ព័ត៌មានអន្តរជាតិ

ស្វីស ផ្អាកដំណើរការនីតិវិធីសុំសិទ្ធិជ្រកកោន ជាមួយស៉ីរី

Liny Chan December 10, 2024 10/12/2024

(ប៊ែន)៖ រដ្ឋាភិបាលស្វីស បានប្រកាសផ្អាកដំណើការនីតិវិធីសុំសិទ្ធិជ្រកកោនសម្រាប់ ជនចំណាកស្រុកស៉ីរី រហូតដល់ស្ថានភាពប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ ត្រលប់មករកភាពប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។ លេខាធិការដ្ឋានអន្តោប្រវេសន៍រដ្ឋ បានឱ្យដឹងថា បច្ចុប្បន្នស្ថាប័នរបស់ខ្លួនមិនអាចត្រួតពិនិត្យបានហ្មត់ចត់ទេ ថាតើត្រូវផ្តល់សិទ្ធិជ្រកកោន សម្រាប់ជនជាតិស៉ីរី ឬអនុវត្តដីកានិរទេសក្រោមហេតុផលសមរម្យ។ លេខាធិការដ្ឋាន កំពុងផ្អាកនីតិវិធីសុំសិទ្ធិជ្រកកោន ហើយការសម្រេចចិត្តណាមួយ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពីស៉ីរី ជាមួយនិងប្រសិទ្ធិភាពភ្លាមៗ គឺរហូតទាល់តែស្ថានភាពនៅទីនោះ អាចវាយតម្លៃឡើងវិញបាន។ គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ស្វីស ធ្វើឡើងតាមរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួន ដែលបានផ្អាកទទួលពាក្យសុំសិទ្ធិជ្រកកោន ពីស៉ីរី ចាប់ពីពេលនេះ៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News

ប្រមុខការទូតអ៉ីរ៉ង់៖ លោក Assad មិនដែលស្នើសុំជំនួយពីអ៉ីរ៉ង់ ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមឡើយ 

Liny Chan December 9, 2024 09/12/2024

(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាប្រធានាធិបតីស៊ីរីដែលត្រូវបានទម្លាក់ចេញពីអំណាច លោក Bashar al-Assad មិនដែលបានស្នើសុំជំនួយពីទីក្រុងតេហេរ៉ង់ ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមស៊ីរីដែលបានចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស និងបិទបញ្ចប់ការដឹកនាំដោយត្រកូលគ្រួសារលោក Assad ជាង៥០ឆ្នាំមកនេះ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ លោក Araghchi បានគូសបញ្ជាក់ដូច្នេះថា «យើងមិនដែលបានទទួលការស្នើសុំជំនួយនោះទេ»។ លោកបន្ថែមថាវាជាគឺជាភារកិច្ចរបស់ កងទ័ពស៊ីរី ដើម្បីប្រយុទ្ធតតាំងជាមួយក្រុមឧទ្ទាមដែលបានផ្ដួលរំលំរបបដឹកនាំលោក Assad កាលពីថ្ងៃអាទិត្យ។ អ៉ីរ៉ង់គឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់លោក Assad អំឡុង សង្រ្គាមស៊ីវិលស៊ីរី។ គួរបញ្ជាក់ថា លោក Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី ក្រោយក្រុមឧទ្ទាមវាយលុកលឿនដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាសកាលពីថ្ងៃអាទិត្យ ដោយប្រើពេលត្រឹម ១១ថ្ងៃ ដើម្បីបិទបញ្ចប់របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុង ទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សាលារៀនជាច្រើនកន្លែង នៅតំបន់រដ្ឋធានី Delhi នៃប្រទេសឥណ្ឌា ទទួលរងការគំ.រាមកំហែងបំផ្ទុះគ្រា.ប់បែ.ក

Liny Chan December 9, 2024 09/12/2024

(ញូវដែលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅឯប្រទេសឥណ្ឌា បានរាយការណ៍ថា សាលារៀនយ៉ាងហោច៤០កន្លែង នៅតំបន់រដ្ឋធានី Delhi បានទទួលរង ការគំរាមកំហែងបំផ្ទុះគ្រាប់បែក តាមរយៈសារអ៉ីម៉ែល ខណៈក្រុមមន្រ្តីប៉ូលិស បានបើកប្រតិបត្តិការឆែកឆេរតាម​បរិវេណសាលាទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។ សាលារៀនចំនួន២កន្លែងដំបូង ទទួលបានសារអ៉ីម៉ែលគំរាមកំហែងបែបនោះ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយនៅថ្ងៃចន្ទនេះ សាលាជាច្រើនកន្លែងទៀត ក៏បានទទួលរងការគំរាមដូចគ្នា ជាហេតុបង្ខំឱ្យអ្នកគ្រប់គ្រងសាលា សម្រេចហៅឱ្យឪពុកម្តាយ មកយក​កូនសិស្សត្រឡប់ទៅផ្ទះវិញ។ គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ សាលារៀនជាង៥០កន្លែង ក្នុងតំបន់រដ្ឋធានី Delhi និងទីក្រុង Noida ដែលនៅជាប់គ្នា ក៏ធ្លាប់ទទួលបាន សារអ៉ីម៉ែលគំរាមបំផ្ទុះគ្រាប់បែក ស្រដៀងគ្នាដែរ ដែលក្រោយមក ត្រូវបានរកឃើញថា គឺជារឿងក្លែងក្លាយ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន នៅប្រទេសឥណ្ឌា គិតចាប់តាំងពីដើមឆ្នាំនេះ រហូតដល់ពាក់កណ្តាល​ខែវិច្ឆិកា គឺទទួលបានសារឆបោកគំរាមបំផ្ទុះគ្រាប់បែក សរុបជិត១០០០លើក ហើយអំឡុងរយៈពេលនេះ គឺមនុស្ស១២នាក់ ត្រូវបានឃាត់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានហាមឃាត់មិនឱ្យអាចធ្វើដំណើរចេញក្រៅប្រទេស

Liny Chan December 9, 2024 09/12/2024

(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានសម្រេចដាក់បម្រាមធ្វើដំណើរចេញក្រៅប្រទេស លើប្រធានាធិបតីលោក Yoon Suk Yeol ស្របពេលដែលប៉ូលិស កំពុងតែស៉ើបអង្កេតរូបលោក ជុំវិញការប៉ុនប៉ងបរាជ័យ ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីសប្តាហ៍មុន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤។ អំឡុងសវនាការមួយនៃគណៈកម្មាធិការសភាកូរ៉េខាងត្បូង សមាជិកសភាបានចោទសួរទៅកាន់ លោក Bae Sang-up ដែលជា​មន្រ្តីនៃក្រសួងយុត្តិធម៌ថា តើ លោក Yoon ដែលរងការចោទប្រកាន់ ពីបទដឹកនាំការបះបោរក្បត់ជាតិ តាមរយៈការព្យាយាម​ដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ដែរឬយ៉ាងណានោះ លោក Bae បានឆ្លើយតបថា ត្រឹមត្រូវហើយ គឺលោក Yoon ត្រូវបានហាមឃាត់។ គួរបញ្ជាក់ថា លោក Yoon បានប្រកាសដាក់ប្រទេសកូរ៉េខាងត្បូង ក្រោមច្បាប់អាជ្ញាសឹក កាលពីយប់ថ្ងៃអង្គារសប្តាហ៍កន្លងទៅ អស់រយៈពេលប្រមាណជា ៦ម៉ោង មុនដកចេញទៅវិញ បន្ទាប់ពីសភាកូរ៉េខាងត្បូង បោះឆ្នោតប្រឆាំងវិធានការនោះ។ កាលពីថ្ងៃសៅរ៍ សភាកូរ៉េខាងត្បូង បានរៀបចំការបោះឆ្នោត […]

លោក ដូណាល់ ត្រាំ គ្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក ក្នុងអាណត្តិរបស់លោក

Liny Chan December 9, 2024 09/12/2024

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីសហរដ្ឋអាមេរិក ក្នុងអាណត្តិមានរយៈពេល៤ឆ្នាំរបស់លោក ប៉ុន្តែចង់បានកិច្ចព្រមព្រៀងមួយដើម្បីការពារជនអន្តោប្រវេសន៍សុបិន ឬគេហៅថា Dreamer។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press with Kristen Welker របស់ទូរទស្សន៍ NBC News​ ដែលត្រូវបាន ចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ។ ក្នុងបទសម្ភាសន៍នេះ លោក ត្រាំ ក៏បានសន្យាផងដែរថានឹងអនុវត្តសិទ្ធិជាប្រធានាធិបតី នៅពេលរូបលោកស្បថចូលកាន់តំណែង ជាប្រធានាធិបតី ដើម្បីបិទបញ្ចប់ «សិទ្ធិទទួលបានសញ្ជាតិអាមេរិកពីកំណើត» ដែលត្រូវបានផ្ដល់ឱ្យអ្នកកើតនៅលើទឹកដីអាមេរិក ដោយមិនខ្វល់ពីស្ថានភាពអន្តោប្រវេសន៍ នៃឪពុកម្ដាយរបស់ពួកគេឡើយ។ គួរបញ្ជាក់ថា បើតាមក្រសួងសន្តិសុខមាតុភូមិអាមេរិក មានជនអន្តោប្រវេសន៍ប្រហែល ១១លាននាក់កំពុងរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ គិតត្រឹមខែមករា ឆ្នាំ២០២២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ ពាក់ព័ន្ធនឹងការផ្ដល់យោបល់ឱ្យលោក Yoon ប្រើច្បាប់អាជ្ញាសឹក

Liny Chan December 9, 2024 09/12/2024

(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានរាយការណ៍ថារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ក្រោមការចោទប្រកាន់ថាលោកបានចូលរួមក្នុងការប៉ុនប៉ងប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol។ លោក Kim Yong-hyun ត្រូវបានគេជឿថាជាមនុស្សដ៏សំខាន់ដែលបានផ្ដល់យោបល់ឱ្យលោក Yoon ប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃអង្គារសប្ដាហ៍មុន។ លោក Kim ក៏បាន លាលែងចេញពីតំណែងរួចហើយដែរ។ ដោយឡែក បើតាម Yonhap រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតលើលោក Kim រួមទាំងលោក Yoon និងមេបញ្ជាការកូរ៉េខាងត្បូងម្នាក់ ទៀតគឺលោក Park An-su ក្រោមបទចោទប្រកាន់បះបោរ។ Yonhap បានឱ្យដឹងទៀតថារដ្ឋអាជ្ញាបានចុះឆែកឆេរផ្ទះរបស់លោក Kim ហើយថែមទាំងបានហាមរូបលោកមិនឱ្យចាកចេញពី ប្រទេសទៀតផង។ គួរបញ្ជាក់ថា លោក Yoon ដែលបានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារសប្ដាហ៍មុន និងដកចេញច្បាប់នេះវិញនៅប៉ុន្មានម៉ោងក្រោយ បានរួចផុតពីការបោះឆ្នោតចោទ ប្រកាន់ដកតំណែងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសមាជិសភាមកពីគណបក្សកាន់អំណាចរបស់លោកពហិការការបោះឆ្នោតនេះ។ ប៉ុន្តែ គណបក្សប្រឆាំងបានអះអាងថា ពួកគេនឹងស្នើឱ្យមានការរៀបចំការបោះឆ្នោតនេះជាលើកទី២៕ ផ្ដល់សិទ្ធិដោយ៖ ផ្ដល់សិទ្ធិដោយ៖ Fresh […]

អ៊ីស្រាអែល បើកការវា.យប្រហារឃ្លាំងអាវុធនៅស៊ីរី ក្រោយក្រុមឧទ្ទាមដណ្តើមបានទីក្រុងដាម៉ាស

Liny Chan December 9, 2024 09/12/2024

(ដាម៉ាស)៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់រដ្ឋធានីដាម៉ាស (Damascus) ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមពីការដណ្តើមយកអាវុធទាំងនោះ។ នេះបើយោងតាម ការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu។ ការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានវាយយកទីក្រុង Damascus និងបង្ខំឱ្យប្រធានាធិបតី Bashar al-Assad ភៀសខ្លួនចេញពីប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារនេះមានគោលដៅបំផ្លាញឃ្លាំងអាវុធ និងមីស៊ីល ដើម្បីការពារកុំឱ្យក្រុមឧទ្ទាម ប្រើប្រាស់វាប្រឆាំងនឹងអ៊ីស្រាអែល។ «យើងបានវាយប្រហារឃ្លាំងរំសេវនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់អាកាសយានដ្ឋាន Damascus ដោយសារមានការភ័យខ្លាចថាពួកគេអាចធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមប្រដាប់អាវុធ និងបក្សពួកក្នុងតំបន់… អ៊ីស្រាអែលកំពុងធ្វើការដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមាន និងទប់ស្កាត់ការខូចខាតណាមួយចំពោះឧត្តមភាពដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី»។ នេះបើយោងតាមសម្តីរបស់មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់ ដែលបានប្រាប់ទូរទស្សន៍ KAN៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទីបញ្ជាការកងទ័.ពស៊ីរី ប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបរបស់លោក Assad បានបិទបញ្ចប់ហើយ

Nisaiy KP December 8, 2024 08/12/2024

(បេរូត)៖ ទីបញ្ជាការកងទ័ពស៊ីរី បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូច ផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ដោយ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ប៉ុន្តែ គេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។ ចំណែក ក្រុមឧទ្ទាមស៊ីរីវិញក៏បានអះអាងពីការវាយរំដោះរដ្ឋធានីដាម៉ាសផងដែរ ជាមួយការប្រកាសពីការបើកសករាជថ្មីសម្រាប់ស៊ីរី។ «ជនផ្ដាច់ការ Bashar al-Assad បានរត់ចេញពីប្រទេស ហើយយើងសូមប្រកាសពីការរំដោះទីក្រុងដាម៉ាស»។ ក្រុមឧទ្ទាមស៊ីរីបានបន្ថែមទៀតថា «នៅបន្ទាប់ពីរយៈពេល៥០ឆ្នាំ នៃការគាបសង្កត់ ពីរបបដឹកនាំដោយគណបក្ស Baath (គណបក្សរបស់លោក Bashar al-Assad) និង១៣ឆ្នាំនៃការប្រព្រឹត្ត ឧក្រិដ្ឋកម្ម អំពើផ្ដាច់ការ និងការបង្ខំឱ្យប្រជាជនភៀសខ្លួន…យើងសូមប្រកាសនៅថ្ងៃនេះពី ការបិទបញ្ចប់យុគសម័យដ៏ខ្មៅងងឹត ហើយចាប់ផ្ដើមនៃសករាជថ្មីមួយសម្រាប់ស៊ីរី»។ នេះជាការប្រកាសរបស់ក្រុមឧទ្ទាមស៊ីរីនៅលើបណ្ដាញ Telegram៕ […]

BREAKING: អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ថាលោកប្រធានាធិបតី Assad ឡើងជិះយន្ដហោះរត់ចោលស្រុកបាត់ហើយ

Nisaiy KP December 8, 2024 08/12/2024

(បេរូត)៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវបានរាយការណ៍ថាបានឡើងជិះយន្ដហោះចាកចេញពីប្រទេសហើយ បន្ទាប់ពីក្រុមឧទ្ទាមអះអាងថាពួកគេបាន វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សាក្សីជាច្រើនបានប្រាប់ Reuters ថាមនុស្សរាប់ពាន់នាក់មានទាំងជិះក្នុងរថយន្ដ និងដើរ បានគ្រវីទង់ជាតិ និងស្រែកច្រៀកអបអរសាទរ «សេរីភាព»។ «យើងអបសាទរ ជាមួយប្រជាជនស៊ីរីនូវព័ត៌មាននៃការរំដោះអ្នកទោសរបស់យើង ហើយប្រកាសពីការបិទបញ្ចប់នៃអំពើអយុត្តិធម៌នៅក្នុងពន្ធនាគារ Sednaya»។ នេះជាការលើកឡើងរបស់ ក្រុមឧទ្ទាមស៊ីរី។ Sednaya គឺជាពន្ធនាគារយោធាដ៏ធំមួយស្ថិតនៅជាយរដ្ឋធានីដាម៉ាស ជាទីដែលរដ្ឋាភិបាលស៊ីរីឃុំខ្លួនអ្នកទោសរាប់ពាន់នាក់។ ដោយឡែក ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman ក៏បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ជាមួយការបន្ថែមថាប្រធានាធិបតីស៊ីរីរូបនេះបានចាកចេញពីស៊ីរី តាមរយៈអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាន នេះ។ ប៉ុន្តែគេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។ គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូ បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចាប់ផ្ដើមវាយលុកចូលក្នុងរដ្ឋធានីដាម៉ាសហើយ ខណៈក្រុមមន្ត្រីអាមេរិកជឿជាក់ ថារបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃទៀតនេះ។ ក្រុមឧទ្ទាមស៊ីរីនៅព្រឹកថ្ងៃអាទិត្យនេះ […]

តៃវ៉ាន់ក្លាយជាអ្នកដំបូងគេបង្អស់ក្នុងពិភពលោក ដែល Free Wi-Fi សម្រាប់ប្រជាជន និងភ្ញៀវទេសចរ

Liny Chan December 7, 2024 07/12/2024

(បរទេស)៖ តៃវ៉ាន់បានបង្កើតខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្តល់ Wi-Fi ឥតគិតថ្លៃដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសតាមរយៈសេវាកម្ម iTaiwan របស់ខ្លួនដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១។ ជាមួយនឹង hotspots ជាង ៩៧០០កន្លែងនៅទូទាំងទឹកដីដែនកោះមួយនេះ។ សម្រាប់ការផ្ដល់ជូន Wi-Fi ឥតគិតថ្លៃនេះ អ្នកប្រើប្រាស់អាចចូលប្រើអ៊ីនធឺណិតបានដោយមិនចាំបាច់ចុះឈ្មោះចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ ដោយគ្រាន់តែយល់ព្រមទៅលើលក្ខខណ្ឌនៃការប្រើប្រាស់មួយចំនួន។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្កើនការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់រូបភាពរបស់តៃវ៉ាន់ក្នុងនាមជាអ្នកដឹកនាំបច្ចេកវិទ្យា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការភ្ជាប់ទំនាក់ទំនងក្នុងអំឡុងពេលធ្វើដំណើរនៅក្នុងកោះតៃវ៉ាន់។ កោះតៃវ៉ាន់បានដាក់ចេញកម្មវិធីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាគោលដៅអាទិភាពមួយ ដើម្បីធ្វើការតភ្ជាប់ឌីជីថលពីទីក្រុងទៅកាន់ជនបទ។ វាមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែការផ្ដល់ជូនឥតគិតថ្លៃទៅលើសេវា Wi-Fi នេះ ក៏បានចូលរួមធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូនផងដែរ។ សម្រាប់ភ្ញៀវទេសចរអាចនឹងមានអារម្មណ៍ខ្លាចទៅលើឯកជនភាពនៃការប្រើប្រាស់ Free Wi-Fi ប៉ុន្តែគម្រោងនេះគឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើរឿងឯកជនភាព និងការវាយប្រហារតាមអ៊ីនធើណែតជាកត្តាចម្បង ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News