ព័ត៌មានអន្តរជាតិ

លោក​ ត្រាំ​ ថានឹងជួបលោក​ ហ្សេលេនស្គី​ នៅសប្តាហ៍ក្រោយ​ ដេីម្បីពិភាក្សាពីបញ្ហាអ៊ុយក្រែន​

Nisaiy KP February 9, 2025 09/02/2025

(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់​ ត្រាំបានបង្ហេីបឱ្យដឹងថា លោកប្រហែលជាជួបប្រធានាធិបតីលោក វ៉ូឡូឌីមៀ​ ហ្សេលេនស្គី​ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន​ ដេីម្បីឆ្លេីយតាមនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។ លោក​ ត្រាំ​ មិន​បាន​បញ្ជាក់​ច្បាស់​ថា​​ជា​ជំនួប​ផ្ទាល់​ ឬ​តាម​ប្រព័ន្ធវីដេអូទេ​ ដោយគ្រាន់តែនិយាយថា​ ប្រហែលជាជួប​លោក ហ្សេលេនស្គី​ ក្នុងសប្តាហ៍ក្រោយ ជាមួយនិងការបង្ហាញចំណាប់អារម្មណ៍ម្តងទៀត​ ក្នុងការជួបប្រធានាធិបតីរុស្ស៉ី​ លោក​ ពូទីន​ ផងដែរ។ នៅពេលត្រូវបានសាកសួរអំពីទីតាំង​នៃជំនួប​ លោក​ ត្រាំ​បានកត់សម្គាល់ថា ខ្ញុំនៅទីនេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយថាលោកមិនទៅអ៊ុយក្រែនទេ។​ ទាក់ទងនឹងបញ្ហាសង្រ្គាម​ លោក ត្រាំ​ គូសបញ្ជាក់ថា​ ខ្ញុំចង់ឃើញវាបញ្ចប់ដោយផ្អែកទៅលើមូលដ្ឋានអាយុជីវិតមនុស្ស។ គួរបញ្ជាក់ថា​ អ៊ុយក្រែន​ ដែលចង់បានការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក​ក្នុងសង្រ្គាមជាមួយរុស្ស៉ី​ ក៏កំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចខែនេះ​ ដោយបេសកជនពិសេសប្រចាំតំបន់របស់លោក​ ត្រាំ​ គឺលោក Keith Kellogg​ ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ធនាគារកណ្តាលចិនទិញមាសកាន់តែច្រើន ខណៈតម្លៃកើនឡើងដល់កម្រិតខ្ពស់

Liny Chan February 8, 2025 08/02/2025

(ប៉េកាំង)៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានបង្កើនស្តុកបម្រុងមាសរបស់ខ្លួនរយៈពេលបីខែជាប់គ្នានៅក្នុងខែមករាបើទោះបីជាលោហៈដ៏មានតម្លៃនេះបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃសុក្រថា មាសដុំដែលកាន់កាប់ដោយធនាគារប្រជាជនចិនដែលជាធនាគារកណ្តាលរបស់ប្រទេសចិនបានកើនឡើង ០,១៦លានត្រយអោន (ប្រហែល ១៧៥ ៥៤២,៨៥៧អោន, ១អោនស្មើ ៨,៣ជី) កាលពីខែមុននេះ។ ធនាគារកណ្តាលចិនបានបន្តទិញមាសបន្ថែមដើម្បីស្តុកទុកធ្វើជាទ្រព្យបម្រុងរបស់ខ្លួននៅក្នុងខែវិច្ឆិកាបន្ទាប់ពីផ្អាកទិញរយៈពេលប្រាំមួយខែដែលបន្ទាប់ពីបានទិញស្តុកទុករយៈពេល ១៨ខែ។ ការបង្កើនការទិញនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលចិនក្នុងការធ្វើពិពិធកម្មទ្រព្យបម្រុងរបស់ខ្លួន សូម្បីតែមាសមានតម្លៃខ្ពស់ជាប្រវត្តិសាស្ត្រក៏ដោយ។ លោហៈមានតម្លៃនេះបានបង្កើតកំណត់ត្រាតម្លៃថ្មីជាបន្តបន្ទាប់នៅសប្តាហ៍នេះ ដែលគាំទ្រដោយតម្រូវការសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាព។ លោក David Qu សេដ្ឋវិទូមកពី Bloomberg Economics បានប្រាប់ទីភ្នាក់ងារ Bloomberg ថា៖ «ធនាគារកណ្តាលចិនទំនងជានឹងបន្តធ្វើពិពិធកម្មទ្រព្យបម្រុងរបស់ខ្លួនក្នុងរយៈពេលកាន់តែវែងដោយសារភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយកើនឡើង»។ លោកបានថ្លែងថា នយោបាយអាចជាហេតុផលសំខាន់នៅពីក្រោយការទិញមាសបន្ថែមនេះ ខណៈដែលធនាគារកណ្តាលចិនបានបន្តការទិញបន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោត។ ការទិញមាសសម្រាប់ធ្វើជាគ្រឿងអលង្ការនៅតែធ្លាក់ចុះនៅក្នុងប្រទេសចិនដោយសារតែកំណើនសេដ្ឋកិច្ចមិនសូវល្អ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រុស្ស៉ី ស្វាគមន៍កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការប៉ុនប៉ងបិទ USAID ដោយហៅទីភ្នាក់ងារនេះថាជា ម៉ាស៉ីនសម្រាប់ការជ្រៀតជ្រែកកិច្ចការពិភពលោក

Liny Chan February 7, 2025 07/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ រុស្ស៉ីបានបង្ហាញការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកថ្មី ក្នុងការប៉ុនប៉ងបិទទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ដោយបានហៅទីភ្នាក់ងារនេះថាជា ម៉ាស៉ីនសម្រាប់ជ្រៀតជែកលូកលាន់ ក្នុងកិច្ចការពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺកំពូលមហាសេដ្ឋី Elon Musk បានប្រកាសថា ទីភ្នាក់ងារ USAID នឹងត្រូវបិទទ្វារ ក្នុងនាមជាស្ថាប័នឯករាជ្យ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការបង្រួមរដ្ឋាភិបាលសហព័ន្ធ របស់អាមេរិក។ កាលពីថ្ងៃអង្គារ USAID បាននិយាយថា បុគ្គលិករបស់ខ្លួនទាំងនៅអាមេរិកផ្ទាល់ និងនៅជុំវិញពិភពលោក ត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ខណៈក្រសួងការបរទេសអាមេរិក ក្លាយជាអ្នកចាត់ចែងការងាររបស់ USAID ជំនួសវិញ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ​Maria Zakharova បានចោទថា USAID មិនមែនជាទីភ្នាក់ងារផ្តល់ជំនួយ និង​គាំទ្រការអភិវឌ្ឍឡើយ ដោយវាគឺជាម៉ាស៉ីនសម្រាប់ឱ្យអាមេរិក ធ្វើការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ… ជាឧបករណ៍សម្រាប់ការផ្លាស់ប្តូររបបដឹកនាំ សណ្តាប់ធ្នាប់នយោបាយ និងរចនាសម្ព័ន្ធរដ្ឋ។ គួរបញ្ជាក់ថា […]

លោក ដូណាល់ ត្រាំ ចេញបញ្ជាដាក់ទណ្ឌកម្ម ICC ដោយចោទថាប្រឆាំងអាមេរិក និងអ៉ីស្រាអែល

Liny Chan February 7, 2025 07/02/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ដើម្បីដាក់ទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលលោកផ្ទាល់ បានចោទថាបានធ្វើការស៊ើបអង្កេតដោយខុសច្បាប់ និងគ្មានមូលដ្ឋានលើសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ បទបញ្ជារបស់លោក ត្រាំ បានបញ្ជាក់ទៀតថាតុលាការ ICC ដែលមានមូលដ្ឋានក្នុងទីក្រុងឡាអេ បានរំលោភអំណាចរបស់ខ្លួន តាមរយៈការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ដែលទើបតែបានជួបលោក ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះ។ ដោយចង់សំដៅលើការស៊ើបអង្កេតរបស់ ICC ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន និងដោយកងទ័ពអ៉ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា បទបញ្ជានេះក៏បាននិយាយដែរថាតុលាការអន្តរជាតិមួយនេះបានចូលរួមក្នុងការធ្វើសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិត ស្និទ្ធរបស់សហរដ្ឋអាមេរិក នោះគឺអ៉ីស្រាអែល។ តាមរយៈបទបញ្ជាប្រតិបត្តិខាងលើ លោក ត្រាំ បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរចូលសហរដ្ឋអាមេរិក ប្រឆាំងបុគ្គលិក ក្រុមមន្ត្រីរបស់ ICC រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ព្រមទាំងអ្នកដែល ត្រូវបានសន្មត់ថាបានជួយដល់ការស៊ើបអង្កេតរបស់តុលាការនេះផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ពោលកាលពីអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុ […]

កូរ៉េខាងត្បូង បញ្ជាឱ្យអាកាសយានដ្ឋានទាំងអស់ បំពាក់កាមេរ៉ាស្កេន និងរ៉ាដាចាប់សញ្ញាសត្វបក្សី

Liny Chan February 6, 2025 06/02/2025

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈថា គ្រប់អាកាសយានដ្ឋានទូទាំងប្រទេស ត្រូវតែបំពាក់កាមេរ៉ាស្កេន និងរ៉ាដាចាប់សញ្ញាសត្វបក្សី បន្ទាប់ពីគ្រោះថ្នាក់យន្តហោះរបស់ក្រុមហ៊ុន Jeju Air សម្លាប់មនុស្ស ១៧៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ យន្តហោះធុន Boeing 737-800 ដែលចុះចតទៅហើយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បែរជាត្រូវផ្ទុះឆេះ។ ពីឡុតនិយាយថា មានការវាយប្រហារពីសត្វបក្សី អំឡុងពេលចុះចតដំបូង។ នៅពេលចុះចតលើកទីពីរ កង់យន្តហោះ​មិនបានបញ្ចេញមកក្រៅទេ ​​ហើយក៏រអិលទៅបុកជញ្ជាំងការពារតែម្តង។ ក្រុមស៉ើបអង្កេតកូរ៉េខាងត្បូង និងសហដ្ឋអាមេរិក កំពុងបន្តរកមូលហេតុពិតប្រាកដនៅឡើយ។ បទបញ្ជានេះ ត្រូវបានប្រកាសជាផ្នែកមួយនៃការត្រួតពិនិត្យសុវត្ថិភាពពិសេស លើអាកាសយានដ្ឋានទូទាំងប្រទេស រួមជាមួយការស្ទង់មតិដ៏ទូលំទូលាយ ទៅលើគ្រឿងបរិក្ខារដែលងាយទាក់ជាមួយសត្វបក្សី។ ក្រសួងដែនដីកូរ៉េខាងត្បូង បញ្ជាក់ថា «អាកាសយានដ្ឋានទាំងអស់ នឹងត្រូវបំពាក់កាមេរ៉ាថតស្កេនយ៉ាងតិចមួយគ្រឿង ដោយអាចចាប់ផ្តើមដាក់ឱ្យដំណើរការ នៅឆ្នាំក្រោយ»។ ឧបករណ៍ Mobile sonic devices ក៏នឹងត្រូវបានអនុវត្តផងដែរ ដើម្បីដោះស្រាយជាមួយទំហំសត្វបក្សី មធ្យមឬធំ។ រីឯ រ៉ាដានឹងឆ្លុះឃើញទំហំ និងចលនារបស់វា ហើយព័ត៌មាននេះត្រូវបញ្ជូនបន្ត ទៅកាន់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ដែលទាក់ទងជាប់ជាមួយពីឡុត៕ ផ្ដល់សិទ្ធិដោយ៖ […]

ចិនប្រកាសថា នឹងដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីសហរដ្ឋអាមេរិក

Liny Chan February 5, 2025 05/02/2025

(ប៉េកាំង)៖ ថ្ងៃទី ៤ ខែកុម្ភៈ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋ បានចេញផ្សាយ《សេចក្តីប្រកាសនៃគណៈកម្មការពន្ធ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋ ស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីសហរដ្ឋអាមេរិក》។ ថ្ងៃទី ១ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងយកពន្ធ ១០% លើទំនិញចិនទាំងអស់ដែលនាំចូលមកអាមេរិក ដោយសារបញ្ហាដូចជាហ្វេនតានីលជាដើម។ ការហូតពន្ធបន្ថែមដោយឯកតោភាគីរបស់អាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់ ច្បាប់បញ្ញត្តិ របស់អង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនមានប្រយោជន៍ ក្នុងការដោះស្រាយបញ្ហារបស់ខ្លួននោះទេ ក៏ថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិននិងអាមេរិកផងដែរ។ អនុលោមតាម《ច្បាប់ពន្ធគយនៃសាធារណៈរដ្ឋប្រជាមានិតចិន》 《ច្បាប់គយនៃសាធារណៈរដ្ឋប្រជាមានិតចិន》《ច្បាប់ពាណិជ្ជកម្មបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន》និងបទប្បញ្ញត្តិផ្សេងទៀត និងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ដោយមានការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ នឹងហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ថៃផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋ-កម្មឆ-បោក

Liny Chan February 5, 2025 05/02/2025

(បាងកក)៖ នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ រដ្ឋាភិបាលថៃ បាននិយាយថា ការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ព្រំដែនមួយចំនួន នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាព របស់បណ្តាញឧក្រិដ្ឋកម្មឆបោក ដែលបានបោកប្រាស់​មនុស្សចម្រុះជាតិសាសន៍អស់ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ យោងតាមអង្គការសហប្រជាជាតិ (UN) មនុស្សរាប់ម៉ឺននាក់ ត្រូវបានបណ្តាញក្រុមឧក្រិដ្ឋជនបោកប្រាស់ ហើយក្លាយជាជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យធ្វើការ នៅតាមមជ្ឈមណ្ឌលឆបោក ក៏ដូចជាប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងៗ នៅទូទាំងតំបន់អាស៉ីអាគ្នេយ៍ រួមមានទាំងនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ របាយការណ៍ឆ្នាំ២០២៣ របស់ UN បានប៉ាន់ប្រមាណថា ប្រតិបត្តិការដែល​រីកដុះដាលយ៉ាងឆាប់រហ័សទាំងនេះ រកចំណូលបានខ្ទង់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ទទួលបានការយកចិត្តទុកដាក់ខ្លាំងសាជាថ្មី បន្ទាប់ពីតារាសម្តែងចិន ម្នាក់ឈ្មោះ Wang Xing ត្រូវបានគេបោកប្រាស់ ក្រោយពេលមកដល់ ព្រលានយន្តហោះ នៅប្រទេសថៃ កាលពីខែមុន។ ប៉ុន្មានថ្ងៃក្រោយមក តួសម្តែងរូបនោះ ត្រូវបានប៉ូលិសថៃរកឃើញ និងជួយសង្រ្គោះមកវិញ ពីក្នុងប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំង​ពី ពេលនោះមក ប្រទេសថៃ បានព្រួយបារម្ភជាខ្លាំង អំពីផលប៉ះពាល់នៃករណីនេះ មកលើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ហើយបានខិតខំព្យាយាមរំងាប់ […]

លោក ដូណាល់ ត្រាំ ចង់បិទក្រសួងអប់រំអាមេរិក ដើម្បីកាត់បន្ថយការចំណាយ ហើយទុកឱ្យរដ្ឋជាអ្នកគ្រប់គ្រងសាលារៀនវិញ

Liny Chan February 5, 2025 05/02/2025

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានបំណងចង់​បិទក្រសួងអប់រំ ដោយប្រើប្រាស់បទបញ្ជាប្រតិបត្តិ ប៉ុន្តែបានទទួលស្គាល់ថា លោកនឹងត្រូវការការគាំទ្រសហការពីសភា ព្រមទាំង​ពីសហជីពគ្រូបង្រៀន ដើម្បីអាចសម្រេចគោលដៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Reuters នាថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក ត្រាំ បានចំណាយពេលប៉ុន្មានសប្តាហ៍ដំបូង ក្រោយស្បថចូលកាន់តំណែង ផ្តោតលើកិច្ចប្រឹងប្រែងកែទម្រង់ទ្រង់ទ្រាយធំ ចំពោះ​រដ្ឋាភិបាលអាមេរិក ដូចជាទាមទារឱ្យបុគ្គលិករដ្ឋ ត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ បើមិនដូច្នោះត្រូវលាឈប់, ស្វែងរក​វិធីកាត់បន្ថយចំណាយនិងការងារ, រុះរើឬព្យាយាមបិទទីភ្នាក់ងារផ្សេងៗ ដូចជាទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ជាដើម។ មន្រ្តីសេតវិមានមួយរូប បានឱ្យដឹងថា បើតាមការរំពឹងទុក លោក ត្រាំ នឹងចេញបញ្ជាប្រតិបត្តិមួយ ក្នុងខែកុម្ភៈនេះ ដែលនឹងបង្គាប់​ឱ្យរដ្ឋមន្រ្តីអប់រំ រៀបចំផែនការដើម្បីបិទក្រសួងអប់រំ។ លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលអាមេរិក បានចំណាយទៅលើសិស្ស ​ច្រើនជាងប្រទេសណាទាំងអស់ ប៉ុន្តែគុណភាពអប់រំ ស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង ហើយអ្វីដែលលោកចង់បាននោះ គឺទុកឱ្យ​រដ្ឋជាអ្នកទទួលបន្ទុកគ្រប់គ្រងលើសាលារៀនវិញ។ លោកប្រធានាធិបតីអាមេរិក […]

ក្រសួងហិរញ្ញវត្ថុឥណ្ឌា ហាមឃាត់មន្ត្រីប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek

Liny Chan February 5, 2025 05/02/2025

(បរទេស)៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រី បុគ្គលិករបស់ខ្លួនជៀសវាងការប្រើប្រាស់ឧបករណ៍ AI រួមទាំង ChatGPT និង DeepSeek សម្រាប់ការងារផ្លូវការ ដោយបានលើកឡើងពីហានិភ័យដែលបង្កឱ្យមានការបែកធ្លាយឯកសារ និងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅមុននេះ ប្រទេសអូស្ត្រាលី និងអ៊ីតាលីក៏បានដាក់កម្រិតស្រដៀងគ្នាលើការប្រើប្រាស់ DeepSeek ដោយលើកឡើងពីហានិភ័យ​សុវត្ថិភាពទិន្នន័យ។ របាយការណ៍នៃការណែនាំនេះ បានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសឥណ្ឌា ដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI គឺលោក Sam Altman នៅថ្ងៃពុធ ដោយគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។ ប្រភពពីមន្ត្រីនៃក្រសួងហិរញ្ញវត្ថុឥណ្ឌាចំនួនបីរូបបានឱ្យដឹងថា ក្រសួងពិតជាបានចេញសេចក្ដីប្រកាសដូច្នេះមែន ប៉ុន្តែ Reuters មិនអាច​សុំ​ការឆ្លើយបតភ្លាមៗពីសំណាក់អ្នកនាំពាក្យ ឬតំណាងរបស់ក្រសួងបាននោះទេ។ បច្ចុប្បន្ននេះ OpenAI កំពុងប្រឈមមុខនឹងផ្លូវច្បាប់នៅក្នុងប្រទេសឥណ្ឌាទៅលើករណីរំលោភសិទ្ធិអ្នកនិពន្ធ ប៉ុន្តែខាង OpenAI បានឆ្លើយបតវិញថា ខ្លួនមិនមានម៉ាស៊ីនមេនៅក្នុងប្រទេសឥណ្ឌានោះទេ ហើយតុលារក៏គួរតែកុំគិតពីរឿងនេះផងដែរ។ ប៉ុន្តែបើតាមមើលទៅ ដំណើរទស្សនកិច្ចរបស់លោក Sam Altman ទៅកាន់ប្រទេសឥណ្ឌាគឺដើម្បីទៅដោះស្រាយបញ្ហានេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Air Busan កែសម្រួលកន្លែងរក្សាទុក Power banks របស់អ្នកដំណើរ ក្រោយឆេះយន្តហោះមួយគ្រឿងកាលពីសប្តាហ៍មុន

Liny Chan February 5, 2025 05/02/2025

(សេអ៊ូល)៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Air Busan នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរ យកឧបករណ៍សាកថ្មទូរស័ព្ទ Power banks ក្នុងកាបូបយួរតាមខ្លួន ទៅដាក់នៅក្នុងកន្លែងទុកឥវ៉ាន់ផ្នែកខាងលើកៅអីអង្គុយ (luggage bins) នៃយន្តហោះទៀតហើយ បន្ទាប់ពីមានបញ្ហាឆាបឆេះយន្តហោះមួយគ្រឿង កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ អគ្គិភ័យបានកើតឡើង កាលពីថ្ងៃទី២៨ ខែមករា នៅលើជើងហោះហើរ Air Busan ខណៈកំពុងរៀបចំចេញដំណើរទៅកាន់ទីក្រុងហុងកុង។ សំណាងល្អអ្នកបម្រើការលើយន្តហោះ រកឃើញ Power bank ឆេះនៅក្នុង luggage bins នៅកន្ទុយយន្តហោះ ហើយអ្នកជិះទាំងអស់ត្រូវបានជម្លៀសដោយសុវត្ថិភាព។ តាមក្រុមអ្នកជំនាញ ការស៉ើបអង្កេតមួយដឹកនាំដោយអាជ្ញាធរកូរ៉េខាងត្បូង កំពុងដំណើរការ ប៉ុន្តែមិនទាន់រកឃើញមូលហេតុច្បាស់លាស់ទេ។ វិធានការថ្មីដែលដាក់ចេញកាលពីថ្ងៃអង្គារ នឹងតម្រូវឱ្យអ្នកដំណើរទុក Power bank ជាប់នឹងខ្លួនវិញ ដូច្នេះប្រសិនបើមានបញ្ហាក្តៅឬឆេះ គេអាចដឹងនិងដោះស្រាយបានភ្លាមៗ។ វានឹងចាប់ផ្តើមអនុវត្តពីថ្ងៃសុក្រនេះតទៅ នៅលើផ្លូវសាកល្បង មុនពេលពង្រីកទៅគ្រប់ជើងហោះហើរឡើងវិញ។ Air Busan បានឱ្យដឹងទៀតថា វិធានការនេះនឹងរួមបញ្ចូលផងដែរ […]