- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បើទោះបីជាថៃឯកភាពឲ្យមាន «បទឈប់បាញ់» តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យ៉ាងណាក្ដី ប៉ុន្តែទាហានថៃនៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយគ្មានញញើតដៃ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា តាមរយៈសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មកទល់ម៉ោងនេះគឺជាថ្ងៃទី៤ ដែលទាហានថៃ នៅតែបន្តឈ្លានពានដីកម្ពុជាទាំងកម្រោល បង្កើនការទម្លាក់គ្រាប់បែក ជាពិសេសគ្រាប់ចង្កោម ដោយគ្មានញញើតនៃច្បាប់អន្តរជាតិ។ លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ទាហានថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជា យ៉ាងកំរោល និងគ្មានញញើតនៃច្បាប់អន្តរជាតិ ទង្វើយ៉ាងគគ្លើននេះបានពង្រីកដល់ដែនដែនអធិបតេយ្យភាពកម្ពុជា គិតចាប់ពីថ្ងៃទី២៤
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ដែលជំរុញឱ្យមានកិច្ចចរចា បញ្ចប់ជម្លោះ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាស្វាគមន៍ការអំពាវនាវរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ ឲ្យមានដំណោះស្រាយដោយសន្ដិវិធី ហើយយើងជំរុញឲ្យប្រទេសថៃ ត្រឡប់ទៅវេទិកាការទូតវិញ ជាជាងថៃធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននានាប្រឆាំង ជាមួយនឹងកម្ពុជា»។ បន្ថែមពីនោះទៀត
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាបានវាយប្រហារទៅលើជនស៊ីវិល និងមន្ទីរពេទ្យរបស់ខ្លួន និងបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា ការចោទប្រកាន់នេះជាការបំភ្លៃការពិតដោយចេតនារបស់ភាគីថៃតែប៉ុណ្ណោះ។ លោក ជុំ សុន្ទរី បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៤ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា។ លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «ពាក់ព័ន្ធនឹងការផ្សាយរបស់ប្រព័ន្ធឃោសនារបស់ថៃ ដែលបានផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ដែលបានលើកឡើងថា ក្រសួងការបរទេសថៃ
July 27, 2025 - ព័ត៌មានជាតិ
(UN)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះប្រដាប់អាវុធ នៅតំបន់ព្រំដែនរវាង កម្ពុជា និងថៃ ជាមួយការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នេះបើតាមការទំព័រ Facebook របស់ UN។ លោក António Guterres បានគូសបញ្ជាក់ថា «ខ្ញុំសូមជំរុញឱ្យភាគីទាំងសងខាងយល់ព្រមទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោះស្រាយរាល់បញ្ហាតាមរយៈ កិច្ចសន្ទនា។ លោកបន្ថែមថា «ខ្ញុំនៅរង់ចាំជួយជានិច្ចដល់កិច្ចប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីដើម្បីបិទបញ្ចប់ជម្លោះ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
July 27, 2025 - ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជូនដំណឹងដ៏ល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសកម្ពុជា និងថៃ, ភាគីថៃឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ស្តីពីការឈប់បាញ់គ្នាភ្លាមៗ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរៀបរាប់នៅលើបណ្តាញសង្គមជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់ឯកឧត្តមដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាឯកឧត្តមតែងតែ ខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញមកប្រកាសច្រានចោលនូវការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជាតែងតែបានដាស់តឿនភាគីថៃ អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះ នៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហាន ថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន
July 20, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់បានបាត់ខ្លួន អំឡុងការធ្លាក់ភ្លៀងខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ជាហេតុនាំឱ្យតួលេខអ្នកបាត់បង់ជីវិតសរុប កើនដល់១១នាក់ហើយ ដោយសារតែបាតុភូតភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់គ្នា ដែលបានបន្តវាយប្រហារប្រទេសអាស៉ីបូព៌ាមួយនេះ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុងខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទាបភ្លឺ។ មនុស្សយ៉ាងហោច ៤នាក់ផ្សេងទៀត ក៏ត្រូវអាជ្ញាធរជឿថា បានបាត់ខ្លួនផងដែរ។ គួរបញ្ជាក់ថា
July 20, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់បានថតវីដេអូពាក់អាវប៉ារ៉ា (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ «Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន» លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាងរបស់ខ្លួន។ បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់
July 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការហួសចិត្តនឹងអ្នកផលិតមាតិកាតាមអនឡាញ (MMO) មានឈ្មោះ Sitha Lok ដែលខ្វះក្រមសីលធម៌ និងបង្កផលប៉ះពាល់ដល់សង្គម ព្រោះតែចង់បានល្បី ចង់បាន Like, Share, Comment ហ៊ានយករូបភាពវីដេអូនៃការជីកកាយដីជាប់ផ្លូវ ដែលមានប្រភពដើមពីប្រទេសថៃ មកបញ្ជូលសំលេងជាភាសាខ្មែរ បង្ករឱ្យមានការភណ្ឌច្រឡំ និងស្តីបន្ទោសមកលើអាជ្ញាធរកម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា« វីដេអូនេះត្រូវបានផ្សព្វផ្សាយតៗគ្នាដោយគ្មានប្រភព ហើយមតិយោបល់សាធារណជនភាគច្រើន បានបាញ់ឆ្ពោះមកកាន់អាជ្ញាធរកម្ពុជា និងអង្គភាពធ្វើផ្លូវ។
July 20, 2025 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ក្រុមអ្នកសង្រ្គោះកំពុងស្ទុះស្ទាស្វែងរកអ្នកបាត់ខ្លួន៥នាក់ទៀត បន្ទាប់ពីមនុស្ស៣៧នាក់ បានបាត់បង់ជីវិតនៅពេលទូកទេសចរណ៍១គ្រឿង បានក្រឡាប់លិចនៅតំបន់ឆកសមុទ្រ Halong ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយប្រចាំប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម បានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយ រួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នាក់ដែលនៅរស់ ត្រូវបានជួយសង្រ្គោះ ខណៈសាកសព៣៧នាក់ត្រូវស្រង់បាន ក្នុងនោះ៣នាក់ ជាបុគ្គលិកទូក។ សម្រាប់អ្នកបន្តបាត់ខ្លួន គឺមាន៣នាក់ជាភ្ញៀវទេសចរ និង២នាក់ជាបុគ្គលិកទូក។ គួរបញ្ជាក់ថា ក្នុងខែកក្កដាដដែលនេះ ក៏ទើបតែមានករណីលិចស្រឡាង១គ្រឿង
July 20, 2025









