Liny Chan
  • ព័ត៌មានជាតិ

    AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦— យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ក្រុម AOT ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ

    April 20, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយកូនប្រុសពីរនាក់ គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់ដោយផ្ទាល់នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា« ការវះកាត់របស់គ្រូចិនពេទ្យថ្វាយ ចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ពេលនេះព្រះក រុ ណា ព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យ កំពុង តាមដាន ដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។

    April 20, 2026
  • ព័ត៌មានជាតិ

    AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦–រយៈពេល ៦ថ្ងៃ នៃការប្រកួតកីឡាអុកចត្រង្គ និងការសម្តែងយុទ្ធគុនខ្មែរបុរាណ ក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ដ» ឆ្នាំ២០២៦ ទទួលបានការគាំទ្រយ៉ាងផុសផុលពីភ្ញៀវជាតិ និងអន្តរជាតិ ដែលបង្ហាញពីការលើកកម្ពស់គុណតម្លៃកីឡាអត្តសញ្ញាណជាតិ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបិទ ការប្រកួតអុកចត្រង្គ នៅភូមិវប្បធម៌នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ការប្រកួតផ្នែកអុកចត្រង្គ ឆ្នាំនេះមានការប្រកួតប្រជែងកម្រិតកាន់តែខ្ពស់ៗជាងឆ្នាំមុនៗ

    April 20, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថានកាលពីចុងសប្តាហ៍នេះទទួលបរាជ័យ។ រឿងរ៉ាវទាំងនោះមានដូចជា តម្លៃប្រេងបានកើនឡើង ៨% ខណៈយោធាអាមេរិកបានប្រកាសបិទចក្រផ្លូវសមុទ្រទាំងអស់របស់អ៊ីរ៉ង់ និងបំផ្លាញមីនដែលអ៊ីរ៉ង់បានទម្លាក់នៅក្នុងច្រកសមុទ្រ Hormuz L1N40Q0L0 ដែលជាចំណុចស្ទះសម្រាប់ការផ្គត់ផ្គង់ថាមពលសកលប្រហែល ២០%ផងដែរ។ ជុំវិញចំណាត់ការរបស់យោធាអាមេរិកខាងលើនេះ ក្រុមអ្នកវិភាគជាច្រើននៅលើពិភពលោកលើកឡើងថា​ ការសម្រេចបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ពីសំណាក់យោធាអាមេរិក នឹងបង្កឱ្យមានការសងសឹកដោយប្រើកម្លាំងយោធាយ៉ាងខ្លាំងក្លាពីប្រទេសអ៊ីរ៉ង់វិញផងដែរ។ ប្រសិនបើសេណារីយ៉ូ ​​​​នៃការសងសឹងដោយប្រើកម្លាំងយោធាពីសំណាក់ប្រទេសអ៊ីរ៉ង់បានកើតឡើងពិតមែន គឺសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់នឹងរីកកាន់តែធំ ហើយពិភពលោកទាំងមូលក៏ត្រូវបន្តរងផលប៉ះពាល់ពីវិបត្តិខ្វះខាតប្រេងឥន្ទនៈកាន់តែយូរបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាមេរិកនិងអ៊ីរ៉ង់កំពុងអនុវត្តបទឈប់បាញ់ ដែលមានរយៈរហូតដល់ ២សប្តាហ៍ ខណៈគេបានមើលឃើញបទឈប់បាញ់នេះគឺមានភាពផុយស្រួយខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 13, 2026
  • ព័ត៌មានជាតិ

    តាកែវ ៖ ដើម្បីធានាឱ្យបាននូវសេចក្តីថ្លៃថ្នូរ សុវត្ថិ ភាព និងភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់រាល់ សកម្មភាពលេងកម្សាន្តណាដែលខុសនឹងទំនៀមទម្លាប់ ពិសេសការលេងបាញ់ទឹក និងប៉ាតម្សៅ។ យោងតាមសេចក្តីណែនាំលើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការ “តាកែវសង្ក្រាន្ត ឆ្នាំ២០២៦” នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យគណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ទាំងអស់ ត្រូវសហការគ្នាដើម្បីចុះអប់រំ និងផ្សព្វផ្សាយឱ្យបានដល់មូលដ្ឋានផ្ទាល់។

    April 13, 2026
  • ព័ត៌មានជាតិ

    អាមេរិក៖ យោធាអាមេរិកបាននិយាយថា នឹងបិទចរាចរណ៍ផ្លូវសមុទ្រសម្រាប់ចេញ-ចូលកំពង់ផែនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែមេសា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់កាលពីចុងសប្តាហ៍នេះគឺពុំមានផ្លែផ្កាអ្វីនោះទេ។ បន្ថែមពីវិធានការបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ហើយ យោធាអាមេរិកក៏បានប្រកាសនឹងបំផ្លាញមីនដែលអ៊ីរ៉ង់បានទម្លាក់នៅក្នុងច្រកសមុទ្រ Hormuz L1N40Q0L0 ដែលជាចំណុចស្ទះសម្រាប់ការផ្គត់ផ្គង់ថាមពលសកលប្រហែល ២០%ផងដែរ។ គួរបញ្ជាក់ជូនថា កិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃសៅរ៍ និងអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ ​នៅក្នុងទីក្រុង Islamabad នៃប្រទេសប៉ាគីស្ថាន ស្របពេលដែលអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ក្នុងរយៈពេល ២សប្តាហ៍៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    April 13, 2026
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញបាន ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងសណ្ឋាគារ Wyndham Grand Phnom Penh Capital តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប

    April 13, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះ កម្ពុជាបានបន្តបញ្ជាក់យ៉ាងច្បាស់ពីសក្តានុពលរបស់ខ្លួនជា «គោលដៅទេសចរណ៍សុវត្ថិភាព និងជាទឹកដីដ៏សែនមនោរម្យ» សម្រាប់ភ្ញៀវទេសចរទូទាំងសកលលោក បន្ទាប់ពីនាវាទេសចរណ៍ខ្នាតយក្សឈ្មោះ PIANO LAND បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយរលូន និងសុវត្ថិភាព។ អនុវត្តតាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរៀបចំការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់ភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញចុះពីលើនាវា ដើម្បីមកទស្សនាកម្សាន្តនៅលើទឹកដីនៃខេត្តតំបន់ឆ្នែរមួយនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នាវាទេសចរណ៍ PIANO LAND ដែលមានសញ្ជាតិ BERMUDA មួយនេះ បាននាំយកភ្ញៀវទេសចរសរុបចំនួន ៩៩៦នាក់ (មកពី

    April 13, 2026
  • ព័ត៌មានអន្តរជាតិ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់ក៏បានបណ្តាលឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា រថយន្តក្រុងមួយគ្រឿងនេះគឺជារថយន្តទេសចរណ៍ ដែលបានដឹកអ្នកដំណើរជនជាតិអង់គ្លេសសរុបចំនួន ២៧នាក់ទៅកម្សាន្តនៅលើកោះ La Gomera ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីមួយនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រភពខាងលើបានប​ន្តថា រថយន្តក្រុងបានក្រឡាប់ក្នុងអំឡុងពេលធ្វើដំណើរត្រលប់មកកោះវិញ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសចំណាស់ម្នាក់ ដែលមានអាយុ ៧៧ឆ្នាំ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    April 11, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ទន្ទឹមនឹងការស្ថាបនាព្រែកជីកហ្វូណនតេជោ រាជរដ្ឋាភិបាលក៏មានគម្រោងស្តារទន្លេផងដែរ ដើម្បីតភ្ជាប់ការដឹកជញ្ជូន។ បើតាមសម្តេចនាយករដ្ឋមន្ត្រីគម្រោងស្តារទន្លេនឹងត្រូវធ្វើពីភ្នំពេញទៅកំពង់ឆ្នាំង ពីភ្នំពេញទៅកំពង់ចាម និងពីកំពង់ចាមទៅស្ទឹងត្រែងជាដើម។ ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ ចាប់ពីព្រែកពោធិ៍ខេត្តកណ្ដាលទៅដល់សមុទ្រខេត្តកែប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅតាមបាតទន្លេមានបរិមាណខ្សាច់ច្រើនណាស់ ដែលចាំបាច់ត្រូវតែស្តារវា ព្រោះយើងត្រូវការការតភ្ជាប់ការដឹកជញ្ជូន ដោយបច្ចុប្បន្នយើងកំពុងតែរៀបចំកំពង់ផែពហុបំណងនៅខេត្តកំពង់ឆ្នាំង។ ចំណែកនៅខេត្តក្រចេះថ្ងៃក្រោយទៅក៏អាចនឹងរៀបចំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចឱ្យវាប្រទាក់ក្រឡាគ្នាបានក្នុងការដឹកជញ្ជូនពីទន្លេទៅសមុទ្រ ពីសមុទ្រទៅទន្លេ ដោយមិនចាំបាច់ឡើងគោក ព្រោះការដឹកជញ្ជូនតាមផ្លូវទឹកវាមិនស្ទះចរាចរណ៍ដូចដឹកតាមផ្លូវគោកនោះទេ រីឯតម្លៃនៃការដឹកជញ្ជូនវិញក៏ថោកជាងផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គម្រោងនេះគឺទាមទារឱ្យមានការចូលរួម និងការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់

    April 11, 2026