- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយមានការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធតម្លៃស្រូវនៅឆ្នាំនេះ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានពន្យល់ថា ដើមហេតុចម្បងដែលនាំឱ្យតម្លៃស្រូវក្នុងឆ្នាំ២០២៥នេះ ធ្លាក់យ៉ាងគំហុក គឺដោយសារការកើនឡើងនៃផលិតកម្មស្រូវរបស់បណ្តាប្រទេសផលិតស្រូវធំៗ ខណៈបច្ចុប្បន្នសហព័ន្ធស្រូវកម្ពុជា កំពុងធ្វើការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម ដើម្បីរកដំណោះស្រាយលើបញ្ហានេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួរ បានពន្យល់ថា ជារៀងរាល់ឆ្នាំការផ្គត់ផ្គង់ និងផលិតកម្មស្រូវនៅគ្រប់ប្រទេសដែលដាំស្រូវ មានការកើនឡើងចន្លោះពី១៥%ទៅ២០% ដែលនាំឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈឥណ្ឌាដែលប្រទេសផលិតស្រូវធំជាងគេ បានបើកឱ្យមានការនាំចេញអង្ករឡើងវិញ នៅក្នុងឆ្នាំ២០២៥នេះ គួបផ្សំនឹងការសល់ស្តុកចាស់ច្រើន ដែលបានបញ្ចេញលក់ក្នុងតម្លៃថោក ដូច្នេះហើយបានបណ្តាលឱ្យតម្លៃអង្ករនៅលើទីផ្សារធ្លាក់ចុះ។ កត្តាមួយទៀត
November 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Chris ម្ចាស់ទំព័រ Facebook ឈ្មោះថា «Travelwithchris» អ្នកផលិតមាតិកាម្នាក់ ដែលមានអ្នកតាមដាន ២.៥លាននាក់ បានធ្វើវិដេអូបង្ហាញទិដ្ឋភាពអាកាសយានដ្ឋានអន្តរជាតិតេជោ និងរបៀបធ្វើ E-Visa ដែលចំណាយពេលប្រមាណត្រឹម ៥នាទីប៉ុណ្ណោះ។ នៅក្នុងវិដេអូនោះ គ្រាន់តែចុះមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោភ្លាម លោក Chris បង្ហាញអារម្មណ៍រីករាយយ៉ាងពន់ពេក។ លោក Chris បានរៀបរាប់ថា មិននឹកស្មានថា ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់ភាពជូរចត់ជាច្រើននៅអតីតកាល បែរជាអាចមានភាពសម្បូរសប្បាយបែបនេះឡើយ ជាពិសេសអាកាសយានដ្ឋានដែលទើបសម្ពោធជាភស្តុតាងស្រាប់។ លោកបានចាត់ទុកថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានដ៏អស្ចារ្យមួយ នៅអាស៉ីអាគ្នេយ៍ នាពេលបច្ចុប្បន្ននេះ។ នេះមិនមែនជាលើកទី១ នោះទេ ដែលលោក Chris
November 3, 2025 - ព័ត៌មានអន្តរជាតិ
(កាប៊ុល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅក្បែរទីក្រុង Mazar-e Sharif ស្ថិតនៅភាគខាងជើងនៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និង១៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី២៨គីឡូម៉ែត្រ និងស្ថិតនៅក្បែរទីក្រុង Mazar-e Sharif ដែលមានប្រជាជនរស់នៅជាង ៥២៣ ០០០នាក់។ គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន ជារឿយៗតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដី ដោយសារតែប្រទេសនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរចំណុចប្រសព្វនៃទ្វីបអឺរ៉ាស៊ី និងស្រទាប់ឧបទ្វីបឥណ្ឌា ដែលងាយ ប្រឈមនឹងការរញ្ជួយដី។ កាលពីឆ្នាំ២០១៥ គ្រោះរញ្ជួយដីមួយបានវាយប្រហារលើភាគឦសានអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្សជាច្រើនរយនាក់នៅអាហ្វហ្កានីស្ថាន
November 3, 2025 - ព័ត៌មានជាតិ
(ចិន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកសម្ពោធព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ «ពិធីបុណ្យកម្ពុជា» ដែលរៀបចំនៅសាលពិព័រណ៌អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ ពិធីនេះមានការចូលរួមពីលោក Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសប្រមាណ ៣០០នាក់។ ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការសម្តែងសិល្បៈ រដ្ឋមន្រ្តី ហួត ហាក់
November 3, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ ការដកអាវុធធុនធ្ងន់រវាងកងទ័ពកម្ពុជា-ថៃ ក្នុងដំណាក់កាលទី១ ត្រៀមនឹងចាប់ផ្តើមដោយធ្វើឡើងដំណាល់គ្នា នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយដឹកជញ្ជូនចេញពីព្រំដែនជម្លោះប្រទេសទាំងពីរ ត្រឡប់ទៅកាន់មូលដ្ឋានដើមវិញ។ ការត្រៀមដកអាវុធធុនធ្ងន់ចេញពីព្រំដែននេះ ធ្វើឡើងក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើការដកអាវុធធុនធ្ងន់៣ប្រភេទ ចេញពីព្រំដែន។ ដំណើរការនៃការកែសម្រួលអាវុធធុនធ្ងន់ ក្នុងដំណាក់កាលទី១នេះ ត្រូវធ្វើឡើងក្នុងរយៈពេល០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន
November 1, 2025 - ព័ត៌មានជាតិ
(រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណមាត់បឹងកន្សែង ស្ថិតនៅក្នុងភូមិទេសអន្លង់ សង្កាត់កន្សែង ក្រុងបានលុង ដូចបណ្តាឆ្នាំកន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលបាលខេត្តដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថាព្រឹត្តិការណ៍ បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជានៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដ៏ល្អផូរផង់តាំងពីបុរាណកាលមក។ ទន្ទឹមនឹងនេះ ក៏មានការប្រគុំតន្ត្រី បាញ់កាំជ្រូច ការបង្ហោះគោម ការតាំងពិព័រណ៍ បង្ហាញផលិតផលខ្មែរ សម្ភារប្រើប្រាស់ក្នុងស្រុកដើម្បីបង្កបរិយាកាសសប្បាយរីករាយ។ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ
November 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ឲ្យដឹងថា ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ជនល្មើសបានប្រើប្រាស់មធ្យោបាយ២យ៉ាង ដើម្បីបោកបញ្ឆោតជនរងគ្រោះតាមប្រព័ន្ធ Telegram។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ រៀល សុភា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការដោះស្រាយបញ្ហានៃការកំណើនឆរបោកតាមប្រព័ន្ធតេឡេក្រាម» ក្នុងកម្មវិធី CYBER SECURITY។ ឧត្ដមសេនីយ៍ទោ រៀល សុភា បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារការប្រើប្រាស់ Telegram ច្រើនជាងគេ ដែលធ្វើឲ្យឧក្រិដ្ឋជនងាយស្រួល បង្វែរមកជនប្រើប្រាស់ Telegram ជាទិសដៅក្នុងការឆបោក តាមបទល្មើសបច្ចេកវិទ្យា ហើយ២រូបភាព រួមមាន៖ ការក្លែងបន្លំគណនីអ្នកប្រើប្រាស់ និងលួចទៅកាន់កាប់គណនីអ្នកប្រើប្រាស់»។ ទន្ទឹមគ្នានេះ
November 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរការបើកបវេសនកាល ឆ្នាំសិក្សា២០២៥ - ២០២៦។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ
November 1, 2025 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ កងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នា លើកការកែសម្រួលអាវុធធុនធ្ងន់៣ប្រភេទ ដែលមានដូចជា រថក្រោះ កាំជ្រួច២កាណុង និងកាំភ្លើងធំគ្រប់ប្រភេទ ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
October 31, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្ត៣១៤C ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣-៦០០ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិច កំណាត់ផ្លូវខេត្តលេខ ៣១៤C ប្រវែង ១៥០ម៉ែត្រ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាច
October 30, 2025









