- Liny Chan
- ព័ត៌មានជាតិ
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើអនុវត្តបទឈប់បាញ់របស់សហរដ្ឋអាមេរិក តែអ៊ីរ៉ង់ចង់ឱ្យមានការបញ្ចប់សង្គ្រាមទាំងស្រុងតែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែមេសា។ ការបដិសេធរបស់អ៊ីរ៉ង់ខាងលើនេះ គឺការឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលបានគំរាមបំផ្លាញប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ បើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនោះទេនៅស្អែកនេះ។ តាមរយៈប៉ាគីស្ថានដែលជាអ្នកជួយសម្របសម្រួល ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនចង់បានការបញ្ចប់សង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែលជាអចិន្ត្រៃយ៍ ជាងចង់បានការអនុវត្តបទឈប់បាញ់ត្រឹមរយៈខ្លី។ អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញក៏អាចកើតឡើងភ្លាមៗផងដែរ ប្រសិនបើសង្គ្រាមពិតជាត្រូវបានបញ្ចប់ពិតប្រាកដមែន។ គួររម្លឹកជូនថា កាលពីព្រឹកមិញនេះ លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ គឺនៅយប់ថ្ងៃស្អែកនេះ ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនៅម៉ោង៨ យប់ ថ្ងៃទី៧ ខែមេសា សម្រាប់ម៉ោងនៅសហរដ្ឋអាមេរិក
April 7, 2026 - ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានការព្រួយបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ឆ្នាំ២០២៦នេះ ខណៈដែលក្នុងត្រីមាសទី១នេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាងឆ្នាំ២០២៥ ហើយបណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស ចំនួន៣៥នាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦។ ការព្រួយបារម្ភនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន
April 7, 2026 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា នៅវេលាម៉ោង ១៨:១៣នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចឃ្លាំងដេគ័រ ដីឡូតិ៍លេខបេ០១ ផ្លូវបេតុង ១ឧសភា ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតឃ្លាំងដេគ័រ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, ឆេះឃ្លាំងស្តុកសម្ភារគ្រឿងសំណង់ សង់ពីថ្មប្រក់ស័ង្កសី ចំនួន ០១ខ្នង, រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០៥គ្រឿង, និងឆេះរោងដែកប្រក់ស័ង្កសីទំហំ
April 7, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ចូលបង្ក្រាបទីតាំងសង្ស័យបង្កប់បទល្មើសបច្ចេកវិទ្យាមួយកន្លែងស្ថិតនៅបុរីហ្គោឌែនឃី ផ្ទះលេខA01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន២៦នាក់ (ស្រ្តី១នាក់ ) និងម៉ាឡេស៊ី១នាក់សរុបចំនួន ២៧នាក់។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ២៧នាក់ ក្រុមការងារបានត្រួតពិនិត្យរកឃើញសម្ភារៈដែលបម្រើដល់បទល្មើសរួមមានៈទូរសព្ទដៃ ២២៧ គ្រឿង, កុំព្យូទ័រយួរដៃ ២២ គ្រឿង,អេក្រង់កុំព្យូទ័រ ១៩ គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ៣ គ្រឿង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី
April 7, 2026 - ព័ត៌មានជាតិ
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រាសាទបន្ទាយឆ្មារ ដោយបានកោតសរសើរថា ប្រាសាទនេះមានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បេតិកភណ្ឌខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ
April 7, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ ជនជាតិជប៉ុន៥នាក់ និងចិន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅអគារខុនដូ JD Polman ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីលោក ជា សា ព្រះរាជអាជ្ញារង
April 7, 2026 - ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្នែកច្បាប់ចំនួន ៤៥កន្លែង ក្នុងនោះផ្នែករដ្ឋប្បវេណីចំនួន ១១កន្លែង ផ្នែកព្រហ្មទណ្ឌចំនួន ១៦កន្លែង និងផ្នែកទំនាក់ទំនងអន្តរជាតិចំនួន ១៨កន្លែង ដើម្បីចូលបម្រើការងារនៅអង្គភាពចំនួន១០ នៃក្រសួងយុត្តិធម៌។ បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធនឹងនីតិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។ គួរបញ្ជាក់ថា បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើផ្នែកទាំង៣ខាងលើជាចាំបាច់ម្តងមួយៗ ដោយមានការបែងចែកពេលវេលាប្រឡង និងមេគុណផ្សេងគ្នា។ ទន្ទឹមនេះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និងវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ បន្ថែមលើជំនាញច្បាប់ទាំង៣ដែលបានរៀបរាប់។ គួរបន្ថែមថា វិញ្ញាសាចំណេះដឹងទូទៅនឹងមានភាពពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា
April 6, 2026 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ នាវាដឹកប្រេងរបស់ជប៉ុបមួយគ្រឿងទៀតបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែមេសា។ នាវាដឹកប្រេងមួយគ្រឿងនេះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូន Mitsui OSK Lines ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mitsui OSK Lines បានបញ្ជាក់ថា ក្នុងពេលបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅលើនាវាដឹកប្រេងខាងលើនេះក៏មានដាក់បង្ហាញទង់ជាតិនៃប្រទេសឥណ្ឌាផងដែរ ខណៈនាវានេះគឺជានាវាសម្រាប់ដឹកជញ្ជូនប្រេងយកទៅចែកចាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមាននាវាដឹកទំនិញចំនួន ៣គ្រឿងហើយ ដែលបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 6, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃគម្រោងវិនិយោគទេសចរណ៍ខ្នាតធំ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅជុំវិញតំបន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។ ក្នុងឱកាសនោះ ក្រុមហ៊ុន AIAI បានរាយការណ៍អំពីវឌ្ឍនភាពនៃការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានលក្ខណៈទំនើប ប្រកបដោយការច្នៃប្រឌិត និងបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ចុងក្រោយបង្អស់។ គម្រោងនេះនឹងក្លាយជាសមិទ្ធផលដំបូងគេបង្អស់នៅកម្ពុជា ដែលរួមបញ្ចូលគ្នានូវតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ
April 6, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីជួសជុលយ៉ាងយកចិត្តទុកដាក់ និងទៅតាមបែបបទនៃធម្មនុញ្ញអង្គរ គម្រោងជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការងារជួសជុលជាស្ថាពរហើយ។ លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងជួសជុលបានឱ្យដឹងថា គម្រោងជួសជុលបណ្ណាល័យខាងជើង នៃរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីដំណើរការជួសជុលនៅខែ វិច្ឆិកា ឆ្នាំ២០២៥។ លោកពន្យល់ថា គម្រោងនេះបានជួសជុល ពង្រឹងថ្មពុកផុយ ទាំងផ្នែកគ្រឹះ ជញ្ជាំង ចម្លាក់ និងដំបូល ឱ្យមានភាពរឹងមាំឡើងវិញ។ នេះបើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។ តាមការបញ្ជាក់ពីអ្នកជំនាញ ស្ថានភាពមុនជួសជុល
April 6, 2026









