- Khmerpress
- ព័ត៌មានអន្តរជាតិ
កាតា៖ ពលរដ្ឋជប៉ុនមួយក្រុមដែលជាអ្នកទៅទស្សនាការប្រកួតបាល់ទាល់រវាងក្រុមជម្រើសជាតិជប៉ុនលេងទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាល់ពិភពលោក (World Cup) ២០២២ នៅក្នុងប្រទេសកាតាកាលពីថ្ងៃម្សិលមិញនេះត្រូវបានគេប្រទះឃើញនាំគ្នាជួយប្រមូលសម្បកដបទឹកនិងសំរាមផ្សេងៗនៅក្រោយពេលចប់ការប្រកួត ខណៈក្រុមអ្នកទស្សនាជាច្រើនផ្សេងទៀតបាននាំដើរចេញពីកីឡដ្ឋានអស់ហើយ។ ឥរិយាបថដ៏គួរឲ្យគោរពបំផុតនេះមិនមែនកើតឡើងជាលើកទីមួយនោះទេសម្រាប់ក្រុមអ្នកគាំទ្របាល់ទាល់ជប៉ុន ដ្បិតពួកគេតែធ្វើសកម្មភាពបែបនេះជាប្រចាំ បើទោះជាការប្រកួតនោះមិនមែនជាការប្រកួតរបស់ក្រុមបាល់ទាត់ជាតិជម្រើសជាតិនៃប្រទេសជប៉ុនក៏ដោយ។ ជាក់ស្តែងកាលពីថ្ងៃបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដំបូង ដែលមានការប្រកួតរវាងក្រុមម្ចាស់ផ្ទះកាតាលេងទល់នឹងក្រុមជម្រើសជាតិអេក្វាឌ័រក៏គេបានប្រទះឃើញ ក្រុមអ្នកគាំទ្របាល់ទាត់ជនជាតិជប៉ុននាំគ្នារើសសំរាមដើម្បីសម្អាតកីឡដ្ឋានដែរ ក្រោយការប្រកួតត្រូវបានបញ្ចប់។ គួរកត់សម្គាល់ថា នៅក្នុងការប្រកួតកាលពីថ្ងៃម្សិលមិញនេះគឺក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានយកឈ្នះទៅលើក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងលទ្ធផល ២-១ ដែលជាភាពជោគជ័យដ៏កម្របំផុតនិងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយសម្រាប់វិស័យបាល់ទាត់ជប៉ុនផងដែរ។ យ៉ាងណាក្តី បើទោះជាត្រូវសប្បាយរីករាយនិងត្រូវអបអរសាទរជាមួយនឹងសមិទ្ធផលថ្មីមួយនេះក្នុងកម្រិតណាក៏ដោយ ក៏អ្នកគាំទ្រជប៉ុននៅតែមិនភ្លេចនាំគ្នាប្រមូលសំរាមនោះទេក្រោយពេលចប់ការប្រកួត។ គួររម្លឹកជូនថា នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅ ជប៉ុនធ្លាប់ទទួលបានពាននៃការកោតសរសើរថា ជាពលរដ្ឋដែលបានជួយសម្អាតកន្លែងសាធារណៈគួរឲ្យគោរពបំផុតពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
November 24, 2022 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួ)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ ព្រះមហាក្សត្រម៉ាឡេស៉ី បានសម្រេចជ្រើសរើស លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) ឱ្យធ្វើជានាយករដ្ឋមន្រ្តីដើម្បីបង្កើតរដ្ឋាភិបាលថ្មីហើយ ក្រោយការជាប់គាំងអស់ប៉ុន្មានថ្ងៃ ក្រោយការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានធ្វើការសម្រេចដូចខាងលើ បន្ទាប់ពីទ្រង់បានកោះប្រជុំក្រុមប្រឹក្សាពិសេសមួយ ដើម្បីទទួលយកការយល់ឃើញពីព្រះចៅស៊ូលតង់ដទៃទៀត លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។ បើតាមព្រះរាជបន្ទូលទ្រង់
November 24, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា ប៉ូលិសថៃបាននិយាយថា មនុស្សចំនួន ៦៥៦នាក់ ត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ សម្រាប់ការលេងល្បែងស៊ីសង ពាក់ព័ន្ធលទ្ធផលនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក ឧត្តមសេនីយ៍ឯក Phanurat Lakboon បាននិយាយថា ជនសង្ស័យចំនួន ៤៥៤នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារតែមួយ នៅក្នុងការបង្រ្កាបល្បែងស៊ីសងបាល់ទាំងក្រៅបណ្តាញ និងតាមអ៊ីនធឺណិត។ ក្នុងនោះអ្នកបើកភ្នាល់ចំនួន ៣ នាក់ អ្នកភ្នាល់ចំនួន ៤០៤ នាក់
November 24, 2022 - ព័ត៌មានអន្តរជាតិ
អាឡឺម៉ង់៖ ចោរដៃឆៅមួយក្រុមបានចូលទៅលួចកាក់មាសបុរាណដ៏កម្របំផុតពីក្នុងសារមន្ទីរមួយកន្លែងនៅក្នុងប្រទេសអាឡឺម៉ង់ ខណៈកាក់មាសនោះមានអាយុកាលជាង ១០០ឆ្នាំ។ បើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤នេះបានឲ្យបញ្ជាក់ថា សារមន្ទីរដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Celtic and Roman Museum មានទីតាំងស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ខណៈសកម្មភាពនៃការលួចប្រកបដោយជំនាញខ្ពស់នេះត្រូវបានគេរកឃើញថា បានកើតឡើងតាំងថ្ងៃអង្គារម្លេះ ខណៈដំណឹងដ៏ហួសចិត្តមួយនេះទើបត្រូវបានគេចុះផ្សាយសាធារណៈនៅព្រឹកមិញនេះ។ ប្រភពខាងលើបានបន្តថា កាក់មាសដែលក្រុមចោរបានលួចទៅនោះមានចំនួន ៤៨៣កាក់ មានទម្ងន់សរុបចំនួន ៤គីឡូក្រាម ហើយយោងតាមតម្លៃជាក់ស្តែងនាពេលបច្ចុប្បន្ននេះគឺកាក់មាសទាំងអស់នេះអាចមានតម្លៃខ្ទង់ ១,៧លានដុល្លារឯណោះ។ បើតាមលោក Markus Blume ដែលជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្រ្តនិងសិល្បៈអាឡឺម៉ង់បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងដូចការសម្តែងនៅក្នុងខ្សែភាពយន្តអីចឹង ពោលវាគឺជាការលួចប្រកបដោយជំនាញខ្ពស់បំផុត ខណៈគិតត្រឹមពេលនេះខាងអាជ្ញាធរហាក់គ្មានតម្រុយណាមួយទាល់តែសោះក្នុងការចាប់តាមក្រុមចោរ។ យ៉ាងណាក្តី ក្រុមប៉ូលិសជំនាញអាឡឺម៉ង់បានប្តេជ្ញាថា នឹងខិតខំព្យាយាមបំបែកសំណុំរឿងនេះដើម្បីតាមចាប់ខ្លួនក្រុមចោរឲ្យមកទទួលទោសឲ្យទាល់តែបាន៕
November 24, 2022 - ព័ត៌មានអន្តរជាតិ
(កាតា)៖ កីឡាករអាឡឺម៉ង់ទាំង១១ បានយកខ្ទប់មាត់ដៃ ក្នុងអំឡុងពេលថតរូបជាក្រុម មុខកាមេរ៉ារបស់អ្នកសារព័ត៌មានរាប់សិបនាក់ មុនការប្រកួតជាមួយជប៉ុនក្នុងពូល E នៃព្រឹត្តិការណ៍ World Cup 2022 នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម Reuters សកម្មភាពនេះត្រូវបានគេនិយាយថាជាការតវ៉ាប្រឆាំងនឹងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលបានដាក់បម្រាមមិនឱ្យពាក់ខ្សែរុំកំភួនដៃដែលមានអក្សរសរសេរថា «OneLove» នៅក្នុងការប្រកួត World Cup ឆ្នាំ២០២២នេះ។ មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ចាប់ផ្តើម ប្រធានក្រុមកីឡាបាល់ទាត់ទាំង៧ មកពីទ្វីបអឺរ៉ុប មាន អាល្លឺម៉ង់ អង់គ្លេស វេលស៍ បែលហ្សិក ដាណឺម៉ាក
November 24, 2022 - ព័ត៌មានអន្តរជាតិ
អារ៉ាប៊ីសាអូឌីត៖ ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអារ៉ាប៊ីសាអូឌីតទៅលើក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ២០២២ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាក៏បានក្លាយជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ប្រទេសអាស៊ីមួយនេះផងដែរ។ ក្រោយទទួលបានជ័យជំនះក្នុងការប្រកួតកីឡាជាប្រវត្តិសាស្រ្តនេះរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចរៀបចំឲ្យមានថ្ងៃឈប់ថ្នាក់ជាតិមួយ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអារ៉ាប៊ីសាអូឌីតរាប់លាននាក់អាចនាំគ្នារៀបចំពិធីអបអរសាទរចំពោះភាពជោគជ័យថ្មីក្នុងវិស័យកីឡាមួយនេះ។ ព្រះអង្គម្ចាស់ Mohammed bin Salman ជាងនេះទៅទៀតបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Indonesia Postsen បានឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់អារ៉ាប៊ីសាអូឌីត ដែលជាតួអង្គសំខាន់ក្នុងការបង្កើតប្រវត្តិសាស្រ្តមួយនេះនឹងទទួលបានការដូយ៉ាងគាប់ចិត្តពីសំណាក់ព្រះអង្គម្ចាស់ Mohammed bin Salman (MbS) នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ដោយកីឡាករទាំងអស់នឹងទទួលបានរថយន្តប្រណិតម៉ាក Rolls Royce Phantom ម្នាក់មួយគ្រឿង។ ប្រភពខាងលើបានបញ្ជាក់ថា រថយន្ត Rolls Royce
November 24, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករនៅឆ្នាំ២០២៣ខាងមុខនេះ យ៉ាងហោចណាស់ត្រូវកំណត់ឱ្យបានបរិមាណចំនួន ៧៥ម៉ឺនតោន និង១លានតោននៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះត្រូវនាំចេញក្រោមរូបភាពក្រុមហ៊ុនឯកជននីមួយៗ និងក្រុមហ៊ុនរួមគ្នា (CRF-EXPORT CONSORTIUM) ដែលនាំចេញក្នុងបរិមាណទ្រង់ទ្រាយធំ តាមរយៈការរៀបចំផែនការយុទ្ធសាស្រ្តទីផ្សារគោលដៅ ស្របតាមប្រភេទពូជស្រូវ និងអង្ករ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
November 24, 2022 - ព័ត៌មានអន្តរជាតិ
(ញូវយ៉ក)៖ អង្គការសុខភាពពិភពលោក គ្រោងនឹងប្តូរឈ្មោះជំងឺអុតស្វា (monkeypox) ដោយហៅវាថា MPOX ជំនួសវិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការប្រមាថចេញពីមេរោគ ចំពោះសត្វស្វា ដែលបានទទួលការចាប់អារម្មណ៍នៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Politico នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះ ដោយបានដកស្រង់ចេញពីប្រភពស្និតនឹងបញ្ហានេះ។ កាសែត Politico បានបន្ថែមថា ការសម្រេចចិត្តដែលអាចនឹង ត្រូវប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) គឺដើម្បីឆ្លើយតបទៅនឹងសម្ពាធកើនឡើងពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាល លោក បៃដិន ដែលបានជំរុញជាឯកជនដល់មេដឹកនាំ WHO ឱ្យផ្លាស់ប្តូរឈ្មោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
November 24, 2022 - ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា អាជ្ញាធររដ្ឋធានីក្រុង Riydh របស់អារ៉ាប៊ីសាអូឌីត បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិ ដើម្បីអបអរការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន នៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup នាពេលថ្មីៗនេះ។ ជ័យជម្នះក្នុងលទ្ធផល ២-១ របស់ក្រុមស្ទាំងបៃតងអារ៉ាប៊ីសាអូឌីត លើក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមមួយក្នុងចំណោមក្រុមលំដាប់កំពូលរបស់ពិភពលោក ត្រូវបានមើលឃើញថា គឺជាលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតនេះ។ ស្តេច Salman ទ្រង់បានប្រកាសថ្ងៃឈប់សម្រាកថ្នាក់ជាតិមួយ សម្រាប់កម្មករក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាសិស្សានុសិស្សក្នុងព្រះរាជាណាចក្រមួយនេះ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន។ ការប្រកាសនេះផងដែរ ក៏ស្រដៀងទៅនឹងប្រទេសកាមេរូនក្នុងអំឡុងការប្រកួត World Cup ឆ្នាំ១៩៩០ នៅប្រទេសអ៊ីតាលី នៅពេលដែលក្រុមជម្រើសជាតិរបស់ខ្លួនបានផ្តួលក្រុមអាហ្សង់ទីន ហើយក៏បានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈនៅថ្ងៃបន្ទាប់។ ជម្រាបដែរថា អារ៉ាប៊ីសាអូឌីតធ្លាប់ឈ្នះការប្រកួត World
November 24, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
November 23, 2022









