- Liny Chan
- ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា (Sumatra) បានកើនដល់យ៉ាងហោច ៦១នាក់ និងបារម្ភថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈភ្លៀងនៅតែបន្តធ្លាក់ ហើយមនុស្ស១០០នាក់បន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីផ្ដល់ជំនួយ និងជួយសង្រ្គោះនៅផ្នែកខាងជើងនៃកោះស៊ូម៉ាត្រ (Sumatra) ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយផ្លូវជាច្រើនត្រូវបានកាត់ផ្ដាច់ រីឯប្រព័ន្ធទូរគមនាគមន៍មួយចំនួនត្រូវបានបំផ្លាញដោយបំណាក់ដី។ មន្ត្រីប៉ូលិសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Ferry Walintukan បានឱ្យដឹងថា មនុស្ស៤៣នាក់បានស្លាប់នៅខេត្តស៊ូម៉ាត្រខាងជើង។ ចំណែក មនុស្ស៩នាក់ទៀតស្លាប់នៅខេត្តស៊ូម៉ាត្រខាងលិច និង៩នាក់ផ្សេងទៀតស្លាប់ក្នុងខេត្ត Aceh។ គួរបញ្ជាក់ថា ព្យុះស៉ីក្លូនដ៏កម្រ បានបោកបក់ទូទាំងកោះ Sumatra រួមទាំងនៅជិតច្រកសមុទ្រ
November 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ។ ព្រះបន្ទូលព្រះមហាក្សត្រ បានធ្វើឡើងតាមរយៈព្រះរាជសារ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។ តាមរយៈព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលដូច្នេះថា៖ «ខ្ញុំសូមថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
November 28, 2025 - ព័ត៌មានជាតិអាជ្ញាធរហុងកុងជិតបញ្ចប់ប្រតិបត្តិការជួយសង្រ្គោះ ខណៈអ្នកបាត់បង់ជីវិតក្នុងអគ្គិភ័យឆេះអគារកើនដល់ ៩៤នាក់
(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យក្នុងទីក្រុងហុងកុង បាននិយាយថាពួកគេរំពឹងថានឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ បន្ទាប់ពីមានអគ្គិភ័យដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្នុងពេលជាងជិត ៨០ឆ្នាំ នៃទីក្រុងមួយនេះដែលបានឆាបឆេះប្លុកអគារអាផាតធឺមិនដ៏ធំមួយដោយបានសម្លាប់មនុស្សយ៉ាងហោច ៩៤នាក់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមអ្នកពន្លត់អគ្គិភ័យ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអគ្គិភ័យដែលបានឆេះបំផ្លាញអគារអាផាតធឺមិន Wang Fuk Court ស្ថិតនៅភាគខាងជើងនៃតំបន់ Tai Po។ នៅទីនោះមានអគារស្នាក់នៅកម្ពស់ខ្ពស់សរុប៨ខ្នង គិតជាបន្ទប់២០០០បន្ទប់ និងជាជម្រករបស់មនុស្សជាង ៤៦០០នាក់។ អគ្គិភ័យបានចាប់ផ្តើមកើតឡើងកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះក្នុងពេលដែល អគារកំពុងស្ថិតក្រោមការជួសជុលឡើងវិញ។ ប៉ូលិសហុងកុងបានឱ្យដឹងថាបុគ្គលិកក្រុមហ៊ុនសំណង់៣នាក់ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យមនុស្សឃាតសម្រាប់ការប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព ក្នុងនោះរួមមានទាំងវត្ថុងាយឆាបឆេះ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បាននិយាយនៅថ្ងៃសុក្រនេះថាពួកគេសង្ឃឹមថានឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។ គួរបញ្ជាក់ថា
November 28, 2025 - PR
ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូប នឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី និង គុនខ្មែរ GANZBERG Kun Khmer Tour Concert ។ មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពីរនេះ មានទាំងការប្រគំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង នឹងលេចឡើងជាថ្មីម្ដងទៀតដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់។ ជាមួយគ្នានេះដែរមហាព្រឹត្តិការណ៍នេះ នឹងរៀបចំនៅថ្ងៃទី28- 29 វិច្ឆិកា 2025 ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច
November 28, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដូចការគ្រោងទុក ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines ដែលបានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះហើយ ដោយបានដឹកអ្នកដំណើរជាង ១៥០នាក់មកកាន់ទីក្រុងសៀមរាប។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា សម្រាប់ជើងហោះហើរដំបូង ដែលបានចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកនេះ មានអ្នកដំណើរចំនួន១៥៧នាក់ ក្នុងនោះស្រី៦៦នាក់។ ចំណែកជើងហោះហើរ ត្រឡប់ពីសៀមរាបទៅកាន់ទីក្រុងកូឡាឡាំពួរ មានអ្នកដំណើរចំនួន១២៨នាក់ ក្នុងនោះស្រីចំនួន៥៣នាក់។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines គឺជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia
November 27, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំគណៈប្រតិភូចម្រុះក្រសួងស្ថាប័ន ចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រតម្លើងរថយន្តអគ្គិសនី របស់ក្រុមហ៊ុន BYD (CAMBODIA) CO., LTD. ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខណៈដែលរោងចក្រតម្លើងរថយន្តអគ្គិសនី BYD ដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ គណៈប្រតិភូ បានប្រជុំពិភាក្សាអំពីការបែងចែកតួនាទីភារកិច្ច
November 27, 2025 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND បានដឹកភ្ញៀវទេសចជិត២ពាន់នាក់ រួមនឹងនាវិកចំនួន ៨០០នាក់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,១០ ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន
November 27, 2025 - ព័ត៌មានអន្តរជាតិ
(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យនៅទីក្រុងហុងកុងនៃប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារគ្រោះអគ្គិភ័យដ៏ធំសម្បើម នៅតំបន់អគារអាផាតធឺមិនមួយកន្លែង បានកើនដល់៥៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អាជ្ញាធរពន្លត់អគ្គិភ័យក្រុងហុងកុង បាននិយាយថា មនុស្ស៥១នាក់បានស្លាប់ នៅកន្លែងកើតហេតុផ្ទាល់ ខណៈ៤នាក់បានស្លាប់ នៅឯមន្ទីរពេទ្យ ហើយក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះ មានម្នាក់ជាភ្នាក់ងារពន្លត់អគ្គិភ័យ។ ក្រៅពីអ្នកស្លាប់ មនុស្សរាប់សិបកំពុងស្ថិតក្នុងមន្ទីរពេទ្យជាមួយស្ថានភាពធ្ងន់ធ្ងរ ហើយគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មនុស្សចំនួន ២៧៩នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន ដោយមិនអាចទាក់ទងបាន។ តំបន់អគារអាផាតធឺមិនខាងលើ ហៅថា Wang Fuk Court ស្ថិតក្នុងខណ្ឌ
November 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
November 27, 2025 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ចៀសវាងការបង្កជម្លោះថែមទៀតជាមួយចិនអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា។ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២រូបដែលបានដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះរវាងលោក ត្រាំ និងលោកស្រី Takaichi បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប្រធានាធិបតីអាមេរិកបានបង្ហាញពីសេចក្ដីប្រាថ្នាចង់ឱ្យលោកស្រី Takaichi ចៀសវាងការបង្កើនជម្លោះដែលអាចធ្វើឱ្យចិនកាន់តែខឹងសម្បា។ តែលោក ត្រាំ ដែលកំពុងព្យាយាមបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយជាមួយចិន មិនបានស្នើសុំជាពិសេសអ្វីពីលោកស្រី Takaichi នោះទេជុំវិញជម្លោះជាមួយចិន។ លោកស្រី Takaichi បានបង្កឱ្យមានជម្លោះការទូតជាមួយចិន នៅពេលលោកស្រីប្រាប់សមាជិករដ្ឋសភាជប៉ុនថាការវាយប្រហារណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់
November 27, 2025









