Naren
  • សិល្បៈ

    បទចម្រៀងដែលមានចំណងជើងថា «ចុម! អាអូនអត់ដេក» របស់លោក ជី ដេវីត ត្រូវបានគេ Report បាត់វត្តមានពី Youtube ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរក៏មានមតិអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា ចម្រៀងមួយនេះបាត់ពីលើ Youtube ដោយសារជាប់ copyright ជាហេតុធ្វើឲ្យម្ចាស់ដើមលុបចេញ។ ជាមួយគ្នានោះ មិនយូរប៉ុន្មាន G-Devith ក៏បានបង្ហោះសារនៅលើផេក បកស្រាយយ៉ាងដូច្នេះថា «បើជ្រុលជា Send link ទៅគេហើយ Send អោយគ្រប់ link ផងកុំ Send តែមួយ។ FYI: បញ្ហានេះបានកើតព្រោះគេ

    April 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា កៅស៊ូ គឺជាដំណាំអទិភាព​សម្រាប់ខេត្តត្បូង ដោយ​ក្នុងមួយឆ្នាំៗ ខេត្តនេះទទួលបានចំណូលពីដំណាំកៅស៊ូ​ មិនតិចជាង ១២០លានដុល្លារអាមេរិកនោះទេ។ ការលើកឡើងរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ធ្វើឡើងក្នុង សន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តត្បូងឃ្មុំ» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣​។ លោកបានថ្លែងបន្តថា បច្ចុប្បន្ននេះ នៅខេត្តត្បូងឃ្មុំ​ មានផ្ទៃដាំដុះកៅស៊ូ ប្រមាណជាង៨ម៉ឺនហិកតា ក្នុងនោះដាំដុះជាលក្ខណៈក្រុមហ៊ុនមានប្រមាណជាង៣ម៉ឺនហិកតា និងដាំជាលក្ខណៈគ្រួសារមាន​ជាង៥ម៉ឺន៥ពាន់ហិកតា​ និងទទួលបានទិន្នផលសរុបប្រមាណ ៨០​

    April 20, 2023
  • SEA GAMES

    (វៀតណាម)៖ ការមិនយកថ្លៃហូបចុក និងស្នាក់នៅពីម្ចាស់ផ្ទះកម្ពុជា នៅ SEA GAMES 2023 ធ្វើឱ្យគណៈកម្មការស៊ីហ្គេមរបស់វៀតណាម អាចសន្សំបានជាង៤០ម៉ឺនដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន Zing News របស់ វៀតណាម។ លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមបានប្រាប់ Zing News ថា «ការដែលកម្ពុជា ដែលជាម្ចាស់ផ្ទះមិនយកថ្លៃការស្នាក់នៅ និងអាហារសម្រាប់គណៈប្រតិភូកីឡាជួយវៀតណាមកាត់បន្ថយការចំណាយយ៉ាងច្រើន» លោកបានបន្តថា «នេះជាដំណឹងល្អសម្រាប់គណៈប្រតិភូកីឡាវៀតណាម យើងនឹងសន្សំប្រាក់មួយចំនួនធំប្រហែលជាង ១០ពាន់លានដុង ( ប្រមាណជាង៤០ម៉ឺនដុល្លារ) លោក Dang Ha

    April 20, 2023
  • សង្គម

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sts Bros បានបង្ហោះវីដេអូកាម៉េរាសុវត្ថិភាព ពីសកម្មភាពរបស់ជនដៃឆើតចំនួន ២នាក់ បានលួចបំពង់ស៊ីម៉ាំងឡាន ដែលចតទុកនៅក្រៅផ្ទះ លួចបានសម្រេច ជិះចេញទៅបាត់។ វីដេអូពីកាម៉េរាសុវត្ថិភាពបង្ហាញពីសកម្មភាពរបស់ជនដៃឆើតទាំងពីរនាក់នេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកជាច្រើនផងដែរ ក្នុងនោះ យោងតាមប្រភពខាងលើ បានបង្ហាញអារម្មណ៍ហួសចិត្ត និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ស្អីក៏ទៅរួចដែរ លោកចោរលួចបំពង់ស៊ីម៉ាំងឡាន ទីតាំងផ្លូវភ្លោះអូរឫស្សី ផ្លូវ២១៤ កែង១១១ វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ សូមបងប្អូនដែលទុកឡានចតក្រៅផ្ទះ សូមមេត្តាប្រុងប្រយ័ត្នបន្ថែម

    April 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្ដរជាតិតេជោ សម្រេចការសាងសង់ បានជាង៤៦% ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានជាង ៩២% និងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ សម្រេចការសាងសង់បានជាង ៩០%។ ថ្លែងប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា ការងារសាងសង់រួម នៃអាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) សម្រេចបានជាង ៤៦ភាគរយ

    April 20, 2023
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារនៅលើតេឡេក្រាម នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថាប្រជាជន៥ម៉ឺននាក់ជិះរថយន្តក្រុងនាពេលចូលឆ្នាំ ប្រសិនបើបានស្គាល់គ្នាហើយរៀបការ ផ្ញើសំបុត្រអញ្ជើញសម្ដេចនឹងមានចំណងដៃសម្រាប់កូនកម្លោះកូនក្រមុំ។ សម្តេចតេជោ បានបង្ហោះសារដែលមានខ្លឹមសារដូច្នេះថា៖ «ខ្ញុំនិយាយថាប្រជាជនប្រមាណ ៥មុឺននាក់បានជិះរថយន្តក្រុងដែលរៀបចំដោយសាលារាជធានីភ្នំពេញក្នុងពេលចូលឆ្នាំកន្លងមក។ (និយាយព្រឹកមិញក្នុងពិធីសម្ពោធអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ20/4/2023)។ ពេលនោះខ្ញុំបានលើកឡើងថាប្រជាជនបានស្គាល់គ្នាលើឡានក្រុង និងដែលអាចមានកម្លោះក្រមុំស្គាល់គ្នាផងដែរ និងប្រសិនបើរៀបការសូមប្រាប់ខ្ញុំផង។ ដើម្បីជាចំណងដៃសម្រាប់ក្រមុំ កម្លោះទាំងឡាយដែលស្គាល់គ្នា លើឡានក្រុងសូមស្តាប់បទ (ចន្ទរះលើរថយន្តក្រុង)។ ចំហាយសប្បាយនៅសល់ពីចូលឆ្នាំជាមួយសមិទ្ធិផលថ្មីក្នុងឆ្នាំថ្មី»។ បើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា៖ «ឆ្នាំនេះ ខ្ញុំអាចគិតថា នារីនិងបុរសអាចជួបគ្នានៅលើឡានក្រុង បន្ទាប់ទៅពួកគេនឹងរៀបការជាមួយគ្នា

    April 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ផ្លែមៀនស្រស់របស់កម្ពុជាប្រមាណជាង ៦ពាន់តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នៅតែមានជាបន្ដបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួន ៣៤០០តោនទៅកាន់ប្រទេសចិន ហើយគិតចាប់ពីការបើកទីផ្សារនាំចេញផ្លែមៀនមក កម្ពុជាបាននាំចេញផ្លែមៀនស្រស់ជាង ៦ពាន់តោនហើយ។ អ្នកនាំពាក្យរូបនេះបន្ដទៀតថា ក្រសួងកសិកម្មសង្ឃឹមថាការនាំចេញផ្លែមៀនស្រស់នេះ នឹងមានកំណើនជាបន្ដបន្ទាប់ ដោយសារតែបន្ទាប់ពីបើកទីផ្សារ

    April 20, 2023
  • សិល្បៈ

    ​តារាចម្រៀង​កូរ៉េខាងត្បូង Moonbin ដែលជាសមាជិកក្រុម ASTRO ត្រូវបាន​រកឃើញថា ស្លាប់ នៅអាផាតមិនរបស់​ខ្លួន ក្នុង​ទីក្រុង សេ​អ៊ូ​ល ។ ចំពោះ​មូលហេតុ​នៃ​ការស្លាប់​នេះ ប៉ូលិស នៅ​កំពុង​ស៊ើបអង្កេត​។ យោងតាម​ប្រភពព័ត៌មាន​ក្នុងស្រុក ប៉ូលិស​កូរ៉េខាងត្បូង បញ្ជាក់​ឲ្យ​ដឹងថា នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់ (កូរ៉េ) ម្សិលមិញនេះ អ្នកគ្រប់គ្រងរបស់តារាចម្រៀងខាងលើបានប្រទះឃើញ Moonbin ស្លាប់ ហើយក៏បានរាយការណ៍ភ្លាមៗទៅកាន់ប៉ូលិសផងដែរ។ ប៉ូលិស​សង្ស័យថាការស្លាប់របស់តារាចម្រៀងផង Moonbin ​ជាការ​ធ្វើអត្តឃាត Moonbin ហើយកោសល្យវិច័យកំពុងត្រូវបានធ្វើឡើង ដើម្បីស៊ើបអង្កេតមូលហេតុពិតប្រាកដនៃការស្លាប់របស់គាត់។ ពិធីបុណ្យសព​កំពុង​ត្រូវ​បាន​គេ​រៀបចំ​នៅ​នៅឯមន្ទីរពេទ្យ

    April 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ១៩ បានប្រកាសលើកលែងនូវកាតព្វកិច្ចពាក់​ម៉ាស់​ និងធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ បន្ទាប់ពីចូលឆ្នាំ ជំងឺកូវីដ-១៩ មិនមានការឆ្លងរាលដាល។ តាមរយៈសារសំឡេងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលដកចេញនូវវិធានការពាក់ម៉ាស មិនមែនជាកាតព្វកិច្ច ប៉ុន្តែរក្សានូវការពាក់ម៉ាសក្នុងជួបជុំ ជាពិសេសក្នុងពិធីចែកសញ្ញាបត្រ ដែលតម្រូវឱ្យអ្នកចូលរួមពាក់។ សម្ដេចតេជោ ហ៊ុន សែន បានលើកលែងនូវកាតព្វកិច្ចការពាក់ម៉ាស់ និងធ្វើតេស្ដរហ័សសម្រាប់ការជួបជុំគ្រប់ប្រភេទផងដែរ តែបុគ្គលម្នាក់ៗអាចធ្វើតេស្ដរហ័សតាមជម្រើសរៀងខ្លួនបាន៕

    April 19, 2023
  • សង្គម

    (ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីជនខិលខូចលួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន ដែលទង្វើនេះបំផ្លាញផង និងបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ។ ឯកឧត្តម បានសរសេររៀបរាប់ថា៖ «ការកសាងជាការលំបាក​ មានជនតាមបំផ្លាញ​ គឺកាន់តែលំបាកថែមទៀត​។ មានជនចង្រៃ​ លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន​ ទង្វេីនេះបំផ្លាញផង​ បង្កគ្រោះថ្នាក់​ ដល់អ្នកដំណេីរផង។​ បងប្អូនណា​បានឃេីញ​ បានដឹង​ អំពីជននេះ​ សូមជួយរាយការណ៍មកសមត្ថកិច្ច»។ នេះមិនមែនជាលើកទីមួយឡើយ

    April 19, 2023