- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook, Instagram និង WhatsApp បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពល (PPA) រយៈពេល ២០ ឆ្នាំដ៏សំខាន់មួយជាមួយក្រុមហ៊ុន Constellation Energy ដើម្បីទិញថាមពលនុយក្លេអ៊ែរចំនួន ១.១ ជីហ្គាវ៉ាត់ (GW) ពីមជ្ឈមណ្ឌលថាមពលស្អាត Clinton ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងដ៏គួរឱ្យកត់សម្គាល់នេះ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែមិថុនា ឆ្នាំ២០២៧ គឺជាការទិញថាមពពលស្អាតដ៏ធំបំផុតរបស់ Meta រហូតមកដល់បច្ចុប្បន្ន ហើយត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងរបស់ក្រុមហ៊ុន ជាពិសេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ រោងចក្រថាមពលនុយក្លេអ៊ែរ
June 8, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ក្រុមអាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិក បានពង្រីកប្រតិបត្តិការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទីក្រុង Los Angeles នៃរដ្ឋ California សម្រាប់ថ្ងៃទី២ បន្ទាប់ពីមាន ការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករនៅឯមន្ទីរឃុំឃាំងមួយកន្លែង ដោយបង្ខំឱ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីសន្តិសុខអាមេរិក កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនា បានប្រឈមមុខដ៏តានតឹងជាមួយក្រុមបាតុករ ក្នុងតំបន់ Paramount នៃទីក្រុង Los Angeles ជាទីដែលក្រុមបាតុករមួយចំនួន បានគ្រវីទង់ជាតិម៉ិកស៊ិក និងអ្នកខ្លះពាក់ម៉ាសបិទមុខការពារឧស្ម័នបង្ហូរទឹកភ្នែក។ បាតុកម្មបានផ្ទុះឡើងដំបូងកាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ក្រោយទីភ្នាក់អនុវត្តច្បាប់ខាងគយ និងអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE បានដឹកនាំប្រតិបត្តិការអនុវត្តច្បាប់នៅទីក្រុង Los Angeles
June 8, 2025 - ព័ត៌មានជាតិ
(ប៉ោយប៉ែត)៖ ម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកទ្វារឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងកាត់ហើយ។ សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចកែសម្រួលពេលវេលាបិទបើកច្រកព្រំដែនជាឯកតោភាគី ដោយបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគី ត្រូវបានបិទ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 8, 2025 - ព័ត៌មានជាតិ
(កោះកុង)៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានជូនដំណឹងមកអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងថា ពួកគេនឹងបើកដំណើរការដោយបន្ថយម៉ោងជាងរាល់ដង។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មានថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។ បើតាមលោកស្រីអភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 8, 2025 - ព័ត៌មានជាតិ
(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនស្រ្តីសញ្ជាតិកូរ៉េ និងគ្រួសារដែលជាសហគ្រិនវ័យក្មេងកំពុងបម្រើការងារក្នុងវិស័យផ្សេងៗ នៅសាធារណរដ្ឋកូរ៉េ ដើម្បីស្តាប់នូវតម្រូវការ និងបញ្ហាប្រឈមនានារបស់អ្នកទេសចរ និងវិនិយោគិនកូរ៉េមកកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិទស្សនៈរិះរកដំណោះស្រាយទាក់ទាញប្រជាជន និងវិនិយោគិនកូរ៉េមកកម្ពុជាឱ្យកើនច្រើន។ ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចចូលរួមពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទឧស្សហកម្មទេសចរណ៍ពិភពលោកលើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ និងតបតាមការអញ្ជើញពីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីឯកអគ្គរាជទូត និងសហការីដែលបានផ្តល់ជូនកិច្ចការពារ និងផ្តល់នួវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ប្រជាជនកម្ពុជានៅគ្រប់ទីកន្លែងនៃពិភពលោក។
June 8, 2025 - ព័ត៌មានជាតិចាប់ពីថ្ងៃនេះ ថៃបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិដូង ក្នុងខេត្តបាត់ដំបង ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល
(បាត់ដំបង)៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានជូនដំណឹងមកអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងថា ពួកគេនឹងបើកដំណើរការដោយបន្ថយម៉ោងជាងរាល់ដង។ មន្រ្តីដែលប្រចាំការនៅច្រកទ្វារ បានប្រាប់បណ្តាញព័ត៌មានថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិដូង ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 8, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលបុណ្យចំនួន ២០លានរៀលដល់គ្រួសារស.ពស្រ្តីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាកងទ័ពប្រចាំការនៅតំបន់មុំបី។ ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់គ្រួសារសព ប្អូនស្រី អាំ រត្តនាង ដែលបានទទួលមរណភាពទាំងម្ដាយនិងកូនក្នុងផ្ទៃ៧ខែ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក
June 1, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅប្រទេសកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនាថ្ងៃអង្គារសប្តាហ៍ក្រោយ មានការលេចឡើងយ៉ាងព្រោងព្រាត នូវការអះអាងមិនពិតលើប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ព័ត៌មានក្លែងក្លាយទាំងនោះ រួមមានដូចជាការអះអាងថា ប្រព័ន្ធចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាជនកូរ៉េខាងត្បូង នៅឯក្រៅប្រទេស មានចំណុចខ្សោយ ដែលអាចឱ្យជនបរទេរស បន្លំបោះឆ្នោតជំនួសបាន។ មេដឹកនាំបក្សប្រឆាំង និងជាបេក្ខជនកំពុងនាំមុខគេ គឺលោក Lee Jae-Myung បានក្លាយជាគោលដៅចម្បងនៃការបំភ្លៃព័ត៌មាន ដោយមានការអះអាងមិនពិតជាច្រើនអំពីរូបលោក។ ទន្ទឹមគ្នា មានការអះអាងថា សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រជាសាធារណៈ ចំពោះបេក្ខជនពុំសូវមានប្រជាប្រិយភាព ដែលជារឿងមិនពិត។ ក្រៅពីនេះ ការអះអាងដទៃទៀត បានព្យាយាមចង់បង្កើតការយល់ខុស អំពីលទ្ធផលស្ទង់មតិមុនការបោះឆ្នោត ដែលកន្លងមក បានបង្ហាញថា
June 1, 2025 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ តាមរយៈការចេញផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នេះ ៖ – ប្រេងសាំងធម្មតា = ៣ ៧៥០ រៀល/លីត្រ (តម្លៃថេរ) – ប្រេងម៉ាស៊ូត = ៣ ៥០០ រៀល/លីត្រ (តម្លៃថេរ)៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត
June 1, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៣នាក់ ខណៈជាអ្នកជាសះស្បើយ ៦នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៤៦៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៣២៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
June 1, 2025









