Liny Chan
  • ព័ត៌មានជាតិ

    AKP តាកែវ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ — ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈ ដែលកំពុងប្រឈមទូទាំងពិភពលោក និងដើម្បីកាត់បន្ថយការចំណាយលើការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាព ឱ្យសិស្សានុសិស្សមួយចំនួន ងាកមកសិក្សាតាមប្រព័ន្ធអនឡាញ ប្រសិនបើស្ថានភាពវិបត្តិប្រេងឥន្ធនៈទូទាំងពិភពលោក នៅបន្តក្នុងស្ថានភាពមិនប្រាកដប្រជា។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

    April 11, 2026
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។ សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

    April 11, 2026
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ

    April 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារតុបតែងលម្អ ត្រៀមរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ប្រភព៖ ក្រសួងព័ត៌មាន

    April 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Grace Fu រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើស្ថានភាពវិវត្តន៍នៃពាណិជ្ជកម្មសកល កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជាពិសេសកាលានុវត្តភាពសម្រាប់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារសិង្ហបុរី បន្ថែមទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន

    April 10, 2026
  • ព័ត៌មានជាតិ

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Khaled El-Enany អគ្គនាយកអង្គការ UNESCO នៅសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការការពារ និងអភិរក្សបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក។

    April 10, 2026
  • ព័ត៌មានអន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានជូនដំណឹងបន្ទាន់មួយឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្រោយមានសត្វចចកមួយក្បាលបានរួចពីសួនសត្វ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ចចកមួយក្បាលនោះមានទម្ងន់ ៣០គីឡូក្រាម កើតនៅក្នុងឆ្នាំ ២០២៤ និងបានរត់ចេញពីឧទ្យាន Daejeon ដែលមានចម្ងាយប្រមាជា ១៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងសម្រេចបិទសាលារៀនមួយកន្លែង ដែលមានទីតាំងនៅជិតឧទ្យាន Daejeon ដើម្បីការពារសុវត្ថិភាពក្រុមកូនសិស្សពីការយាយីណាមួយដោយចៃដន្យពីសំណាក់សត្វចចកមួយក្បាលនោះ។ ទន្ទឹមគ្នានេះ អាជ្ញាធរកូរ៉េខាងត្បូង​ក៏បានដាក់ពង្រាយកងកម្លាំងជាង ៣០០នាក់​ ដើម្បីតាមចាប់សត្វចចកនោះមកវិញផងដែរ ដោយនៅក្នុងចំណោមកងកម្លាំងទាំងអស់នោះ មានទាំងក្រុមអ្នកពន្លត់អគ្គិភ័យ មន្ត្រីប៉ូលិស និងទាហានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News

    April 9, 2026
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​បរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៩​ ខែមេសា។ ការគំរាមខាងលើនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោកនិងត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ជាមួយគ្នា។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា “នាវាចម្បាំង យន្តហោះ និងកងទ័ពទាំងអស់របស់អាមេរិក រួមជាមួយនឹងគ្រាប់រំសេវ អាវុធបន្ថែម និងអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីវាយប្រហារសត្រូវនឹងបន្តមានវត្តមាននៅជុំវិញអ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងត្រូវបានគោរពយ៉ាងពេញលេញ”។ ក្រោយការបង្ហោះសាររបស់លោក ដូណាល់ ត្រាំ ខាងលើនេះអាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ A-10 ចំនួន ១២គ្រឿងបន្ថែមទៀតទៅកាន់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងចក្រភពអង់គ្លេសផងដែរ ហើយយន្តហោះទម្លាក់គ្រាប់បែកទាំងនេះគឺសម្រាប់ទុកប្រើប្រាស់វាយប្រហារទៅលើអ៊ីរ៉ង់តែម្តងក្នុងករណីចាំបាច់៕ អត្ថបទ៖

    April 9, 2026
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្រាប់កិច្ចបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងលទ្ធផលដ៏ផ្លែផ្កានៃកិច្ចពិភាក្សាការងារ ក្នុងគោលដៅពង្រឹង និងពង្រីកចំណងមិត្តភាពទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាលទ្ធផលដ៏សំខាន់នៃជំនួបនេះ កម្ពុជា និងបារាំង បានឯកភាពគ្នាក្នុងការរៀបចំដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគី ឱ្យឈានទៅដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership)” ក្នុងពេលឆាប់ៗខាងមុខនេះ។ ការសម្រេចបាននូវកម្រិតទំនាក់ទំនងថ្មីនេះ នឹងក្លាយជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងការរីកចម្រើននៃទំនាក់ទំនងនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការទន្ទឹងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់ព្រះរាជាណាចក្រកម្ពុជា។

    April 9, 2026