Liny Chan
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ ជនសង្ស័យចំនួនចំនួន ២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater ០១, ដុំ WiFi

    November 24, 2025
  • PR

    ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ” ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel។ យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តី ហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ” ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។ កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ

    November 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហើយប្រជាជនកម្ពុជាចាប់ផ្តើមពហិការឈប់ប្រើប្រាស់ទំនិញថៃ បានធ្វើឱ្យការផលិតទំនិញរបស់សហគ្រាសក្នុងស្រុកបានកើនឡើងទ្វេរដង។ លោកបញ្ជាក់ថា បើពិនិត្យទៅលើមុខទំនិញចាំបាច់នីមួយៗ និង​​ភាពដែលអាចរកបាននូវមុខទំនិញថ្មីៗនៅលើទីផ្សារ បានបង្ហាញការផលិតទំនិញនៅកម្ពុជាមានកំណើនខ្លាំង ​ដែលចាប់ពីការផលិតរបស់សហគ្រាសខ្នាតតូចទៅដល់សហគ្រាសធំ ដោយបានផលិតទំនិញដែលមានគុណភាព និងសំបកវេចខ្ចប់ល្ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន

    November 22, 2025
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ លោក គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងក្រុមការងារ គ.ជ.គ.ម. នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ ខណៈតួលេខបច្ចុប្បន្ន បានប៉ះពាល់ដល់ក្រុងស្រុក ចំនួន០៥, ប្រជាពលរដ្ឋ ចំនួន៦,៣០៨គ្រួសារ និងដំណាំស្រូវ ចំនួន៣,៣៣៨.៨៥ហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ក្នុងថ្ងៃដដែលនោះ ប្រតិភូក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ ដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែង

    November 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ដែលរៀបចំឡើងក្រោមមូលបទ ​៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក​ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ នឹងផ្តោតជាសំខាន់ទៅលើការចាប់ដៃពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាង ដូចជាវៀតណាម ឡាវ និងភូមា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនេះ ជំនួសថៃ។ ​លោកបន្ថែមថា ជាការពិតការធ្វើពាណិជ្ជកម្ម តែងតែមានការនាំចេញនាំចូលរវាគ្នាទៅវិញទៅមក ហើយការចាប់ដៃគូជាមួយប្រទេសជិតខាងទាំងនេះ គឺដើម្បីបង្កើនការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារទាំងនោះ និងនាំចូលនូវទំនិញដែលមានគុណភាពមកបង្រ្គប់តម្រូវការក្នុងស្រុកវិញ។ លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី ​សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ

    November 22, 2025
  • ព័ត៌មានជាតិ

    ​(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ បច្ចុប្បន្ននេះ ទំនិញដែលមានក្នុងទីផ្សារសម្រាប់បំពេញតម្រូវក្នុងស្រុក ប្រមាណពី៦០ទៅ៧០% គឺជាទំនិញកម្ពុជា និងមួយចំនួនទៀត នាំចូលពីវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេស​ក្នុងតំបន់ផ្សេងទៀត។ ​លោកបានលើកឡើងថា ប្រេង និងឧស្ម័ន ត្រូវបាននាំ​មកពីវៀតណាម និងសិង្ហបុរីបន្ទាប់ពីឈប់នាំចូលពីថៃ រីឯគ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងទៀត បាននាំចូលពីបណ្តាប្រទេសក្នុងតំបន់ ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម​ ខណៈស្ថានទូតម៉ាឡេស៊ីបានជូនដំណឹងថា ការនាំចូលរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង៣ដង បើធៀបនឹងកាលពីមុន។ ​ លោកបញ្ជាក់ថា នៅពេលដែលថៃបោះបង់ឱកាសធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បានធ្វើឱ្យកម្ពុជាចំណេញ សហគ្រាសក្នុងស្រុករីកចម្រើន

    November 22, 2025
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក​សម្រាប់សន្តិភាពនៅអ៊ុយក្រែន អាចដើរតួជាមូលដ្ឋានគ្រឹះ នៃដំណោះស្រាយសម្រាប់ជម្លោះបាន ប៉ុន្តែប្រសិនបើទីក្រុងកៀវបដិសេធ នោះកងកម្លាំងរុស្ស៉ីនឹងបន្តឆ្ពោះទៅមុខកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យដឹងថា រូបលោកទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលគាំទ្រលក្ខខណ្ឌទាមទារសំខាន់ៗរបស់រុស្ស៉ី ស្តីពី NATO ទឹកដី និង​កម្លាំងយោធារបស់អ៊ុយក្រែន។ លោក ពូទីន បាននិយាយថា បើតាមការយល់ឃើញរបស់លោក គឺផែនការសន្តិភាពខាងលើ

    November 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើសូមកុលបុត្រកុលធីតាខ្មែរទាំងអស់ ត្រូវស្គាល់អំពីវប្បធម៌ខ្លួនឯងយ៉ាងហោចណាស់បានមួយ ក្នុងចំណោមវប្បធម៌នានារបស់ជាតិ បន្ថែមលើចំណេះជំនាញដែលខ្លួនមាន។ លោកស្រីបានថ្លែងបែបនេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសតំណាងលោកស្រីបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ អញ្ជើញបើក «មហោស្រពល្ខោនយីកេទូទាំងប្រទេសឆ្នាំ២០២៥» នៅសាលសន្និសីទចតុម្មុខ។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានលើកឡើងទៀតថា កាលណាកុលបុត្រកុលធីតាខ្មែរ ស្គាល់អំពីវប្បធម៌ខ្លួន គឺបានចូលរួមចំណែកថែរក្សាវប្បធម៌ជាតិ។ លោកស្រី បានលើកឧទាហរណ៍ បើយើងស្គាល់ពីការស្លៀកពាក់ប្រពៃណីនោះ សូម្បីតែអ្នកសម្អាងការ ក៏មិនអាចបោកប្រាស់យើងបានដែរ៕ ខាងក្រោមនេះជាលីងវិដេអូ៖ https://www.facebook.com/plugins/video.php?height=410&href=https%3A%2F%2Fwww.facebook.com%2Freel%2F807746502262211%2F&show_text=false&width=730&t=0

    November 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្រ្តីម្នាក់បានស្លាប់ និងបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យឆេះផ្ទះអស់១១ខ្នង នាវេលាម៉ោងជាង៨ យប់ថ្ងៃទី២១ ខែវិច្ឆិកា។ ហេតុការណ៍នេះកើតឡើងដោយសារតែកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យបែបនេះនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា

    November 22, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមជនល្មើសដែលក្លែងបន្លំជាសមត្ថកិច្ច ដោយខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ហើយធ្វើសកម្មចាប់ជំរិតទារលុយពីជនជាតិចិន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញនៅពេលយប់នោះ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានជនសង្ស័យចំនួន៨នាក់។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមវិធានការជំនាញ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ

    November 22, 2025