- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩.២ប៊ីលានដុល្លារអាម៉េរិក នៅរយៈពេល១០ខែ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងវិនិយោគនេះ មានការកើនឡើងចំនួន ២២៩គម្រោងស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣.៧ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥.៥ប៊ីលានដុល្លារអាម៉េរិក។ ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល១០ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១គម្រោង។ ដោយឡែកសម្រាប់តែខែតុលា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន២៩ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១.៤ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ Fresh
November 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក
November 7, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ចិនបានពង្រីកការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការធ្វើអធិការកិច្ចសុវត្ថិភាពចំណីអាហាររកឃើញថា មិនមានរោងកចក្រណាមួយក្នុងចំណោមរោងចក្រចំនួន១០របស់ថៃបំពេញតាមស្ដង់ដារដែលចិនចង់បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Thai enquirer នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ បម្រាមរបស់ចិនខាងលើដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងបង្កការខូចខាតរាប់ពាន់លានបាត ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិនប្រឈមនឹងការបិទទ្វារ។ ចិនបានដាក់បញ្ចូលផលិតផល៤បន្ថែមទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ក្នុងនោះរួមមាន ម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូប៍ ព្រមទាំងហាមឃាត់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផង។ លោក Todsaporn Ruangpattananont ជាប្រធានសមាគមអ្នកផលិតស្កររបស់ថៃ បាននិយាយថាអគ្គរដ្ឋបាលគយចិនបានចុះត្រួតពិនិត្យរោងចក្រថៃចំនួន១០ កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបានរកឃើញថាគ្មានរោងចក្រថៃណាមួយក្នុងចំណោមរោងចក្រទាំង១០នេះអាចបំពេញតាមតម្រូវការស្ដង់ដារអនាម័យ និងគុណភាពដែល ចិនចង់បាននោះទេ។ ជាលទ្ធផល រោងចក្រថៃជាច្រើនមិនអាចនាំចេញទឹកស៊ីរ៉ូប៍
November 7, 2025 - PR
កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់ ផលិតផលជាង 2 ពាន់លានមុខ និងផលិតផលថ្មីជាង 1 លានមុខរៀងរាល់សប្តាហ៍។ Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានឱកាសទិញទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត Taobao បាននាំមកនូវមុខងារថ្មីដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពីភាសាចិនទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួល សមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុតប្រចាំឆ្នាំគឺ 11.11 Shopping Festival
November 7, 2025 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ អាជ្ញាធរនៅតាមតំបន់ឆ្នេរនៅក្នុងប្រទេសវៀតណាម កំពុងវាយតម្លៃពីការខូចខាតបង្កឡើងដោយព្យុះទីហ្វុង Kalmaegi នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បន្ទាប់ពីព្យុះដ៏កំណាច មួយនេះវាយប្រហារលើហ្វីលីពីនសម្លាប់មនុស្សយ៉ាងហោច ១៨៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្យុះ Kalmaegi បានបក់បោកលើវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឱ្យដើមឈើជាច្រើនដើមរលំ ផ្ទះមួយចំនួនរងការខូចខាត និងបង្កឱ្យដាច់ចរន្តអគ្គិសនី មុននឹងព្យុះនេះថមថយចុះ ឥទ្ធិពល។ អាជ្ញាធរវៀតណាមបានព្រមានថាភ្លៀងនឹងនៅតែបន្តធ្លាក់ខ្លាំងដែលអាចធ្វើឱ្យកម្ពស់ទឹកហក់ឡើង ២០០មីលីម៉ែត្រ តាមបណ្ដាខេត្តសិ្ថតនៅភាគកណ្ដាលនៃប្រទេសរាប់ចាប់ពី ខេត្ត Thanh Hoa រហូតដល់ខេត្ត Quang Tri។ គួរបញ្ជាក់ថា ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះ Kalmaegi នៅហ្វីលីពីនកើនឡើង ក្រុមមន្ត្រីហ្វីលីពីនក៏បានឱ្យដឹងដែរថាមនុស្ស១៣៥នាក់បានបាត់ខ្លួន និង៩៦នាក់រងរបួស។
November 7, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានធ្វើវីដេអូ និយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ បានចេញលិខិតកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច បញ្ឈប់នូវរាល់ទង្វើរបស់ខ្លូន ប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងខេត្តដទៃ។ នេះបើតាមកិច្ចសន្យា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងកិច្ចសន្យា បានសរសេរថា «ខ្ញុំបាទឈ្មោះ តែត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវ ខេត្តតាកែវ កាន់អត្តសញ្ញាណបណ្ណលេខ ១០១៤៤៧៣២០ លេខទូរស័ព្ទ ០៨៦ ២៤ ៨៦ ០០»។ លោក
November 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបង្ហាញឃើញថា កម្ពុជាទទួលបានលាភចំនួន៣សំខាន់ៗ នៅក្នុងគ្រោះនៃជម្លោះព្រំដែនជាមួយថៃ ជាការបើកផ្លូវឲ្យកម្ពុជា ដើរបានកាន់តែឆ្ងាយនៅលើឆាកអន្តរជាតិ ជាពិសេសបើកឲ្យពិភពលោកបានស្គាល់កម្ពុជា តាមរយៈការលូកដៃចូលរួមដោះស្រាយដោយផ្ទាល់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ សម្រាប់លោក ពុយ គា ឆ្លៀតក្នុងឱកាសនេះកម្ពុជាត្រូវតែពង្រឹងសមត្ថភាព និងចាប់យកឱកាសឲ្យបានច្រើនបន្ថែមទៀត។ ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូតទៅ៖ https://www.facebook.com/plugins/video.php?height=414&href=https%3A%2F%2Fwww.facebook.com%2Freel%2F795231163509752%2F&show_text=false&width=730&t=0
November 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរកឃើញករណីលួចកែច្នៃ នាឡិកាស្ទង់អគ្គិសនីឱ្យដើរយឺត ជាង១០០គ្រឿង នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជា សង្កេតឃើញថា មានករណីជនខិលខូច ដើរបោកបញ្ឆោតអ្នកប្រើប្រាស់ នៅតំបន់ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស និងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឋិតក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាស អគ្គិសនី ទូកមាស ឱ្យជួលពួកគេកែច្នៃនាឡិកាស្ទង់
November 3, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយមិនមានការបិទចរាចរណ៍ទៀតនោះទេ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្នស្ពាននេះនៅបន្តសាងសង់បញ្ចប់(ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពាន) ឱ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ ។ ដោយឡែកក្រុមហ៊ុនសាងសង់នឹងបន្តការងារសាងសង់ផ្លូវមេតភ្ជាប់ និងផ្លូវខ្នែងបន្តទៀត ឱ្យបានរួចរាល់មុនកិច្ចសន្យា។ គួរបញ្ជាក់ថា គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា-ចិន
November 3, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមបើកបវេសនការឆ្នាំសិក្សាថ្មី២០២៥-២០២៦ នៅវិទ្យាល័យជាស៊ីម ក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានធ្វើការអំពាវអ្នកបង្កើត មាតិការប្រកបដោយសីលធម៌សុជីវធម៌ មានការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ និងជៀសវាងបង្កការញុះញង់ បញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។ លោក វ៉ី សំណាង បានបន្ដថា ថ្មីៗនេះមានយុវជនអ្នកផលិតមាតិកាមួយរូប បានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ។ ការបង្កើតមាតិកាបែបនេះ នាំឲ្យមានការស្អប់ខ្ពើម និងការរើសអើងផងដែរ។ លោកបន្ថែមថា ដោយសារតែចង់បាន Like Share ចំណាប់អារម្មណ៍ និងផលប្រយោជន៍ផ្ទាល់ខ្លួន អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួរយុវជនថា
November 3, 2025









