Liny Chan
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពីការកំណត់វិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។ តាមលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា វិញ្ញាសាជម្រើសសម្រាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖ * ១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា*

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ ទីភ្នាក់ងាតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីធំៗចំនួន២ផ្ទួនគ្នា បានវាយប្រហារក្បែរឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។ USGS បានបន្តថា គ្រោះរញ្ជួយដីលើកទី១ កម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ ខណៈគ្រោះរញ្ជួយដីលើកទី២ ដែលស្ថិតនៅ​មិនឆ្ងាយប៉ុន្មានពីគ្នា មានជម្រៅ២៥គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា តំបន់ឆ្នេរសមុទ្រមួយចំនួន នៃកោះ Kyushu និង Shikoku អាចឬបានប្រឈមនឹងរលកស៊ូណាមិ កម្ពស់ប្រហែលត្រឹម១ម៉ែត្រ។ ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយ

    August 8, 2024
  • PR

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២​នាក់ បានចូលចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់ល្អគួរឱ្យចាប់អារម្មណ៍ដែលជាការលើកមុខមាត់ប្រទេសជាតិក្នុងការការប្រកួតគិតលេខរហ័ស International I.A.M.A.​ ​ឆ្នាំ 2024 ដែលធ្វើឡើងនៅទីក្រុងហុងកុងនាពេលកន្លងទៅថ្មីៗនេះ ។ ពួកគេទទួលបានតំណែងកំពូលៗជាច្រើន ក្រោយបង្ហាញពីជំនាញពិសេសរបស់ខ្លួនក្នុងការប្រកួតលើផ្នែកគណិតវិទ្យា និងការគណនាលេខដោយប្រើការគិតរហ័ស និងមិនចាំបាច់សរសេរ ឬប្រើម៉ាស៊ីនគិតលេខឡើយ ។ ការប្រលងគណិតវិទ្យាលំដាប់ពិភពនៅទីក្រុងហុងកុងនេះ, សិស្សឆ្នើមមកពីសាលាអន្តរជាតិឃីងគ្លរីចំនួន ១២​នាក់ ទទួលបានពានជ័យលាភីសរុបចំនួន១៣គ្រឿង, មេដាយមាសចំនួន៨គ្រឿង ដែលក្នុងនោះមានពានជ័យលាភីលេខ២ចំនួន៤គ្រឿង, ពានជ័យលាភីលេខ៣ចំនួន៩ និងជ័យលាភីលេខ៤ជាមេដាយមាសចំនួន៨គ្រឿង ។ សូមជម្រាបថា សិស្សឆ្នើមពីសាលាអន្តរជាតិឃីងគ្លរីចំនួន១២​នាក់ដែលបានចូលរួមប្រកួតប្រជែង និងទទួលបានចំណាត់ថ្នាក់គួរឱ្យចាប់អារម្មណ៍មានដូចខាងក្រោម៖ * កម្រិត K3 ​៖ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ទាំងវិញ្ញាសារប្រភេទបុគ្គល និងជាក្រុម។*

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្ស៊េរុយសាឡិម)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខកងទ័ពអ៉ីស្រាអែល បានប្តេជ្ញាថា នឹងតាមប្រមាញ់ហើយកម្ចាត់ លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជា មេដឹកនាំថ្មីរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់លោក ​Herzi Halevi ដែលជាប្រមុខយោធាអ៉ីស្រាអែល បានឱ្យដឹងថា លោក Halevi បានប្រាប់កងទ័ពដូច្នេះថា «យើង​នឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស

    August 8, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ដាប្រទេសចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីថ្មីៗ បានលាន់មាត់ និងស្ងើចសរសើរ ចំពោះការធ្វើបានយ៉ាងល្អរបស់ក្រុមកីឡាហាប់គីដូកម្ពុជា ដ្បិតទើបចូលរួមការប្រកួតអន្ដរជាតិលើកដំបូង ពិសេសធនធានថ្នាល ដែលបានបង្ហាញនូវសមត្ថភាព និងបច្ចេកទេសល្អក្នុងការប្រកួតដ៏ធំនេះ។ នេះបើតាមការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក ក្រោយដឹកនាំប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ កាលពីថ្ងៃអង្គារកន្លងទៅ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យពីការបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ កាលពីឆ្នាំ០១-០៤ ខែសីហាកន្លងទៅ ដោយដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១២ ប្រាក់ ១៣ និងសំរឹទ្ធ ១៥)។

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស និងអេហ្ស៉ីប បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ ក៏ដូចជាលីបង់ ចំពោះមុខហានិភ័យនៃភាពតានតឹងកាន់តែទូលំទូលាយ ដោយសារតែជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។ សេចក្តីណែនាំរបស់ចក្រភពអង់គ្លេស ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ឱ្យចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ នាពេលនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអេហ្ស៉ីបក៏បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ខ្លួន កុំធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ រយៈពេល ៣ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស មិនបានបើកការហោះហើរទៅកាន់ប្រទេសលីបង់ទេ ក្នុងពេលបច្ចុប្បន្ននេះ។ OPSGROUP ដែលជាសមាគមចែករំលែកព័ត៌មានហានិភ័យនៃការហោះហើរ បានឱ្យដឹងថា

    August 8, 2024
  • ព័ត៌មានជាតិ

    (ឡុងដ៍)៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបង្កចលាចល អំឡុងកុបកម្មប្រឆាំងជនមូស្លីម (អ្នកកាន់សាសនា អ៉ីស្លាម» កាលពីសប្តាហ៍មុន ហើយដែលនេះជាការកាត់ទោសដំបូងបំផុតមួយ ចាប់តាំងពីមានរលកនៃអំពើហិង្សា បន្ទាប់ពីក្មេងស្រី៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Derek Drummond អាយុ ៥៨ឆ្នាំ ត្រូវបានកាត់ទោសនៅតុលាការ Liverpool Crown Court កាលពីថ្ងៃពុធ ទី៧ ខែសីហា បន្ទាប់ពីបានសារភាពថារូបគេពិតជា បានប្រើហិង្សាលើប៉ូលិស និងបង្កចលាចល។ ជុំវិញកុបកម្មនេះនៅអង់គ្លេសផងដែរ បុរស២នាក់ទៀតក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធគារផងដែរ ពីបទបង្ក

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ដាកា)៖ ព្រឹត្តិការណ៍ចលាចលនយោបាយមួយក្នុងប្រទេសបង់ក្លាដែស បាននាំឱ្យលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់អំណាចរយៈពេលប្រមាណ២ទសវត្សរ៍ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែង និងថែមទាំងភៀសខ្លួនចេញពីប្រទេសទៀត។ * តើមានព្រឹត្តិការណ៍នយោបាយអ្វីដែលកើតឡើងក្នុងប្រទេសបង់ក្លាដែស? នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែងហើយ បន្ទាប់ពីមានអំពើហិង្សាតវ៉ាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសដោយសារការប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលរបស់លោកស្រី។ ការលាលែងតំណែងជាមួយនឹងការរត់គេចខ្លួនចេញពីប្រទេសថែមទៀតនេះ គឺជាការបញ្ចប់ជីវិតធ្វើនយោបាយរបស់លោកស្រីក្នុងរយៈពេលជាង២ទសវត្សរ៍នៅក្នុងប្រទេសបង់ក្លាដែសនេះ។ លោកស្រី Hasina អាយុ៧៦ឆ្នាំ ត្រូវគេរាយការណ៍ថា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី៥​ ខែសីហា ឆ្នាំ២០២៤ និងបម្រុងបន្តដំណើរទៅកាន់ក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ ហ្វូងមនុស្សបង្ហាញក្តីរីករាយ ត្រូវគេឃើញបានដើរតាមដងផ្លូវសម្តែងក្តីសប្បាយរីករាយចំពោះដំណឹងរត់ភៀសខ្លួននេះ និងពួកគេខ្លះថែមទាំងបាននាំគ្នាសម្រុកចូលទៅក្នុងគេហដ្ឋានដ៏ស្តុកស្តម្ភរបស់លោកស្រីនាយករដ្ឋមន្ត្រី ជាមួយនឹងរបាយការណ៍ដែលនិយាយអំពីការលួចយកវត្ថុនិងសម្ភារៈនានានៅក្នុងគេហដ្ឋាននោះថែមទៀត។ រដ្ឋាភិបាលថ្មីបណ្តោះអាសន្នត្រៀមនឹងបង្កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានការលាលែងចេញពីតំណែងរបស់លោកស្រី Hasina។

    August 8, 2024
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ ប៉ូលិស និងក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ បានប្រមូលផ្ដុំគ្នាតាមដងផ្លូវ នៅទូទាំងចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ទី៧ ខែសីហា ដើម្បីតតាំងជាមួយ ក្រុមស្ដាំនិយមជ្រុល ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយកុបកម្មដ៏ហិង្សារើសអើងប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ចក្រភពអងគ្លេស បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកំាបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយព្យប្រទេសអង់គ្លេស។ ភាពចលាចលនេះដែរកើតឡើងដោយសារតែព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបានអះអាងថា ជនសង្ស័យជាឃាតក គឺជាជនអន្តោប្រវេសន៍មូស្លីម ទោះបីជាប៉ូលិសបញ្ជាក់ថាជារឿងមិនពិតក៏ដោយ។ នៅមុនការត្រៀមលក្ខណៈរបស់ប៉ូលិស និងការប្រមូលផ្ដុំគ្នារបស់ក្រុមបាតុករប្រឆាំងនឹងការរើសអើងពូជសាសន៍ មានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនថា ក្រុមស្ដាំនិយមជ្រុល និងក្រុមបាតុករប្រឆាំងមូស្លីម មានគោលដៅវាយប្រហារលើទីតាំងដែលជនអន្តោប្រវេសន៍ស្នាក់នៅ ឬអង្គការ រួមទាំងស្ថាប័នស៊ីវិលដែលគាំទ្រជនអន្តោប្រវេសន៍

    August 8, 2024