By: Naren

បុគ្គលិកនៅ Twitter ត្អូញត្អែរថាការិយាល័យពោរពេញដោយសត្វកន្លាត និងជះក្លិនមិនល្អចេញពីបន្ទប់ទឹក

ព័ត៌មានអន្តរជាតិ January 18, 2023 18/01/2023

បន្ទាប់ពីលោក Elon Musk បានកាត់បន្ថយបុគ្គលិក ការិយាល័យ Twitter ចាប់ផ្តើមមានសត្វកន្លាត ក្លិនមិនល្អចេញពីបន្ទប់ទឹក និងបង្គន់ ដោយសារមិនបានសម្អាតជាច្រើនថ្ងៃ។ យោងតាម ​​Business Insider បុគ្គលិក Twitter នៅការិយាល័យ តំបន់ Chelsea នៃ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្មីៗនេះ បានប្រទះឃើញសត្វកន្លាតនៅបន្ទប់ផ្លាស់សំលៀកបំពាក់ និងបន្ទប់ទឹក។ Twitter បានចាប់ផ្តើមជួលអគារនេះក្នុងឆ្នាំ២០១៥ តាមរយៈ Columbia Property Management ហើយបានជួលជាន់បន្តជាច្រើនដល់ក្រុមហ៊ុនផ្សេងទៀត រួមទាំង Lyft និង Netflix ផងដែរ។ អ្នកនាំពាក្យរបស់ Columbia Property Management និងអ្នកតំណាងរបស់ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ចាប់តាំងពីទទួលបាន Twitter ក្នុងខែតុលា លោក Elon Musk បានកាត់បន្ថយការចំណាយជាបន្តបន្ទាប់ បញ្ឈប់បុគ្គលិកជាងពាក់កណ្តាល និងកាត់កិច្ចសន្យាជាមួយភាគីនានា ទាំងនៅទីក្រុងញូវយ៉ក និងទីស្នាក់ការកណ្តាលនៅសាន់ហ្វ្រាន់ស៊ីស្កូ។ […]

ថ្ងៃទី២នៃវគ្គហ្វឹកហ្វឺន, មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន ចាប់ផ្តើមអនុវត្តន៍ររៀបប្រើប្រាស់ឧបករណ៍រាវមីន បន្ទាប់ពីបញ្ចប់ទ្រឹស្តីក្នុងថ្នាក់

ព័ត៌មានជាតិ January 18, 2023 18/01/2023

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ជាថ្ងៃទី២ហើយនៃដំណើរការហ្វឹកហ្វឺន ការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីន ដល់មន្រ្ដីជំនាញសកម្មភាពមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា បន្ទាប់ពីកម្មវិធីបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ម្សិលមិញ ដែលជាថ្ងៃទី១ នៃវគ្គបណ្តុះបណ្តាល មន្ត្រីជំនាញបច្ចេកទេសបោសសម្អាតមីនអ៊ុយក្រែង និងមន្ត្រីជំនាញ CMAC បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក នៅក្នុងវិស័យមីន និងបានចែករំលែកអីពីប្រវត្តិបទពិសោធន៍សង្គ្រាមដែលប្រទេសទាំង២ បានជួបប្រទះក្នុងសង្គ្រាម និងការអភិវឌ្ឍក្រោយសង្គ្រាម។ ជាមួយគ្នានោះដែរមន្ត្រី CMAC ក៏បានគូសបញ្ជាក់អំពីតម្លៃនៃយុទ្ធសាស្ត្រឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាពន្លត់បានសង្គ្រាមទាំងស្រុងទូទាំងប្រទេស នៅឆ្នាំ១៩៩៨ ។ មន្ត្រីដដែលបន្តថា សម្រាប់ថ្ងៃទី២ នៃវគ្គហ្វឹកហ្វឺនដែលត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបោសសម្អាតមីនអ៊ុយក្រែន បានចាប់ផ្តើមសិក្សាពីទ្រឹស្តីនៃការប្រើប្រាស់ឧបករណ៍រាវមីន ប្រភេទអាលីស (ALIS) ដែលផលិតនៅប្រទេសជប៉ុន និងសិក្សាពីស្តង់ដារប្រតិបត្តិការ (SOP) ក្នុងការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនបោសសម្អាតមីន រួមទាំងប្រវត្តិនៃការកកើតម៉ាស៊ីនវាវមីននេះផងដែរ។ បន្ទាប់មកនៅថ្ងៃទី២ដដែល […]

រកចំណូលបានរាប់លានដុល្លារ! តើកីឡាករបាល់ទាត់ Mbappe វ័យ២៤ឆ្នាំ ធ្លាប់បានបរិច្ចាគដល់​សកម្មភាព​សប្បុរសធម៌ណាខ្លះ?

ព័ត៌មានអន្តរជាតិ January 17, 2023 17/01/2023

(បារាំង)៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ច្បាស់ជាស្គាល់នូវកីឡាករ Kylian Mbappe វ័យ២៤ឆ្នាំ ដែលជា ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹប PSG កំពុងមានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ កីឡាកររូបនេះ កំពុងតែកាន់កាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដោយរកប្រាក់បានច្រើនពីបាល់ទាត់ និងការថតផ្សាយពាណិជ្ជកម្ម។ យោងតាមគេហទំព័រ Celebrity Net Worth ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe កំពុងកាន់កាប់ទ្រព្យសម្បត្តិ ចំនួន១៥០លានដុល្លារអាមេរិក ក្នុងចំណោមកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូល ពីការលេងឱ្យក្លឹប PSG និងជាមួយក្រុមជម្រើសជាតិបារាំង និងជាពិសេសរកបានមកពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗដូចជា Dior, Nike, Hublot, EA Sports ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅឆ្នាំ២០១៨ បន្ទាប់ពីឈ្នះពានរង្វាន់ WORLD CUP ខ្សែប្រយុទ្ធរូបនេះ បរិច្ចាគប្រាក់រង្វាន់នៅក្នុងការប្រកួតនៅឆ្នាំនោះដល់អង្គការសប្បុរសធម៌។ ជាពិសេស Mbappe បានបរិច្ចាគថវិកា ២៥០,០០០ដុល្លារ ដើម្បីគាំទ្រ Premiers de Cordee ដែលជាសមាគមដែលរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់កុមារពិការ។ ក្នុងឆ្នាំ២០១៩ គាត់បានបរិច្ចាគ ប្រាក់ចំនួន […]

បុគ្គលិកស្មោះត្រង់ ធ្វើការនៅក្រុមហ៊ុន១០ឆ្នាំ ត្រូវថៅកែផ្តល់រង្វាន់ជារថយន្តតម្លៃជិត១ម៉ឺនដុល្លារ និងតម្លើងតំណែងថែមទៀតផង

ព័ត៌មានអន្តរជាតិ January 17, 2023 17/01/2023

(ម៉ាឡេស៊ី)៖ ថៅកែម៉ាឡេស៊ីម្នាក់បានសម្រេចចិត្តផ្តល់រង្វាន់ដល់បុគ្គលិកស្មោះត្រង់របស់ខ្លួនម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ជាមួយនឹងរថយន្ត Proton Saga ដែលមានតម្លៃប្រហែល ៨,០០០-១០,០០០ ដុល្លារអាម៉េរិក។ លោក Xu Hui Xing គឺជាម្ចាស់ក្រុមហ៊ុនកាត់ដេរមួយនៅ ប្រទេសម៉ាឡេស៊ី ខណៈដែលកម្មករម្នាក់ឈ្មោះ Yanto បានធ្វើការឱ្យក្រុមហ៊ុនកាត់ដេរនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នេះបើយោងតាមសារព័ត៌មាន Sin Chew Daily ។ ដើម្បីជាការភ្ញាក់ផ្អើល នៅថ្ងៃទី១១ ខែមករា លោក Xu ជាថៅកែ បានសុំឱ្យ Yanto ជាបុគ្គលិក ទៅហាងលក់រថយន្ត ដើម្បីជួបអតិថិជន បន្ទាប់មកពេលទៅដល់ Yanto បានឃើញរថយន្ត Proton Saga តុបតែងជាមួយនឹងបូពណ៌ក្រហមដ៏ធំមួយ ទើបដឹងថារថយន្តនេះជាកាដូដែរថៅកែខ្លួនបានផ្តល់ជូនគាត់។ ក្រោយពីទទួលអំណោយដ៏ពិសេសនេះ បុរសជាបុគ្គលិក បានសម្តែងការរីករាយ និងអរគុណដល់ថៅកែរបស់ខ្លួន ហើយបានថតរូបឱបមុខរថយន្តទាំងស្នាមញញឹម។ Yanto បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនលោក Xu តាំងពីបង្កើតដំបូង និងបន្តធ្វើការក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ លោក Xu […]

តារាចម្រៀង នាយ ចឺម ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់​ធិបឌិន្ទ

សិល្បៈ January 16, 2023 16/01/2023

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន៧០រូប។ ក្នុងនោះផងដែរតារាចម្រៀង នាយ ចឺម ដែលមានឈ្មោះពិត សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​ ធិបឌិន្ទ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ក្រោយពីនាយ ចឺម ទទួលបានការគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ នេះ ក៏មានក្រុមមិត្តភក្តិរួមអាជីពសិល្បៈ និងមហាជន អ្នកគាំទ្រជាច្រើន បានបង្ហោះសារអបអរសាទរផងដែរ។ សូមរំលឹកថា គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។ អានបន្ថែមតាមរយៈ នាយកដ្ឋានឥស្សរិយយស

លោកអគ្គរាជទូតអង់គ្លេស និយាយថាចូលចិត្តបទចម្រៀងរបស់ តារារ៉េប វណ្ណដា

សិល្បៈ January 16, 2023 16/01/2023

តារាចម្រៀងរ៉េប វណ្ណដា ដែលទទួលបានការគាំទ្រ និងមានភាពល្បីល្បាញ ទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» និងបទចម្រៀងដែលលោកបានចេញជាបន្តបន្ទាប់។ ក្នុងនោះផងដែរ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមហាជនសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក ដូមីនិក វីល្លៀម (Dominic Williams) បានឱ្យដឹងថា លោកចូលចិត្តបទចម្រៀងរបស់ វណ្ណដា និងចង់ឱ្យសាធារណជនណែនាំបទចម្រៀងរបស់តន្ត្រីករខ្មែរផ្សេងទៀតឱ្យខ្លួនបានស្គាល់ថែមទៀតផងដែរ។ លោកអគ្គរាជទូតអង់គ្លេសរូបនេះ បានបង្ហោះរូបភាពបទចម្រៀងរបស់ វណ្ណដា និងបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ខ្ញុំចូលចិត្តភ្លេងហ៊ីបហប – ជាពិសេសហុីបហបអង់គ្លេស។ ខ្ញុំចង់រកឃើញហុីបហបពីកម្ពុជា។ ខ្ញុំស្គាល់ Vann Da – វណ្ណដា ហើយ។ ខ្ញុំចូលចិត្តភ្លេងរបស់គាត់។ ខ្ញុំសូមអ្នកទាំងអស់គ្នាណែនាំតន្ត្រីករខ្មែរផ្សេងទៀតដែលខ្ញុំគួរតែឮ»៕

រដ្ឋាភិបាល ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច

ព័ត៌មានជាតិ January 16, 2023 16/01/2023

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច ពោលគឺពីឆ្នាំ២០២៣នេះ ដល់ឆ្នាំ២០២៨។ សម្តេចតេជោ បានមានប្រសាសន៍ថា «សារព័ត៌មានអនឡាញមាន៦២១ស្ថាប័ន ៩៧%ជាប្រភេទធុនតូច ទាក់ទងផ្នែកប៉ាតង់ ខ្ញុំប្រកាសជូនជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ។ ប៉ុន្តែត្រូវទៅចុះបញ្ជីដូចធម្មតា មិនត្រូវបង្កើតក្រៅច្បាប់»។ សម្តេចក៏បានបញ្ជាក់ថា ករណីនេះមិនពាក់ព័ន្ធជាមួយប្រ័ពន្ធផ្សព្វផ្សាយធំៗដូចជា វិទ្យុ ទូរទស្សន៍ឡើយ ពោលគឺអនុគ្រោះប្រព័ន្ធអនឡាញតូចតាច។ សម្តេចថ្លែងបែបនេះ ក្នុងឱកាសសម្តេចបានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័ណ៌កោះពេជ្រ ពិធីននេះធ្វើឡើងវិញ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣៕

ប្រជាជនកូរ៉េខាងត្បូង ចំណាយប្រាក់ច្រើនជាងគេលើទំនិញប្រណីតៗ

ព័ត៌មានអន្តរជាតិ January 16, 2023 16/01/2023

យោងតាមការចុះផ្សាយរបស់ ​​CNBC ប្រជាជនកូរ៉េចំណាយប្រាក់ច្រើន ជាងគេបំផុតលើពិភពលោក លើការទិញទំនិញម៉ាកល្បីៗនៅលើពិភពលោក ដោយយកឈ្នះលើប្រទេសចិន និងអាម៉េរិក។ ក្រុមហ៊ុន Morgan Stanley បានប៉ាន់ប្រមាណថាការចំណាយសរុបរបស់ប្រជាជនកូរ៉េខាងត្បូងលើទំនិញប្រណីតផ្ទាល់ខ្លួនកើនឡើង ២៤% នៅឆ្នាំ២០២២ ដល់ ១៦.៨ពាន់លានដុល្លារ ឬប្រហែល ៣២៥ដុល្លារ ក្នុងមនុស្សម្នាក់។ ម៉ាកយីហោប្រណីត ក៏ឃើញមានការកើនឡើងនៃការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េផងដែរ។ ម៉ាក Moncler បាននិយាយថាការលក់នៅក្នុងប្រទេសកូរ៉េក្នុងត្រីមាសទី២ ឆ្នាំ២០២២ បានកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងពេលវេលាមុនពេលជំងឺរាតត្បាត។ Cartier Group ដែលជាម្ចាស់ក្រុមហ៊ុន Richemont Group បាននិយាយថា កូរ៉េខាងត្បូងគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនការលក់នៅឆ្នាំ២០២២។ ការបង្ហាញទ្រព្យសម្បត្តិក៏កាន់តែអាចទទួលយកបានសម្រាប់សង្គមកូរ៉េ។ ការស្ទង់មតិមួយដោយ McKinsey បានរកឃើញថាមានតែ២២% នៃប្រជាជនកូរ៉េចាត់ទុកថាវាជារឿងមិនល្អក្នុងការបង្ហាញទំនិញប្រណីត។ ចំនួននេះគឺទាបជាង ៤៥% នៅក្នុងប្រទេសជប៉ុន និង ៣៨% នៅក្នុងប្រទេសចិន៕ ប្រភព៖ allposttimes

អបអរសាទរ! បវកញ្ញាសហរដ្ឋអាម៉េរិក​ បានគ្រងមកុដ​ Miss Universe តម្លៃជិត៦លានដុល្លារ

ព័ត៌មានអន្តរជាតិ January 15, 2023 15/01/2023

កញ្ញា R’Bonney Gabriel អាយុ២៨ឆ្នាំ មកពីសហរដ្ឋអាម៉េរិក ផ្តួលបេក្ខភាព៨៨ប្រទេសផ្សេងទៀត បានក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា នៅទីក្រុង New Orleans សហរដ្ឋអាម៉េរិក (ម៉ោងនៅកម្ពុជា)។ កញ្ញា R’Bonney Gabriel គឺជាតារាបង្ហាញម៉ូត អ្នករចនាម៉ូដ នាងក៏ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រជាបេក្ខភាពហ្វីលីពីន-អាម៉េរិកដំបូងគេដែលឈ្នះបវរកញ្ញាសហរដ្ឋអាម៉េរិក (MISS USA) កាលពីឆ្នាំមុន។ សូមរំលឹកថា ការប្រកួត Miss Universe មានការចូលរួមពីបេក្ខភាពចំនួន៨៩នាក់មកពីជុំវិញពិភពលោក ហើយត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត New Orleans Ernest N. Morial ទីក្រុង New Orleans រដ្ឋ Louisiana៕

ឡាវ បានឈានចូលដល់ វគ្គ១៦ប្រទេសចុងក្រោយ នៃការប្រកួត Miss Universe ជាលើកដំបូង

ព័ត៌មានអន្តរជាតិ January 15, 2023 15/01/2023

កម្មវិធីប្រកួត Miss Universe វគ្គផ្តាច់ព្រ័ត្រកំពុងតែប្រព្រឹត្តនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) នៅក្នុងវគ្គ១៦ប្រទេសចុងក្រោយ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ប្រទេសឡាវ បានឈានចូលដល់ វគ្គ១៦ប្រទេសចុងក្រោយ នៃការប្រកួត Miss Universe ជាលើកដំបូង។ ប្រព័ន្ធផ្សព្វផ្សាយនានា បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរដល់ប្រទេសឡាវ និងកោតសរសើរចំពោះបវរកញ្ញាចក្រវាលឡាវឆ្នាំ២០២២ កញ្ញា Payengxa Lor វ័យ២១ឆ្នាំ បន្ទាប់ពីនាងបានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សូមរំលឹកថា ការប្រកួត Miss Universe មានការចូលរួមពីបេក្ខភាពចំនួន៨៩នាក់មកពីជុំវិញពិភពលោក ហើយត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត New Orleans Ernest N. Morial ទីក្រុង New Orleans រដ្ឋ Louisiana៕