- Naren
- សិល្បៈ
លោក លៀក លីដា ម្ចាស់ផលិតភាពយន្ត « LD Picture» នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះបានឱ្យដឹងថាតារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកដល់កម្ពុជារសៀលនេះ ដែលអ្នកគាំទ្រជឿថាអាចនឹងមកសម្តែងរឿងថ្មីឱ្យផលិតកម្ម LD ដែលពន្យាអស់រយៈពេល៣ឆ្នាំមកហើយ។ ដោយលោកបានបង្ហោះសារយ៉ាងដូច្នេះថា « After waiting 3 year, Finally we make it , Welcome to Cambodia, បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាល់និងថតរូបជាមួយគាត់បាននៅប្រលានយន្តហោះម៉ោង៤ល្ងាច,
April 19, 2023 - SEA GAMES
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលឈានចូលមកដល់ឆាប់ៗនេះ មហាជនជាច្រើននៅមានចម្ងល់ទាក់ទងនឹងការបើកឱ្យចូលទស្សនាដោយសេរី ថាតើពួកគេអាចនឹងទទួលយកសំបុត្រទស្សនាតាមវិធីណាខ្លះ។ យោងតាមហ្វេសប៊ុកផេក CAMBODIA 2023 បានជូនដំណឹងថា ព្រឹត្តិការណ៍ស៊ីហ្គេមបេីកឱ្យចូលទស្សនាដោយឥតគិតថ្លៃ ប៉ុន្តែដេីម្បីរក្សាសណ្តាប់ធ្នាប់ និងតាមបរិមាណទីលានប្រកួតមួយៗ គឺតម្រូវឱ្យមានការកក់សំបុត្រ។ គណៈកម្មាធិការជាតិរៀបចំការប្រកួត បានឱ្យដឹងថាការកក់សំបុត្រឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងមាននៅលើកម្មវិធីទូរស័ព្ទដៃ (App) ក្នុងពេលឆាប់ៗនេះ។ ចំពោះលោកអ្នកដែលមិនទាន់បានទាញយកកម្មវិធីទូរស័ព្ទដៃ (App) សូមទាញយកតាមរយៈ App ឈ្មោះ SEAGames 2023៖ – សម្រាប់ iOS https://apps.apple.com/us/app/sea-games-2023/id1661626031
April 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកជំទាវ គឹម ឡេង ជាអ្នកឧកញ៉ា។ ការចេញព្រះរាជក្រឹត្យផ្ដល់គោរមងារនេះ ធ្វើឡើងតាមការក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួរជម្រាបថា អ្នកឧកញ៉ា គឹម ឡេង គឺជាភរិយារបស់អ្នកឧកញ៉ា សុខ គង់៕ ផ្តល់សិទ្ធិដោយ៖ Fresh News
April 19, 2023 - ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំបិទអាជីវកម្មទេសចរណ៍។ ក្នុងសេចក្តីជូនដំណឹង អាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន ដែលបិទនោះ រួមមាន៖ ១. ភ្នាក់ងារទេសចរណ៍ អលយែរ ត្រាវែល អេន ធួរ ឯ.ក All Care Travel & Tours Co., Ltd. ដែលមានទីស្នាក់ការនៅផ្ទះលេខ SHR6#16 (ផ្លូវនិរតី ស្ថិតក្នុងបុរីអ័រគីដេវីឡា ដឺរ៉ូយ៉ាល់)
April 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណកម្មការអន្តរក្រសួង ដោយមានការចូលរួមពីសមាជិកគណកម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជាច្រើនរូប។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពអស់រយៈពេល ២ឆ្នាំ យ៉ាងល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយនេះ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន
April 19, 2023 - ព័ត៌មានអន្តរជាតិ
មហាសេដ្ឋីលោក Elon Musk បាននិយាយថា លោកនឹងបើកដំណើរការប្រព័ន្ធឆ្លាតវៃសិប្បនិម្មិត AI «TruthGPT» ដើម្បីមកប្រកួតប្រជែងជាមួយ ChatGPT ដែលជាកម្មវិធីគាំទ្រដោយក្រុមហ៊ុន Microsoft និង Google។ មហាសេដ្ឋីរូបនេះ បានរិះគន់ដោយចំៗ ទៅលើក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុននៅពីក្រោយ chatbot របស់ ChatGPT ថាបានបណ្តុះបណ្តាល AI ឱ្យចេះកុហក ហើយបាននិយាយថា OpenAI បានក្លាយជាអង្គភាពរកប្រាក់ចំណេញ, កូដបិទជិត closed source និងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយ Microsoft។ គាត់ក៏បានចោទប្រកាន់លោក Larry Page ដែលជាសហស្ថាបនិក
April 19, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ១២.៩៥% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ នេះបើយោងតាមរបាយការណ៍ សមាគមស្វាយចន្ទីកម្ពុជា។ លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសានេះ មូលហេតុនៃការនាំចេញធ្លាក់ចុះនេះ ដោយសារតែតម្លៃគ្រាប់ស្វាយចន្ទីសើម នៅចុងខែមីនាមានការធ្លាក់ចុះ ខណៈអ្នកមានឃ្លាំងមួយចំនួនធំៗ បានហាលទុកបញ្ចេញលក់នៅពេលក្រោយ។ លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះគ្រាប់ចន្ទីសើមមានតម្លៃចន្លោះពី ៤០០០រៀលទៅ ៤៦០០រៀល និងតម្លៃគ្រាប់ស្ងួតចន្លោះពី ៦០០០រៀលទៅ ៧០០០រៀល។
April 18, 2023 - សង្គម
ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ផេក សង្រ្កាន្ត ស្វាយរៀង បានឱ្យដឹងថា សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត រយៈពេល ៤ថ្ងៃ គឺរៀងរាល់ថ្ងៃសៅរិ៍-អាទិត្យ ខែមេសា ឆ្នាំ២០២៣ ចាំពីម៉ោង ១រសៀលរហូតដល់ម៉ោង ៥ល្ងាច តទៅ។ យោងតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃ កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ ទៅ តាមកម្មវិធីដូចខាងក្រោម៖
April 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ពណ៌បៃតង ត្រូវបានណែនាំអប់រំ ធ្វើកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងបញ្ឈរជេីង។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍នៅគោលដៅស្ដុបស្ពានអាកាស ៥មករា (ស្ពានអាកាសតិចណូ) ដើម្បីឲ្យចូលខ្លួនបំភ្លឺ។ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាកLexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន ដូច្នោះមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ
April 18, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅស្រុកកោះសូទិន ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ដែលលោកបានសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បីសម្រួលការធ្វើដំណើរឆ្លងទៅមករបស់ប្រជាពលរដ្ឋ។ អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យអាជ្ញាធរកាយដីចេញពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋបានចាក់ដីលុបដើម្បីធ្វើផ្លូវឆ្លងកាត់ពីក្រោយម្ខាងទៅត្រើយម្ខាងនៃទន្លេតូចនោះចេញវិញឱ្យបានដូចស្ថានភាពដើម។ លោកក៏បានបញ្ជាឱ្យអាជ្ញាធរសម្រេចសាងសង់ស្ពានបេតុងមួយខ្សែប្រវែងពី ៩០ទៅ១០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅទីនោះ និងជាការបញ្ចប់ជម្លោះដណ្តើមទឹកគ្នា ក៏ដូចជាការសម្រួល ដល់រំហូរទឹកឱ្យហូរមានលក្ខណៈជាប្រក្រតីឱ្យប្រជាពលរដ្ឋនៅផ្នែកខាងក្រោម ពិសេសនៅស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលមានប្រភពចេញពីទន្លេមេគង្គកាត់តាមទន្លេតូច ក្នុងស្រុកកោះសូទិននេះ។ សូមបញ្ជាក់ថា ក្រោយដំណោះស្រាយភ្លាមៗរបស់អាជ្ញាធរខេត្តកំពង់ចាម បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានក្តីរំភើបសប្បាយរីករាយក្រៃលែង
April 18, 2023









