ព័ត៌មានអន្តរជាតិ

BREAKING: ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress May 18, 2021 18/05/2021

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.២លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៨,៧១៩នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺ ៣.៣៥លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៤លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។ […]

ប្រទេសចិនរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀត ក្នុងនោះ៤នាក់ជាករណីឆ្លងសហគមន៍

Khmerpress May 18, 2021 18/05/2021

(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២ករណីបន្ថែមទៀត ដែលធ្លាក់ចុះពី ២៥ករណីកាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ០៤ករណី គឺជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានរកឃើញនៅក្នុងខេត្ត លាវនីង (Liaoning) ភាគឦសាន្ត និង ១៨ករណីទៀត គឺជាករណីនាំចូលដែលត្រូវបានរកឃើញ នៅលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ។ ចំណែកឯ ករណីឆ្លងដែលមិនមានរោគសញ្ញា ឬហៅថា អាស៉ីមតូម៉ាទិច (Asympthomatic Case) ដែលប្រទេសចិន មិនបានដាក់ចូលទៅក្នុងករណីឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ២០ករណី ដែលកើនឡើងពី ១៧ករណីកាលពីមួយថ្ងៃមុន។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩០,៨៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៥,៩៦៣នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: សហរដ្ឋអាមេរិក៖ មនុស្ស ២.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៦៩នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress May 18, 2021 18/05/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៥,០៣០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៦៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៧៤៧,៤៣៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០០,៥៣៣នាក់ និងជាសះស្បើយឡើងសរុប ២៧,២០២,៣០៩នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកសរុប ២០លានដូសទៅបរទេស នៅត្រឹមដំណាច់ខែមិថុនាខាងមុខ ហើយវានឹងក្លាយជាលើកដំបូង ដែលសហរដ្ឋអាមេរិកធ្វើយ៉ាងដូច្នេះ គិតចាប់តាំងពីខ្លួនបានអនុម័តឲ្យប្រើប្រាស់ ជាផ្លូវការនូវវ៉ាក់សាំងទាំងនោះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២៧៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៥៧.៥លាននាក់ (៤៨%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ […]

BREAKING: ថៃរាយការណ៍ពីមនុស្សស្លាប់ច្រើនបំផុត «៣៥នាក់ក្នុង១ថ្ងៃ» ដោយសារកូវីដ-១៩ ខណៈមនុស្ស ២,៤៧៣នាក់ទៀតឆ្លង

Khmerpress May 18, 2021 18/05/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃបានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា អ្នកជំងឺ COVID-19 ចំនួន ៣៥នាក់ទៀតបានបាត់បង់ជីវិត ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុត ក្នុងមួយថ្ងៃនៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation។ ថៃក៏បានប្រកាសផងដែរថា ករណីឆ្លងជំងឺ COVID-19 សរុប ២,៤៧៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេល ១ថ្ងៃដូចគ្នា ហើយក្នុងចំណោមនោះ ៦៨០នាក់គឺជាករណីឆ្លង ដែលត្រូវបានរកឃើញនៅតាមពន្ធនាគារ។ ដោយឡែកអ្នកជំងឺ ២,៧២៨នាក់ទៀតបានជាសះស្បើយ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១៣,៥៥៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦៤៩នាក់ និងជាសះស្បើយវិញ ៦៩,៩១៨នាក់ ខណៈអ្នកជំងឺជិត ៤៣,០០០នាក់ទៀតកំពុងសម្រាកព្យាបាល។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 គិតត្រឹមថ្ងៃទី១៧ ខែឧសភា ប្រទេសថៃសម្រេចបាន ២.២៦លានដូស ក្នុងនោះមនុស្សជាង ១,៤៨២,៧០០នាក់ (ស្មើនឹង ២.១% នៃចំនួនប្រជាជនថៃសរុប) បានចាក់ដូសដំបូង និងជិត ៧៨២,០០០នាក់ (ស្មើនឹង ១.១% […]

កោះតៃវ៉ាន់ថា ចង់ទទួលបានវ៉ាក់សាំងពីអាមេរិក ក្រោយពីបានឮដំណឹងថា លោក ចូ បៃដិន នឹងបញ្ចេញ «២០លានដូស»

Khmerpress May 18, 2021 18/05/2021

(តៃប៉ិ)៖ មន្ត្រីតំណាងជាន់ខ្ពស់នៃកោះតៃវ៉ាន់ ប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានលើកឡើងថា តៃវ៉ាន់កំពុងតែពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ការចែករំលែកវ៉ាក់សាំងបង្ការ COVID-19 ដែលលោកប្រធានាធិបតី ចូ បៃដិន កំពុងមានផែនការក្នុងការបរិច្ចាគទៅកាន់ពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ចូ បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកសរុប ២០លានដូសទៅបរទេស នៅត្រឹមដំណាច់ខែមិថុនាខាងមុខ ហើយវានឹងក្លាយជាលើកដំបូង ដែលសហរដ្ឋអាមេរិកធ្វើយ៉ាងដូច្នេះ គិតចាប់តាំងពីខ្លួនបានអនុម័តឲ្យប្រើប្រាស់ ជាផ្លូវការនូវវ៉ាក់សាំងទាំងនោះ។ លោក ចូ បៃដិន បានប្រកាសក្នុងថ្ងៃចន្ទថា វ៉ាក់សាំងផលិតក្នុងស្រុកចំនួន ២០លានដូស ដែលនឹងត្រូវបញ្ចេញទៅបរទេសជាលើកដំបូងនេះ គឺរួមមាន Pfizer-BioNTech, Moderna និង Johnson & Johnson ដោយវាជាការបូកបន្ថែមពីលើវ៉ាក់សាំងអង់គ្លេស AstraZeneca ចំនួន ៦០លានដូស ដែលសហរដ្ឋអាមេរិកមានផែនការបរិច្ចាគ ទៅកាន់អន្តរជាតិរួចទៅហើយ។ ជុំវិញដំណឹងខាងលើនេះ លោកស្រី ហ្សាវ បាយគីម […]

ចិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ជាង៤០០លានដូស» ជូនប្រជាជនទូទាំងប្រទេស

Khmerpress May 17, 2021 17/05/2021

(ប៉េកាំង)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ៤០០លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជន នៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈដែលប្រទេសមានប្រជាជន ច្រើនជាងគេបំផុតលើលោកមួយនេះ កំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងបានឲ្យលឿន ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញ នៃករណីឆ្លងរាតត្បាត COVID-19 ក្នុងខេត្តអានហ៊ុយ (Anhui)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនជិត ៤០៧លានដូស ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានការផ្ទុះឡើងនូវករណីឆ្លងក្នុងស្រុកចំនួន ០៧ករណីដែលត្រូវបានរាយការណ៍នៅក្នុងខេត្ត អានហ៊ុយ (Anhui) ភាគខាងកើតប្រទេសចិន និង ០៩ករណីនៅខេត្ត លាវនីង (Liaoning) ភាគឦសានប្រទេសចិន។ គួរបញ្ជាក់ថា ទាំងខេត្ត Anhui និង Liaoning បាននិងកំពុងបង្កើនការស្វែងរក អ្នកដែលជាប់ទាក់ទងនឹងអ្នកជំងឺ ដែលទើបតែត្រូវបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺ COVID-19 នាពេលថ្មីៗនេះ និងអនុវត្តការធ្វើតេស្តទ្រង់ទ្រាយធំតែម្តង។ អាជ្ញាធរចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនូវជំងឺឆ្លងរាតត្បាត […]

ចក្រភពអង់គ្លេសចាប់ផ្តើមបន្ធូរបន្ថយ វិធានការរឹតត្បិតកូវីដ-១៩ ទោះបីនៅបារម្ភអំពីវីរុសបំប្លែងថ្មីក៏ដោយ

Khmerpress May 17, 2021 17/05/2021

(ឡុងដ៍)៖ ដែនដីចក្រភពអង់គ្លេសមួយផ្នែកធំ បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរក ភាពប្រក្រតីវិញហើយនៅថ្ងៃចន្ទនេះ ដោយសារវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 ត្រូវបានបន្ធូរបន្ថយ បើទោះបីជាមានការព្រួយបារម្ភ អំពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ នៅទូទាំងប្រទេសអង់គ្លេស (England) ប្រទេសវែល (Wales) និងមួយផ្នែកធំនៃប្រទេសស្កុតឡែន (Scotland) ការទទួលភ្ញៀវចូលមកក្នុងហាងស្រាបៀរ ហាងកាហ្វេ ភោជនីយដ្ឋាន រោងកុន សារមន្ទីរ និងកន្លែងកីឡា គឺចាប់ផ្ដើមបើកទ្វារជាលើកដំបូង ក្រោយផ្អាកអស់រយៈពេលជាច្រើនខែ។ ប៉ុន្តែប្រទេសអៀរឡង់ភាគខាងជើង (Northern Ireland) នៅមិនទាន់បន្ធូរបន្ថយរឿងនេះទេ រហូតដល់ថ្ងៃទី២៤ ខែឧសភា។ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានគូសបញ្ជាក់ថា «ជាមួយគ្នានេះ យើងបានឈានដល់ចំណុចសំខាន់មួយទៀត នៅក្នុងផែនទីបង្ហាញផ្លូវរបស់យើងចេញពីភាពជាប់គាំងហើយ ប៉ុន្តែយើងត្រូវតែចាត់វិធានការបន្ទាប់ ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត»។ លោក Boris Johnson បានគូសបញ្ជាក់បន្ថែមថា «យើងកំពុងរក្សាការឆ្លងរីករាលដាលនៃវីរុស COVID-19 […]

ខេត្តចំនួន២នៅប្រទេសចិន បង្កើនកិច្ចប្រឹងប្រែងគ្រប់គ្រងកូវីដ-១៩ ក្រោយរកឃើញករណីឆ្លងថ្មីៗ

Khmerpress May 17, 2021 17/05/2021

(ប៉េកាំង)៖ ខេត្តចំនួន០២នៅភាគឦសាន និងភាគខាងកើតនៃប្រទេសចិន បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងគ្រប់គ្រងស្ថានការណ៍ COVID-19 ក្រោយករណីឆ្លងថ្មីៗ ត្រូវបានរកឃើញជាបន្តបន្ទាប់ ចាប់តាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ នៅថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 កាលពីថ្ងៃអាទិត្យម្សិលមិញចំនួន ២៥នាក់។ ក្នុងនោះ០៥ករណី ជាករណីឆ្លងនៅក្នុងសហគមន៍ ដោយ០៣ករណី ត្រូវបានរាយការណ៍ចេញពីខេត្ត លាវនីង (Liaoning) ភាគឦសានប្រទេសចិន និង០២ករណីនៅខេត្តអានហ៊ុយ (Anhui) ដែលនៅភាគខាងកើត។ ឆ្លើយតបចំពោះការរកឃើញករណីឆ្លងថ្មីៗបែបនេះ រដ្ឋាភិបាលចិនបានចាត់បញ្ជូនក្រុមការងារជំនាញ ឲ្យទៅដឹកនាំកិច្ចប្រឹងប្រែងគ្រប់គ្រង ស្ថានការណ៍ COVID-19 នៅក្នុងខេត្តទាំងពីរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មិន ចិនបានរកឃើញករណីឆ្លង ក្នុងសហគមន៍ជាលើកដំបូងឡើងវិញ ក្រោយមិនមានរយៈពេលជា០៣សប្តាហ៍ លើបុគ្គលម្នាក់ដែលបានធ្វើដំណើរពីខេត្តអានហ៊ុយ ទៅកាន់ខេត្តលាវនីង។ គួរបញ្ជាក់ថា ចាប់តាំងពីពេលនោះ មកដល់ថ្ងៃអាទិត្យម្សិលមិញ ខេត្តអានហ៊ុយ បានរកឃើញករណីឆ្លងក្នុងសហគមន៍សរុប០៧ករណី ហើយខេត្តលាវនីង បានរកឃើញសរុប០៩ករណី។ សម្រាប់តួលេខករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសចិនវិញ […]

BREAKING: ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,០០០នាក់ស្លាប់ និងមនុស្សជាង ២៨១,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress May 17, 2021 17/05/2021

(ញូដេលី)៖ អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប ២៨១,៨៦០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ជិត ២៥លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៤,៤១១នាក់ និងជាសះស្បើយឡើងវិញជាង ២១លាននាក់ ខណៈអ្នកជំងឺ ៣.៥២លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។ គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។ សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មកទល់ពេលនេះគឺឥណ្ឌាសម្រេចបានជាង ១៨៣លានដូស ក្នុងនោះជាង ៤០លាននាក់ ចាក់បានគ្រប់ដូស។ បន្ថែមពីនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មបំផុតផងដែរ ដោយប្រជាជនឥណ្ឌាសរុបជាង ៣១៦លាននាក់ហើយ […]

BREAKING: ថៃរកឃើញករណីឆ្លងកូវីដ-១៩ «ក្បែរ១០,០០០នាក់ក្នុង១ថ្ងៃ» ក្រោយផ្ទុះការឆ្លងយ៉ាងគំហុក នៅតាមពន្ធនាគារ

Khmerpress May 17, 2021 17/05/2021

(បាងកក)៖ នេះជាលើកដំបូងបំផុតហើយសម្រាប់ប្រទេសថៃ ដែលបានរកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់ក្នុងពេលតែ ២៤ម៉ោង ដោយ ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក៏បានរាយការណ៍ពីអ្នកជំងឺ ២៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលដូចគ្នាផងដែរ។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦១៤នាក់ និងជាសះស្បើយវិញជាង ៦៧,០០០នាក់។ គួរបញ្ជាក់ថា ពេលនេះប្រទេសថៃកំពុងតែស្ថិតនៅក្នុង ដំណាក់កាលទប់ទល់រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វ៉ាក់សាំងបង្ការ COVID-19 សរុប ២.២លានដូសហើយត្រូវបានចាក់ជូនប្រជាជន។ វ៉ាក់សាំងដែលប្រទេសថៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ AstraZeneca និង Sinovac ខណៈវ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើផ្សេងទៀត គឺមិនទាន់ត្រូវបានបញ្ជូនមកដល់នៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews