- Liny Chan
- ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” និងធ្វើទស្សនកិច្ចការងារ នៅទីក្រុងលីយ៉ុង និងទីក្រុងប៉ារីស តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង។
April 9, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ការរៀបចំទិវាជាតិ នេះ ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។ សម្តេច បាទទូចដល់បងប្អូនអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព
April 9, 2026 - ព័ត៌មានជាតិ
យោងតាមប្រភពព័ត៌មានពីស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថាឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល ‘សុខភាពតែមួយ’ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។ ប្រភពដដែល បានបន្តថាប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានរំលេចថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។
April 9, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជិតបញ្ចប់អាណត្តិ ថទោះបីជាលោកជំទាវបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយ ជំនួបសម្ដែងការគួរ និងជម្រាបលា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះថា សម្ដេចតេជោ សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។ សម្ដេចក៏សរសើរតាមរយៈដែលលោកជំទាវបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម វប្បធម៌ និងជើងហោះហើរពីតួកគី
April 8, 2026 - ព័ត៌មានជាតិ
តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅក្នុងថ្ងៃពុធ ទី៨ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈនៅពេលនេះបានកើតឡើងក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ និងយល់ព្រមចរចារជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមផងដែរ។ គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១០៨,៥០ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៤,៤៥ដុល្លារ ឬ ៣,៩៤%)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 8, 2026 - ព័ត៌មានជាតិ
(បារាំង)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន VINCI ដែលជាក្រុមហ៊ុនឈានមុខគេរបស់អឺរ៉ុប និងបានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋាននៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ វត្តមាន និងវឌ្ឍនភាពរបស់ក្រុមហ៊ុន VINCI មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំ។ គួរបញ្ជាក់ថា ក្រុមហ៊ុន
April 8, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាប ទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង
April 8, 2026 - ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ ឯកឧត្តម Duma Gideon Boko ប្រធានាធិបតីបុតស្វាណា, ឯកឧត្ដម Akihiko Nishio អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍហិរញ្ញវត្ថុ, លោកសាស្ត្រាចារ្យបណ្ឌិត Khaled EI Enany អគ្គនាយកអង្គការ UNESCO មុនពេលចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅបារាំង)។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី
April 8, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី។ ជំនួបដែលបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ជាជំនួបពិភាក្សាការងារលើកទី២ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃគម្រោងព្រឹត្តិការណ៍វាយកូនគោលលំដាប់អន្តរជាតិនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិផ្នែកនារី Cambodian Women’s Open ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលជាលើកដំបូង និងជាប្រវត្តិសាស្រ្តពុំធ្លាប់មាននៅកម្ពុជា។ ជាការឆ្លើយតប
April 8, 2026 - ព័ត៌មានជាតិ
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងធានាសុវត្ថិភាពសម្រាប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែមេសា។ ក្នុងរយៈពេល ២សប្តាហ៍ដ៏សំខាន់នេះ អ៊ីរ៉ង់នឹងបើកកិច្ចចរចារជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងដំណោះស្រាយក្នុងការបិទបញ្ចប់សង្គ្រាមទាំងស្រុងផងដែរ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺកិច្ចចរចារស្តីការបិទបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃសុក្រខាងមុខនេះហើយ នៅឯទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់ប្រទេសអ៊ីរ៉ង់ខាងលើនេះគឺជាឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលកាលពីព្រឹកមិញនេះបានប្រកាសថា អាមេរិកនឹងផ្អាកទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់រយៈពេល ២សប្តាហ៍ ប្រសិនបើអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 8, 2026









