- Liny Chan
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំចំនួន ៣ចំណុច ដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអំពាវនាវដល់វិស័យឯកជន ដែលត្រូវរួមសហការគ្នា ដើម្បីពង្រឹងភាពធន់យូរអង្វែង ក្នុងវិស័យទេសចរណ៍។ សារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់នូវខ្លឹមសារណែនាំចំនួន ៣ចំណុចរួមមាន៖ * ទី១៖ ជំរុញ និងលើកទឹកចិត្តការវិនិយោគខ្នាតតូច មធ្យម និងធំទាំងឡាយណា ដោយឈរលើការគិតគូរ
September 26, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលទេសចរអន្តរជាតិមានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិមានចំនួន ១៧.២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ សារលិខិតដដែលបានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៤ កន្លងទៅកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦.៧លាននាក់ កើនឡើង ២២.៩% ទេសចរជាតិមានចំនួន ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ
September 26, 2025 - ព័ត៌មានជាតិ
(រតនគិរី)៖ ដោយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ នៅតែបន្តកើនឡើងជាលំដាប់ ដល់ ១៣,៦ម៉ែត្រ ដែលបណ្ដាលឲ្យលិចភូមិ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួន នៅតាមដងទន្លេ។ ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តរតនគិរី ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត បានកំពុងបន្តយកចិត្តទុកដាក់តាមដានយ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលជម្លៀសបងប្អូន ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ ប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ និងធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរស្រុក ខេត្ត ក្នុងករណីត្រូវការជំនួយចាំបាច់ណាមួយ ឬបន្ទាន់ អាជ្ញាធរនឹងជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ រដ្ឋបាលខេត្តរតនគិរី ក៏ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នសម្រាប់រថយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទលើផ្លូវជាតិលេខ ៣៧៦៨ ផ្លូវបំបែកពីស្រុកលំផាត់ទៅស្រុកបរកែវ និងផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០
September 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានជម្រាបប្រាប់បណ្ដាអង្គទូត និងអង្គការអន្តរជាតិអំពីការវិវត្តន៍ថ្មីៗនេះ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការបញ្ជាក់ថា «ព្រំដែនកម្ពុជា-ថៃ មិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះទេ»។ ការបញ្ជាក់របស់ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន៤៣រូប និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ប្រចាំនៅកម្ពុជា។ ចំពោះមុខអង្គពិធី, លោកស្រីរដ្ឋមន្រ្ដីស្តីទី បានគូសបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរាល់ចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណកម្មាធិការព្រំដែនទូទៅ
September 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើឡើងតាមបណ្តាញសង្គម បន្ទាប់ពី មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះផ្សាយថា «កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២» ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងដូច្នេះថា «ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ»។ បើតាមរដ្ឋមន្រ្តីការពារជាតិ, កងកម្លាំងរបស់កម្ពុជា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ
September 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិត ក្នុងផេកផ្លូវកា របស់ឈ្មោះ គឹម សុខ ដែលថា «រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង»។ នេះបើតាមលិខិតបដិសេធរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ បើតាមលិខិតបដិសេធ, រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។ កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ
September 25, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា អាជ្ញាធរនៅទីក្រុងបាងកកនៃប្រទេសថៃ បានប្រទះឃើញមានស្នាមប្រេះ ហើយថែមទាំងជ្រាបទឹកចេញមកខាងលើ នៅចំណុចផ្លូវថ្នល់មួយកន្លែងទៀត ក្រោយទើបមានករណីប្រាក់ស្រុតផ្លូវដ៏ធំមួយយ៉ាងភ្ញាក់ផ្អើល កាលពីមួយថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។ ចំណុចនោះស្ថិតនៅលើផ្លូវ Samsen ចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីកន្លែងករណីបាក់ស្រុតផ្លូវដ៏ធំជម្រៅ៥០ម៉ែត្រ នៅក្បែរមន្ទីរពេទ្យ Vajira។ ក្រោយប្រទះឃើញស្ថានភាពមិនស្រួលបែបនោះ អាជ្ញាធរថៃបានរួសរាន់ផ្អាកការធ្វើចរាចរណ៍នៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យឱ្យល្អិតល្អន់ ជាមួយក្តីបារម្ភអំពីហានិភ័យបាក់ស្រុតផ្លូវថ្មីទៀត។ គួរបញ្ជាក់ថា សញ្ញាថ្មីខាងលើនេះ បានបង្កើនក្តីបារម្ភកាន់តែខ្លាំង អំពីស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្រោមដី នៅបណ្តោយដងផ្លូវ Samsen ក្រោយហេតុការណ៍បាក់ស្រុតផ្លូវយ៉ាងធំសម្បើមមួយ កាលពីថ្ងៃពុធ នៅចំណុចក្បែរមន្ទីរពេទ្យ Vajira និងស្ថានីយប៉ូលិស Samsen៕
September 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមសំណើ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា បានថ្លែងថា ប្រេស៉ីលនឹងពិចារណាឱ្យមានគ្រូបង្វឹកមកបណ្ដុះបណ្ដាលកីឡាបាល់ទាត់ និងបាល់ទះនៅកម្ពុជា។ លោកស្រីបានថ្លែងបែបនេះ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងរបស់លោកស្រី។ នាឱកាសនោះ សម្ដេចតេជោ បានលើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡា ដោយសម្ដេចតេជោ បានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់
September 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាអញ្ជើញទទួលសារតាំង លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសហព័ន្ធប្រេស៉ីលប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយដែលសហព័ន្ធប្រេស៊ីល បានដាក់នូវនិវេសនដ្ឋានទូតនៅកម្ពុជាជាលើកដំបូង និងចាត់ទុកថា នេះជាផ្នែកមួយជំរុញទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជា និងប្រេស៊ីលឲ្យកាន់តែរីកចម្រើន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ បានឲ្យដឹងថា សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ក្នុងបរមនាម ព្រះបរមនាមនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ចំពោះលោកស្រី ហើយសម្ដេចតេជោ បានចាត់ទុកវត្តមានរបស់លោកស្រី ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង
September 25, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
September 25, 2025









