- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានដំណើរការរយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ។ ចុងក្រោយនៃការបិទបញ្ចប់កិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នាមួយផងដែរ តែមិនទាន់ត្រូវបានគេបង្ហាញជាផ្លូវការណាមួយអំពីលទ្ធផល នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះឡើយ។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ បានបន្ដកិច្ចប្រជុំថ្ងៃទី២ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភូគីត្រាភ្នំពេញ បន្ទាប់ពីចាយពេលវេលាអស់មួយកំណាត់ថ្ងៃ លើកិច្ចប្រជុំចង្អៀត។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន
June 15, 2025 - ព័ត៌មានជាតិ
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រកាសពីការខ្វះកម្លាំងពលកម្មចំនួន៤,៣០៤នាក់។ នេះបើតាម Facebook ផ្លូវការរបស់លោកញ៉ែម សំអឿន។ ក្នុងករណីប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០៨៨ ៩៥៧ ៧៧៧០, ០៩៧ ៨៣៨ ២២១១៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំចង្អៀតរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ថ្ងៃទី២ នៅរាជធានីភ្នំពេញ មិនទាន់បញ្ចប់នៅឡើយទេ ខណៈការប្រជុំនេះបានចាប់ផ្ដើមតាំងពីអំឡុងម៉ោង៩ព្រឹកមកម្ល៉េះ។ កិច្ចប្រជុំចង្អៀតនៅថ្ងៃនេះ បានចំណាយពេលវេលាយូរជាងថ្ងៃទី១៤ ខែមិថុនាម្សិលមិញ ដូច្នេះហើយកិច្ចប្រជុំផ្លូវការនៅថ្ងៃទី២ ក៏ត្រូវបានអូសបន្លាយពេលវេលា និងមិនទាន់ច្បាស់លាស់ថាត្រូវចាប់ផ្ដើមនៅពេលណាដែរ ពោលរង់ចាំការបញ្ចប់កិច្ចប្រជុំចង្អៀត។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ នៅទីតាំងប្រជុំដែលប្រព្រឹត្តទៅនាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ បានបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនស្ថាប័ន កំពុងរង់ចាំផ្ដិតយករូបភាព និងខ្លឹមសារនៃកិច្ចប្រជុំចង្អៀត ក៏ដូចជាកិច្ចប្រជុំផ្លូវការនៅមុខបន្ទប់ប្រជុំកាលពីម្សិលមិញយ៉ាងអន្ទះសារ។ យ៉ាងណាមិញ របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះ ក៏មិនទាន់ត្រូវបានមន្ដ្រីបញ្ជាក់ឲ្យដឹងនោះដែរ។ កិច្ចប្រជុំនេះ ភាគីកម្ពុជាបន្ដដឹកនាំដោយ លោក ឡាំ
June 15, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍លោកបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាស្តីពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នាថា «សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកយ៉ាងដូច្នេះថា «គាត់ (លោក ពូទីន) មានអារម្មណ៍ដូចខ្ញុំដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នេះ គួរតែបញ្ចប់»
June 15, 2025 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការខ្វះកម្លាំងពលកម្ម ចំនួន៥០៦កន្លែង ក្រោយទទួលរបាយការណ៍បញ្ជាក់ពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត។ លោកអភិបាលខេត្ត បានអះអាងថា ក្នុងករណីប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើសូមទំនាក់ទំនងទៅកាន់មន្ទីរការងារ ឬលេខទូរស័ព្ទ 097 9511988/ 078 700555៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ផ្ដើមកិច្ចប្រជុំថ្ងៃទី២របស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាមួយការប្រជុំចង្អៀតដូចថ្ងៃម្សិលមិញដែរ មុនកិច្ចប្រជុំផ្លូវការចាប់ផ្ដើម។ កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្ងៃទី១ កាលពីម្សិលមិញ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ដោយខ្លីថា
June 15, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ មានសេចក្ដីរាយការណ៍ និងការវិភាគជាច្រើនបានលេចឡើង ដែលបង្ហាញថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាពីលទ្ធភាពដាក់ទណ្ឌកម្មលើអ៊ុយក្រែន។ ការណ៍នេះបណ្ដាលមកពីការខកចិត្តរបស់លោក ត្រាំ ចំពោះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលត្រូវបានគេមើលឃើញថា បានចេញឆ្ងាយពីការគ្រប់គ្រងរបស់ក្រុងវ៉ាស៊ីនតោន និងងាកទៅរកការធ្វើការសម្របសម្រួលជាមួយមេដឹកនាំសហភាពអឺរ៉ុប និងអង់គ្លេស ដែលមានគោលជំហរបង្កើនជម្លោះ។ យោងតាមការវិភាគ លោក ត្រាំ ចាត់ទុកលោក Zelensky ថាជា «ការគំរាមកំហែងដ៏គ្រោះថ្នាក់» ដល់សន្តិសុខសកល ហើយមិនពេញចិត្តនឹងអ្វីដែលលោកយល់ថាជា «ការមិនស្ដាប់បង្គាប់»។ ប្រធានាធិបតីរូបនេះ មានមធ្យោបាយជាច្រើនដើម្បីដាក់សម្ពាធលើទីក្រុងកៀវ ប្រសិនបើលោកសម្រេចចិត្តធ្វើមែន រួមមានការបញ្ឈប់ការចែករំលែកព័ត៌មានសម្ងាត់ ការផ្អាកការផ្គត់ផ្គង់យោធា
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម លើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមពិនិត្យលទ្ធិភាព សម្រាលបន្ទុកហិរញ្ញវត្ថុដល់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ
June 15, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៣ ឆ្នាំហើយ ដែលកម្ពុជា ឈ្នះក្ដីលើភាគីថៃ ពាក់ព័ន្ធសំណុំរឿងប្រាសាទព្រះវិហារ ដែលអំណាចសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ បានកំណត់ឱ្យភាគីថៃ ត្រូវតែដកយោធា និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួន ចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។ សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ បានទុកពេល១០ឆ្នាំឲ្យភាគីថៃ តវ៉ាបើមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះទេ។ ចាប់តាំងពីអំណាចសាលដីកានេះ បានចូលជាស្ថាពរ គឺភាគីថៃ ពុំបានតវ៉ាអ្វីឡើយ។ ទាក់ទិនរឿងនេះ ក្នុងកិច្ចប្រជុំសភាថៃ កាលពីឆ្នាំ២០០៨ អតីតនាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej)
June 15, 2025









