- Nisaiy KP
- ព័ត៌មានជាតិ
(ប៉ៃលិន)៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ នេះ សមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំ ខេត្តប៉ៃលិន បានទទួលការជូនដំណឹងពីគយប្រចាំការនៅច្រកទ្វារបានផាកាត (ថៃ) ឱ្យដឹងថា ចាប់ពីពេលជូនដំណឹងនេះតទៅ ភាគីគយថៃ នឹងមិនអនុញ្ញាតឱ្យបន្លែ ផ្លែឈើ ម្ទេស ស្វាយ និងដំឡូងមី (គ្រៀម-ស្រស់) ចូលទៅប្រទេសថៃបានទេ ដោយការសម្រេចបែបនេះ គឺត្រូវបានពួកគេអះអាងថា ជាបញ្ជាពីថ្នាក់លើ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 15, 2025 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ដោយរដ្ឋបាលខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំក្រុមការងាររង់ចាំជួយសម្របសម្រួលជូនពលករ ធ្វើការចុះឈ្មោះដើម្បីផ្តល់ការងារ និងត្រៀមរថយន្តក្រុង សម្រាប់ជូនបងប្អូនវិលត្រលប់ទៅស្រុកកំណើតវិញ ដល់លំនៅដ្ឋានគ្រប់ខេត្ត/ក្រុងទូទាំងប្រទេសកម្ពុជា។ ចំពោះករណីពលករខ្មែរ កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហា មិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជា តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ដើម្បីសម្រួលដល់ពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តតាមព្រំដែន រៀបចំមណ្ឌលសំចតបន្ថែមលើ មជ្ឈមណ្ឌលសំចតដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ត្រៀមស្វាគមន៍ដំណើរ វិលត្រឡប់របស់បងប្អូន។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានបញ្ជូនក្រុមការងារ និងរថយន្តមជ្ឈមណ្ឌលការងារចល័តចំនួន ៧គ្រឿង បន្ថែមលើមជ្ឈមណ្ឌលការងារទៅប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ជាពិសេស ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមចុះឈ្មោះផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនបងប្អូនផងដែរ។ គិតត្រឹមម៉ោង ៦:០០ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថាននានានៅប្រទេសកម្ពុជា មានតម្រូវការកម្លាំងពលកម្មជាង
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដែលការបញ្ជូននេះ ចំនឹងខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ កាត់សេចក្តី ឱ្យកម្ពុជាឈ្នះថៃ នៅក្នុងសំណុំរឿងប្រាសាទព្រះវិហារតែម្ដង។ តាមបណ្ដាញសង្គមនៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងទាំងស្រុងដូច្នេះថា៖ «កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥, លោកជំទាវ ហ៊ុន ម៉ាលីន បានដឹកនាំថវិការបស់ក្រុមហ៊ុន និងពីសប្បុរសជន ចំនួន ៨០ ២៥០ ដុល្លារអាម៉េរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ
June 8, 2025 - ព័ត៌មានអន្តរជាតិ
(សៀងហៃ)៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បាននិយាយថាឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិកជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។ គួរបញ្ជាក់ថា លោក He Lifeng ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូចិនក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទី១ជាមួយសហរដ្ឋអាមេរិកកាលពីខែឧសភាផងដែរ។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រកន្លងទៅនេះ
June 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពព័ត៌មាន នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃ និងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។
June 8, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។ ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។ យ៉ាងណាក៏ដោយ ផ្អែកតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានឲ្យដឹងថា
June 8, 2025 - ព័ត៌មានជាតិ
(កោះកុង)៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ថៃបានច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុងថា បើកដំណើរការធម្មតា តែភាគីថៃ បន្ថយម៉ោងបើកដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ គួរឱ្យដឹងថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មានថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។ បើតាមលោកស្រីអភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 8, 2025 - ព័ត៌មានជាតិ
(ក្រចេះ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយគណៈប្រតិភូក្រសួង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវ និងលូប្រអប់ សរុបចំនួន ៥ទីតាំង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដូចខាងក្រោម៖ *ទីតាំងទី១៖ ផ្លូវ (ភូមិមេម៉ៃ-ភូមិមែកពុក) ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មានប្រវែង ១១,៦៨៥គ.ម និងមានទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញ្ញាក្រែក ទៅដល់ភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
June 8, 2025









