Khmerpress
  • សិល្បៈ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការប្រតិកម្មខ្លាំងពីមហាជន ដោយមានការខឹងសម្បារ និងរិះគន់ជាខ្លាំងទៅលើ អ្នកលក់អនឡាញ ម៉ូលីកា ដែលបាន live វីដេអូនិយាយថាតារាសម្តែង សឿ សុធារ៉ា ជាមនុស្សមានវិបត្តិស្មារតី។ ក្រោយរងការរិះគន់ពាសពេញបណ្តាញសង្គមចំពោះពាក្យសម្តីរបស់អ្នកលក់អនឡាញល្បីរូបនេះ នៅមុននេះបន្តិច អ្នកលក់អនឡាញ ម៉ូលីកា ក៏បានបង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ ដោយបានសរសេររៀបរាប់ថា៖ «នាងខ្ញុំ ម៉ូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា

    November 23, 2022
  • ព័ត៌មានជាតិ

    (កែប)៖ ថ្លែងចេញពីខេត្តកែប ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារវិស័យកសិកម្ម និងកម្មវិធីអាស្ពាយ (ASPIRE) នៅភូមិចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីថ្មីក្រសួងសិកម្ម ដែលទើបចូលកាន់តំណែងជាង១ខែមកនេះបានអះអាងថា លោកមិនបារម្ភពីការរិះគន់មួយចំនួន ពីបងប្អូនប្រជាពលរដ្ឋនោះទេ ហើយថាការរិះគន់នេះ មិនអាចបង្អាក់ការងាររបស់លោក ក្នុងការធ្វើកំណែទម្រង់វិស័យកសិកម្ម ដើម្បីផលប្រយោជន៍ប្រជាជនឡើយ។ ការលើកឡើងរបស់រដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីរយៈពេលចុងក្រោយនេះ វិស័យកសិកម្មបានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួន ពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ គឺការធ្លាក់ចុះនៃតម្លៃស្រូវ ដែលធ្វើឲ្យមានការរិះគន់មកលើរូបលោក។ លោក ឌិត ទីណា បានបញ្ជាក់យ៉ាងច្បាស់ៗថា

    November 23, 2022
  • ព័ត៌មានអន្តរជាតិ

    អាមេរិក៖ លោក Jeff Bezos បានបរិច្ចាគប្រាក់ចំនួន ១២៣លានដុល្លារដើម្បីជួយពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។ តាមគម្រោងគឺគេនឹងប្រើប្រាស់ប្រាក់ទាំងអស់នេះដើម្បីជួយឲ្យពលរដ្ឋមួយចំនួនមានលំនៅដ្ឋានពិតប្រាកដនិងអចិន្ត្រៃយ៍ ដើម្បីធានាបាននូវសិទ្ធរស់រានមានជីវិតរបស់ពួកគេ។ ប្រភពខាងលើបាបន្តថា ពលរដ្ឋដែលអាចទទួលប្រាក់ឧ​បត្ថម្ភនេះមានចំនួន ៤០ក្រុម មកពីរដ្ឋចំនួន ២៦ផ្សេងគ្នា ដោយក្រុមនីមួយៗអាចទទួលបានប្រាក់ក្នុងទំហំផ្សេងៗគ្នា ពោលគឺចាប់ពី ៦០០ ០០០ ដុល្លារ រហូតដល់ ៥លានដុល្លារនៅក្នុងមួយក្រុម។ គួរកត់សម្គាល់ថា  ការបរិច្ចាគប្រាក់ខាងនេះគឺជាផ្នែកមួយនៃគម្រោងជួយសង្គ្រោះពលរដ្ឋដែលគ្មានទីលំនៅច្បាស់លាស់របស់មូលនិធិ Day One Fund ដែលតាមគម្រោងគឺមូលនិធិមួយនេះត្រូវការចំណាយប្រាក់រហូតដល់ ២ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនផងដែរថា លោក  Jeff

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តលើកលែងពន្ធលើប្រាក់ចំណូល ដល់ក្រុមហ៊ុន ក្នុងវិស័យស្រូវអង្ករចំនួន ៥ឆ្នាំបន្ថែមទៀត ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ។ ថ្លែងក្នុងឱកាសបើកកម្មវិធីមហាសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធាន និងក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ នេះ ដោយមានការស្នើសុំពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មក៏បានខិតខំជួយ ដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារ លើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធ

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៤រូប។ យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានតម្លើងឋានៈនោះរួមមាន៖ *ទី១៖ លោក ឃ្លាំង ហួត មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន *ទី២៖ លោក នុត ពុធដារ៉ា មានឋានៈស្មើរដ្ឋលេខាធិការ

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ក្នុងរយៈពេល១០ខែ គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២២ មានចំនួន ១.៧លាននាក់ គឺមានការកើនឡើងជាង ៧០០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ រយៈពេល១០ខែដូចគ្នា មានចំនួនត្រឹមតែជាង១៦ពាន់នាក់។ លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា រីឯចំនួនជើងហោះហើរ ក្នុងរយៈពេល១០ខែ ដូចគ្នាគិតត្រឹមបំណាច់ខែតុលា ឆ្នាំ ២០២២ មានចំនួនជិត២ម៉ឺនជើង គឺមានការកើនឡើងជិត១៥០ភាគរយ

    November 23, 2022
  • ព័ត៌មានជាតិ

    (កំពត)៖ ក្រុមហ៊ុន បូកគោហ្វាម ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសុខាគ្រុប របស់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច បានសម្រេចបោះទុនវិនិយោគ៥លានដុល្លារ លើការដាំបន្លែលើភ្នំបូកគោ និងគ្រោងពង្រីកការវិនិយោគបន្ថែមទៀត។ អ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន បូកគោហ្វាម បានឲ្យដឹងថា ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូកគោ តាំងពីឆ្នាំ២០១២ ដោយដាំនៅលើដី ប៉ុន្តែចាប់ពីឆ្នាំ២០១៧ ក្រុមហ៊ុនបានកែប្រែជា Hydroponic Farm ដែលជាការដាំបន្លែនៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា។ អ្នកនាងបន្តថា «បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ដោយមិនប្រើប្រាស់សារធាតុគីមី

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះនរោត្ដម ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញវិមាន៧មករា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុនៃការបញ្ចៀសចរាចរនេះ គឺដោយសារនៅវិមាន៧មករា មានរៀបចំពិធីសំណេះសំណាលជាមួយមន្ដ្រីគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីឲ្យកម្មវិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសនូវការកកស្ទះចរាចរនោះ រដ្ឋបាលរាជធានីភ្នំពេញ

    November 23, 2022
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីបញ្ឈប់បុគ្គលិកប្រមាណ ៧៥០០នាក់ ដែលស្មើនឹង ២ភាគ៣ នៃបុគ្គលិកសរុបនៅ Twitter ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ពេលនេះនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter លោក Elon Musk បាននិយាយថា លោកកំពុងចាប់ផ្តើមជួលបុគ្គលិកមកបម្រើការនៅ Twitter ជាថ្មីម្តងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ ប្រភពដដែលបានដឹងទៀតថា នៅក្នុងកិច្ចប្រជុំមួយជាមួយនិយោជិត លោក Musk បានអះអាងថា លោកកំពុងសម្លឹងរកមើលបុគ្គលិកដែលធ្វើការខាងផ្នែកវិស្វកម្ម និង ផ្នែកលក់។ លើសពីនេះទៅទៀតលោកក៏បានប្រាប់ឱ្យបុគ្គលិក Twitter

    November 23, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបអាជីវកម្មភ្ញាស់ពងទាកូន និងចិញ្ចឹមទា នៅភូមិសាមគ្គី ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ឯកឧត្តម បានកោតសរសើរបងប្អូនប្រជាកសិករជាច្រើនគ្រួសារដែលផលិតពងទាកូន នៅឃុំស្រែរនោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ប្រកបដោយឱជារស ដោយចាត់ទុកថាអាចជួយបង្កើនប្រាក់ចំណូល ក្នុងជីវភាពគ្រួសាររបស់ពួកគាត់បានយ៉ាងល្អប្រសើរ។ ក្នុងនោះផងដែរ ឯកឧត្តម បានសរសេររៀបរាប់ថា៖ «កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់”​ អ្នកណាក៏នឹកដល់​ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។​ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង​

    November 23, 2022