Nisaiy KP
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២៥ ខណៈប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ចេ​ញចូល និងឆ្លងកាត់ដោះដូរទំនិញគ្នា ដោយគ្មានបញ្ហាអ្វីឡើយ។​ សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​ លោក រ៉ែម ផល្លាវី ប្រធានច្រកអន្តរជាតិ «ជាំ» បានថ្លែងប្រាប់ឱ្យដឹងថា នៅព្រឹកនេះច្រកអន្តរជាតិជាំ បើកដំណើរការជាធម្មតា អត់មានការបិទដូចពាក្យចចាមអារាមនោះទេ។​ លោកថា សម្រាប់ច្រកកអន្តរជាតិជាំ បើកជូនប្រជាពលរដ្ឋឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃណាត់ដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២។​ សរុបជារួម ច្រកព្រំដែនអន្តរជាតិទាំង៣

    June 1, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃអាទិត្យ ទី១ ខែមិថុនា ចិនបានព្រមានសហរដ្ឋអាមេរិកថា មិនគួរប្រឡែងលេងជាមួយភ្លើងឡើយ ជុំវិញបញ្ហាតៃវ៉ាន់ ហើយបានសម្តែងការតវ៉ាផ្លូវការចំពោះទីក្រុងវ៉ាស៉ីនតោន ជុំវិញការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅឯកិច្ចប្រជុំសន្តិសុខក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹងប្រែងហាត់សម ដើម្បីធ្វើបែបនោះយ៉ាងពិតប្រាកដ។ ក្រសួងការបរទេសចិន បានឱ្យដឹងថា ខ្លួនបានសម្តែងការតវ៉ាជាផ្លូវការទៅកាន់ភាគីអាមេរិក ជុំវិញសម្តីរបស់លោក Hegseth និងបានអះអាងថា ខ្លួនថ្កោលទោសការអត្ថាធិប្បាយនោះជាខ្លាំង។

    June 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ Matichon បានអះអាងថា រដ្ឋាភិបាលមិនបានបិទច្រកចេញចូលព្រំដែនជាមួយប្រទេសកម្ពុជានោះឡើយ និងបានច្រានចោលព័ត៌មានប្រឌិតដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ លោក ចិរ៉ាយុ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ក្រោយហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពថៃ-កម្ពុជា រដ្ឋាភិបាលថៃមិនបានបិទច្រកទ្វារព្រំដែនណាមួយនោះទេ ពោលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចបន្ដធ្វើដំណើរបានដូចធម្មតា។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងជឿតាមការចេញផ្សាយព័ត៌មានប្រឌិត ដោយត្រូវរង់ចាំការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាលថៃ។ ការចេញមកបញ្ជាក់ការពិតនេះ ដើម្បីឆ្លើយតបជាមួយការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ជាមួយភាគីកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន។ ដោយឡែក លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដែលបានឆ្លើយឆ្លងជាមួយមន្ដ្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានអះអាងថា រហូតមកទល់ពេលនេះមិនមានការបិទច្រកទ្វារឆ្លងកាត់ណាមួយ

    June 1, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ អ៊ុយក្រែន កំពុងទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក និងរុស្ស៉ីលេីការចូលរួមកិច្ចចរចាសន្តិភាពមួយផ្សេងទៀត​ នៅថ្ងៃចន្ទ ដោយនិយាយថា ខ្លួនត្រូវការមើលសំណើរបស់រុស្ស៉ីជាមុនសិន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា «ដើម្បីឱ្យកិច្ចប្រជុំមានអត្ថន័យ របៀបវារៈត្រូវតែច្បាស់លាស់ ហើយការចរចាត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ»។ ដោយលើកឡើងពីកង្វះខាតឯកសារពីរុស្ស៉ី លោក ហ្សេលេនស្គី បានបន្ថែមថា «ជាអកុសល រុស្ស៉ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឱ្យកិច្ចប្រជុំបន្ទាប់ គ្មានលទ្ធផលអ្វីឡើយ»។ គួរបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែន-រុស្ស៉ី បានជួបប្រជុំគ្នានៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ កាលពីថ្ងៃទី១៦

    June 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស សំណាង ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យបុរស២នាក់ ពាក់ព័ន្ធករណីហិង្សានៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នៅក្រៅឃុំបណ្ដោះអាសន្ត ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ការដោះលែងនេះ ក៏ដោយសារតែភាគីសងខាងបានសម្រុះសម្រួលគ្នារួចរាល់ និងភាគីដើមបណ្ដឹងយល់ព្រមដកពាក្យប្ដឹង។ នេះបើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញននិងលិខិតដកពាក្យបណ្ដឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ។ សូមជម្រាបថា ករណីហិង្សាទៅវិញទៅមកនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានកើតឡើងនាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៥កន្លងទៅ ដោយសារតែទំនាស់ប៉ះទង្គិចពាក្យសំដីគ្នាបន្តិចបន្តួចទៅវិញទៅមក ទើបឈានដល់ការវាយគ្នាគ្នាបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 1, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរ ប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមូលនិធិគន្ធបុប្ផាកម្ពុជា។ សូមជម្រាបថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា។ ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា តែងតែកៀរគរមូលនិធិតាមសកម្មភាពផ្សេងៗ និងមានការបរិច្ចាគរបស់សប្បុរសជនជាបន្តបន្ទាប់។ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល

    May 25, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា បានឃុំខ្លួនមន្ត្រី៣នាក់ ពាក់ព័ន្ធនឹងឧបទ្ទវហេតុធ្ងន់ធ្ងរមួយបានកើតមានឡើង អំឡុងពិធីដាក់សម្ពោធនាវាចម្បាំងថ្មី ជាហេតុនាំឱ្យមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដែលមានវត្តមានផ្ទាល់ក្នុងពិធីនោះ ខឹងសម្បារជាខ្លាំង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ KCNA បាននិយាយថា ឧបទ្ទវហេតុនោះបានកើតឡើង អំឡុងពិធីសម្ពោធនាវាចម្បាំង destroyer ថ្មីមួយទម្ងន់៥០០០តោន នៅឯទីក្រុងកំពង់ផែ Chongjin ភាគខាងកើតប្រទេស កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាម KCNA ពេលដែលកំពុងរំកិលនាវាចូលទៅផ្ទៃទឹក បញ្ហាបានកើតឡើង ហើយធ្វើឱ្យផ្នែកខ្លះនៃបាតរបស់នាវា រងការប៉ះទង្គិចនិងខូចខាត ដែលប្រការនេះបណ្តាលឱ្យខូចតុល្យភាពរបស់នាវា។

    May 25, 2025
  • ព័ត៌មានអន្តរជាតិ

    (កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន បាន​ឱ្យដឹងថាកងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារដោយប្រើដ្រូន លើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀត នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ដោយបណ្ដាលឱ្យមនុស្ស យ៉ាងហោច ១១នាក់ រងរបួសនៅក្នុងរដ្ឋធានី ខណៈមនុស្ស៣នាក់ផ្សេងទៀតបានបាត់បង់ជីវិតនៅជាយរដ្ឋធានី និងអគារមួយចំនួនរងការខូចខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្ស៣នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងទីក្រុងតូចចំនួន២ ស្ថិតនៅជាយរដ្ឋធានីកៀវ។ កងកម្លាំងរុស្ស៉ីក៏បានបើកការវាយប្រហារផងដែរលើបណ្ដាក្រុងជាច្រើនទៀតនៃប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទីក្រុង Kharkiv ទីក្រុង Mykolaiv រួមទាំងទីក្រុង Ternopil។ នៅឯរដ្ឋធានីកៀវ អាជ្ញាធរបាននិយាយថាមនុស្ស១១នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី រីឯអគារកម្ពស់ ៥ជាន់នៅក្នុងតំបន់ Holosiivskyi ស្ថិតនៅជាយរដ្ឋធានីកៀវ ក៏បានរងការវាយប្រហារផងដែរ ដោយបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះបំផ្លាញផ្នែកខាងក្រៅនៃអគារ។ នេះគឺជាការវាយប្រហាររបស់រុស្ស៉ី

    May 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥នាក់ ខណៈជាអ្នកជាសះស្បើយ ៤នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៨៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    May 25, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួម​កិច្ច​​ប្រជុំកំពូល​អាស៊ាន​លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលរៀបចំ​ឡើង​នៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ​នេះ ធ្វើឡើងតបតាមការ​អញ្ជើញ​របស់លោក ដាតុ ស៊េរី អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេច​មហា​បវរ​ធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

    May 25, 2025