យជនជាតិវៀតណាម ដែលកំពុងជាប់ឃុំចំនួន ៣០នាក់ផងដែរ ដែលនឹងបើកផ្លូវដល់ការបញ្ជូនពួកគេ មកពីសហរដ្ឋអាមេរិកវិញ។ គួរបញ្ជាក់ថា ក្រសួងការបរទេសវៀតណាម នៅមិនទាន់ចេញមកបញ្ជាក់នោះទេ ជុំវិញការអត្ថាធិប្បាយនេះ ប៉ុន្តែកាលពីដើមខែកុម្ភៈ អ្នកនាំពាក្យមួយរូបរបស់ក្រសួងនិយាយថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក […]

រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចកាត់បន្ថយជំនួយបរទេស រហូតដល់ជាង៩០ភាគរយ ឬស្មើនឹងទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ

Liny Chan February 28, 2025 28/02/2025

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានប្រកាសថា សហរដ្ឋអាមេរិក បានសម្រេចចិត្ត​កាត់បន្ថយសឹងតែទាំងអស់ នូវកម្មវិធីជំនួយនិងអភវិឌ្ឍន៍បរទេសទាំងឡាយរបស់ទីភ្នាក់ងារ USAID ដោយកិច្ចសន្យានានា នឹងត្រូវកាត់ចោលរហូតដល់៩២ភាគរយ ឬស្មើនឹងថវិកាចំនួន ៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ បង្គាប់ឱ្យបង្កកជំនួយទៅបរទេសទាំងអស់ របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល៩០ថ្ងៃ ហើយអំឡុងចន្លោះពេលនោះ រដ្ឋបាល​របស់លោក នឹងធ្វើការត្រួតពិនិត្យមើល ដើម្បីកាត់បន្ថយការចំណាយទៅលើកម្មវិធីណា ដែលមិនស្របតាមគោនយោបាយ America First របស់លោក ត្រាំ។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ក្រោយដំណើរការត្រួតពិនិត្យ កិច្ចសន្យារយៈពេលច្រើនឆ្នាំ ស្តីពីជំនួយបរទេសចំនួន ៥៨០០កុងត្រា ក្នុងចំណោមកិច្ចសន្យាសរុបចំនួន៦២០០ របស់ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID ត្រូវបានកំំណត់កាត់ចោល ដែលស្មើនឹងទឹកប្រាក់៥៤ពាន់លានដុល្លារ។ ជាមួយមួយគ្នានេះ កិច្ចសន្យាចំនួន ៤១០០កុងត្រា ក្នុងចំណោមកិច្ចសន្យា ៩១០០កុងត្រា ស្តីពីជំនួយបរទេសរបស់ក្រសួងការបរទេស ក៏នឹងត្រូវលុបចោលផងដែរ ស្មើនឹងទឹកប្រាក់៤.៤ពាន់លានដុល្លារ។ គួរបញ្ជាក់ថា […]

លោក ត្រាំ៖ ពន្ធគយ ២៥ភាគរយលើម៉ិកស៉ិក កាណាដា និង ១០ភាគរយបន្ថែមលើចិន ត្រូវចូលជាធរមាននាថ្ងៃទី៤ ខែមីនា 

Liny Chan February 28, 2025 28/02/2025

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដំឡើងពន្ធ ២៥ភាគរយលើទំនិញម៉ិកស៉ិក កាណាដា នឹងចូលជាធរមាននាថ្ងៃទី៤ ខែមីនា រួមជាមួយនិងពន្ធបន្ថែម ១០ភាគរយទៀតលើការនាំចូលរបស់ចិន ដោយសារតែថ្នាំដែលសម្លាប់អាយុជីវិតមនុស្ស នៅតែហូរចូលសហរដ្ឋអាមេរិក មកពីប្រទេសទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។ លោក ត្រាំ ប្រាប់ក្រុមអ្នកយកព័ត៌មានថា ការសម្រេចដាក់ពន្ធបន្ថែមលើចិន និងចំថ្ងៃឱសានវាទសម្រាប់កាណាដា និងម៉ិកស៉ិក ត្រឹមថ្ងៃអង្គារ ទី៤ ខែមីនា គឺជាអ្វីដែលរដ្ឋបាលរបស់លោក មើលលើឃើញថាមិនមានភាពគ្រប់គ្រាន់លើការទប់ស្កាត់លំហូរចូលថ្នាំ fentanyl មកសហរដ្ឋអាមេរិក។ នៅពេលត្រូវបានសួរថា តើម៉ិកស៉ិក និងកាណាដា បានធ្វើសកម្មភាពទប់ស្កាត់ការនាំចេញថ្នាំ fentanyl ទៅកាន់សហរដ្ឋអាមេរិកឬទេ? លោក ត្រាំ ឆ្លើយតបថា «ខ្ញុំមិនឃើញទាល់តែសោះ»។ បើតាមមន្ត្រីសេតវិមាន មានការពិភាក្សាគ្នាបន្តបន្ទាប់ជាមួយភាគីចិន ម៉ិកស៉ិក និងកាណាដា ដោយទទួលបានដំណោះស្រាយល្អលើបញ្ហាអន្តោប្រវេសន៍ ប៉ុន្តែនៅតែមានការព្រួយបារម្ភពីបញ្ហាថ្នាំ fentanyl។ គួរបញ្ជាក់ថា ការប្រកាសដាក់ពន្ធ ១០ភាគរយទៀតរបស់លោក ត្រាំ […]

FBI រកឃើញថា កូរ៉េខាងជើងលួចចូល crypto ដ៏ធំបំផុតមួយនៅលើកំណត់ត្រាប្រវត្តិសាស្រ្ត និងត្រូវទទួលខុសត្រូវចំពោះលុយ ១,៥ពាន់លានដុល្លារ

Liny Chan February 27, 2025 27/02/2025

(បរទេស)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បាននិយាយថា ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​លួច​ទ្រព្យ​សម្បត្តិឌីជីថល​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​ពី​ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​គ្រីបតូ ByBit។ ឧប្បត្តិហេតុនេះត្រូវបានគេហៅថា «TraderTraitor» គឺជាការលួចចូល cryptocurrency ដ៏ធំបំផុតមួយនៅលើកំណត់ត្រាប្រវត្តិសាស្រ្ត និងជាសកម្មភាពតាមអ៊ីនធឺណិតដ៏អាក្រក់បំផុតរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២៥។ ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីប្រកាសជាសាធារណៈថា «តួអង្គ TraderTraitor បានធ្វើសកម្មភាពបំប្លែងទ្រព្យសម្បត្តិដែលត្រូវបានលួចមួយចំនួនទៅជា bitcoin និងទ្រព្យសម្បត្តិឌីជីថលផ្សេងទៀត ត្រូវបានចែកចាយនៅទូទាំងអាស័យដ្ឋានរាប់ពាន់នៅលើ blockchains ជាច្រើន»។ ទីភ្នាក់ងារនេះរំពឹងទុកថា រូបិយប័ណ្ណគ្រីបតូដែលត្រូវបានលួចនោះទំនងជានឹងត្រូវបានបំប្លែងទៅជារូបិយប័ណ្ណ fiat ដែលជាការលាងលុយដ៏ស្មុគ្រស្មាញបំផុត។ ខណៈ Bybit បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា អ្នកវាយប្រហារម្នាក់បានទទួលការគ្រប់គ្រងកាបូប Ether និងបានផ្ទេរការកាន់កាប់ទៅអាសយដ្ឋានមិនស្គាល់អត្តសញ្ញាណ។ គួរជម្រាបថា Bybit ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំជាងគេទីពីររបស់ពិភពលោកដោយបរិមាណជួញដូរ។ រូបិយប័ណ្ណគ្រីបតូនេះ បានបម្រើដល់អ្នកប្រើប្រាស់ជាង ៦០ លាននាក់នៅទូទាំងពិភពលោក ដោយផ្តល់នូវការចូលទៅកាន់រូបិយប័ណ្ណគ្រីបតូផ្សេងៗ រួមទាំង bitcoin និង ether៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla របស់លោក Elon Musk ធ្លាក់ថ្លៃបន្ទាប់ពីការលក់នៅអឺរ៉ុបធ្លាក់ចុះ

Liny Chan February 27, 2025 27/02/2025

(ក្រុងអូស្ទីន)៖ ភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោកមហាសេដ្ឋី Elon Musk បានធ្លាក់ថ្លៃជាង ៩% បន្ទាប់ពីការលក់នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសបានធ្លាក់ចុះជិតពាក់កណ្តាលនៅក្នុងខែមករា។ ការធ្លាក់ចុះថ្លៃភាគហ៊ុននេះបានធ្វើឱ្យតម្លៃក្រុមហ៊ុន Tesla ធ្លាក់ចុះមកនៅក្រោម ១ពាន់ពាន់លានដុល្លារជាលើកដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន BCC។ ក្រុមហ៊ុន Tesla បាននិងកំពុងប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងនៅក្នុងទីផ្សារអឺរ៉ុបពីក្រុមហ៊ុនផលិតរបស់ប្រទេសចិន និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ អ្នកវិភាគម្នាក់បានប្រាប់ BCC ថា លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុន Tesla គឺលោក Elon Musk បាននិងកំពុងបង្កើតកម្តៅរលកនយោបាយដ៏ចម្រូងចម្រាស់ទាំងនៅទ្វីបអាមេរិក និងទ្វីបអឺរ៉ុបដែលស្ថិតនៅសងខាងមហាសមុទ្រអាត្លង់ទិក។ ការលក់រថយន្ត Tesla នៅក្នុងខែមករាមានភាពផ្ទុយគ្នានឹងនិន្នាការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបដែលបានកើនឡើងច្រើនជាងមួយភាគបីក្នុងខែនេះ នេះបើយោងតាមស្ថាប័នពាណិជ្ជកម្ម Acea។ ផ្ទុយទៅវិញ ការលក់របស់ក្រុមហ៊ុន Tesla នៅទូទាំងសហភាពអឺរ៉ុប ក្រុមប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្ម EFTA និងចក្រភពអង់គ្លេសបានធ្លាក់ចុះច្រើនជាង ៤៥% និងច្រើនជាង ៥០% គ្រាន់តែនៅក្នុងសហភាពអឺរ៉ុប។ ការធ្លាក់ចុះការលក់នេះបានកើតមានឡើងបន្ទាប់ពីការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ដោយសារតម្រូវការធ្លាក់ចុះ និងគូប្រជែងបានកើនឡើង។ លោក Russ Mold ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន […]

ការវាយតម្លៃ៖ អ៊ុយក្រែនត្រូវការ៥២៤ពាន់លានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ ក្រោយរយៈពេល៣ឆ្នាំនៃសង្រ្គាមជាមួយរុស្ស៉ី

Liny Chan February 26, 2025 26/02/2025

(កៀវ)៖ របាយការណ៍សិក្សាវាយតម្លៃថ្មីមួយ ចងក្រងរួមគ្នាដោយធនាគារពិភពលោក អង្គការសហប្រជាជាតិ គណៈកម្មការអឺរ៉ុប និង​រដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ បានរកឃើញថា គិតនៅត្រឹមពេលនេះ ទំហំថវិកាប៉ាន់ស្មានដែលចាំបាច់ ដើម្បីកសាងប្រទេសអ៊ុយក្រែន ឡើងវិញ បានកើនដល់ ៥២៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ វាគឺជាកំណើន៧ភាគរយ ធៀបនឹងថវិកាប៉ាន់ស្មានចំនួន៤៨៦ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន ហើយវិស័យលំនៅដ្ឋាន ដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងអប់រំ គឺជាវិស័យរងការប៉ះពាល់ខ្លាំងជាងគេ។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា មួយឆ្នាំមកនេះ ទំហំនៃតម្រូវការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែន នៅតែបន្តកើនឡើង ដោយសារតែការបន្តវាយប្រហាររបស់រុស្សស៉ី។ របាយការណ៍ខាងលើ បានកត់សម្គាល់ថា ការខូចខាតនៃវិស័យថាមពលរបស់អ៊ុយក្រែន បានកើន៧០ភាគរយ ធៀបនឹងរយៈពេល​១ឆ្នាំមុន។ ក្នុងចំណោមតម្រូវការរយៈពេលវែងសរុប វិស័យលំនៅដ្ឋានរបស់អ៊ុយក្រែន ទាមទារប្រមាណ៨៤ពាន់លានដុល្លារ ខណៈ​វិស័យដឹកជញ្ជូនទាមទារជិត ៧៨ពាន់លានដុល្លារ, ថាមពលនិងរ៉ែត្រូវការជិត៦៨ពាន់លានដុល្លារ, ពាណិជ្ជកម្មនិងឧស្សាហកម្មត្រូវការជាង ៦៤ពាន់លានដុល្លារ ហើយកសិកម្មគឺជាង ៥៥ពាន់លានដុល្លារ។ គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានឈានដល់គម្រប់ខួប៣ឆ្នាំគត់ […]

ម៉ាឡេស៊ីនឹងពិភាក្សាជាមួយអាមេរិក ដើម្បីការពារឧស្សាហកម្មបន្ទះឈីប ពីវិធានការពន្ធគយរបស់លោក ត្រាំ

Liny Chan February 26, 2025 26/02/2025

(គូឡាឡាំពួ)៖ ម៉ាឡេស៊ីមានបំណងពិភាក្សាជាមួយសហរដ្ឋអាមេរិក អំពីផែនការដំឡើងពន្ធគយរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ លើការនាំចូលបន្ទះឈីប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Zafrul Aziz បាននិយាយថា លោកនឹងចាកចេញទៅកាន់សហរដ្ឋអាមេរិកក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីមធ្យោបាយធ្វើការងារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ លោក Zafrul ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃចន្ទថា៖ «យើងមានការព្រួយបារម្ភប្រសិន បើមានការដកហូតពន្ធគយ ឬការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីប»។ លោកបានបន្ថែមថា៖ «ដូច្នេះ ការចូលរួមជជែកគ្នាគឺជាគន្លឹះ ប៉ុន្តែវាពិតជានឹងមានផលអវិជ្ជមានសម្រាប់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ប្រសិនបើពន្ធគយកើតឡើង»។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំទីបី របស់ម៉ាឡេស៊ីសម្រាប់ការនាំចេញបន្ទះឈីប។ លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកទំនងជានឹងដកហូតពន្ធគយលើការនាំចូលរថយន្ត គ្រឿងអេឡិចត្រូនិក និងឱសថក្នុងអត្រាប្រហែល ២៥% ដោយការប្រកាសនឹងធ្វើឡើងនៅថ្ងៃទី២ ខែមេសា។ ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំមុនបានសន្យាវិនិយោគទឹកប្រាក់យ៉ាងហោចណាស់ ២៥ពាន់លានរីងហ្គីត (៥,៧ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួន ដោយព្យាយាមបង្កើនតួនាទីរបស់ខ្លួន ខណៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានអង្រួនខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News