Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីសាស្ដ្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ករណីមរណភាពមាតាចំនួន៤១ ដែលមានការថយចុះបើប្រៀបធៀបក្នុងឆ្នាំ២០២៤ ចំនួន៧៩ករណី និង មរណភាពទារកជុំវិញកំណើតចំនួន១១៥។ ការថ្លែងយ៉ាងដូចច្នេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុង«វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប សម្រាប់ថ្នាក់រាជធានី-ខេត្ត» ដែលប្រព្រឹត្ដទៅចំនួន ៥ថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក។ លោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតនិងការឆ្លើយតប (MPDSR) សម្រាប់ថ្នាក់រាជធានី-ខេត្តទាំង៥ បានរៀបចំដោយក្រសួងសុខាភិបាល តាមរយៈមជ្ឈមណ្ឌលជាតិគាំពារ មាតានិងទារក ដែលគាំទ្រថវិកា និងបច្ចេកទេសដោយអង្គការ UNFPA

    November 24, 2025
  • ព័ត៌មានជាតិ

    (ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបានថ្កោលទោសការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបន្តទៅមុខនូវផែនការដាក់ពង្រាយប្រព័ន្ធមីស៉ីល នៅលើកោះមួយរបស់ខ្លួន ដែលនៅកៀកនឹងកោះតៃវ៉ាន់ ស្របពេលដែលប្រទេសទាំងពីរ កំពុងស្ថិតក្នុងជម្លោះការទូតយ៉ាងតានតឹង ​អស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិ លោក Shinjiro Koizumi ដែលបាននិយាយថា ផែនការដាក់ពង្រាយប្រព័ន្ធមីស៉ីលនៅកោះ Yonaguni ដែលមានចម្ងាយនៅកៀកនឹងកោះតៃវ៉ាន់ កំពុងបន្តទៅមុខដោយមិនមានបញ្ហាអ្វីទេ។ លោក Koizumi បានបន្ថែមទៀតថា ការដាក់ពង្រាយនេះ អាចកាត់បន្ថយលទ្ធភាព នៃការវាយប្រហារប្រដាប់អាវុធមកលើប្រទេសជប៉ុន។ នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន

    November 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទ របស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេស ជូនគម្រោងចំនួន ១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប

    November 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមប្រភពមន្ត្រីជំនាញផ្នែកយោធា បានថ្លែងថា សេចក្តីថ្លែងការណ៍របស់កងទ័ពថៃនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដោយសំអាងថា យោងតាមរបាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ានភាគីថៃ (AOT-Th) ថា គ្រាប់មីនដែលយោធាថៃបានជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលដើរចូលតំបន់ចម្ការមីនចាស់ក្នុងខេត្តព្រះវិហារ ជាគ្រាប់មីនដាក់ថ្មី ជាសេចក្តីថ្លែងការណ៍ដែលមិនឆ្លុះបញ្ចាំងពីការពិតឡើយ។ របាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ាន ត្រូវតែជារបាយការណ៍រួមរវាងអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាននៅថៃ ទើបយកជាការណ៍បាន គឺមិនមែនផ្តោតលើរបាយការណ៍ជាឯកតោភាគីនោះទេ។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយរបស់អាស៊ាន បញ្ជាក់ថា គ្រាប់មីនដែលទាហានថៃដើរជាន់នោះជាមីនថ្មីដែរ។ កម្ពុជាសូមបញ្ជាក់អះអាងសាជាថ្មីថា គ្រាប់មីនដែលនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃជាគ្រាប់មីនចាស់បន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជា ហើយគ្មានកម្លាំងទាហានកម្ពុជាណាដាក់គ្រាប់មីនថ្មីឡើយ ហើយការអះអាងអំពីរូបភាពនៃការដាក់គ្រាប់មីនដែលយកចេញពីទូរស័ព្ទ គឺគ្មានភាពរឹងមាំក្នុងការចោទប្រកាន់មកលើកងទ័ពកម្ពុជាទេ អាចជាភស្តុតាងប្រឌិតឡើង ហើយជាការចាំបាច់ណាស់ដែលត្រូវមានការស៊ើបអង្កេតរួមគ្នាមួយ ដើម្បីបញ្ជាក់ភស្តុតាងឱ្យច្បាស់លាស់ មុននឹងធ្វើសេចក្តីសន្និដ្ឋានណមួយ៕ ផ្ដល់សិទ្ធិដោយ៖

    November 24, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អាជ្ញាធរទប់ស្កាត់និងបង្ការគ្រោះមហន្តរាយរបស់ថៃ នាថ្ងៃចន្ទនេះ បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ កំពុងវាយប្រហារខ្លាំងលើខេត្តសរុបចំនួន១០ នៅភាគខាងត្បូងប្រទេស ប៉ះពាល់ដល់ប្រជាជនសរុបជិត២លាននាក់ ហើយកម្ពស់ទឹក កំពុងបន្តកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងចំណោមខេត្តភាគខាងត្បូងទាំងនោះរបស់ប្រទេសថៃ ខេត្ត Songkhla បានប្រកាសដាក់ខេត្តទាំងមូល ជាតំបន់គ្រោះមហន្តរាយ ដោយអភិបាលខេត្ត បានបញ្ជាឱ្យជម្លៀសពលរដ្ឋទាំងអស់ ចេញទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីស្ថានការណ៍ទឹកជំនន់ នៅស្រុក Hat Yai ព្រមទាំងស្រុកមួយចំនួនទៀតនៃខេត្តនេះ ត្រូវបានរាយការណ៍ថា ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។ គួរបញ្ជាក់ថា ចំណែកនៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ

    November 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ដែលមានសមាជិក១០៥គណបក្ស មកពី៨២ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួម គាំទ្រ «បទឈប់បាញ់និងកិច្ចព្រមព្រៀង សន្តិភាពកម្ពុជា-ថៃ» និងអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជាទាំង១៨រូប ដោយគ្មានលក្ខខណ្ឌ! សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ខ្លួន នៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ ទីក្រុងសៅប៉ៅឡូ ដោយបានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាព នៃលទ្ធិប្រជាធិបតេយ្យនិយមកណ្តាល ដែលកំពុងស្ថិតនៅលើចំណុចរបត់ដ៏សំខាន់មួយ និងត្រូវការកំណែទម្រង់។ CDI-IDC

    November 24, 2025
  • ព័ត៌មានជាតិ

    (តាកែវ៖ រោងចក្រចំនួន២បន្ថែមទៀត នឹងបើកដំណើរការឆាប់ៗខាងមុខនេះ នៅក្នុងស្រុកគីរីវង់ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលរោងចក្រទាំង២នេះ អាចនឹងស្រូបទាញកម្លាំងកម្មករឲ្យចូលមកបម្រើការងារ បានចំនួនជាង៦ពាន់នាក់។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «នេះគឺជាឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ រួមនិងបងប្អូនប្រជាពលរដ្ឋស្រុកអង្គរជ័យ ខេត្តកំពត ដែលនៅក្បែខាងផងដែរ»។ បើតាមលោកអភិបាលខេត្តតាកែវ ក្រុមការងាររបស់រដ្ឋបាលខេត្ត បានចុះពិនិត្យទីតាំងដីស្នើសុំសាងសង់រោងចក្រចំនួន២ទីតាំងរួចរាល់ហើយ ដោយរោងចក្រកាត់ដេរសម្លៀកបំពាក់ទី១ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលរោងចក្រនេះមានតម្រូវការកម្មករនៅចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀត ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក

    November 24, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីផែនការដ៏ម៉ឺងម៉ាត់មួយ គឺការហាមឃាត់មិនឱ្យអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ ចាប់ពីឆ្នាំ ២០២៦ តទៅ។ គោលបំណងចម្បងនៃវិធានការនេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពផ្លូវចិត្តរបស់យុវជនម៉ាឡេស៊ីពីគ្រោះថ្នាក់តាមអ៊ីនធឺណិតដែលកំពុងតែកើនឡើង។ គ្រោះថ្នាក់ទាំងនោះរួមមាន ការគំរាមកំហែងគ្នា (Cyberbullying), ការបោកប្រាស់លុយកាក់ (Financial Scams), និង ការបំពានផ្លូវភេទលើកុមារ ខណៈការសម្រេចចិត្តនេះបានធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលកំពុងរឹតបន្តឹងច្បាប់លើវេទិកាឌីជីថលទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក ហ្វាហមី ហ្វាដហ្ស៊ីល (Fahmi Fadzil) រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់នេះ ដោយលោកបានថ្លែងថា៖ «យើងសង្ឃឹមថា នៅឆ្នាំក្រោយនេះ

    November 24, 2025
  • ព័ត៌មានជាតិ

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានអនុម័តការចុះបញ្ជីប្រើប្រាស់ Pembroria ជាថ្នាំចាក់ព្យាបាលជំងឺមហារីកផលិតដោយរុស្ស៉ីដែលមានផ្ទុកសារធាតុថ្នាំ pembrolizumab ដើម្បីផ្ដល់ជម្រើសព្យាបាលថ្មីសម្រាប់ប្រជាជនវៀតណាម។ នេះបើតាមដកស្រង់ចេញផ្សាយពីសារព័ត៌មានវៀតណាម VN Express។ តាមរដ្ឋបាលថ្នាំនៃក្រសួងសុខាភិបាលវៀតណាម Pembroria ស្ថិតនៅក្នុងចំណោមវ៉ាក់សាំង និងផលិតផលថ្នាំពេទ្យចំនួន១៤ ដែលទទួលបានអាជ្ញាបណ្ណសម្រាប់ចរាចរកាលពីដំណាច់ខែតុលា កន្លងទៅ។ Pembroria ដែលត្រូវបានផលិតដោយក្រុមហ៊ុនរុស្ស៉ី Limited Liability “PK-137” និងចុះបញ្ជីដោយរោងចក្រមួយនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម មានផ្ទុកសារធាតុថ្នាំ pembrolizumab ១០០មីលីក្រាម ក្នុងចំណុះ៤មីលីលីត្រ។ Pembroria ត្រូវបានណែនាំសម្រាប់ការប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទដូចជាជំងឺមហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន និងជំងឺមហារីសុដន់។ គួរបញ្ជាក់ថា Pembroria មិនទាន់ស្ថិតនៅក្រោមប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់វៀតណាមនៅឡើយទេ។

    November 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សា ពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួប ភាគីក្រុមហ៊ុន សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់បណ្តាញវិនិយោគរបស់ខ្លួននៅប្រទេសចិន និងជុំវិញពិភពលោក

    November 24, 2025